Tuesday, April 30, 2013

ពលរដ្ឋ​មាន​បញ្ហា​ដី​ទាមទារ​មន្ត្រី​បក្ស​កាន់​អំណាច​អនុវត្ត​តួនាទី













2013-04-29
ដោយ វណ្ណ វិចារ
RFA

នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ អ្នក​ភូមិ​មាន​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​បន្ត​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​រយៈពេល​ជាង ៥​ម៉ោង​ជំរុញ​ឲ្យ​មន្ត្រី​បក្ស​កាន់​អំណាច​អនុវត្ត​តួនាទី​របស់​ខ្លួន ដែល​មាន​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ខ្លឹមសារ​ដែល​ពលរដ្ឋ​ចង់​បាន គឺ​ទាមទារ​អាជ្ញាធរ​ផ្ដល់​ដី​ទំហំ​ជាង ១២​ហិកតារ​ឲ្យ​អ្នក​ភូមិ​បឹងកក់ តាម​អនុក្រឹត្យ​លេខ ១៨៣ របស់​រាជរដ្ឋាភិបាល និង​សាងសង់​អគារ​ឲ្យ​គ្រប់​ចំនួន ១០​ខ្នង​ឲ្យ​អ្នក​ភូមិ​បុរីកីឡា តាម​ការ​សន្យា​របស់​លោក កែប ជុតិមា។

តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី ប្រកាស​ថា អ្នក​ភូមិ​ទៅ​តវ៉ា​មុខ​បក្ស​កាន់​អំណាច ព្រោះ​តែ​គណបក្ស​នេះ​មិន​បាន​ដោះស្រាយ​សំណូមពរ​របស់​ពួកគាត់ ដែល​ធ្លាប់​ស្នើ​សុំ​ជា​ច្រើន​ដង​ច្រើន​សា។ អ្នកស្រី​បន្ត​ថា គណបក្ស​ប្រជាជន​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​របស់​មន្ត្រី​ខ្លួន​ដែល​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ

អ្នកស្រី​បញ្ជាក់​ថា លោក​អភិបាល​ក្រុង កែប ជុតិមា និង​សមាជិក​ព្រឹទ្ធ​សភា លោក ឡាវ ម៉េងឃីន រួម​គ្នា​បញ្ជា​ឲ្យ​គេ​ឈូស​ឆាយ​បូម​ពន្លិច​ផ្ទះ​អ្នក​ភូមិ៖ «រហូត​មក​ទល់​ពេល​នេះ​គណបក្ស​ប្រជាជន​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ទាំង​ពីរ​នាក់​ហ្នឹង​ទេ បែរ​ជា​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ ប្រជាពលរដ្ឋ​រក​គណបក្ស​ឲ្យ​ជួយ​តែ​បក្ស​បែរ​ជា​បិទ​ទ្វារ»


ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចេញ​មក​ជួប​ពលរដ្ឋ លោក សំរិទ្ធ សារុន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​ក៏​មិន​មាន​គោលនយោបាយ​ធ្វើ​បាប​រាស្ត្រ​ទេ ប៉ុន្តែ​បើ​បុគ្គល​ណា​រំលោភ​បំពាន​លើ​ពលរដ្ឋ បុគ្គល​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។

លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​បាន​បញ្ជូន​ញត្តិ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ជ្រាប​ពី​បញ្ហា​នេះ​រួច​ហើយ៖ «សុំ​បង​ប្អូន​ទៅ​ដោះស្រាយ​នៅ​ខុទ្ទកាល័យ​របស់​សម្ដេច​ទាំង​បី គណបក្ស​ប្រជាជន​មិន​មាន​សិទ្ធិ​ដោះស្រាយ​អី​ទាំង​អស់ គណបក្ស​ប្រជាជន​មិន​ឲ្យ​ប៉ះពាល់​អ្វី​ដល់​ប្រជាជន​ទេ»។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​ផ្នែក​បច្ចេកទេស​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​យក​ទីតាំង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ដើម្បី​តវ៉ា​ជា​ប្រការ​សម​ហេតុផល​បំផុត ព្រោះ​ថា គណបក្ស​កាន់​អំណាច​មាន​តួនាទី​ដោះស្រាយ​បញ្ហា​នេះ៖ «គ្រាន់​តែ​មន្ត្រី​ដែល​អនុវត្ត​ហ្នឹង​គាត់​មិន​អនុវត្ត​តាម​អនុក្រឹត្យ​ហ្នឹង គួរ​ណាស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ្នឹង​គាត់​គិតគូរ​បញ្ជូន​ក្រុម​និស្សិត​វាស់​ដី​ឲ្យ​គាត់»។

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​ក្រុម​សមត្ថកិច្ច​ប្រហែល​ជាង ២០០​នាក់ មក​ពី​គ្រប់​ស្ថាប័ន ដូចជា​អង្គភាព​ស៊ើបការណ៍ អាវុធហត្ថ កម្លាំង​ប្រឆាំង​បាតុកម្ម កូដកម្ម ប៉ូលិស​ចរាចរណ៍ ប្រដាប់​ដោយ​រនាំង​ឃាំង​ផ្លូវ ដំបង និង​ខែល​ក្នុង​ដៃ។ ពលរដ្ឋ​និង​សមត្ថកិច្ច​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្ដី​ខ្លាំងៗ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។

ក្នុង​បំណង​ចូល​ជួប​លោក ហ៊ុន សែន ស្ត្រី​បឹង​កក់​ម្នាក់ ឈ្មោះ ឯក ច័ន្ទរស្មី ត្រូវ​សន្លប់​បន្ទាប់​ពី​លូន​ក្រោម​រនាំង​បាំង​ផ្លូវ​របស់​សមត្ថកិច្ច។ ទោះ​បី​ជា​ពលរដ្ឋ​សន្លប់​ក្ដី សមត្ថកិច្ច​ជាង ១០០​នាក់​នៅ​ក្បែរ​នោះ មិន​ហ៊ាន​បែរ​ខ្នង​មើល ឬ​ជួយ​សង្គ្រោះ​នោះ​ឡើយ។ សមត្ថកិច្ច​ខ្លះ​ប្រាប់​ថា បើ​គាត់​ទៅ​ចូល​មើល​អ្នក​ភូមិ មេ​កើយ​គាត់​នឹង​បន្ទោស។

អ្នកស្រី ឯក ច័ន្ទរស្មី ត្រូវ​បាន​សង្គម​ស៊ីវិល និង​អ្នក​ភូមិ​ទូរស័ព្ទ​ហៅ​ឡាន​ពេទ្យ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ អ្នក​ភូមិ​ប្រាប់​ថា ស្ត្រី​ម្នាក់​នេះ​សន្លប់​ដោយសារ​​ខ្សោយ​បេះដូង ហើយ​គាត់​តូច​ចិត្ត​ដែល​សមត្ថកិច្ច​រារាំង​គាត់​មិន​ឲ្យ​ចូល​ជួប​នាយករដ្ឋមន្ត្រី។ ក្នុង​ការ​តវ៉ា​នោះ ពលរដ្ឋ​បំបែក​គ្នា​ជា​ប្រាំ​ផ្លូវ ដើម្បី​ទៅ​ឲ្យ​ដល់​ជិត​របង​ផ្ទះ​លោក ហ៊ុន សែន តែ​ពួក​គាត់​ក៏​ត្រូវ​សមត្ថកិច្ច និង​កង​សណ្ដាប់ធ្នាប់​សែង​ចេញ​មិន​ឲ្យ​នៅ​កៀក​ផ្ទះ​នាយករដ្ឋ​មន្ត្រី​ឡើយ។

កាល​ពី​សប្ដាហ៍​មុន អ្នក​ភូមិ​បាន​តវ៉ា​បែប​នេះ​ម្ដង​ហើយ និង​ថែម​ទាំង​លើក​គ្នា​ទៅ​ខាង​មុខ​តុលាការ​ក្រុង ដើម្បី​ប្រារព្ធ​ពិធី​បែប​សាសនា ដោយ​ដុត​មនុស្ស​ក្រដាស​ដែល​តំណាង​ឲ្យ​តុលាការ​ពុករលួយ​ទៀត​ផង៕

4 comments:

Anonymous said...

POUK AH CHHKE BOM RER YUON HUN SEN. KLANG BAN TE CHEA MUOY KHMER TON KHSOY TE. YUON YOUK DAY BOUK AH ENG, AH ENG THVOUER MINH DOUENG. AH CHHKE KHNHOM YUON.

RITHY KOMAR said...

ពូកកម្មករទាំងស្រីទាំងប្រុសទោះបីតរវាដល់ស្លាប់
ខ្លូនទៅទៀតក៏អាហ៊ុនសែននិងក្រុមវាដែលជាខែ្មរ
ក្រហាមខួរក្បាលយួននោះក៏នៅតែធ្វើបាបដដែល
មានតែនាំគ្នារួបរួមគា្នឲ្យបានរាប់លាននាក់ទើប
បានសំរេចបើគ្រាន់តែបានគ្នាត្រិម៤០០០នាក់ប៉ុណ្ណោះឫលើសនេះបន្តិចក៏នៅតែដដែលដែរ។
ចំនូននេះមិនបង្ខំឲ្យពូកអាខ្មែរក្រហាមកញ្ចះយួន
អស់នេះវាខ្លាចអស់លោកអ្នកស្រីទេត្រូវដឹងថាអាហ៊ុនសែននីងក្រុមបក្យវាៗត្រូវតែនៅការពារអំ
ណាចវាជាដាច់ខាតព្រោះវាដឹងថាបើមិនដូច្នោះទេ
វានីងត្រូវចូលគុកហើយៗបើយើងនៅតែមិនព្រម
កាន់អាវុតនោះទេពូកវាកាន់តែសប្យាយណាស់ទៅ
ទៀត។

Anonymous said...

Most of CPP are thief how can they solve this problem, no way.

Anonymous said...

ឯណាទៅអាគណបក្សប្រឆាំងខ្មែរ--សង្គ្រោះយួន?