Friday, April 05, 2013

អន្តរជាតិ​ទទូច​ឲ្យ​លោក​សម រង្ស៊ី​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​

លោក សម រង្ស៊ី
គង់ សុឋានរិទ្ធ 05 មេសា 2013VOA
​ភ្នំពេញ៖ ប្រទេស​ប្រជាធិបតេយ្យ​សំខាន់​ចំនួន​ពីរ​ក្នុង​ពិភពលោក​គឺ​សហ​រដ្ឋ​អាមេរិក​ និង​បារាំង​បាន​ទទូច​ឲ្យ​មាន​វត្តមាន​លោក​សម រង្ស៊ី​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ​នៅពេល​ដែល​ មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​រារាំង​ ដោយ​អំណាច​តុលាការ​ខ្មែរ។​
​លោក​សម រង្ស៊ី​បាន​និរទេស​ខ្លួនឯង​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ បន្ទាប់​ពី​តុលាការ​ខ្មែរ​ចោទ​ប្រកាន់​និង​ផ្តន្ទាទោស​រូបលោក​ពី​បទឧក្រិដ្ឋ ​ ក្រោម​បទចោទប្រកាន់​ទាក់ទង​ នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស ​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​និង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។​
កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប.)​បាន​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​អ្នកបោះឆ្នោត​ដែល​រារាំង​រូបលោក​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​ បេក្ខជន​បោះឆ្នោត​បាន​ទេ។​
​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ។​
លោក​សន ម៉ាគីន​តូស ​(Sean McIntosh)​ អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​វីអូអេ​ សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​សារ​អេឡិចត្រូនិក​កាល​ពីដើម​សប្តាហ៍​នេះ​ថា​ «សហ​រដ្ឋ​អាមេរិក​ជឿ​ង​ថា​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ទាមទារ​ទីលាន​ប្រកួត​មាន​កម្រិត​មួយ​និង​ការ​ប្រគល់​សេរីភាព​ ដល់​ការចូលរួម​របស់​គណ​បក្ស​ជំទាស់​នានា»។​

មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​ដដែល​គូស​បញ្ជាក់ថា​ «ការទាត់ចោល​មេដឹកនាំ​គណបក្ស​ជំទាស់​ឈានមុខ​ទាំងឡាយ​បាន​ចោទ​ជា​សំណួរ​ដល់​ ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ដំណើរ​ការ​លទិ្ធ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ កម្ពុជា»។​

សេចក្តី​អត្ថាធិប្បាយ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​គង់ គាំ ​ប្រធាន​គណបក្ស​សម រង្ស៊ី​ ដែល​ជា​គណបក្ស​ស្ថាបនិក​គណបក្ស​ជំទាស់​ថ្មី​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​គង់ គាំ​អំពាវនាវ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ឱកាស​រំឭក​ខួប​លើក​ទី​១៦​ឆ្នាំ​នៃ​ការ​ វាយ​ប្រហារ​ដោយ​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ សម្ពាធ​ដល់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ដែល​ឈាន​ដល់​ការ​ អនុញ្ញាត​បើក​ភ្លើង​ខៀវ​ឲ្យ​លោក​សម រង្ស៊ី​ចូលរួម​ការ​បោះឆ្នោត​បាន។​

«សុំ​អំពាវនាវ​ដល់​សភា​អន្តរជាតិ ​ដល់​សភា​សហគមន៍​អឺរ៉ុប​ដល់​បណ្តា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ ប៉ា​រី ​ដល់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​លោក​សូរិយា ស៊ូ​បេឌី ​ជា​តំណាង​ពិសេស​ធ្វើ​របាយការណ៍​សម្រាប់​អគ្គលេខាធិការ​អង្គការ​សហ​ ប្រជាជាតិ ​ជួយ​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បើក​ច្រក​ឲ្យ​លោក​ប្រធាន​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជែង​សំខាន់​តែ​មួយ​គត់​ បាន​វិល​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​កុំ​ឲ្យ​ខាន»។​

លោក​សន ម៉ា​គីន​តូស​បាន​បន្ថែម​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​របស់​ខ្លួន​ថា​ សហ​រដ្ឋ​អាមេរិក​«ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ដើម្បី​ធានា​ ការ​បោះឆ្នោត​មួយ​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ និង​ឲ្យ​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​ ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ អនុសាសន៍​របស់​សង្គម​ស៊ីវិល​រួម​ទាំង​ការធ្វើកំណែទម្រង់​គណៈ​កម្មាធិកា​រ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត»។​

លោក​ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ធ្លាប់​លើក​ឡើង​ថា​ ការ​សម្រេច​ដកហូត​សិទ្ធិ​ចូលរួម​បោះឆ្នោត​លើ​លោក​សម រង្ស៊ី​មិន​អាច​កែប្រែ​វិញ​បាន​ទេ។​

យ៉ាងណា​ក៏​ដោយ​រហូតមក​ទល់​ពេល​នេះ​មិន​មាន​សញ្ញា​ណា​មួយ​ដែល​អនុ​ញ្ញាត​ឲ្យ​ លោក​សម រង្ស៊ី​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ។​

មន្ត្រី​ផ្លូវការ​រដ្ឋាភិបាល​រំឭក​ហើយ​រំឭក​ទៀត​ថា​ ករណី​របស់​លោក​សម រង្ស៊ី​ជា​អំណាច​របស់​តុលាការ។ ​ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ហៅ​ចំណាត់ការ​ផ្លូវ ​ច្បាប់​នោះ​ថា ​គឺ​ជា​រឿង​នយោបាយ។​
អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​លោក​Nicolas BAUDOUIN ​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា​ «សហគមន៍​អន្តរ​ជាតិ​ភ្ជាប់​សារៈ​សំខាន់​ ជាពិសេស​ទៅ​នឹង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នៅ​ខែ​កក្កដា​ឆ្នាំ​ ២០១៣»។​

លោក​ Baudouin ​បន្ថែម​ថា «ការ​សម្រប​សម្រួល​នយោបាយ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា»។​

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ថ្លែង​ថា ​គេ​មិន​ត្រូវ​ចាប់បង្ខំ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​សម្រេច​នោះ​ទេ។

«នេះ​ជា​ភាសា​ដដែល ​ជា​ទិសដៅ​ដដែល​ ហើយ​យើង​ទុក​ការងារ​ហ្នឹង​ជា​ការ​សម្រេច​របស់​ថ្នាក់​លើ​ទៅ ​ដែល​អ្វី​ដែល​យើង​បាន​រៀន​សូត្រ​ពី​ប្រទេស​ខាង​លិច។ ​យើង​យល់​ឃើញ​ថា ​នីតិរដ្ឋ​គួរតែ​ពង្រឹង ​មិន​គួរ​ណា​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គោរព​បុគ្គល​ហ្នឹង​ជា​ជាង​ច្បាប់ ​ទេ​ បាទ!»​

នៅ​មាន​ភាពមិនប្រាកដ​ប្រជា​នៅ​ឡើយ​ថា​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​ធំជាង​គេ​គឺលោក​សម រង្ស៊ី​អាច​មាន​ឱកាស​និវត្ត​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​បួន​ខែ​ខាង​មុខ​នេះ​ បាន ​ឬ​យ៉ាង​ណា។​ ក៏​ប៉ុន្តែ​លោក​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា ​ខុម​ហ្វ្រែល ​មាន​ប្រសាសន៍​ថា​ វត្ត​មាន​របស់​លោក​សម រង្ស៊ី​ក្នុង​ការ​បោះឆ្នោត​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​កិត្យានុភាព​ដល់​ការ ​បោះឆ្នោត។​

ហើយ​លោក​គិត​ថា ​វា​ចាំបាច់​ត្រូវ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។​

«បញ្ហា​ទាំង​នេះ​ទាក់​ទិន​នឹង​បញ្ហា​នយោបាយ។ ​មិនមែន​ទាក់ទិន​នឹង​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ ឬ​បទ​ព្រហ្មទណ្ឌ​ដែល​មិនមែន​រឿង​នយោបាយ​នោះ​ទេ»។​

លោក​គល់ បញ្ញា​មើល​ឃើញ​ផលវិបាក​ដែល​ធ្វើឲ្យ​មន្ទិល​ថា ​តើ​លោក​សម រង្ស៊ី​អាច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​បាន ​ឬ​យ៉ាង​ណា ​បើទោះជា​មាន​ការ​សម្រប​សម្រួល​នយោបាយ​ដែល​ធ្វើឲ្យ​គាត់​វិល​ចូល​មាតុ​ ប្រទេសក៏​ដោយ។​

កាលពី​ខែ​កុម្ភៈ​ដើមឆ្នាំ​២០១៣​នេះ ​លោក​ម៉ាយឃើល​ ផូស​នើ ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស​ និង​ការងារ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​សម រង្ស៊ី ​ដើម្បី​ឲ្យ​អ្នក​នយោបាយ​ជំទាស់​រូប​នេះ​មាន​លទ្ធភាព​ចូលរួម​ការ​បោះ​ឆ្នោត។ ​
 
ក៏​ប៉ុន្តែ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​បដិសេធ​ ដោយ​លើក​ឡើង​ថា​ ការ​ដោះលែង​«លោក​សម រង្ស៊ី»​នឹង​នាំឲ្យ​មាន​ភាព​មិន​គោរព​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា៕

17 comments:

Anonymous said...

ធ្វើពហិកាមិនចូលរួមការបោះឆ្នោតដែលជាមធ្យោបាយឈ្នៈពួកអាកញ្ជៈយួន...ចុៈហេតុដូចម្តេចបានជា សម រង្ស៊ី មិនព្រមធ្វើ?..បែរជារនៅតែនិយាយច្រំដែលៗទាមទារអោយអន្តរជាតិជួយធ្វើមេចអោយគាត់បានចូលស្រុកនឹងបានចូលរួមការបោះឆ្នោតបង្រ្គប់កិច្ចអោយគេ..?

Anonymous said...

It was not a good idea that need to goes joint to vote with Hun Sen government was not independent to help them for international accept the loan and destroy the country.Kranhun EAsan.voice Of victim Khmer .

Anonymous said...

Ayoon behind MR Hor 5 Houng don!t barging to often we kepted your record to your families out fron Cambodia.

Anonymous said...

SOM RANSY HIS LOOSE CONTROL ,HIS NOT WANTS TO JOINT OTHER DEMOCRACY OUT SIDE THE COUNTRY AT ALL ONLY HIM ALONE CAN WIN THE VOTE NO OTHER PATRIOT LIKE HIM ,PLEASE TURN AROUND JOINT US AND PEOPLE AROUND THE WORLD.kRANHUN EASAN APOOR SOLDIER LOOSE WAR 1975.

Anonymous said...

TIME TO FALLOW INTERNATIONAL GOALS BY WORDS ANTI PARTY TO OPPOSITION PARTY NOW.
- YOURN HANOI WILL CHANGE THOSE TACTIC WHEN HUN SEN GO CLOSE TO CHINA.
-Dauch chhneiss Pourk neak tang khlourn chear neak NOYOBAYY KAM TICH KAMM TEE CHHOUP PROUSS TIETH TOVV.
ABILITY is a big Point for all khmer people .
KHMER KROK

Anonymous said...

Don't bag HUN SEN go in to vote ,it is nonsense to the party.
Unite,stand up ,tell all people and make sacrify don't go to vote ,in that time more power than go to vote lose.
Tuol Tapoung

Anonymous said...

លោក12:35 AM
សូមលោក មិនបាច់ឆ្ងល់និងភាពក្រអឺតក្រទម
របស់សម រង្ស៊ីដែលជាអ្នកស៊ីឈ្នួលធ្វើនយោបាយ
ថ្នា​ក់កុមារដ្ឋានឱ្យអាយួន យកត្រឹមតែជើងម៉ា
ដាក់លើក្បាលតែ ប៉ុណ្ណោះ,
ហើយនិងបានកាត់ដៃកាត់ជើងខ្លួនឯងទាំងពីរ
ប្រគល់ឧ្យអាយួនកិម សុខាអស់រលីង.....
ណាខ្លួនជាទណ្ឌិតរបស់អាចោរកញ្ជះ-
យួនហ៊ុន សែនផង................

Anonymous said...

The VC, the Chinese and the CPP crooks will continue to to manipulate about the outcome of this election. They will make sure that they will win this election at all costs. To them, it is already been fixed, they planned to have Hun Sen in power up till 90 years. So, what does this mean? It means everything is just a show, to fool the international community that our country is a 'democracty country' with proper votes and regulation etc, but NOT!.

It time for the Viets, the Chinese and all of the international community leaders with good moral and of good intention to help us to clean up this corrupted system. Because Hun Sen is being used by those crooks to destroy srok khmer. They did it before and they will do it again and again. They took Loas, Champa, Pray Nokhor (Saigon), Khmer Khrom and now the whole Srok Khmer. Their aims also to take control over Thailand and its surround countries in the near future. A number of VC agents have already been station in Thailand (the same tactic used in srok khmer and others).

They used 'khmers to kill khmers' or 'killing two birds with one stone',this will also be applied in Thailand (for ethnic cleansing), Please help us to clean up this system because we are not independent, we don't have a sovereignty state, because It is being interfered by the outsiders like the VC and Chinese crooks for hundreds of years. Therefore, it time for the international community do something about this, since they bridged this principle of a 'non interference in internal affair'. If not, we will go through another genocite. Right now, we have no control over our system. So, please help us to get out of this 'bloody regime'. it is so corrupted to the core.

For Hun Sen, please wake up! they (VC and the Chinese crooks) are using you just like they did to our predecessors ( kingta, Pol Pot and Lon Nol, Hawk Lundi etc) and once you are no longer useful, they will install another puppet of theirs to continue to destroy srok khmer until nothing left for us. So, please let go of your power for the benefit of our nation. Please pass on your power to the righteous ones, the ones who only work for the benefit of our nation. Please remember this, outsiders want nothing good for us. Instead, they love seeing us fighting one another and would say ' killing two birds with one stone is a way to go, haha' and that, 'Hun Sen is our new dog, when we tell him to sit, he sits'...so please conform just like Yenluck and Abisit for the benefit of our nation. Thank you.

(because you are a khmer like me and I want you to know that, 'the truth as the truth will set you free').

6:44 AM

Anonymous said...

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
WORLD XMER RADIO ,pro hun xen...
by Ñg̉ùýêṇ Sấn Súwith

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

Anonymous said...

សុទ្ធតែមកពីអាយួនទំាងអស់តំាងពិរបបកាប់សំលាប់
ប្រជារាស្រ្តខ្មែររាប់លាននាក់និងការបំផ្លិចបំផ្លាញ
ប្រទេសខ្មែររលាយសឹងអស់ដើម្បីវាវាយចូលមក
ត្រួតត្រានៅថ្ងៃ៧មករា១៩៧៩ តែខ្មែរមួយចំនួនធំ
យល់ច្រឡំធំថាវាមានគុណ។ខ្មែរពេលនេះភ្ញាក់ហើយឬនៅ?គំាទ្រហ៊ុន​សែន(មនុស្សដែលយួនសំរាំងយកមកធ្វើជាអាយ៉ងជារនំាងបំាងវា កុំអោយអន្តរជាតិគេមើលឃើញថាវាត្រួតនិងលេប)ស្រុកខ្មែរដល់ណាទៀត?

Anonymous said...

Sam Rainsy and Hun Sen are the same.
Hun Sen is VN dog but SR is Hun Sen fucking partner.

Kem Sokha is much better in term of attitude, honesty, sincere heart.

Forget about stupid Sam Rainsy

Anonymous said...

How can SR be 'Hun Sen fucking parter', when SR is against the fk VC and the Chinese crooks? Hun Sen is working for those crooks in order for him to continue to hold onto power. But power has to come from within our hearts, through fair votes and fair election, not through violence like the VC and the Chinese crooks did to their people and Hun Sen is adapting their approaches as well. In the end, everyone will get hurt because in life, it is about right and just or else it will be 'karma'. Just like it did to kingta, Pol Pot, Hawk Lundi, Lon Nol (all are khmers). So, it is time to get away from them and try to do the right thing for once because it is right and just. The truth is, I don't want Hun Sen to get hurt either because he is another khmer like me. It is time for PM to help and pass his power onto the hands for the benefit of our nation, be like Yanluck and Abisit. In the end, together, we stand up tall and look up high, simple as that.

khmer patriot

Anonymous said...

onto the new* hands

Anonymous said...

Fugitive Sam Rainsy is in a stage of sorrow, keeps crying out very loudly and roll his body over the floor but unfortunately no one is able to help him return to Cambodia :(:(

Since he had jumped into Cambodia's politics, the most scaring thing that he always tries to avoid in his life is he has no longer a politician. Right now he is not only a politician but cannot return to Cambodia either, which makes him is very mad and out of control :):)

Pi Anh.

Anonymous said...

Pi Anch
Your boss Hun Shit is an international fugitive because he killed million of innocent khmers,a drug dealer, deforestation, land concessions against national will and the tea money agreement between BHP (Aust) of $3.5million. International community is not stupid any more and they know who the real fugitive is hahahahah upside down right? lol

Anonymous said...

សម រង្ស៊ី ដក តម្រុយ ព្រំដែនកម្ពុជា-វៀតណាម គឺជួយ វៀតណាម ដក តម្រុយព្រំដែន ឱ្យបាត់ដែនដីខ្មែរ។បើគាត់ស្រឡាញ់ជាតិ ស្រឡាញ់ដីខ្មែរ ពេលដក តម្រុយ គួដាំតម្រុយវិញ ចូលដី វៀតណាម ព្រោះអ្វី?។ បាត់តម្រុយ គឺវៀតណាមអាចយកដី ខ្មែរ បានងាយ។ស្រឡាញ់ជាតិ?ឬជួយវៀតណាម?។


សម រង្ស៊ី សឿងឬពុំសឿង?
យួនជាង៨លាននាក់ ក្នុងស្រុកខ្មែរ ព្រោះខ្មែរ គ្មាន ព្រំដែន គ្មាន តម្រុយ ស្នាដៃសម រង្ស៊ី ។អរគុណសម រង្ស៊ី។

Anonymous said...

លោកសម រង្សី+លោកកិម សុខា លោកទាំងពីរ+
យល់ច្បាស់ជាងពលរដ្ឋ អំពីលទ្ធិប្រជាធិបតេយ្យ ហើយបានបង្រៀនពលរដ្ឋថែមទៀតផង។
ដូច្នេះ ខ្ញុំមិនចាំបូបាច់អធិប្បយទេតែខ្ញុំគ្រាន់តែចង់ ជំរាបលោកថា៖ យើងខ្ញុំជាប្រជាពលរដ្ឋបានបង្រៀ
នកូនចៅយើងខ្ញុំឲ្យចេះតវ៉ាជាបាតុកម្មអហឹង្សារួច
ហើយហើយពលរដ្ឋខ្មែរដូចជារូបយើងខ្ញុំទាំអស់គ្នា នេះបានស្គាល់យល់ដឹងនូវចំណុចខ្សោយរបស់កុម្មុ និស្តនិងគំមនុស្សហើយដែរ។ ហើយនៅក្នុងឆាក
នយោបាយជាទិកចុងក្រោយរបស់កុម្មុនិស្ត+គំមនុ
ស្សរបស់អាយ៉ងយួននេះ យើងខ្ញុំដែលជាប្រជាពល
រដ្ឋខ្មែរពិតៗ និងក្រោកឈរប្រឆាំងនិងអំណាពពួក
ជនកុម្មុនិស្តផ្តាច់ការនេះឲ្យទាល់តែបាន ដោយ ប្តេ ជ្ញាពុះពាររាល់លំបាកនិងឧបសគ្គនានា...ព្រោះ
យើងស្គាល់ពីច្បាប់បោះឆ្នោត និង អំណាចបោះ ឆ្នោតដូចមានចែងតាមច្បាប់ដូចតទៅនេះ។
គ្រប់មេគណបក្សដែលមានចែងក្នុងច្បាប់ ត្រូវតែ អស់អភ័យឯកសិទ្ធជាមុនសិន(នេះជាច្បាប់តំរូវ)។
ដើម្បីបើកឧកាសឲ្យប្រជាពលរដ្ឋវាយតម្លៃពីលក្ខណ:របស់មេបក្សនិមួយៗ សួរថា៖ តើការអស់អ
ភយ័ឯកសិទ្ធមេៗបក្សមានរយ: យូរប៉ុណ្ណាដែរ?
យើងបានដឹងថា មានរយ:៦០ថ្ងៃ រាប់ពីថ្ងៃបោះ ឆ្នោតទៅ។
នៅក្នុងពេលពួកមេបក្សអស់អំណាចដោយកំឡាំង
ច្បាប់នេះ សួរថា តើយើងជាពលរដ្ឋត្រូវធ្វើអ្វី?
យើងសូមជំរាបលោកថា យើងមិនធ្វើអ្វីឲ្យខុសទៅ
និងច្បាប់ទេ(យើងប្រើប្រាស់សេរីភាពដែលមានក្នុងច្បាប់)
យើងត្រូវធ្វើបាតុកម្មប្រឆាំងមិនទទួល
ស្គាល់មេបក្សនិងមេដិកនាំអាយ៉ងយួនដែលមិនបានបំរើផលប្រយោជន៍ជូនជាតិរបស់យើង។ល។
អំពើ ដែលយើងធ្វើកន្លងមក លោកក៏បានយល់ ខ្លះៗដែរ...ហើយសហគមន៍អន្តរជាតិក៏បានជ្រុំ ជ្រែងរួចហើយដែរ ដូច្នេះ នៅពេលដែលសេរីភាព របស់យើងកំពុងមាននេះ យើងត្រូវប្រើវាឲ្យអស់ លទ្ធភាព ដើម្បីកុំឲ្យយួនមើលងាយយើងទៀត,តែយើងខ្ញុំសុំបញ្ជាក់លោកដែលជាខ្មែរហើយដែលមេបក្សផងថា៖ បើយួនមើលងាយយើងខ្ញុំជាខ្មែរ យើងខ្ញុំមិនតូចចិត្តទេ ព្រោះវាជាសត្រូវឈ្លានពាន
វាមានបំណងចង់បំបាត់ជាតិសាសន៍យើងខ្ញុំគ្រាប់
ជំនាន់តាំងពីក្រោយសម័យអង្គរ សូមលោកជ្រាប៕