Monday, April 29, 2013

គជប ​បដិសេធ​ចោល​សំណើ​សុំ​កែប្រែ​របស់​បក្ស​ប្រឆាំង​

26.04.2013
ដោយ ហេង រស្មី VOA Khmer

ភ្នំពេញ៖ រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ​ថា​នឹង​មិន​ធ្វើ​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង​ទេ​ដោយ​បាន​អះ​អាង​ថា​ខ្លួន​បាន​ធ្វើ​តាម​នីតិ​វិធី​រួច​រាល់​ហើយ​ក្នុង​ការ​ចុះ​បញ្ជី​ច្បាប់​បោះឆ្នោត។​


កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ឱ្យ​ធ្វើ​ការ​កែទម្រង់​គជប​និង​បាន​ដាក់​ញត្តិ​ជូន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ចំនួន​បួន​ចំណុច​ធំៗ។​


នៅ​ក្នុង​ញត្តិ​មួយ​ច្បាប់​ដែល​ដាក់​ចំណង​ជើង​ថា «សុឆន្ទៈ​មហាជន​ចំពោះគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត»​បាន​ទាមទារ​ឱ្យ​សើរើ​ឡើង​វិញនូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​គជប​បាន​ធ្វើ​ហើយ​ត្រូវ​បាន​អង្គការ​NDI និង​ Comfrel​រក​ឃើញ​ថា​មាន​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ​ ការ​បំប៉ោង​និង​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត​អណត្តិ​ទី​៥​នេះ។​


ញត្តិ​ដដែល​ក៏​បាន​គាំទ្រ​យ៉ាងពេញ​ទំហឹង​នូវ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​កាលពីឆ្នាំ​២០១២​ជុំវិញ​ការ​បោះ​ឆ្នោត​អណត្តិ​ទី​៥​ដែល​ទាមទារ​ឱ្យ​កែទម្រង់​គជប​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិ​ធម៌។​



លោក​ទេព នីថា​អគ្គលេខាធិការ​នៃ​គជប​បាន​និយាយ​ថា​ចំណុច​ដែល​ទាមទារ​ឱ្យ​គជប​យក​អនុសាសន៍​​របស់​លោក​សុរិយា ប្រាសាទ​ស៊ូប៊ែ​ឌី​ គឺ​គជប​បាន​ឆ្លើយតប​នឹង​បញ្ហាទាំង​អស់​នេះ​ហើយ​ចំណែក​ឯ​ការទាមទារ​ឱ្យ​សើរើចុះ​បញ្ជី​បោះឆ្នោត​ឡើង​វិញ​គ្មាន​ច្បាប់​ណា​ដែល​តម្រូវ​ឱ្យ គជប​សើរើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​ផ្តល់​សុពលភាព​ហើយ​នោះ​ទេ។​


លោក​បាន​បន្ថែម​ថា៖

«គជប​នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ទៅ​តាម​បទ​បញ្ជា​នីតិវិធី​ដើម្បី​ជំរុញ​ឱ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ប្រព្រឹត្ត​ទៅ​កាន់តែ​ល្អប្រសើរ​និង​តាម​ប្រតិទិន​ដែល​បាន​គ្រោង​ទុក»។​


លោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដឹកនាំ​អ្នក​គាំទ្រ​ជាង​១០០០​នាក់​មក​តវ៉ា​បាន​ប្រកាស​ថា​លោក​ទុក​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ឱ្យ​គជប​ដោះ​ស្រាយ។​


លោក​កឹម សុខា​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ពេល​ដែល​លោក​កំពុងធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង​ថាបើ​គជប​មិន​ដោះ​ស្រាយ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ទេ​នោះ​គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹក​នាំធ្វើ​មហា​បាតុកម្ម​រហូត​ដល់​មាន​ដំណោះ​ស្រាយ។​


«​សុំឱ្យ​គាំទ្រនូវ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​និង​កា​រក​ឃើញ​របស់​NDI ​ហើយ​នឹង​Comfrel​ហើយ​ប្រសិន​ណាបើ​គជប​មិន​ធ្វើ​គឺយើង​នៅ​តែបន្ត​ធ្វើ​បាតុកម្ម​តទៅទៀត​ហើយ​នឹង​ឈាន​រហូត​ដល់​មហា​បាតុកម្ម​ដ៏ធំ​រហូត​ដល់​មុន​បោះឆ្នោត​ហើយ​បើ​បោះឆ្នោត​នៅតែ​របៀប​អញ្ចឹង​ក៏បោះ​ឆ្នោត​យើង​នឹង​ធ្វើ​ចលនា​ធំ»។​


អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​អង្គការ​ និកហ្វិក​ វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ដែល​ហៅកាត់​ថា​ NDI​ កាលពី​ខែមេសា​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​ អ្នក​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២​នេះ​ថា​ បាន​ធ្លាក់ចុះ​នៃ​គុណភាព​ មិន​ពេញ​លេញ​ ភាព​ត្រឹមត្រូវ​ និង​សុពល​ភាព​ចាប់​តាំង​ពីឆ្នាំ​២០០៨​មក។​


នៅ​ក្នុង​របាយ​ការណ៍​សង្ខេប​ដែល​បាន​ចេញ​ផ្សាយ​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​រក​ឃើញ​ថា​ ការ​ធ្លាក់​ចុះ​នូវ​អត្រា​ចុះ​ឈ្មោះ​ចាប់​ពីឆ្នាំ​២០០៨​ គឺ​មាន​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មានត្រឹមតែ​៨២,៩%​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​កាលពី​ឆ្នាំ​២០០៨​មាន​រហូត​ដល់​៨៧,៩%។​


ការ​រក​ឃើញនេះ​បាន​បង្ហាញ​នូវភាព​ខុសគ្នា​ជាមួយ​នឹង​ស្ថិតិ​ដែល​បាន​ផ្តល់​ ដោយ​គ.ជ.ប.​ដែល​ថា ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ​១០១,៧%​នៃ​ចំនួន​អ្នក​ដែល ​មាន​សិទ្ធិ​បោះឆ្នោត​សរុប៕

13 comments:

Anonymous said...

Better to be SR then being a killer like Hun Shit, your time is limitet Hun shit and clan...I can't wait for the VC to kill you and your clan and then, you will yell out like kingta like 'ah crocodile' hahahaha. what a psycho Hun Shit, and so, go on keep on barking like a mad dog like always, but no body cares or believe you anymore, ah vc said 'ah Hun and his clan are our dogs, when we tell him to bark, he barks and when we tell to kill, he kills, hahahaa, so let ruin his country and nation for us YOUN! ahahaha"

Anonymous said...

The man on the left hand is former Vietnam expert during 1979-93.

Anonymous said...

មុខអាពួអស់នេះគួរចំណាំទុក បើស្រុកខ្មែរធ្លាក់ក្នុង
កណ្ដាប់ដៃយួន ពួកនេះពិតជារកដីកប់គ្មានឡើយ។
តែតាមពិត ពួកនេះក៏នៅលើខ្នងខ្លាដែរ គួរឲ្យអាសូរ
ផង គួរឲ្យស្អប់ផង ព្រោះពួកវាមិនក្រោក មិនភ្ញាក់
ពុលឈ្លក់និងអាចម៍នោមរបស់យួន ។

Anonymous said...

pouk ors niss chhea pouk trey gneat chleat porn dochnes kom aso vear.

Anonymous said...

មើលមុខពួកវាឱ្យច្បាស់ តើមានមុខខ្មែរប៉ុន្មាននាក់?

Anonymous said...

NEVER EVER CHEAT!!!

Anonymous said...

Most of them are former Vietcong & Vietmin. Their brain is full of communist shit.

Anonymous said...

Election in Cambodia:

http://www.newsnow.co.uk/h/World+News/Middle+East/Syria

Anonymous said...

Many Khmer people are bravely fighting without weapons against the Thmils but they fight alone without helps from the Divine Power of the Universe whom they curse day and night.

Their 800 years of Buddha stone cannot help them, because he was dead, and he only taught humans how to end the sufferings by giving up all everything including the kingdom.

With over One Million soldiers among Top 10 in the world, the Thmil Yuon will never allow Khmers to own any nation but to live under their command.

Yes of course Khmer NATION is DEAD.

Anonymous said...

Look at these ugliest faces with ties and nicest suits in the contrary when they die carry no money or fame but hell because they actually inherited Bad Karma by supporting the blood hand of Hun Sen to fraudilent the election for so many years to fulfill Hun Sen and youn to Vietnamization of cambodia .
History will be judged these crooked guys from generation to generation.

Anonymous said...

Hello Khmer Buddhists.

Your 800 years rule over Cambodia is over now. You LOSE.

Anonymous said...

6:46 AM

Please be kind and let the Buddha in peace.

Your bahavior ist not too good or better than other.

Anonymous said...

គណបក្ស សង្រ្គោះជាតិកំពុងឈានចូលភាពទាល់ច្រក?។ បរាជ័យជៀសមិនរួច ?។
ព្រោះហេតុអ្វី?
បរាជ័យដោយបុគ្គលនិយមជ្រុលគ្មានព្រំដែន មនុស្សម្នាក់ ដ៏ពិសិដ្ឋ(personne sacrée- sacred person ) និងគ្មានយុត្តិសាស្ត្រស្របតាមព្រឹត្តការណ៍ ។

បរាជ័យលើកទី១: គឺក្នុងពេលបង្កើតគណបក្ស សង្រ្គោះជាតិ ដែលមានភាពជាបុគ្គលនិយម ឫ គណបក្ស ជាទ្រព្យសម្បត្ដិ បុគ្គល ព្រោះគណបក្សសង្រ្គោះជាតិបានផ្ដល់ លក្ខខណ្ឌជាមុន គឺមិនចូលរួមបោះឆ្នោត កាលណាគ្មានលោកសម រង្ស៊ីចូលរួម។ ទោះបី ជាបានដឹងជាមុនថា លោកសម រង្ស៊ី មានបញ្ហា នៃការដោះតម្រុយព្រំដែនក៏ដោយ។
ហេតុអ្វីសង្ខឹមតែលើ បុគ្គលម្នាក់? គ្មានបុគ្គលផ្សេងទៀតអាចជំនួសបាន? គណបក្ស ជា កម្មសិទ្ធបុគ្គល? បានជាមានលក្ខខណ្ឌយ៉ាងដូច្នេះ ?។
ទីបំផុត គណបក្ស សង្រ្គោះជាតិសុខចិត្ដចូលរួមបោះឆ្នោត ទោះ មានឫគ្មានលោកសម រង្ស៊ីចូលរួមក៏ដោយ។

តាមការពិតបង្កើតគណបក្ស សង្រ្គោះជាតិ អាចជាសន្ទុះថ្មីនៃបក្សប្រឆាំង តែស្រពោនទៅវិញ ដោយលក្ខខណ្ឌដែលគណបក្ស សង្រ្គោះជាតិប្រកាស ក្នុងឱកាសបង្កើតគណបក្ស សង្រ្គោះជាតិ។

បរាជ័យលើកទី២ : ការបដិសេធ ចោលនៃ គជបនូវ សំណើ សុំ កែប្រែ របស់ គណបក្ស សង្រ្គោះជាតិ។
ហេតុអ្វី ពុំសុំ កែប្រែ គជប តាំងពី ដើមឆ្នាំបុ ឆ្នាំមុនៗ? បែជាសុំ កែប្រែ គជប នាទីចុងក្រោយ ៣ ខែមុន បោះឆ្នោត? គជប ពុំអាចកែប្រែឡើយ ព្រោះ បើគជប សុខចិត្ដកែប្រែគឺ គជប ទទួលស្គាល់ដោយខ្លួនឯងថាគ្មានយុត្តិធម៌ ។

ដូច្នេះ
-ឫមួយ គណបក្ស សង្រ្គោះជាតិ នៅបន្តធ្វើ បាតុកម្មទៀត ដោយឥត រវីរវល់ ការឃោសនា បោះឆ្នោត។ បរាជ័យ នៃការបោះឆ្នោតនិងជៀសមិនផុត។
គ្មានជ័យជំនះណា ដោយគ្មានឃោសនានោះទេ។
-ឫមួយ គណបក្ស សង្រ្គោះជាតិ ឈប់ធ្វើ បាតុកម្មសុំ កែប្រែ គជប ដោយសុខចិត្ដ ចូលរួមបោះឆ្នោត ទោះជា គ្មានលោកសម រង្ស៊ីចូលរួម និង គ្មានកែប្រែ គជប គឺបានន័យថា គណបក្ស សង្រ្គោះជាតិទទួលយកបរាជ័យទាំងពីរ។
តើបរាជ័យទី៣អាចជៀសផុតឫទេ? បើ គ្មានបុគ្គល ផ្សេងទៀតអាចជំនួសលោកសម រង្ស៊ី ហើយលោកសម រង្ស៊ី ពុំចូលរួមទៀត គឹមិនខុសពី ព្រះអាទិត្យ WIFIចូលរួមតែពីចម្ងាយតែបុណ្នោះ។
-ឫមួយ គណបក្ស សង្រ្គោះជាតិឈប់ ចូលរួមបោះឆ្នោត។ ករណីនេះ តើអតីត សមាជិកសភានៃ គណបក្សលោកសម រង្ស៊ីយល់ព្រមឫទេ? ហើយអ្នកបោះទុនតាមភោជនីយដ្ឋាននានា ខកចិត្ត មានទំហំយ៉ាងណាទៅ?។
នេះជាករណីមួយយ៉ាងជូរចត់ ក្នុងករណីដ៏ច្រើននា អតីតកាល ហើយ ជាមេរៀន សម្រាប់អនាគតកាល ចំពោះផលវិបាកនៃជំនឿលើមនុស្សម្នាក់គត់ដ៏ពិសិដ្ឋ។
គណបក្ស សង្រ្គោះជាតិគ្មានច្រកចេញឫ?
គ្មានអ្វីក្រៅពី ជ្រើសរើសអ្នកដឹកនាំថ្មីជាបន្ទាន់ ដែលអាចចូលលានប្រគួតដោយ ស្គរ គគ្រឹកគគ្រេង(tambour battant -briskly) និង បង្កើនការត្រួត ការបោះឆ្នោតគ្រប់ដំបន់ ព្រោះ
ជាការបោះឆ្នោតដំបន់ ពុំមែនជាការបោះឆ្នោតប្រធានាធិបតីដែល គជប អាចមានតួនាទីដ៏សំខាន់ ។

អមត