Saturday, April 20, 2013

ពលរដ្ឋខ្មែររស់នៅប្រទេសន័រវេស្ស ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃ២០ មេសា ២០១៣

...........................................................
ដោយៈ ឆាំ ឆានី ២០ មេសា ២០១៣
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧ គ.ស ២០១៣ ម.ហ ១៩៣៦ ចុ.ស ១៣៧៣ បានចូកមកដល់កាលពីថ្ងៃ​អាទិត្យ ៤​កើត ខែ​ចេត្រ​ ត្រូវ​នឹងថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ២ : ១២​នាទី រំលង​អធ្រាត្រ ដែលមាន​ទេពធីតា​​ព្រះនាម ទុ​ង្សា​ទេវី​ ដែលជា​បុត្រី​ទី​មួយ​របស់​កបិល​មហា​ព្រហ្ម ជាអ្នកចុះមកថែរក្សាទ្វីបលោកយើងនេះ ។ ទេពធីតា​ទុ​ង្សា​ទេវី​ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ ឧទុម្ព​រ​(​ផ្លែ​ល្វា​) ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ គង់​លើ​គ្រុឌ​ជា​ពាហនៈ ។​
ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមួយចំនួន  តែងតែនាំគ្នាប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មី​នេះ ​​ ស្ទើតែ​គ្រប់​ៗ​ប្រ​ទេស​គ្រាន់តែខ្លះបា្ររព្ធទៅមិនបានត្រូវតាមសង្រ្កានកំណត់ តែប៉ុណ្ណោះ  ដោយ​អាស្រ័យលើ​ពេល​វេលារបស់ប្រទេសនីមួយៗ​  ជាក់ស្តែងដូចជាប្រជាពលរដ្ឋខ្មែរ រស់នៅក្នុង​ប្រទេស​ន័រ​វេស្ស ជាដើម ។
តាមពត៌មានបានឲ្យដឹងថា កម្មវីធីបុណ្យដែលប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសន័រវេស្ស បាន​ធ្វើ​នៅពេល នេះគឺចាប់ផ្តើមពីម៉ោង ៩.០០ នាទីព្រឹក រហូតដល់ម៉ោង ១២.០០ យប់ ។
កម្មវិធីពេលព្រឹកៈ
.នមស្សការ រំលឹកគុណព្រះរតនៈត្រ័យ
.សមាទានសីល
.រាប់បាត្រ និងវេរភត្តាហារ ប្រគេនព្រះសង្ឃ
.ចំរើនព្រះបរិត្ត សម្តែងធម្មវិសេសទេសនា និងឩទ្ទិសកុសលផលបុណ្យជូន  បុព្វការីជន មាន មាតា បិតា ញាតិការ  ដែលបានស្លាប់ បែកចែកឋានទៅ ។
កម្មវិធីពេលល្ងាច សូមរង់ចាំទស្សនា និងអានបន្តរ
​.​ថ្ងៃអាទិត្យ ៤​កើត ​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ មេសា ឆ្នាំ​២០១៣ ម៉ោង ២:១២​នាទី​រំលង អធ្រាត្រ​ជា​ថ្ងៃ​ចូល​។​
​    ​.​ថ្ងៃ​ចន្ទ ៥​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៥ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​វន​ប័ត​។​
​    ​.​ថ្ងៃ​អង្គរ ៦​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៦ មេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ឡើង​ស័ក​។​
​    ​គម្រប់​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល​ឆ្នាំម្សាញ់​តទៅ​។​
- See more at: http://www.cen.com.kh/localnews/show_detail/132?token=MTk5YTcwOD#sthash.oX61dYTV.dpuf

នៅ​ថ្ងៃ​អាទិត្យ ៤​កើត ខែ​ចេត្រ​ ត្រូវ​នឹងថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ២ : ១២​នាទី រំលង​អធ្រាត្រ ហើយ​ទេពធីតា​រក្សា​ឆ្នាំ​នេះ​ព្រះនាម ទុ​ង្សា​ទេវី​ ដែលជា​បុត្រី​ទី​មួយ​របស់​កបិល​មហា​ព្រហ្ម ។​ទេពធីតា​ទុ​ង្សា​ទេវី​ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ ឧទុម្ព​រ​(​ផ្លែ​ល្វា​) ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ គង់​លើ​គ្រុឌ​ជា​ពាហនៈ ។​ - See more at: http://www.cen.com.kh/localnews/show_detail/132?token=MTk5YTcwOD#sthash.oX61dYTV.dpuf

No comments: