គល់ឈើនិងឫស្សរបស់វា ត្រូវបានគេជីកគាស់ យកមកកែច្នៃធ្វើជាគ្រឿងលម្អសម្រាប់ដាក់តាំងផ្ទះ។ រូបថត សហការី
Monday, 01 April 2013
តុង សុប្រាជ្ញ ភ្នំពេញប៉ុស្តិ៍
និន្នាការ
តវ៉ាពីរច្រាសទិសគ្នា
នៅប្រទេសជឿនលឿនប្រជាពលរដ្ឋគេទាមទាររដ្ឋាភិបាល
តែអំពីរឿងការថែទាំសុខភាព ហូបច្រើនពេក
និងទាមទារសិទ្ធិការរៀបអាពាហ៍ពិពាហ៍របស់ក្រុមមនុស្សភេទដូចគ្នា
ជាដើម ឯប្រទេសកំពុងអភិវឌ្ឍន៍ដូចស្រុកខ្មែរវិញប្រជាពលរដ្ឋនាំគ្នាតវ៉ា រាជរដ្ឋាភិបាល រឿងអត់អីហូប រឿងគ្មានជម្រក រឿងបាត់បង់ដីធ្លី រឿងបាត់បង់ព្រៃឈើ បញ្ហាអយុត្តិធម៌ និងរឿងរំលោភបំពានសិទ្ធិ ទៅវិញ។
នេះមកពីស្រុកក្រ បានជាទទួលរងភាពអយុត្តិធម៌បែបនេះ? ហេតុអ្វីបានជាយូរៗទៅ ប្រជាពលរដ្ឋត្រូវគិតគូរបញ្ហា ព្រៃឈើ ជំនួសរដ្ឋាភិបាលទៅវិញ? តើនៅស្រុកខ្មែរសព្វថ្ងៃនេះ មានសល់ព្រៃឈើប៉ុន្មានភាគរយនៃផ្ទៃប្រទេស? តើនៅមានសល់ប្រភេទដើមឈើអ្វីខ្លះ សម្រាប់ ឲ្យកូនខ្មែររៀននៅតាមសាលារៀន?
តាម
ច្បាប់ គឺរាជរដ្ឋាភិបាលទេ
ដែលត្រូវតែប្តូរផ្តាច់ការពារព្រៃព្រឹក្សារបស់ជាតិដើម្បីពលរដ្ឋ
ខ្លួនក្នុងពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត
មិនមែនជាតួនាទីរបស់ប្រជាពលរដ្ឋក្រីក្រទេ។ ម្តង
ម្កាលបានឮ មន្ត្រីមេព្រៃៗជជែកគ្នានៅហាងកាហ្វេ
ដោយអស់សង្ឃឹមពីរឿងព្រៃឈើ
ហើយខ្លះក៏បានគិតពីអនាគតរបស់ពួកគាត់ថាតើ
នឹងត្រៀមខ្លួនរកការងារថ្មីឲ្យហើយ ដូចជា ដាំដំឡូងមី ដាំកៅស៊ូ
ឬក៏ដាំស្វាយចន្ទី នៅលើដីរបស់ខ្លួនជាដើម
ឬក៏រកមុខរបរវិជ្ជាជីវៈណាមួយផ្សេងទៅវិញ ព្រោះមន្ត្រីមួយចំនួនដឹងច្បាស់ជាមុនថា បើព្រៃឈើកាប់ និងជួញដូរដូចសព្វថ្ងៃនេះ ព្រៃឈើនឹងអស់នៅអាណត្តិ៥ឆ្នាំក្រោយហើយ
គឺនៅសល់តែព្រៃរបោះៗនោះទេ។ មន្រ្តីទាំងនោះ យល់ឃើញថា
មិនដឹងជាបានប្រាក់ចំណូលពីព្រៃឈើអីទៀតមកចិញ្ចឹមគ្រួសារ
បើអស់ព្រៃឈើមានតម្លៃហើយនោះ។
បើ
ដើមគ្រញូងវិញ កាប់មិនអស់ចិត្តទេ គឺគាស់ទាំងឫសទៀត
ពោលគឺធ្វើទៅតាមទ្រឹស្តីរបស់កុម្មុយនីស្ត
ដែលគ្មានទុកឲ្យសល់គ្រាន់តពូជ
ទុកគ្រាន់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផងទេ
(ជីកស្មៅត្រូវជីកទាំងឫស) ដូច្នោះកាប់គ្រញូងក៏ត្រូវគាស់ទាំងឫសដែរ។
បើ
និយាយពីកាប់ឈើកាលពីជំនាន់ទសវត្សរ៍ឆ្នាំ៨០ និងដើម៩០
គឺកាប់ឈើហ៊ុបមានតម្លៃដើម្បីលក់ទិញសព្វាវុធ
និងម្ហូបអាហារសម្រាប់កងទ័ព
ដើម្បីទប់ទល់ជាមួយនឹងអតីតឧទ្ទាមទ័ពព្រៃខ្មែរក្រហម
ហាក់បីដូចជាមានហេតុផលសមរម្យ។ តែ
បច្ចុប្បន្ននេះ
គឺកាប់ដើមឈើមានតម្លៃដើម្បីយកលុយដាក់ហោប៉ៅបុគ្គលដែលមាន
តួនាទីធំៗ ឈ្មួញ និងក្រុមហ៊ុនមួយចំនួនទៅវិញ
ហើយមិនដឹងថាប្រាក់ចំណូលចូលរដ្ឋដោយសារលក់ឈើចំនួនប៉ុន្មានក្នុង
មួយឆ្នាំៗ។
និយាយ
ពីដឹកវិញ ដឹកឡើងខ្ទេចថ្នល់ជាតិក្រហេងក្រហូងអស់
ហើយដឹកតែយប់ៗទៀត។ បើទោះជាសម្តេចតេជោ ហ៊ុន សែន
តែងតែក្រើនរំឭកដល់ឈ្មួញដឹកឈើទាំងឡាយអំពីការបំផ្លាញផ្លូវ
សាធារណៈ តាមរយៈចម្រៀងបទ «ទំនួញផ្លូវលំ» ជាញឹកញាប់ក៏ដោយ ក៏មិនបានធ្វើឲ្យអ្នកដឹកឈើទាំងឡាយនោះព្រឺរោមដែរ។
ជាង
នេះ ទៅទៀត មានមន្រ្តីចាំកាក់យកលុយមានគ្រប់ប្រភេទ
មានតាំងពីមេព្រៃ នគរបាល កងរាជអាវុធហត្ថ កងទ័ព
និងដោយទាំងអ្នកកាសែតក្នុងស្រុកមួយចំនួនដែលតាមកាក់នឹងគេដែរ
។ ពេលខ្លះ លុះត្រាតែមានមន្ត្រី
មានទំនាស់គ្នារឿងដាក់កុងត្រូល ទើបបានដឹងថាដោយសារតែឈើ
ហើយដោយសារតែសរសេររឿងឈើធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថមួយ
រូបនៅខេត្តរតនគិរី សម្លាប់អ្នកកាសែតវរជនខ្មែរ លោកហង្ស
សេរីឧត្តម កាលពីឆ្នាំទៅ
ដែលសំណុំរឿងកំពុងតែកាត់ទោសនៅតុលាការខេត្ត។ ចំណែកឯ
លោក ឈុត វុទ្ធី ចុះបេសកកម្ម
ការពារព្រៃឈើនៅតំបន់ព្រៃសេសសល់នៅខេត្តកោះកុង
ក៏ត្រូវបានគេសម្លាប់ទទេកាលពីឆ្នាំទៅ។
តែ
បើតាមច្បាប់ ធម្មជាតិ ដែលចាស់ចំណាំតែងនិយាយតៗគ្នាថា
បើមនុស្សបំផ្លាញធម្មជាតិ
គឺធម្មជាតិនឹងបំផ្លាញប្រឆាំងនឹងមនុស្សវិញហើយ ដែលជាសត្យានុម័ត
នោះ។ ឧទាហរណ៍៖ កាលពីមុនរន្ទះបាញ់តែដើមឈើទេ
តែបន្ទាប់ពីមនុស្សកាប់ដើមឈើស្ទើរតែអស់
ឥឡូវរន្ទះបាញ់នោះគឺបាញ់សំដៅតែមនុស្សទៅវិញ កាលពីឆ្នាំទៅ
មានអ្នកស្លាប់ដោយសាររន្ទះបាញ់មានចំនួន១០៣នាក់។
បើកាប់ដើមឈើដូចសព្វថ្ងៃនេះ
ឲ្យតែមានទឹករាងធំបន្តិចគឺដឹងតែពីលិចស្ទើរគ្រប់ខេត្ត
ហើយក៏មិនមែនដោយសារតែឆ្នាំរោងទឹកធំនោះទេ។
កាលពីខែកញ្ញាឆ្នាំ ២០១១
ភ្ញៀវទេសចរបរទេសរត់ឡើងគោកស្ទើរមិនទាន់នៅប្រាសាទបន្ទាយ ស្រី
ខេត្តសៀមរាប នៅពេលទឹកជំនន់មកពីភ្នំហើយគ្មានដើមឈើធំៗទប់។
ជាអកុស
ល គ្រាន់តែរយៈពេលពីរ សប្តាហ៍សោះគិតពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨
ខែមីនានេះ
គ្រោះមហន្តរាយធម្មជាតិដោយសារខ្យល់ភ្លៀងកក់ខែបាក់ផ្ទះអស់
ដល់ទៅ១៥០០ខ្នង គឺកើនឡើងបីដងបើប្រៀបធៀប
ក្នុងរយៈពេល៣ខែដំបូងដូចគ្នាកាលពីឆ្នាំទៅ
និងយ៉ាងហោចណាស់ក៏មានមនុស្សស្លាប់៦នាក់ដែរ
នៅតាមបណ្តាខេត្តមួយចំនួន នេះបើតាមសេចក្តីរាយការណ៍ លោក កែវ វី
អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្ដរាយ។ នេះគ្រាន់តែខ្យល់ភ្លៀងកក់ខែដូចធម្មតាសោះ
ធ្វើឲ្យខូចខាតផ្ទះសម្បែង និងមនុស្សស្លាប់យ៉ាងនេះ។ ខ្យល់នេះ
គឺគ្មានទៅខ្យល់ព្យុះទីហ្វុង
ឬក៏កេតសាណាមកពីណាទេគឺមកពីកាប់ដើមឈើធំៗស្ទើរអស់គ្មាន
អីទប់ខ្យល់នោះ។
បើ
តាមទីតាំងភូមិសាស្ត្រ ផ្ទៃដីស្រុកខ្មែរមានរាងជាបាតខ្ទះ
ហើយមានដើមឈើបាំងជុំវិញ អ៊ីចឹងគឺអាចចៀសពីខ្យល់ព្យុះបាន
ដូចពេលកាលពីដើម និងទសវត្សរ៍ឆ្នាំ៨០ ស្រុកខ្មែរអត់ឃ្លាន
ឬមានស៊ី តែមិនដែលឮថា មានបាក់ផ្ទះសម្បែងដោយសារខ្យល់ទេ
តែឥឡូវនេះ កើតមានគ្រប់កន្លែងខេត្ត-ក្រុង។
នេះគឺជាលទ្ធផលដែលមនុស្សបំផ្លាញធម្មជាតិ។ តែ
អ្វីដែលអយុត្តិធម៌នោះ គឺអ្នកធំមានអំណាច
ឬអ្នកមានជាអ្នកបំផ្លាញព្រៃឈើ ដើម្បីផលប្រយោជន៍ពួកគេ
តែអ្នកដែលទទួលរងគ្រោះនោះគឺ
ប្រជាពលរដ្ឋដែលអ្នកក្រតូចតាចទៅវិញ។
ក្រហើយទទួលរងគ្រោះមហន្តរាយទៀត។
តាម
រយៈក្រសួងធនធានទឹក និងឧតុនិយម ក៏បានជូនដំណឹងថា
សីតុណ្ហភាពអាចមានការកើនឡើងដល់ទៅ ៤០ អង្សាសេក្នុងខែមេសា
នេះ។ ការឡើងកម្ដៅនេះ ក៏កើនឡើងហួសខុសពីធម្មតាដែរ
ដែលជាបញ្ហាបណ្តាលមកពីការបំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើ។
ហេតុដូចនេះហើយ មនុស្សជាអ្នកបំផ្លាញធម្មជាតិ
ធម្មជាតិសងសឹកវិញហើយ
មកពីមនុស្សលោកធ្វើឲ្យមានការផ្លាស់ប្តូរបរិយាកាស(ClimateChange)ទេ មិនមកពីបាតុភូតរបស់ធម្មជាតិទេ។
យ៉ាង
ណា មិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះត្រង់ថា
ដើមគ្រញូងត្រូវបានគេកាប់ ហើយគាស់ទាំងឫសអស់ពីដី ស្រុកខ្មែរ
ហើយជំរុញឲ្យកម្មករស៊ីឈ្នួលកាប់ឈើគ្រញូងនៅទឹកដីថៃ និងឡាវ
ត្រូវគេបាញ់ស្លាប់នៅព្រៃទឹកដីគេក៏មាន។ អស់ដើមឈើគ្រញូងហើយ ទើបនាយករដ្នមន្ត្រីចេញបទបញ្ជា ០២ ហាមកាប់ដើមឈើគ្រញូងកាលពីខែមុននេះ។ រីឯកាលពីសប្តាហ៍មុននេះ រាជរដ្ឋាភិបាលទើបសម្ពោធ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង និងអគ្គលេខាធិកាដ្ឋាន គឺ
ហាក់បីដូចទើបតែភ្ញាក់ពីសម្រាន្តអ៊ីចឹង
បក្សកាន់អំណាចជាង៣០ឆ្នាំទៅហើយ គឺទាល់តែព្រៃឈើ អស់
ទើបតែនឹកឃើញបង្កើតស្ថាប័ននេះ។
ឈើ
ប្រណីតៗមិនមែនដាំ៤ទៅ៥ឆ្នាំ បានផលដូចកៅស៊ូឯណា
គឺស៊ីពេលរាប់សិបឆ្នាំឯណោះ តាំងពីកេរដូនតាមកម្ល៉េះ
រឿងបំផ្លាញស្រួលទេ តែមួយប៉ប្រិចភ្នែករលាយខ្ទេច។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានព្រមានផង និងអង្វរផងទៅម្ចាស់ឆ្នោតថា
បើលោកចាញ់ឆ្នោតខែកក្កដាខាងមុខនេះ នឹងមិនមានសាងសង់ស្ពាន
ថ្នល់ទៀតទេ។ តែបើគណបក្សប្រជាជនឈ្នះឆ្នោត មានបន្តការសាងសង់ស្ពាន ថ្នល់ទៀត។
ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនដែលសន្យាថាព្រៃឈើនឹងកើនឡើងជាងសព្វ ថ្ងៃនេះទេ ហើយជាទូទៅគណបក្សប្រជាជនច្រើនតែទាញផលប្រយោជន៍ពីការប្រៀប ធៀបជាមួយការបំផ្លិចបំផ្លាញរបបខ្មែរក្រហម តែបក្សកាន់អំណាចសព្វថ្ងៃ មិនដែលហ៊ាននិយាយ និងធ្វើការប្រៀបធៀបរឿងព្រៃឈើ ជាមួយរបបខ្មែរក្រហមទេ ព្រោះខ្លាចខ្មាសខ្មោចមេដឹកនាំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាម
ពិតទៅការសាងសង់ស្ពាន
ថ្នល់ធំៗមួយចំនួនធំគឺសុទ្ធតែបានមកពីលុយជំនួយ
និងកម្ចីពីបរទេសទេ ដែលខុសពីព្រៃឈើដែលជារបស់ខ្លួនឯងសោះ
មិនចេះថែរក្សាឲ្យបានគង់វង្ស។ ទាំងនេះ
មិនមែនមកពីរាជរដ្ឋាភិបាលខ្វះឆន្ទៈនយោបាយក្នុងការការពារព្រៃ
ឈើទេ
គឺរាជរដ្ឋាភិបាលមិនបានបំពេញកាតព្វកិច្ចគ្រប់គ្រាន់ក្នុងការ
ថែរក្សាពៃ្រឈើនោះ
ដែលបណ្តាលឲ្យមានគ្រោះមហន្តរាយផ្សេងៗដូចសព្វថ្ងៃនេះ
និងពេលអនាគត៕
1 comment:
this the kind of Ph D. that khmer
leader have. I call it Phylum of Dummy.
Post a Comment