Tuesday, April 02, 2013

នាយករដ្ឋមន្រ្តី លំបល់យកអី បើគ្មានអ្នកណា ខ្លាចបទបញ្ជា ផងណឹង?

ឧបករណ៍​នេសាទ​ខុស​ច្បាប់ (ស្បៃ​មុង និង​អួន​ក្រឡា​ញឹក) ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ចាប់​រឹប​អូស​ពី​ជន​ល្មើស កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២។ (RFA/Mondul Keo)
នាយ យក់ រត់ មុន ត្រី

ហេតុ​អ្វី​ឈ្មួញ​នេសាទ​មិន​ខ្លាច​បទបញ្ជា​នាយករដ្ឋមន្ត្រី?

2013-03-31
ដោយ មណ្ឌល កែវ
Radio Free Asia

ការ​ចាប់​អ្នក​ប្រព្រឹត្ត​ល្មើស​នេសាទ​ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ​រាយការណ៍​ស្ទើរ​តែ​រាល់​ថ្ងៃ បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ម៉ឺងម៉ាត់ ឲ្យ​ទប់ស្កាត់​ការ​នេសាទ​ដោយ​ខុស​ច្បាប់​ក៏ដោយ។ អ្វី​ដែល​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត ឬ​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នោះ គឺ​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ដែល​គេ​ចាប់​បាន​ប៉ុណ្ណោះ ចុះ​ទម្រាំ​អ្នក​ប្រព្រឹត្ត​បទល្មើស​ដែល​សមត្ថកិច្ច​ចាប់​មិន​បាន​វិញ គេ​មិន​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​នេសាទ​ត្រី​ល្មើស​ច្បាប់​នៅ​តែ​មាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ដែល​គេ​មិន​អាច​គ្រប់គ្រង​បាន។

តើ​ហេតុអ្វី​បាន​ជា​ក្រុម​ជន​ប្រព្រឹត្ត​ល្មើស​នេសាទ​ហាក់​មិន​ខ្លាច​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ?

ការ​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ បាន​កើត​មាន​ជា​រៀងរាល់​ថ្ងៃ​តាម​គ្រប់​មធ្យោបាយ​ដែល​គេ​អាច​ធ្វើ​ទៅ​បាន។ តាម​ការ​ធ្វើ​ដោយ​លួចលាក់ ឬ​តាម​ការ​ធ្វើ​ដោយ​មាន​ខ្នង​បង្អែក​ដែល​ជា​កម្លាំង​ប្រដាប់​អាវុធ ឬ​ជា​សមត្ថកិច្ច​ជំនាញ។

ការ​ចាប់​បាន​អ្នក​ប្រព្រឹត្ត​ល្មើស​នេសាទ​ជា​បន្ត​បន្ទាប់ បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​សមត្ថកិច្ច​ដែល​មាន​ភារៈ​អនុវត្ត​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ​តើ​មាន​បទល្មើស​នេសាទ​ប៉ុន្មាន​ករណី​ទៀត​ដែល​ពួក​ជនល្មើស​ទទួល​ជោគជ័យ​ក្នុង​ការ​បន្លំ​ភ្នែក​សមត្ថកិច្ច ហើយ​ចាប់​បាន​ត្រី​មក​លក់​ជា​ហូរហែ​នៅ​លើ​ទីផ្សារ?


សំណួរ​នេះ​អាច​បញ្ជាក់​ពី​ភាព​មិន​អាច​គ្រប់គ្រង​ធនធាន​ជលផល​បាន​ពី​សំណាក់​សមត្ថកិច្ច​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ក្នុង​ដែនដី​តំបន់​ដែល​ជា​ដែន​អភិរក្ស​ធនធាន​ជលផល។

ក្រុម​អ្នក​តាម​ដាន​បញ្ហា​នេះ បាន​មើល​ឃើញ​មូលហេតុ​ច្រើន​យ៉ាង​ដែល​នាំ​ឲ្យ​បទល្មើស​នេសាទ​ក្លាយ​ជា​បញ្ហា​មិន​អាច​គ្រប់គ្រង​បាន។ មូលហេតុ​សំខាន់​បំផុត គឺ​ការ​ឃុបឃិត​គ្នា​ជា​ខ្សែ​បណ្ដាញ​រវាង​ឈ្មួញ​នេសាទ និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​តែម្ដង។ រឿង​នេះ​មិន​ពិបាក​យល់​ឡើយ ព្រោះ​សកម្មភាព​នេសាទ​ត្រី​ពិត​ជា​មិន​អាច​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​បាន​នោះ​ទេ។

ម្យ៉ាង បើ​និយាយ​ថា សមត្ថកិច្ច​មិន​អាច​ចូល​ទៅ​ដល់​តំបន់​ដែល​ជនល្មើស​ធ្វើ​ការ​នេសាទ ដើម្បី​ពិនិត្យ​មើល​ការ​នេសាទ​របស់​ឈ្មួញ​នេសាទ​បាន​ទេ​នោះ វា​រឹតតែ​ជា​រឿង​មិន​អាច​ជឿ​បាន​ទៅ​ទៀត។ ដោយ​ហេតុ​ថា ឈ្មួញ​នេសាទ​អាច​ទៅ​ធ្វើ​ការ​នេសាទ​បាន តែ​សមត្ថកិច្ច​បែរ​ជា​មិន​អាច​ទៅ​បាន​ទៅ​វិញ។

តាម​ពិត​ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នោះ មិន​មែន​ជា​រឿង​ពិបាក​ដឹង​នោះ​ឡើយ។ ជា​រឿយៗ​ប្រជា​សហគមន៍​នេសាទ​បាន​រាយការណ៍​អំពី​សកម្មភាព​នៃ​ជន​ល្មើស​ដែរ ហើយ​ជួនកាល​ពួកគេ​បាន​នាំ​គ្នា​ធ្វើ​ការ​បង្អាក់​សកម្មភាព​នេះ។ តែ​ក្រុម​ជនល្មើស​បាន​អះអាង​ថា ពួកគេ​បាន​ទទួល​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​គ្រប់​លំដាប់​រួច​ហើយ។ ជាក់ស្ដែង​ប្រជា​សហគមន៍​នេសាទ​បាន​ផ្ដល់​ព័ត៌មាន​មក​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ ដើម្បី​ជួយ​ផ្សាយ​ឲ្យ​ដឹង​ដល់​លោក​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​អាជ្ញាធរ​បែរ​ជា​បដិសេធ និង​ជួន​កាល​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍​ទៅ​វិញ ដែល​នេះ​ក៏​ជា​ចំណុច​គួរ​ឲ្យ​ពិចារណា។

មូលហេតុ​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​មិន​អាច​គ្រប់គ្រង​បាន គឺ​ឈ្មួញ​នេសាទ​ច្រើន​តែ​ជា​អ្នក​មាន​ឥទ្ធិពល ឬ​មាន​ខ្នង​បង្អែក​រឹងមាំ។ ក្នុង​ករណី​នេះ សមត្ថកិច្ច​ដែន​ដី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​គ​ធ្វើ​ថ្លង់​នោះ​ឡើយ ព្រោះ​ពួក​គេ​ខ្លាច​អំណាច​បារមី​របស់​មន្ត្រី​អ្នក​មាន​បុណ្យ​ស័ក្ដិ​ធំ​ជាង​ខ្លួន។

នៅ​មាន​ករណី​បទ​ល្មើស​នេសាទ​ម្យ៉ាង​ទៀត ដែល​គេ​មិន​អាច​គ្រប់គ្រង​បាន​ដែរ​នោះ គឺ​ការ​នេសាទ​ស្រប​ច្បាប់​តាម​រយៈ​ការ​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល។ រឿងរ៉ាវ​ទាំង​នេះ ប្រជា​សហគមន៍​បាន​ដឹង​តាម​រយៈ​ជន​ល្មើស​ដែល​ជា​អ្នក​រស់​នៅ​ក្នុង​សហគមន៍​ជាមួយ​គ្នា។ ទាំង​អស់​នេះ​គឺ​ជា​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​នេសាទ​មិន​ខ្លាច​បទបញ្ជា​នាយករដ្ឋមន្ត្រី។

ក្រុម​អ្នក​តាម​ដាន និង​វិភាគ​បញ្ហា​សង្គម​កម្ពុជា យល់​ឃើញ​ថា គេ​មិន​អាច​បណ្ដោយ​ឲ្យ​បញ្ហា​នេះ​ស្ថិត​ក្នុង​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន​ដូច្នេះ​ទៀត​ទេ។ ដោយ​ហេតុ​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​សាប​រលាប​នៅ​ចំពោះ​មុខ​មហាជន​ទូទៅ។ ម្យ៉ាង​ទៀត វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​គោលនយោបាយ​ដឹកនាំ​របស់​រដ្ឋាភិបាល ពីព្រោះ​បញ្ហា​នេះ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​មួយ​ដែល​រដ្ឋាភិបាល​រង​ការ​រិះគន់ ពិសេស​ជាង​នេះ​ទៀត ការ​នេសាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ វា​អាច​បង្កើត​ឲ្យ​មាន​វិបត្តិ​សង្គម​ធំធេង​មួយ​នៅ​ពេល​ខាង​មុខ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ហិនហោច​ធនធាន​មច្ឆជាតិ និង​ជា​កត្តា​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ធ្លាក់​ខ្លួន​ក្នុង​ភាព​ក្រីក្រ។

ការ​ការពារ​ធនធាន​មច្ឆា​ជាតិ​នៅ​កម្ពុជា មិន​អោយ​រង​នូវ​ការ​វិនាស​ហិន​ហោច​ទាន់​ពេល​វេលា បាន​ទាមទារ​អោយ​មាន​ការ​ទប់​ស្កាត់​មួយ​ដែល​មាន​ប្រសិទ្ធភាព។ នេះ​មាន​ន័យ​ថា គឺ​ការ​លុប​បំបាត់​អោយ​បាន​នូវ​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​នេសាទ និង​ក្រុម​សមត្ថកិច្ច​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ក្នុង​ដែន​ដី​តែម្ដង៕

3 comments:

Anonymous said...

All the billions outside cambodia will support Sam Rainsy accept the blood VC, Chinese and CPP crooks inside Cambodia would not support him, why? because they are evils and are there to continue to suck khmers' blood. They think they can get away from it but no, only time will tell. Just like KIngta, Pol Pot, Lon Nol Hawk Lundi and Hun Sen (soon to come) are already doomed. Those crooks done it before and they will do it again. They took Laos, Champa, Khmer Khrom and now the whole srok khmer, but soon they too will be doomed because of 'karma'.

Right now. Chinese and Thai troops are planning to attack the VC, mainly, because they have learnt too much about their tricks. They are very good at decieving, cheating, lying and manipulation. The US agreed with this fact, e.g. they killed up to 38,000 US troops between 1965-1975 and finally said to the VC 'it was not a fair fight, you used too many tricks' and the VC said 'it was your fault for attacking us instead of the common enemy called 'Chinese', how stupid you really are'...by then, the US realised they had attacked the wrong kind of people like VC and feeling much guilt over such incident.

Today, the US still believe they did not lose the war because it was not based on a fair fight, Nevertheless, they learnt that the VC is full of shit. But still, they want Southeast Asia to go down anyway, that is why, they continue to let the VC to continue to play game with Srok Khmer or to control srok khmer or givng an expression of compensating the VC by giving the whole srok khmer to the VC, because to them as long as Asians fight with Asians is all good, because they don't want Asians to rise. They are one of the most paranoid kind of people in this world, really. But the more they want others to go down, the more, they themselves will go down.

Because what you do is what you get or what go around will come around. But all of these things shall come to pass, so they said. things had to happen and it did happen. You can not change the past but you can change the future, though. Right now, history tends to repeat itself why? because to the US, without war, they can not make money. So, their intentions (super power nations) to create more war. With war, they can sell their guns, tanks, air force jet fighters and other war related weapons etc. e.g .like Chinese sold their guns and tanks to Pot Pot to attack the VC and later used by the VC to attack khmer themselves like Hang Sarin, Lon Nol and Lon Nol bough their related weapons from the US etc...( now Pakistain is making a deal with Saudi Arabia, Russia, China etc)...

Sadly, in the end, everyone gets hurt, all for nothing!. But nevertheless, time will tell of who is right and who is wrong...only god knows. So, wake up everyone war is not the answer to life any more. Jesus said those to live by the swords shall died by the swords....but those who follow the ten commandments shall be saved. So, everyone please choose eternal life better than war and greed, so wake up!!!!!

Anonymous said...

បើពិតជាល្បិចកិច្ចកល-ឆាកល្ខោនយួន,
បោះឆ្នោតក្លែងក្លាយចាញ់បង្រ្គប់កិច្ច
បន្លំសង្គ្រោះអាយួនហ៊ុន សែននិងកៅអី​​ចោរយួនមែននោះ,

-លោក សម រង្ស៊ី
-លោក កឹម សុខា
-ពួកអាយួនយៀកកុង គជប
ត្រូវតែមានទោស,សូមឲ្យអស់លោកងាប់តៃហោង!
បើពិតជា:
-សង្រ្គោះ.............កៅអី​​ចោរយួន
-បំរើ................អាឆ្កែយួនហ៊ុន សែន
-ការពារ..............អាចោរយួន
យើងសូមដាក់បណ្តាសាអស់លោកដូចតទៅនេះ,

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់ណា,ទាំងអាខ្វាក់ហ៊ុន សែនឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :
ឲ្យអាអ្ហែងស្លាប់តៃហោងនិង:
រន្ទះបាញ់,
ព្រះធរណីស្រូប,
ភ្លើងឆេះផ្ទះ,
ឲ្យធ្លាក់យន្ដហោះ,
ឲ្យលិចទូកកប៉ាល់,
ឲ្យក្រឡាប់ឡាន,
ឲ្យឡានម៉ូតូបុក,
ឲ្យដំរីព្រេច,
ឱ្យពស់ចឹក,
ខ្លាខាំស៊ី,
ក្ដងាប់,
រោគសួត,
រោគទឹកនោមផ្អែម,
លើសឈាម,
ដាច់សរសៃខួរក្បាល,
កើតស្វាយ,
អេដស៍,
ប្រមេះ,
ជម្ងឺគ្រុនចាញ់ ,
គ្រុនឈាម .....និងជម្ងឺនានា !រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!

ស្លាប់មួយទៀតដោយ:
ចំពាមបាញ់ចាប
កាំបិត,
ពូថៅ,
ដាវ ,
ខ្វែវ,
ផ្គាក់,
ព្រួញ,
សរ,
ច្បូក,
លំពែង,
ធ្នូ,
ដំបង,
ព្រនង់,
កាំភ្លើង,
គ្រាប់បែក,
បេសែសិប,
បេសែមួយ,
មីន,
មីនកន្ត្រាក់,
មីនបង្កប់,
មីនក្លេម័រ,
មីនតោន,
កាំភ្លើងធំ,
M16,
79,
A-R 15,
កាំភ្លើងត្បាល់
ឱ្យវាព្រាត់ប្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ
ឱម្មសិទ្ធីស្វាហាយ...........សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល
វិនាសសន្តិអស្សិតោប្រឈូចក្ដិតអាចម៏ ប្រឆាច់ក្ដិតនោម បន្ធូក្ដិតផោម
អូម៉ាសិទ្ធីស្វាហះ ចាក់ក្ដិតស្វាហើម ស្វាណាផើម ស្វាហ្នុងញី ។

Anonymous said...

ពួកអាយួនខុសច្បាប់វាបង្កើតរដ្ឋក្នុងរដ្ឋ ពួកវាបាន បង្កើតសមាគមន៍១៩ខេត្តរួមទាំងក្នុងទន្ទេសាបនេះផង ពួកវាមានទូកធំមួយឋិតនៅចំកណ្តាលទន្លេសាប ក្នុង ទូកនោះមានបុក្គលិកជិត ៣ ពាន់នាក់ គឺជាទាហ៊ាន ប៉ូលិសយួន សំរាប់មើលការខុសត្រូវ និងការពារប្រ ជាជនយួនមិនឧ្យរដ្ឋាភិបាលខ្មែរទៅប៉ះពាល់បាន ដូច្នេះមន្រ្តីជលផល អាចចាប់ពួកអាយួនចាប់ត្រីខុស ច្បាប់បាន តែពួកយួននេសាទល្អិតល្អោចនៅជាយៗ តែប៉ុណ្ណោះ។ ដូច្នេះសម្តេចតេជោ យួនវាបានដាក់ឧ្យ គាត់មើលត្រួតត្រា តែខ្មែរដែលមានចេតនាធ្វើការ បះបោរតវ៉ាប្រឆាំងនឹងពួកយួន ដែលចូលមករស់នៅ ក្នុងស្រុកខ្មែរតែប៉ុណ្ណោះ។