Tuesday, April 09, 2013

គណបក្សសង្គ្រោះជាតិជ្រើសរើសលោកសម រង្ស៊ីជាប្រធាននិងសំឡឹងទៅការដឹកនាំប្រទេស

08.04.2013
ដោយ គង់ សុឋានរិទ្ធ VOA Khmer

ភ្នំពេញ៖ ថ្លែងទៅកាន់អ្នកចូលរួម មកពីគ្រប់ទិសទី ប្រមាណជាមួយម៉ឺននាក់ ដែលអង្គុយនៅ កណ្តាលដីវាល មួយដ៏ធំ ក្រោមសំពត់តង់ មេដឹកនាំ គណបក្សសង្គ្រោះជាតិ បានសន្យាកាល ពីថ្ងៃអាទិត្យកន្លង មកនេះថា នឹងកែប្រែការ ដឹកនាំ ប្រទេសនៅ ពេលដែល ខ្លួនជាប់ឆ្នោត ក្នុងការបោះឆ្នោត ខាងមុខនេះ។

លោកសម រង្ស៊ី ដែលកំពុងស្ថិត ក្នុងការនិរទេសខ្លួន ដោយសារ ការផ្តន្ទាទោស ដោយតុលាការខ្មែរ ត្រូវបានជ្រើសតាំង ជាប្រធាន គណបក្ស សង្គ្រោះជាតិនេះ។

លោកបានថ្លែងតាមរយៈប្រព័ន្ធស្កាយប៍(Skype) ក្នុងឱកាសសមាជលើកដំបូង នៃគណបក្សជំទាស់ របស់លោកថា លោកនឹង «បម្រើនិង ការពារប្រទេសជាតិ ចាប់ពី ឆ្នាំ២០១៣នេះតទៅ» ដែលលោករំពឹង ថាគណបក្សលោក នឹងឈ្នះឆ្នោតនោះ។

លោកសម រង្ស៊ី បានអះអាងថាលោក នឹងចាប់ដៃ ជាមួយលោកកឹម សុខា ឱ្យបានកាន់តែ ខ្លាំងក្លា ថែមទៀត។

«ខ្ញុំនឹងសហការជាមួយឯកឧត្តមកឹម សុខា ដូចបងប្អូនបង្កើត ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅរកជោគជ័យ ទៅដឹកនាំរដ្ឋាភិបាល នៅឆ្នាំ២០១៣នេះ។ សូមឲ្យ បងប្អូនដែលធ្លាប់បោះ ឲ្យសញ្ញាភ្លើងទៀន បែរទៅរកពន្លឺ ព្រះអាទិត្យ ដែលធ្លាប់ រកសញ្ញា ព្រះច័ន្ទពេញបូរមី ក៏សូមបែរ ទៅរកពន្លឺព្រះអាទិត្យ ទាំងអស់គ្នា»។

គណបក្សសង្គ្រោះជាតិ បានច្របាច់បញ្ចូល គ្នាដោយគណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស។


ក្នុងសមាជដែលស្ថិតនៅជាប់ក្បែរផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាយក្រុងភ្នំពេញក្រុមប្រជាពលរដ្ឋដែលមកពីបណ្តាខេត្ត ក្រុងក្នុងប្រទេសកម្ពុជាបានអង្គុយសម្លឹងកញ្ចក់ទូរទស្សន៍ដែកភ្ជាប់រូបភាពលោកសម រង្ស៊ី ពីក្រៅប្រទេស។ ខ្លះឈរនៅខាងក្រៅដំបូលតង់ដោយសារតែគ្មានកន្លែងអង្គុយ។

សមាជបានជ្រើសតាំងលោកកឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្សឲ្យធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិនិងបានបោះឆ្នោតជ្រើសតាំងគណៈគ្រប់គ្រងថ្មីទាំងមូល។

លោកកឹម សុខា ក៏អះអាងដែរថាគណបក្សរបស់លោកនឹងផ្តល់នូវភាពស្មើភាពគ្នាក្នុងសង្គម។

«ខ្ញុំសូមសន្យាជាមួយ បងប្អូន ជនរួមជាតិ ថាយើង នឹងដឹកនាំ ប្រជាពលរដ្ឋ ខ្មែរឆ្ពោះ ទៅរក ប្រជាធិបតេយ្យ មួយពិតប្រាកដ ដែលផ្តល់ឱកាស ឲ្យប្រជាពលរដ្ឋ ទាំងអស់ទទួល បានសិទ្ធិ ស្មើគ្នាខាង នយោបាយ ស្មើគ្នាខាង សេដ្ឋកិច្ចនិងសង្គមកិច្ច»

ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។

គណបក្សថ្មីនេះនឹងក្លាយជាគណបក្សប្រឆាំងដែលមានសក្កានុពលក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

គេឃើញមានសែរាជវង្សពីរអង្គបានចូលរួមក្នុងគណបក្សសង្គ្រោះជាតិនេះ។ ក្នុងនោះមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រសម្តេចឪនរោត្តម សីហនុផងដែរ។

ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលថាការយាងចូលនយោបាយនៅពេលនេះដោយព្រះអង្គចង់ជួយរកយុត្តិធម៌ជូនសង្គមខ្មែរ។

«ពីព្រោះមានភាពអយុត្តិធម៌ច្រើនពេកក្នុងសង្គមខ្មែរសព្វថ្ងៃហ្នឹង ហើយបើសិន ជារាជវង្ស មិនប្រឈមមុខ ដើម្បីរកសេចក្តីសុខ និងសេចក្តីយុត្តិធម៌ ជូនប្រជារាស្ដ្រ គឺយើងអត់ ត្រូវការសេ្តចទេ នៅក្នុងព្រះ រាជាណាចក្រ កម្ពុជានោះ»

ក៏ប៉ុន្តែលោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ នៃគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលត្រូវអះអាង ថាគណបក្ស រាជានិយមបានរិះគន់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ថាបានចូលរួម ជាមួយគណបក្ស សង្គ្រោះជាតិ ដោយសារតែ ព្រះអង្គខកព្រះទ័យ មិនបានធ្វើជាប្រធាន គណបក្សហ្វ៊ុនស៊ីនប៉ិច។

ក៏ប៉ុន្តែព្រះអង្គម្ចាស់ធម្មិកោ មានបន្ទូលថា ការណ៍នេះ ដោយសារតែ ស្ថានភាព ប្រទេសជាតិ ត្រូវការរាជវង្ស សម្រាប់ជួយ ស្តារសង្គមជាតិ ឡើងវិញ៕

6 comments:

Anonymous said...

បើពិតជាបោះឆ្នោតក្លែងក្លាយចាញ់បង្រ្គប់កិច្ច
បោះឆ្នោតបន្លំសង្គ្រោះអាយួនហ៊ុន សែននិង
កៅអី​​ចោរយួនមែននោះ...........
អស់ផ្ទះ-អស់ដី- អស់អង្គរ អស់ប្រទេស-ខ្មែរយំមែននោះ ,

អញដាក់បណ្ដាសា អាង្វៀងសំរាំង ស៊ី,អាង្វៀងកឹម សុខា,
អាង្វៀងហ៊ុន សែន ឱ្យអាអ្ហែងស្លាប់ដូចគ្នា:
សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :
ឲ្យអាអ្ហែងស្លាប់តៃហោងនិង:
រន្ទះបាញ់,
ព្រះធរណីស្រូប,
ភ្លើងឆេះផ្ទះ,
ឲ្យធ្លាក់យន្ដហោះ,
ឲ្យលិចទូកកប៉ាល់,
ឲ្យក្រឡាប់ឡាន,
ឲ្យឡានម៉ូតូបុក,
ឲ្យដំរីព្រេច,
ឱ្យពស់ចឹក,
ខ្លាខាំស៊ី,
ក្ដងាប់,
រោគសួត,
រោគទឹកនោមផ្អែម,
លើសឈាម,
ដាច់សរសៃខួរក្បាល,
កើតស្វាយ,
អេដស៍,
ប្រមេះ,
ជម្ងឺគ្រុនចាញ់ ,
គ្រុនឈាម .....និងជម្ងឺនានា !រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!

ស្លាប់មួយទៀតដោយ:
ចំពាមបាញ់ចាប
កាំបិត,
ពូថៅ,
ដាវ ,
ខ្វែវ,
ផ្គាក់,
ព្រួញ,
សរ,
ច្បូក,
លំពែង,
ធ្នូ,
ដំបង,
ព្រនង់,
កាំភ្លើង,
គ្រាប់បែក,
បេសែសិប,
បេសែមួយ,
មីន,
មីនកន្ត្រាក់,
មីនបង្កប់,
មីនក្លេម័រ,
មីនតោន,
កាំភ្លើងធំ,
M16,
79,
A-R 15,
កាំភ្លើងត្បាល់
ឱ្យវាព្រាត់ប្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!

Anonymous said...

សូមសាកបោះឆ្នោតចាញ់បង្រ្គប់កិច្ច១ដងទៀតទៅ!

XAN XUWITT
WORLD XMER RADIO ,នមោតៃសាក,លុយៗៗៗៗ

Anonymous said...

សូមសាកបោះឆ្នោតចាញ់បង្រ្គប់កិច្ច១ដងទៀតទៅ!

XAN XUWITH
WORLD XMER RADIO ,នមោតៃសាក,លុយៗៗៗៗ

Anonymous said...

LOOSERSSSSSSSSSSSSSSSSSS
LOSERSSSSSSSSSSSSSSSSSSS
ALL OF THESE LEADERS ARE LOSERSSSSSSSSSSSSSSSSSSSSSSSS.
I REALLY THINK THEY SHOULD RETIRED NOW AND LET OTHERS LEAD THE NEWLY FORMED PARTY LIKE MS. MOU SOCHOU WHO HAS MORE COURAGE THAN AH RAINSY AND AH SOKHA. THIS PARTY WILL WIN IF AND ONLY IF MS. MOU SOCHOU WILL LEAD. i BET YOU THE COMING UP ELECTION THIS PARTY WILL LOSE AGAIN BY A LITTLE BIT OF VOTES BUT IF MS. MOU SOCHOU BECOME THE PM THIS PARTY WILL WIN BY A LAND SLIDE.

SITH PHILA,PA

Anonymous said...

មិនដែលឃើញគេសរសេរ សម្លឹង​ឬសំលឹង ជាសំឡឺងសោះ ហាហាហា សំផឹងបានត្រូវ។​ Stupid!

Anonymous said...

Sith Phila, PA 8:55 PM

You are a lucky man, because you have a great opportunity to leave Cambodia and you are now living in a peaceful and have a lot of freedom in a country like America. Too bad, some people like you, it sounds to me, you don't learn the right of freedom and the real democracy.

You behavior shows us, that you don't understand the freedom or the right democracy.

I also don't like this party, but still respect and I have no right to attack their political actions also the personality of their politicians.