Friday, April 19, 2013

គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្មអហឹង្សា នៅថ្ងៃទី២៤មេសា

ថ្ងៃទី 18 មេសា 2013
ដោយ: កូឡាប 
Cambodia Express News


ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​អហឹ​ង្សា ដើម្បី​ទាមទា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលយក​អនុសាសន៍​នានា ជុំវិញ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។ មហា​បាតុកម្ម​របស់​បក្សប្រឆាំង នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ មុននឹង​ដើរ​ហែ​ក្បួន នៅ​ទីក្រុង​ភ្នំពេញ​។​
សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដាក់ជូន​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ លើកឡើងថា មហា​បាតុកម្ម​នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការសហប្រជាជាតិ​លោក​សូ​រិ​យ៉ា ស៊ូ​ប៊ែ​រ​ឌី និង​របាយការណ៍​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត សម្រាប់​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ របស់​វិទ្យាស្ថាន​ជាតិ សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) អង្គការ​នី​ច​ហ្វិ​ច (NICFEC) និង​អង្គការ​ខុមហ្វ្រែល (COMFREL) ក្នុងការ​រៀបចំ​ធ្វើការ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សារ​ឡើងវិញ​។​

លិខិត​ដដែល បង្ហាញថា មហា​បាតុកម្ម នៅ​សប្តាហ៍​ក្រោយ ក៏​ដើម្បី​ទាមទារ​ឲ្យ​គ​.​ជ​.​ប​. ចាត់វិធានការ​គ្រប់បែបយ៉ាង​ធានា​អំពី​យន្តការ និង​នីតិវិធី សម្រាប់​បម្រើការ​ងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដោយ​ស្មើភាព​គ្នា ស្របតាម​បទដ្ឋាន​អន្តរជាតិ​។​
លិខិត ដែល​ចុះហត្ថលេខា​ដោយ អ្នកដឹកនាំ​បាតុកម្ម លោក ម៉ៅ មុនី​វណ្ណ លោក ហូរ វ៉ាន់ និង​លោក គុយ ប៊ុន​រឿន ក៏បាន​លើកឡើងថា មហា​បាតុកម្ម​អហឹ​ង្សា ដោយ​សន្តិវិធី​នេះ នឹង​ជួបជុំគ្នា នៅវេលា​ម៉ោង ៧ ព្រឹក នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​បញ្ជាក់​អំពី​គោលជំហរ​គាំទ្រ និង​ទាមទារ​ឲ្យ គ​.​ជ​.​ប អនុវត្តតាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។ បន្ទាប់ពី​ធ្វើ​សេចក្តីថ្លែងការណ៍ ក្បូន​បាតុករ នឹងធ្វើ​ដំណើរ​ដង្ហែ​ញត្តិ យកទៅ​ប្រគល់ជូន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​សាលា​រាជធានី​ភ្នំពេញ និង​គ​.​ជ​.​ប​. ជុំវិញ​សេចក្តីប្រកាស​ខាងលើ​នៅឡើយ​ទេ​៕​

7 comments:

Anonymous said...

That is the right thing and the right time to do.
It is impossible for the CNRP to win without overhauling the NEC first.

Anonymous said...

ល្អណាស់ដែលគណៈបក្យសង្គ្រោះជាតិសម្រេចក្នុងនាមជាអ្នកប្រជាធិបតេយ្យពិតៗ ព្រោះនេះជាសិទ្ធិ
និងតួនាទិរបស់ប្រជាពលរដ្ឋរាល់រូប។ក៍ប៉ុន្តែត្រូវគិតថាយើងធ្វើអ្វីបន្តរទៀតនូវពេលដែល គជប ពុំព្រមធ្វើការកែរ
ទម្រង់ ?
  ឬមួយក៍នៅតែបន្តរួមការបោះឆ្នោតទៀត?
      ស្វែងរកការពិត

Anonymous said...

«ជួយបងប្អូនយួនជាង៨លាននាក់ ច្រើនមកហើយ!
ដោយសហការណ៍ជាមួយ
ង្វៀង សំរាំង តែស៊ី ,
ង្វៀង កឹម សុខា,

អោយដើរតួធ្វើជាអ្នកនយោបោកបំភន់ភ្នែកពលរដ្ឋខ្មែរ
...សូមបោះឆ្នោតចាញ់បង្រ្គប់កិច្ច១ដងទៀតទៅចុះ!»

Anonymous said...

គណៈបក្យសង្គ្រោះជាតិសម្រេចក្នុងនាមជាអ្នកប្រជាធិបតេយ្យ ត្រូវប្រយ័ត្ន!!លើកនេះ គ្រាប់បែក គឺមានមិនតិចជាងលើកមុននោះឡើយ (ឆ្នាំ97)

Anonymous said...

គណបក្សសង្គ្រោះ
ធ្វើមហាបាតុកម្មនេះប្លែកពីពលរដ្ឋខ្មែរ ព្រោះពល
រដ្ឋហាក់ដូចជាស្គាល់សភាពការច្រើនជាងគណ
បក្ស ពេលណាដែលត្រូវធ្វើ ពេលណាមិនត្រូវធ្វើ។
.ជាគំនិតខ្ញុំ បើពិតជាមានចេតនាចង់ប្រឆាំងមែន
នោះ គួរតែធ្វើនៅពេលលោកស៊ូរិយាសូបាឌីអ្នក
រាយការណ៍ពិសេសអង្គការសហប្រជាជាតិកំពុង
ស្ថិតនៅស្រុកខ្មែរទើបត្រឹមត្រូវជាង.......។
បើតាមខ្ញុំគិតសព្វគ្រប់ទៅ មហាបាតុកម្មនេះគឺ៖ធ្វើ ដើម្បីបន្លាចពលរដ្ឋទៅវិញទេ។ ព្រោះធ្វើឲ្យបាន មុនខែឧសភាដែលលោកគ្រោងមកប្រទេសខ្មែរ៕
ខ្ញុំសុំបញ្ជាក់ថា ពលរដ្ឋខ្មែរក៏មានគំរោងបាតុកម្មធំ នេះដែរគឺ៖ពលរដ្ឋនិងធ្វើក្នុងពេលកំពុងបោះឆ្នោត​ និងក្រោយបោះឆ្នោត៦០ថ្ងៃ......សូមជ្រាប៕

Anonymous said...

គណបក្សបន្លំសង្គ្រោះយួន CNRP
ធ្វើមហាបាតុកម្មនេះប្លែកពីពលរដ្ឋខ្មែរ ព្រោះពល
រដ្ឋហាក់ដូចជាស្គាល់សភាពការច្រើនជាងគណ
បក្ស ពេលណាដែលត្រូវធ្វើ ពេលណាមិនត្រូវធ្វើ។
.ជាគំនិតខ្ញុំ បើពិតជាមានចេតនាចង់ប្រឆាំងមែន
នោះ គួរតែធ្វើនៅពេលលោកស៊ូរិយាសូបាឌីអ្នក
រាយការណ៍ពិសេសអង្គការសហប្រជាជាតិកំពុង
ស្ថិតនៅស្រុកខ្មែរទើបត្រឹមត្រូវជាង.......។
បើតាមខ្ញុំគិតសព្វគ្រប់ទៅ មហាបាតុកម្មនេះគឺ៖ធ្វើ ដើម្បីបន្លាចពលរដ្ឋទៅវិញទេ។ ព្រោះធ្វើឲ្យបាន មុនខែឧសភាដែលលោកគ្រោងមកប្រទេសខ្មែរ៕
ខ្ញុំសុំបញ្ជាក់ថា ពលរដ្ឋខ្មែរក៏មានគំរោងបាតុកម្មធំ នេះដែរគឺ៖ពលរដ្ឋនិងធ្វើក្នុងពេលកំពុងបោះឆ្នោត​ និងក្រោយបោះឆ្នោត៦០ថ្ងៃ......សូមជ្រាប៕

Anonymous said...

សត្រូវរួមដ៏ពិតប្រាករបស់ពលរដ្ឋខ្មែរគឺ
(អាយួនយៀកកុង....):

-អា(CPP)ហ៊ុន សែន ,ខ្មែរវៀតមិញ

-អា(CNRP)គណបក្សយួនប្រឆាំងតែខ្មែរ-ក្លែងបំភន់សង្គ្រោះយួន!