Monday, April 08, 2013

ព្រះអង្គម្ចាស់ចូលរួមជាមួយបក្សសង្គ្រោះជាតិ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (កណ្តាល) អតីតលេខាផ្ទាល់របស់សម្តេចឪ នៅក្នុងសមាជលើកដំបូងរបស់គណបក្សសង្គ្រោះជាតិកម្ពុជា កាលពីម្សិលមិញ។ រូបថត ផា លីណា

MONDAY, 08 APRIL 2013
មាស សុខជា
The Phnom Penh Post

ភ្នំពេញៈ អតីតលេខាផ្ទាល់ របស់ព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោត្រូវបានអង្គសមាជលើកដំបូងរបស់គណបក្សសង្គ្រោះជាតិ បោះឆ្នោតឲ្យធ្វើជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍របស់គណបក្ស នេះ ខណៈដែលលោកសម រង្ស៊ី ត្រូវបោះឆ្នោតឲ្យធ្វើជាប្រធាន និងលោកកឹម សុខា ត្រូវបោះឆ្នោតឲ្យធ្វើជាអនុប្រធានបក្សថ្មីនេះ។

គណបក្ស សង្គ្រោះជាតិកម្ពុជា ដែលកើតចេញពីការបង្រួបបង្រួមគ្នា រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើសមាជលើកដំបូងរបស់ខ្លួន កាលពីម្សិលមិញ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានសមាជិកជាង១ ម៉ឺននាក់ចូលរួម។ បន្ទាប់ពីត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិក នៃគណៈកម្មាធិការអចិន្រៃ្តយ៍ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រាប់អ្នកយកព័ត៌មានថា ព្រះអង្គ បានសម្រេចព្រះទ័យ ចូលរួមជាមួយគណបក្សសង្គ្រោះជាតិកម្ពុជា តាំងពីយូរមកហើយ ដោយសារតែព្រះអង្គ ឆ្អែតព្រះទ័យទៅនឹងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ដែលបានបោះបង់ព្រះអង្គចោល ពីអ្វីដែលព្រះអង្គហៅថា តម្លៃជីវិតនយោបាយ ក្នុងការបម្រើជាតិ និងរកយុតិ្តធម៌ជូនប្រជាជន។

ព្រះអង្គមានបន្ទូលថា៖«ខ្ញុំជាសមាជិកគ្រួសាររាជវង្ស ខ្ញុំជាសមាជិក បង្កើតគណបក្សហ៊្វុនស៊ិនប៉ិចពីឆ្នាំ១៩៨១ ក្រោម ការដឹកនាំរបស់ព្រះមហាក្សត្រ [នរោត្តម សីហនុ] តើខ្ញុំមានកិត្តិយសអ្វី ពេលគណបក្សប្រជាជន ទទួលស្គាល់តែគណបក្សហ៊្វុនស៊ិនប៉ិចរបស់លោក ញឹក ប៊ុនឆៃ នោះ»


ព្រះអង្គ ធម្មិកោ បានបន្ថែមថា ព្រះអង្គ ចូលរួមគណបក្សសង្គ្រោះជាតិកម្ពុជាមិនមែនគិតតែពីតំណែងឬផល ប្រយោជន៍ពីគណបក្សនេះទេ ដោយព្រះអង្គបញ្ជាក់ថា ព្រះអង្គនឹងលាលែងពីបក្សសង្គ្រោះជាតិ ឬពីនយោបាយ នៅពេលណាក៏បាន ប្រសិនបើគណបក្សប្រជាជន ផ្តល់យុតិ្តធម៌ដល់ប្រជាជន ដោយធ្វើការអភិវឌ្ឍប្រទេស ចៀសវាងកុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែក ស្រក់ឈាម។

ព្រះអង្គ គូសបញ្ជាក់ថា៖ «ពេលមានការផ្តល់ភាពរីករាយដល់ប្រជាជន ក្នុងការអភិវឌ្ឍ កុំអភិវឌ្ឍលើឈាមនិងទឹកភ្នែករបស់ប្រជាជន ពេលនោះខ្ញុំមិនចាំបាច់ធ្វើនយោបាយទេ»។

ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង និងលោក កឹម សុខា ដែលធ្វើជាអធិបតីក្នុងអង្គសមាជ បានសន្យាជាមួយនឹងសមាជិកជាង១ម៉ឺននាក់ថា ប្រសិនបើបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ មេដឹកនាំទាំងពីរ នឹងគោរពទៅតាមការសន្យារបស់ខ្លួន ដោយធ្វើការគ្រប់គ្រងប្រទេសឲ្យបានថ្កុំថ្កើន និងធានាការរស់នៅរបស់ប្រជាជនឲ្យបានសមរម្យ ថ្លៃថ្នូរ។

លោក សម រង្ស៊ី បានថ្លែងតាមរយៈវីដេអូខុនហ្វឺរិនថា៖ «សូមប្រជាជនដែលធ្លាប់បោះឆ្នោតឲ្យគណបក្សដទៃទៀត សូមបែរមកបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដែលមានរូបសញ្ញាព្រះអាទិត្យ ដើម្បីសង្គ្រោះជាតិយើង»

លោកសម រង្ស៊ី បានប្រាប់អ្នកចូលរួមថា បើទោះបីជាការបោះឆ្នោតមិនត្រឹមត្រូវ មិនយុតិ្តធម៌ក៏ដោយ ប៉ុន្តែ លោក ជឿជាក់ថា គណបក្សសង្គ្រោះជាតិកម្ពុជា នឹងឈ្នះអាសនៈ៥០ បូក ១ ដែលអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិកម្ពុជា គ្រប់គ្រងប្រទេស។

ចំណែកលោក កឹម សុខា បានផ្ញើសារទៅកាន់ប្រជាជន ដែលផ្ទុយនឹងសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃ គណបក្សប្រជាជន ដែលបានផ្ញើទៅកាន់ប្រជាជន។ លោកហ៊ុន សែន បានផ្ញើសារមួយថា បើស្រឡាញ់ហ៊ុន សែន អាណិតហ៊ុន សែន បើពេញចិត្ត និងបើជឿជាក់លើហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែលោក កឹម សុខា បានផ្ញើសារទៅកាន់ប្រជាជនថា៖«បើស្រឡាញ់ខ្លួនអ្នក បើស្រឡាញ់កូនចៅអ្នក ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់ប្រទេសជាតិរបស់អ្នក សូមបោះឆ្នោតឲ្យគណបក្សសង្គ្រោះ ជាតិកម្ពុជា»

លោកបន្ថែមថា ប្រសិនបើបក្សសង្គ្រោះជាតិឈ្នះឆ្នោត គណបក្សនេះ នឹងទម្លាក់តម្លៃអគ្គិសនីពីជាង១ ពាន់ រៀលក្នុងមួយគីឡូវ៉ាត់ មកត្រឹមពី ៥០០ ទៅ ៦០០ រៀលក្នុងមួយគីឡូវ៉ាត់ និងបន្ថយតម្លៃសាំងឲ្យស្មើប្រទេសជិតខាង។

ទោះជាយ៉ាងណា លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បើព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចូលរួមជាមួយគណបក្សនយោបាយ ព្រះអង្គត្រូវលាលែងពីតំណែងក្នុងព្រះបរមរាជវាំង ពីព្រោះព្រះបរមរាជវាំង ជាស្ថាប័នអព្យាក្រឹត។ លោកបន្ថែមថា៖ «ព្រះអង្គចង់ចូលរួមជាមួយគណបក្សណាមួយ ជាសិទ្ធិរបស់ព្រះអង្គ»។ លោក ខៀវ កាញារីទ្ធ បានចាត់ទុក ការប្រកាសរបស់លោក សម រង្ស៊ី ថា គ្រាន់តែជាការលួងលោមសមាជិកខ្លួន ដែលឈរជាបេក្ខជនតំណាងរាស្រ្ត បង់ប្រាក់ឲ្យគាត់ ហើយការព្យាកររបស់លោក សម រង្ស៊ី គឺគ្រាន់តែជាការស្រមើស្រមៃ ដែលគ្មានការពិតប៉ុណ្ណោះ។

លោកបញ្ជាក់ថា គណបក្សប្រជាជន មិនបារម្ភ ចំពោះ ប្រជាប្រិយភាព របស់ គណបក្ស សង្គ្រោះជាតិកម្ពុជា ឡើយ (sic!)

លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានមានប្រសាសន៍ថា ការចូលរួមរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជាមួយគណបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់ ក៏អាចធ្វើឲ្យគណបក្សប្រឆាំងមួយនេះ មានហេតុផលនិយាយថា គណបក្សរបស់ពួកគេ ក៏មានការចូលរួមពីសែរាជវង្សានុវង្សផងដែរ៕

រាយការណ៍បន្ថែមៈ ម៉ៃ ទិត្យថារ៉ា

5 comments:

Anonymous said...

កូនខ្មែរមនាក់នៅក្រៅប្រទេស មានចិត្តរំភើបរីក
រាយជាខ្លាំងដោយបានអាន សេចក្តីប្រកាស
របស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល
បានបញ្ជាក់ពីទឹកព្រះទ័យយ៉ាងច្បាស់ទៅលើ
ប្រទេសជាតិរបស់ព្រះអង្គ និងសូមថ្លែងអំគុណ
ដ៏ជ្រាលជ្រៅចំពោះសែរាជវង្សដែលមានឧត្តមគតិ
ជាតិពិមិនខ្លែងខ្លាយ ចង់ជីវភាពប្រជាពលរដ្ឋ
រស់ដោយសេចក្តីថ្លៃថ្នូរ មិនត្រូវបានគេសម្លុត
វាយគម្រាម ចង់ឃើញប្រទេសជាតិទទួលបាន
ការអភិវឌ្ឍន៍ដោយជាក់ ផ្ទុយពីបច្ចុប្បន្នភាព
អភិវឌ្ឍន៍ បែរជា ជំពាក់បំណុលបរទេសរាប់
លានកោត រួចចាប់ប្រជាពលរដ្ឋឱ្យជួយសង
ជំនួស ហួសពីការស្មានរបស់យើងខ្ញុំ ឱ!របប
មហាលោកផ្លោះនិងមហាអស្ចារ្យក្នុងសម័យ
ដែកជោអើយ!!!!!សូម ព្រះអង្គម្ចាស់បន្ត
នយាបាយដ៏មហារុងដែលព្រះមហាវីរក្សត្រ
បានថ្វាយបន្តផ្ទេរដល់ព្រះអង្គម្ចាស់។

យើងខ្ញុំខ្មែរក្រៅស្រុក ឃើញព្រះភក្រ្តព្រះអង្គ
ពិតជាធ្វើឱ្យទូលបង្គំជាខ្ញុំមានសេចក្តីក្ដុកក្ដួល
ឈឺចាប់នឹងដល់នាសម័យសង្គមរាស្រ្តនិយម
ប្រទេសយើងត្រូវបានប្រទេសជិខាងគោរពកោត
សរសើរ។ ចំណែកឯលើឆាកអន្តរជាតិកម្ពុជា
ពុំដែលត្រូវការជំនួយជាអចិន្រ្តៃដើម្បីរស់ដូច
សម័យបច្ចុប្បន្ននេះឡើយ។

សូមព្រះអង្គម្ចាស់សម្រេចនូវព្រះរាជបណ្ដាំដែល
ព្រះមហាវីរក្សត្រមានព្រះរាជបំណងព្យាបាល
ព្រះរាជាណាចក្រកម្ពុជាឱ្យចាកផុតពីមហាគ្រោះ
ថ្នាក់ប្រៀបបាននឹងជម្ងឺមហារីក៕

Anonymous said...

ព្រះអង្គមានបន្ទូលថា៖«ខ្ញុំជាសមាជិកគ្រួសាររាជវង្ស ខ្ញុំជាសមាជិក បង្កើតគណបក្សហ៊្វុនស៊ិនប៉ិចពីឆ្នាំ១៩៨១ ក្រោម ការដឹកនាំរបស់
ព្រះមហាក្សត្រ [នរោត្តម សីហនុ] តើខ្ញុំមានកិត្តិយសអ្វី ពេល
គណបក្សប្រជាជន ទទួលស្គាល់តែគណបក្សហ៊្វុនស៊ិនប៉ិចរបស់
លោក ញឹក ប៊ុនឆៃ នោះ។ គួរឱ្យស្ដាយជាពន់ពេកណាស់ ទូល
បង្គំជាខ្ញុំ បានចូលរួមបម្រើគណបក្សហ៊្វុនស៊ីនប៉ិចពិតមិនក្លែងក្លាយ
តាំងពីឆ្នាំ១៩៨១មកម្លេះ តែ ទូលបង្គំជាខ្ញុំ វិភាគខ្លួនឯងយ៉ាងច្បាស់
ថា ជ័យជំនះ ១៩៩៣ ជាជ័យក្លែងក្លាយទើបមិនសម្រេចចិត្តចូល
រួមកសាងប្រទេសជាមួយព្រះអង្គ ជាពិសេសក្រោយ ពីមាននាយក
រដ្ឋមន្រ្តីខ្មែរពីរូប.....។ រឿងអតីត អាចជាវិថី សម្រាប់បច្ចុប្បន្ន៕
ស្ដាយអើយសែនស្ដាយ​កូនខ្មែរក្រៅស្រុក!

Anonymous said...

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រាប់អ្នកយកព័ត៌មានថា ព្រះអង្គ បានសម្រេចព្រះទ័យ ចូលរួមជាមួយគណបក្សសង្គ្រោះជាតិកម្ពុជា តាំងពីយូរមកហើយ ដោយសារតែព្រះអង្គ ឆ្អែតព្រះទ័យទៅនឹងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ដែលបានបោះបង់ព្រះអង្គចោល....។ ចូលរួមជាមួយគណបក្សសង្គ្រោះជាតិកម្ពុជា ដោយសារតែព្រះអង្គមានបំណង់សង្សឹក?ឥតផ្លូវ?ព្រោះគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ដែលបានបោះបង់ព្រះអង្គចោល...!

ខ្ញុំជាសមាជិកគ្រួសាររាជវង្ស ខ្ញុំជាសមាជិក បង្កើតគណបក្សហ៊្វុនស៊ិនប៉ិចពីឆ្នាំ១៩៨១ ក្រោម ការដឹកនាំរបស់ព្រះមហាក្សត្រ [នរោត្តម សីហនុ] តើខ្ញុំមានកិត្តិយសអ្វី ពេលគណបក្សប្រជាជន ទទួលស្គាល់តែគណបក្សហ៊្វុនស៊ិនប៉ិចរបស់លោក ញឹក ប៊ុនឆៃ នោះ»។ព្រះអង្គមានបំណង់បានកិត្តិយសតែបុណ្ណោះទើបព្រះអង្គចូលគណបក្សសង្គ្រោះជាតិកម្ពុជា?។

ដូច្នេះ ព្រះអង្គចូលគណបក្សសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយោជ៍ផ្ទាល់ខ្លួន គ្មានអ្វីក្រៅពីសង្សឹកនិង កិត្តិយស។

Anonymous said...

តាមវិភាគរបស់ខ្ញុំ ពុំមែនជាបញ្ហាសងសឹកទេដែល
ព្រះអង្គ បានសម្រេចព្រះទ័យចូលរួបរួមជាមួយ
គណបក្សសង្រ្គោះជាតិ ពីព្រោះព្រះអង្គឆ្វេងយល់
ថា ជម្ងឺមហារីកកម្ពុជាជិតដល់ថ្នាក់ចុងក្រោយ
ដែលមិនអាចព្យាបាលបានហើយ ម្លោះហើយ
ទើបព្រះអង្គសម្រេចដូចនេះ។គ្រប់ខ្មែរក្នុងក្រៅ
ពិតជាចង់ឃើញច្បាស់ណាស់ ប្រជាពលរដ្ឋរស់
នៅសុខដុមរមនា តែនេះ យើងឃើញតែទឹក
ភ្នែកនិងទឹកឈាម គាត់ហូរធ្លាក់ជារៀងរាល់ថ្ងៃ
ឥតស្រាកស្រាន្ត។ក្រឡេកមើលទៅ អ្នកដឹកនាំ
វិញជំពាក់បំណុលបរទេសរាប់លានកោត រួច
អួតថាខ្លួនបានអភិវឌ្ឍន៍ដ៏រុងរឿងជឿនលឿន
ដល់ប្រទេសជាតិខ្មែរចេះតែកិន ចិនចាំតែកត់
រកស៊ីជាមួយចិនគ្មានផ្លូវណាចំណេញឡើយ។

តើ លោកចង់ឃើញប្រជាពលរដ្ឋខ្មែររស់ដោយ
ក្ដីសុខក្សេមក្សាន្ត ស្ងប់ស្ងាត់ដូចក្នុងសង្គម
រាស្រ្តនិយម ឬ លោកចង់ឃើញទឹកភ្នែក និង
ឈាមខ្មែរហូរជារៀងរាល់ថ្ងៃ ទើបអស់លោក
សប្បាយចិត្ត មានតែអាយួននិងសៀមទេដែល
ពួកគេសប្បាយចិត្តពេលឃើញពលរដ្ឋខ្មែរទទួល
រងទុក្ខនឹងក្ដីវេទនា៕

Anonymous said...

Well, whatever it is, he is another khmer like us and we need each other to stand up tall and look up high. Just try to learn from our neighbouring countries, they conform for the benefit of their nation (not for personal interest ever!). e.g. Yenluck and Abisit, Japan (5 PM in 6years) etc. Change is good, like. change into a new cloth on a daily bases, water keeps on flowing from mountains rivers and from rivers to the sea, for good outcome or else it will get stink, wouldn't it?

How are we going to do it? well, it is time for the CPP and CRNP to merge together and say 'together, we are one'. No more is to talk about CPP as a 'traitor or SR as a run away leader', but let say, 'it is time to work together for the benefit of our nation e.g. even if Hun Sen loses the election, he will still be important to the new gov't, because it is good to keep all of our experienced and educated ones to help in the development of our country and nation. Do not listen to outsiders ever again.

You can easily recognise them by acknowledging who they were what they have and what they have done so far. If possible create a new committee to crack down on those millinaires and billions e.g. how did they earn their income, if found doggy, the gov't (CPP and CRNP) can take them all back and registered them as a national heritages or national housing to house all of the political leaders in their term, for the purpose of serving the nation and once he/she is finished in their term, the new comers can have that place etc. In other word, they belong to no one but the asset of the khmer heritage.

Therefore, it is time for change and it has to be now!

Khmer patriot