ដោយ ៖ ដើមអម្ពិល(DAP)
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ស្នើឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រួតពិនិត្យបញ្ជីឈ្មោះ អ្នកបោះឆ្នោតរបស់ខ្លួន លើ កំណើនប្រជាពលរដ្ឋមិនប្រក្រកី ជាង១លាននាក់ ដែលមានឈ្មោះបោះឆ្នោត។
លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ ក្រោយសន្និសីទសារព័ត៌មាន របស់ គ.ជ.ប. ដើម្បីធ្វើការប្រកាសផ្យាយ ការរៀបចំដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ថា នៅឆ្នាំ២០០៨ មានការធ្វើជំរឿន អ្នកបោះឆ្នោតក៏ពិតមែន ប៉ុន្តែ ការបោះឆ្នោតឆ្នាំ២០១៣នេះ មានការកើនឡើង នៃឈ្មោះអ្នកបោះឆ្នោតកាន់តែខ្ពស់ ។
លោកបានបន្តថា តួលេខ នៃកំណើរនេះ មិនខុសទៅនឹងអ្វី ដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្ យ សម្រាប់កិច្ចការអន្តរជាតិ (NDI)បានរកឃើញនោះទេគឺមានន័យថាមា នឈ្មោះក្នុងបញ្ជីបោះឆ្នោត តែរកអាស័យដ្ឋានពឹតប្រាកដមិនឃើញ ហើយ ខុមហ្វ្រែល ក៏បានរកឃើញភាពមិនប្រក្រកីដូចគ្ នានេះ ចំនួន១៣ភាគរយផងដែរ។
លោកបានបន្តទៀតថា “បញ្ហានេះហើយ អាចប៉ះពាល់ដល់លទ្ធផល នៃការបោះឆ្នោតដោយសារតែគេធ្លាប់
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ធ្វើសន្និសីទសារព័ត៌មាននេះ ដើម្បីប្រកាសផ្យាយ ការរៀបចំដំណើរការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ប្រព្រឹត្តទៅនៅក្រសួងមហាផ្ទៃ អគារ H នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៣ ដែលមានការចូលរួមពី សំណាក់ អ្នកតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អ្នកតំណាងខុមហ្វ្រែល និងលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. ព្រមទាំងមន្ត្រីជំនាញជាច្រើនរូ បទៀត៕
2 comments:
You can have 10 Million names in your party voting list. But on the election's day, they might not vote for your party, but vote for something different, that you self don' know and also can't control the situation.
It doesn't mean, that all the people on your voting list will vote for your party.
NEC members are Vietcong more than half.
Post a Comment