Tuesday, April 30, 2013

CNRP Presentation in Geneva, Switzerland

សូមអញ្ជើញទស្សនាវីដេអូក្លីប (៤នាទីនិង១៨វិនាទី) ដែលបានថតក្នុងបទបង្ហាញពីសារ៧ចំនុចរបស់គណបក្សសង្គ្រោះជាតិ នាទីក្រុងសឺណែវ ហើយដែលរៀបចំឡើងដោយសមាគម "ដើម្បីការរស់រាននៃកម្ពុជា" ។

http://www.youtube.com/watch?v=9Ew775E5ipw

ក.ទ.ទ. គសរ-អឺរ៉ុប
-----------
Nous vous prions de regarder la vidéo clip (4mn18) concernant la présentation des 7 mesures politiques de programme social du Parti pour le Salut National à Genève. Cette réunion est organisée par l'Association Survie du Cambodge.

http://www.youtube.com/watch?v=9Ew775E5ipw

BR des PSR-Europe
------------
Please enjoy our video clip concerning the presentation of 7 points politic for social program of Cambodian National Rescue Party. This meeting is organized by the Association Survie du Cambodge.

http://www.youtube.com/watch?v=9Ew775E5ipw

RO of SRP-Europe


1 comment:

Anonymous said...



គណបក្ស សង្រ្គោះជាតិកំពុងឈានចូលភាពទាល់ច្រក?។ បរាជ័យជៀសមិនរួច ?។
ព្រោះហេតុអ្វី?
បរាជ័យដោយបុគ្គលនិយមជ្រុលគ្មានព្រំដែន មនុស្សម្នាក់ ដ៏ពិសិដ្ឋ(personne sacrée- sacred person ) និងគ្មានយុត្តិសាស្ត្រស្របតាមព្រឹត្តការណ៍ ។

បរាជ័យលើកទី១: គឺក្នុងពេលបង្កើតគណបក្ស សង្រ្គោះជាតិ ដែលមានភាពជាបុគ្គលនិយម ឫ គណបក្ស ជាទ្រព្យសម្បត្ដិ បុគ្គល ព្រោះគណបក្សសង្រ្គោះជាតិបានផ្ដល់ លក្ខខណ្ឌជាមុន គឺមិនចូលរួមបោះឆ្នោត កាលណាគ្មានលោកសម រង្ស៊ីចូលរួម។ ទោះបី ជាបានដឹងជាមុនថា លោកសម រង្ស៊ី មានបញ្ហា នៃការដោះតម្រុយព្រំដែនក៏ដោយ។
ហេតុអ្វីសង្ខឹមតែលើ បុគ្គលម្នាក់? គ្មានបុគ្គលផ្សេងទៀតអាចជំនួសបាន? គណបក្ស ជា កម្មសិទ្ធបុគ្គល? បានជាមានលក្ខខណ្ឌយ៉ាងដូច្នេះ ?។
ទីបំផុត គណបក្ស សង្រ្គោះជាតិសុខចិត្ដចូលរួមបោះឆ្នោត ទោះ មានឫគ្មានលោកសម រង្ស៊ីចូលរួមក៏ដោយ។

តាមការពិតបង្កើតគណបក្ស សង្រ្គោះជាតិ អាចជាសន្ទុះថ្មីនៃបក្សប្រឆាំង តែស្រពោនទៅវិញ ដោយលក្ខខណ្ឌដែលគណបក្ស សង្រ្គោះជាតិប្រកាស ក្នុងឱកាសបង្កើតគណបក្ស សង្រ្គោះជាតិ។

បរាជ័យលើកទី២ : ការបដិសេធ ចោលនៃ គជបនូវ សំណើ សុំ កែប្រែ របស់ គណបក្ស សង្រ្គោះជាតិ។
ហេតុអ្វី ពុំសុំ កែប្រែ គជប តាំងពី ដើមឆ្នាំបុ ឆ្នាំមុនៗ? បែជាសុំ កែប្រែ គជប នាទីចុងក្រោយ ៣ ខែមុន បោះឆ្នោត? គជប ពុំអាចកែប្រែឡើយ ព្រោះ បើគជប សុខចិត្ដកែប្រែគឺ គជប ទទួលស្គាល់ដោយខ្លួនឯងថាគ្មានយុត្តិធម៌ ។

ដូច្នេះ
-ឫមួយ គណបក្ស សង្រ្គោះជាតិ នៅបន្តធ្វើ បាតុកម្មទៀត ដោយឥត រវីរវល់ ការឃោសនា បោះឆ្នោត។ បរាជ័យ នៃការបោះឆ្នោតនិងជៀសមិនផុត។
គ្មានជ័យជំនះណា ដោយគ្មានឃោសនានោះទេ។
-ឫមួយ គណបក្ស សង្រ្គោះជាតិ ឈប់ធ្វើ បាតុកម្មសុំ កែប្រែ គជប ដោយសុខចិត្ដ ចូលរួមបោះឆ្នោត ទោះជា គ្មានលោកសម រង្ស៊ីចូលរួម និង គ្មានកែប្រែ គជប គឺបានន័យថា គណបក្ស សង្រ្គោះជាតិទទួលយកបរាជ័យទាំងពីរ។
តើបរាជ័យទី៣អាចជៀសផុតឫទេ? បើ គ្មានបុគ្គល ផ្សេងទៀតអាចជំនួសលោកសម រង្ស៊ី ហើយលោកសម រង្ស៊ី ពុំចូលរួមទៀត គឹមិនខុសពី ព្រះអាទិត្យ WIFIចូលរួមតែពីចម្ងាយតែបុណ្នោះ។
-ឫមួយ គណបក្ស សង្រ្គោះជាតិឈប់ ចូលរួមបោះឆ្នោត។ ករណីនេះ តើអតីត សមាជិកសភានៃ គណបក្សលោកសម រង្ស៊ីយល់ព្រមឫទេ? ហើយអ្នកបោះទុនតាមភោជនីយដ្ឋាននានា ខកចិត្ត មានទំហំយ៉ាងណាទៅ?។
នេះជាករណីមួយយ៉ាងជូរចត់ ក្នុងករណីដ៏ច្រើននា អតីតកាល ហើយ ជាមេរៀន សម្រាប់អនាគតកាល ចំពោះផលវិបាកនៃជំនឿលើមនុស្សម្នាក់គត់ដ៏ពិសិដ្ឋ។
គណបក្ស សង្រ្គោះជាតិគ្មានច្រកចេញឫ?
គ្មានអ្វីក្រៅពី ជ្រើសរើសអ្នកដឹកនាំថ្មីជាបន្ទាន់ ដែលអាចចូលលានប្រគួតដោយ ស្គរ គគ្រឹកគគ្រេង(tambour battant -briskly) និង បង្កើនការត្រួត ការបោះឆ្នោតគ្រប់ដំបន់ ព្រោះ
ជាការបោះឆ្នោតដំបន់ ពុំមែនជាការបោះឆ្នោតប្រធានាធិបតីដែល គជប អាចមានតួនាទីដ៏សំខាន់ ។

អមត