Saturday, April 06, 2013

រដ្ឋាភិបាល កំពុង​សិក្សា​ផ្លូវច្បាប់ មុន​នឹង​ប្តឹង​វិទ្យុ​អាស៊ីសេរី​លើ​បញ្ហា​ព្រំដែន - Hun Xen's regime is looking for legal means to sue Radio Free Asia for reporting about border issues

ថ្ងៃទី 5 មេសា 2013 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​វិទ្យុ​អាស៊ីសេរី នៅតែ​បន្ត​ផ្សាយ​ពី​បញ្ហា​ព្រំដែន បន្ទាប់ពី​មាន​ការព្រមាន​ពី​មន្ត្រី​រាជរដ្ឋាភិបាល​។ នៅពេលនេះ អ្នកច្បាប់​របស់​រាជរដ្ឋាភិបាល បាន​សិក្សា​បញ្ហា​ច្បាប់ និង​ប្រមូល​ភស្តុតាង ត្រៀម​ប្តឹង​វិទ្យុ​អាស៊ីសេរី ទៅកាន់​តុលាការ​។​
​មន្ត្រីជាន់ខ្ពស់​គណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ដើម្បី​កុំឲ្យ​មាន​ការប៉ះពាល់​ដល់​សន្តិសុ​ខ​ជាតិ ក្រុមការងារ​អន្តរក្រសួង សម្របសម្រួល​ព័ត៌មាន​សមរភូមិ ដែល​មាន​តំណាង​ខាង​គណៈរដ្ឋមន្ត្រី ក្រសួង​ការពារជាតិ អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈកម្មការ​ព្រំដែន ក្រុមអ្នកច្បាប់ រួមទាំង​មន្ត្រី​ជំនាញ ដែល​ពាក់ព័ន្ធ​បាន​ធ្វើ​ការប្រជុំ​ពិភាក្សា​គ្នា អំពី​ចំណាត់ការ​ផ្លូវ​ច្បាប់​ទៅ​លើ​បណ្តាញ​សារព័ត៌មាន​មួយចំនួន​ដែល​នៅតែ​បន្ត​ផ្សាយ​ពី​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​។​

កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន​សមរភូមិ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក​ឧត្តមសេនីយ៍ឯក ហ៊ូ សា​គុណ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន និង​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំង​មន្ត្រី​ជំនាញ​ពាក់​ប​ព័ន្ធ​ជាច្រើនរូប​ទៀត​។​


​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​គណរដ្ឋមន្ត្រី បានឲ្យដឹងថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​តាមដាន និង​វិធានការ​តាម​ផ្លូវច្បាប់ ទៅលើ​វិទ្យុ​អាស៊ីសេរី​។ យើង​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត ដើម្បី​យល់​ឲ្យ​ច្បាស់​។ កិច្ចប្រជុំ​នេះ នឹង​បន្ត​ទៅ​សប្តាហ៍​ក្រោយ​ទៀត​។ ប៉ុន្តែ​លោក ផៃ ស៊ីផា​ន មិន​បាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការប្តឹង​វិទ្យុ​អាស៊ីសេរី ទៅ​តុលាការ​នៅឡើយ​ទេ​។​
​ការព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន នា​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការផ្សព្វផ្សាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​បាន​ផ្សាយ​ថា កម្ពុជា​បាន​បាត់បង់​ដី ១០ គីឡូម៉ែត្រ ទៅ​ប្រទេស​ថៃ នៅ​ច្រក​បួន​រយ ស្ថិតនៅ​ក្នុង​សំឡូត ខេត្ត​បាត់ដំបង ជាប់​ខេត្ត​ត្រាត ប្រទេស​ថៃ​។
​ការផ្សាយ​នេះ បាន​ធ្វើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការផ្សាយ​ព័ត៌មាន​ខាងលើ​នេះ និង​បាន​ធ្វើ​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល អះអាងថា ជាការ​ស្រាយ​បំភ្លឺ​បញ្ហា​នេះ កុំឲ្យ​មាន​ការភ័ន្តច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មហាជន​ជាតិ​-​អន្តរជាតិ​។ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស ព្រមាន​ប្តឹង​វិទ្យុ​អាស៊ីសេរី​ផងដែរ​។​
 
​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​អំពី​បញ្ហា​ព្រំដែន ត្រូវបាន​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​កម្ពុជា​អះអាងថា មិន​មាន​ការបាត់បង់​ទឹកដី ឬ​ការ​បង្ខិត​ព្រំដែន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ១០ គីឡូម៉ែត្រ​នោះទេ​។​
​យ៉ាងណាក៏ដោយ អ្នកទទួលខុសត្រូវ​ស្ថានីយ​វិទ្យុ​អាស៊ីសេរី ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​ថ្លែង​ការពារ​ការផ្សាយ​របស់​ខ្លួន ទាក់ទង​នឹង​បញ្ហា​ព្រំដែន ហើយ​បាន​ហៅ​ការព្រមាន​របស់​រដ្ឋាភិបាល មកលើ​វិទ្យុ​នេះ ថា​ជា​ការបំភិតបំភ័យ​មួយ​។
 
នៅក្នុង​សារ​ឆ្លើយតប ដែល​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត ប្រធាន​វិទ្យុ​អាស៊ីសេរី បាន​លើកឡើង​ថា "​ការវាយប្រហារ​របស់​រដ្ឋាភិបាល​មក​លើ​វិទ្យុ​អាស៊ីសេរី គឺ​គ្រាន់តែ​ជាការ​គំរាម ជា​សាធារណៈ និង​ជា​ឯកជន ដែល​មាន​ជា​បន្តបន្ទាប់​មាន​ចេតនា ដើម្បី​បំភិតបំភ័យ​អ្នកយក​ព័ត៌មាន​របស់​យើង និង​បំបាក់ទឹកចិត្ត​ដល់​ការធ្វើ​សេចក្តីរាយការណ៍​មិន​លម្អៀង​លើ​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ​"​។
ការិយាល័យ​ធំ​របស់​វិទ្យុ​អាស៊ីសេរី ដែល​មាន​ស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏​បាន​បញ្ជាក់ថា វិទ្យុ​អាស៊ីសេរី នឹង​នៅ​បន្ត​ផ្តល​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​បាន និង​ត្រឹមត្រូវ ដល់​អ្នក​ស្តាប់​កម្ពុជា ដែល​ខិតខំ​ស្វែងរក និង​គួរតែ​ទទួលបាន​ព័ត៌មាន​ទាំងនោះ បើទោះបីជា បញ្ហា​នោះ មាន​លក្ខណៈ​រសើប ចំពោះ​បុគ្គល និង​គណបក្ស​នយោបាយ​ណា​ក៏​ដោយ​
​វិទ្យុ​អាស៊ីសេរី ក៏​បាន​ប្រកាស​បដិសេធ មិន​ចុះ​ញ៉ម និង​មិន​សុខចិត្ត​ទទួល​ការបំភិតបំភ័យ​ទាំងនោះ រហូត​ដល់​រឹតត្បិត​ការផ្សាយ​ទេ​

8 comments:

Anonymous said...

Ah Hun Sen can deframe an old man to 20 years in prison, and can deframe an opposition leader to 12 years in prison among other crimes..but does Ah Hun Sen think h can use the international court to sue against the RFA?

Anonymous said...

Hun Sen , you can take RFA to court anytime and you have my support but don't do it in Cambodia, do it in the US . Do it in the Court that is 100% independent . I cant wait to see the outcome of that case.

Anonymous said...

I suggest all khmer radios should and must broardcast about borders with youn and siam regarding encroachment of those thieves more often.....will hun sen step up to sue on this at international court??? the answer is NO NO NO! if the answer is yes, that is great for our khmer nation to solve the downside of being a long and long of khmer history.

Anonymous said...

So, it was easier to beat up Rainsy and other powerless people when they brought up border issues, heh? You need to research hard for legal basis when your critics are not so powerless.

small voice said...

(វិទ្យុ​អាស៊ីសេរី ក៏​បាន​ប្រកាស​បដិសេធ មិន​ចុះ​ញ៉ម និង​មិន​សុខចិត្ត​ទទួលយក​ការបំភិតបំភ័យ​ទាំងនោះ រហូត​ដល់​រឹតត្បិត​ការផ្សាយ​ទេ​៕)​​​​​​ ខាងលើនេះជាជំហរបស់វិទ្យុអាស៊ីសេរី នេះទើប​ពិត​ជាហ៊ានស៊ីហ៊ានសងមែន! បើនេះវាជារឿង​ពិត យើងសូមគាំ​ទ្រ​វិទ្យុអាស៊ីសេរី១០០% ហើយ​យើងក៏ចង់ឃើញពួកអាយ៉ង ដែលចាំតែ​លោត​តាម​ខ្សែញាក់រកគន្លិះអីទៅប្តឹង ។ ព្រោះកន្លងមក​ធ្លាប់ធ្វើបាបអ្នកដែលទន់ខ្សោយ ឲ្យជាប់គុករត់​ចោលស្រុក នឹងខ្លះទៀតត្រូវ​គេលួចបាញ់​សម្លាប់​ដោយ​​កាលណោះគ្រាន់តែផ្សាយថា យួនបង្ខឹត​ព្រំដែនតែ៤០០ម៉ែត្រសោះ!​ ចុះពីបន្ទប់ផ្សាយ​សម្លេងត្រូវបានគេបាញ់ស្លាប់បាត់ ។ អីចឹង​ហើ​យ​បានជាគេចាត់ទុករាស្ត្រជាឆ្កែ មិនឲ្យចេះដឹង​អ្វីទាំងអស់ បើដឹងច្រើនត្រូវ​តែវ៉ៃ​ចោល មានន័យ​ថាឆ្កែណាព្រុស ទោះត្រូវក្តីខុស​ក្តី​ត្រូវតែកំ​ចាត់​ចោ​ល ដើម្បីឲ្យឆ្កែផ្សេងទៀត​ខ្លប​ខ្លាច ។ យើងនៅតែ​ឆ្ងល់តែថារឿងព្រំដែនវាជា​រឿងរបស់​ខ្មែរទាំងមូល តែហេតុអ្វីបានជារាស្ត្រខ្មែរនិយាយ​មិនបាន ឬមួយស្អីៗស្រេចតែអ្នកដឹកនាំ បើជាយ៉ាង​ហ្នឹងដដែលចាំបាច់បោះឆ្នោត​បំផ្លាញ​លុយធ្វើអី!ភ្លើមែន! ហៅតែឈ្មោះឲ្យ​ចូលអង្គុយតាម​កន្លែងរៀងៗខ្លួនទៅវាជា​ការ​ស្រេចមិនរវល់ច្រើនផង ៕

Anonymous said...

PHAY SY PAHANN WILL COME BACK TO U.S.A WITH SPECIAL PASSPORT BUT HE IS AN US CITIZEN.
-SO HIS TRY TO PUT CHAINS in his Neck now.
-RFA VS CHHKAI SEE SEE P....and that Case will Move to US court???Go ahead PHANN SY PHAY , you are a COWARD guy. so cheap.
CHIPP HAYY

Anonymous said...

ពួកអស់នេះពិតជាមានផលពីច្រកព្រំដែនេះ ពួកវា
ចង់បំបាត់ឬជីកលុបនូវអំពើពុករលួយរបស់ខ្លួន
ឧត្តមសេនីយមានភារៈការពារទឹកដី បែរជារកស៊ី
ខុសច្បាប់ជាមួយសៀម ពួកនេះដូចឆ្មាជុះអាចម៍
ហើយកាយលុប ។

Anonymous said...

ខ្ញុំបាទសូមអភយ័ទោសចំពោះបងប្អូនអ្នកស្រឡា
ញសេរីភាពនិងយុត្តិធម៌ ខ្ញុំបាទសុំប្រដៅអាឆ្កែ១ក្បា
លឈ្មោះផៃស៊ីផាននេះឲ្យវាភ្លឺភ្នែកម្តង ព្រោះឆ្កែ១ក្បាលនេះព្រុះតាមការបង្អៅនៃម្ចាស់វាដូចដែលខ្មែរ
ជាទូទៅបានឮស្រាប់ដែលម្ចាស់វាស្រែកថាបិទទ្វាវ៉ៃ
ឆ្កែ។ឥឡូវអាឆ្កែបំបង់បាយឈ្មោះស៊ីផាននេះវាប្រមាថក្រុមអ្នកសារពត៌មានចង់ហៅគេឡើងតុលាការ
យោធា=តុលាការសឹកដើម្បីផ្គាប់ចិត្តចៅហ្វាយ។
ពេលនេះគ្មានអ្នកណាម្នាក់គេខ្លាចការព្រុះប្រែគ្មាន
ន័យអាឆ្កែឯងទៀតទេ ព្រោះការព្រុះរបស់ឯងបាន
ត្រឹមតែឮឲ្យគេខ្លាចប៉ុណ្ណោះ។ល។
នែ!អាឆ្កែបំបង់បាយផែ ស៊ីផាន បើឯងពិតជាប្តឹង
សុំប្តឹងឲ្យបានឆាប់ទៅ ព្រោះឆ្កែឯងជាដើមចោទ,តែសុំឯងកុំភ្លេចថាខ្លួនឆ្កែឯងនេះបានស្បថស្មោះចំ
ពោះមុខចៅក្រមនិងទង់ជាតិអាមេរិកាំងប្រឆាំងនិង
កុម្មុនិស្ត ហើយឈ្មោះនិងរូបថតឯងនេះវាសមល្មម
ឲ្យតុលាការអាមេរិកាំងបិទប្រកាសHelp Wanted
នៃអំពើក្បត់ក្នុងការចង់សំឡាប់អ្នកស្នេហាសេរីភាព
និងយុត្តិធម៌ដែលប្រទេសលោកសេរីប្រកាន់ខ្ជាប់៕