Saturday, April 06, 2013

ដំណឹងល្អ រៀបរៀងដោយ លោកយ៉ូហាន -- John 5


ដំណឹងល្អ រៀបរៀងដោយ លោកយ៉ូហាន
Sermon:  A Unique Claim (Dr. Rob Norris)


Complete Gospel of John



ព្រះយេស៊ូ ​ប្រោស​មនុស្ស ​ពិការ​ម្នាក់ ​ឲ្យ​ជា  

ក្រោយ​មក​ទៀត មាន​ពិធី​ បុណ្យ​មួយ ​របស់​ ជន​ជាតិ​យូដា។  ព្រះយេស៊ូ ​យាង​ឡើង​ទៅ​ ក្រុង​យេរូសាឡឹម។  នៅ​ក្រុង​ យេរូសាឡឹម ជិត​ខ្លោង​ទ្វារ ​ឈ្មោះ «ទ្វារ​ ចៀម» មាន​ស្រះ​មួយ ​ដែល​គេ​ ហៅ​ជា ​ភាសា​ ហេប្រឺ​ ថា «ស្រះ​ បេថែសដា»  ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។  មាន​អ្នក ​ជំងឺ, មនុស្ស​ ខ្វាក់, មនុស្ស ​ខ្វិន, មនុស្ស​ ខូច​ជើង, និង​មនុស្ស​ ស្លាប់​ដៃ​ ស្លាប់​ជើង​ ជា​ច្រើន ដេក​នៅ​តាម ​ថែវ​ទាំង​នោះ។  [រង់ចាំ​ ទឹក​កំរើក, ដ្បិត​ យូរៗ​ម្ដង មាន​ទេវតា ​មួយ​រូប ចុះ​មក​ ធ្វើ​ឲ្យ​ ទឹក​ស្រះ​ កំរើក។  អ្នក​ណា ​ចុះ​ទៅ​ ក្នុង​ទឹក​កំរើក​ បាន​មុន​គេ, ​អ្នក​នោះ ​នឹង​បាន​ជា, ទោះ​បី​ មាន​ជំងឺ​ អ្វី​ក៏​ដោយ។]  នៅ​ទី​នោះ មាន​បុរស​ម្នាក់​ ពិការ​ តាំង​ពី ​សាមសិប​ប្រាំ​បី​ឆ្នាំ​ មក​ហើយ។  ព្រះយេស៊ូ​ ទត​ឃើញ​គាត់​ ដេក​ដូច្នេះ, ព្រះអង្គ ​ជ្រាប​ថា, គាត់ ​នៅ​ទី​នោះ​ ជា​យូរ​ មក​ហើយ, ទ្រង់ ​មាន​ព្រះបន្ទូល​ សួរ​គាត់​ ថា៖ «តើ​ អ្នក ​ចង់​ជា​ ឬ​ទេ 

អ្នក​នោះ​ ទូល​ព្រះអង្គ​ ថា៖ «លោក​ម្ចាស់ ​អើយ, ពេល​ទឹក​កំរើក គ្មាន​នរណា​ យក​ខ្ញុំ​ ទៅ​ដាក់ ​ក្នុង​ស្រះ​សោះ, ហើយ ​ពេល​ណា ​ខ្ញុំ ​ទៅ​ដល់, មាន​ម្នាក់​ ចុះ​ទៅ​ មុន​ខ្ញុំ ​ស្រេច​ទៅ​ហើយ។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គាត់​ ថា៖ «ចូរ ​ក្រោក​ឡើង!  យក​គ្រែ​ស្នែង ​របស់​អ្នក, ហើយ ​ដើរ ​ទៅ​ចុះ។»  

ពេល​នោះ ស្រាប់​តែ ​បុរស​នោះ​ បាន​ជា​ភ្លាម។  គាត់​ ក៏​យក​គ្រែ​ស្នែង ​របស់​គាត់ ​ដើរ​ទៅ។  


រីឯ ​ថ្ងៃ​នោះ ជា​ថ្ងៃ​សប្ប័ទ; ជន​ជាតិ​ យូដា​ ស្ដី​ ឲ្យ​បុរស​ ដែល​បាន​ ជា​នោះ​ ថា៖ «ថ្ងៃ​នេះ ​ជា​ថ្ងៃ​សប្ប័ទ; អ្នក ​គ្មាន​សិទ្ធិ ​លី​គ្រែ​ស្នែង ​របស់​អ្នក ​ដូច្នេះ​ឡើយ។»

គាត់ ​ឆ្លើយ​ទៅ​គេ ​ថា៖ «លោក ​ដែល​បាន​ធ្វើ ​ឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ ថា, “ចូរ​ យក​គ្រែ​ស្នែង ​របស់​អ្នក ​ដើរ​ ទៅ​ចុះ។”»

គេ​ សួរ​គាត់​ ថា៖ «តើ​ លោក​ណា ​ប្រាប់​អ្នក ​ឲ្យ​យក ​គ្រែ​ស្នែង​ ដើរ​ទៅ​ ដូច្នេះ

ប៉ុន្តែ បុរស ​ដែល​បាន​ជា ​មិន​ដឹង​ថា ​នរណា បាន​ប្រោស​គាត់ ​ឲ្យ​ជា​ឡើយ, ដ្បិត​ ព្រះយេស៊ូ​ បាន​យាង​ចេញ ​ពី​បណ្ដាជន ​ដែល​នៅ​ កន្លែង​នោះ ​ផុត​ទៅ​ហើយ។

ក្រោយ​មក ព្រះយេស៊ូ​ ជួប​គាត់ ​ក្នុង​ព្រះវិហារ ក៏​មាន​ព្រះបន្ទូល ​ទៅ​គាត់​ ថា៖ «ឥឡូវ​នេះ, អ្នក​ បាន​ជា​ហើយ។  កុំ​ ប្រព្រឹត្ត​ អំពើ​បាប​ទៀត ​ឲ្យ​សោះ, ក្រែង​លោ ​កើត​ការ​អាក្រក់​ ដល់​អ្នក លើស​មុន​ ទៅ​ទៀត។»  បុរស​នោះ ​ចេញ​ទៅ​ ប្រាប់​ជន​ជាតិ​ យូដា ​ឲ្យ​ដឹង​ ថា, គឺ ​ព្រះយេស៊ូ​ ដែល​បាន ​ប្រោស​គាត់​ ឲ្យ​ជា។ 

ហេតុ​នេះ​ហើយ បាន​ជា​ ជន​ជាតិ​ យូដា​ នាំ​គ្នា​ បៀតបៀន ​ព្រះយេស៊ូ, ព្រោះ​ ព្រះអង្គ​ ធ្វើ​ការ​នោះ ​នៅ​ថ្ងៃ​សប្ប័ទ។  ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គេ​ ថា៖ «ព្រះបិតា ​របស់​ខ្ញុំ ​ធ្វើ​ការ ​រហូត​ មក​ទល់​សព្វ​ថ្ងៃ។  ខ្ញុំ​ ក៏​ធ្វើ​ការ ​ដូច​ព្រះអង្គ​ដែរ។»  កាល​ឮ​ ព្រះបន្ទូល​នេះ, ជន​ជាតិ​ យូដា ​រឹត​តែ ​ចង់​ធ្វើ​គុត​ ព្រះអង្គ​ ខ្លាំង​ឡើងៗ, មិន​មែន ​មក​ពី​ព្រះអង្គ​ មិន​បាន​ គោរព​ តាម​វិន័យ សម្រាប់​ថ្ងៃ​សប្ប័ទ​ ប៉ុណ្ណោះ​ទេ, គឺ ​មក​ពី​ព្រះអង្គ​ មាន​ព្រះបន្ទូល ​ថា, ព្រះជាម្ចាស់​ ជា​ព្រះបិតា ​របស់​ ព្រះអង្គ​ផ្ទាល់ ​ថែម​ទៀត; ព្រះអង្គ ​លើក​ខ្លួន​ឡើង ស្មើ​ នឹង​ព្រះជាម្ចាស់។  

អំណាច ​របស់ ​ព្រះយេស៊ូ

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល ​ទៅ​គេ ​ថា៖ «ខ្ញុំ​ សុំ​ប្រាប់​ ឲ្យ​អ្នក​
រាល់​គ្នា​ ដឹង​ច្បាស់​ ថា, ព្រះបុត្រា ​ពុំ​អាច​ធ្វើ​អ្វី​ ដោយ​ព្រះអង្គ​ផ្ទាល់​ បាន​ឡើយ, គឺ ​ព្រះបុត្រា​ ធ្វើ​តែ​ កិច្ចការ​ណា ដែល​ទ្រង់​ បាន​ឃើញ​ ព្រះបិតា ​ធ្វើ​ប៉ុណ្ណោះ។  កិច្ចការ​អ្វី​ ដែល​ព្រះបិតា​ ធ្វើ, ព្រះបុត្រា​ ក៏​ធ្វើ​កិច្ចការ ​នោះ​ដែរ។  ព្រះបិតា​ មាន​ព្រះហឫទ័យ ​ស្រឡាញ់​ ព្រះបុត្រា និង​បង្ហាញ ​ឲ្យ​ព្រះបុត្រា ​ឃើញ​គ្រប់​ កិច្ចការ ​ដែល​ព្រះអង្គ ​ធ្វើ។  ព្រះបិតា​ នឹង​បង្ហាញ​ ឲ្យ​ព្រះបុត្រា ​ឃើញ​កិច្ចការ​ ធំ​ ជាង​នេះ​ ទៅ​ទៀត ដើម្បី​ ឲ្យ​អ្នក​រាល់​គ្នា ​ងឿងឆ្ងល់។  ដូច​ព្រះបិតា ​ប្រោស​មនុស្ស​ ស្លាប់ ​ឲ្យ​មាន​ជីវិត ​រស់​ឡើង​វិញ, ព្រះបុត្រា​ ប្រទាន​ជីវិត​ ឲ្យ​នរណា ​ក៏​បាន, ស្រេច​តែ​ នឹង​ព្រះហឫទ័យ ​របស់​ព្រះអង្គ។  ព្រះបិតា ​មិន​ដាក់​ទោស ​នរណា​ឡើយ, គឺ​ ព្រះអង្គ​ បាន​ប្រគល់​ អំណាច​ដាក់​ទោស ​ទាំង​អស់ ​ឲ្យ​ព្រះបុត្រា​វិញ, ដើម្បី​ ឲ្យ​មនុស្ស​ គ្រប់ៗ​គ្នា ​គោរព​ ព្រះបុត្រា ដូច​គេ ​គោរព​ ព្រះបិតា។  អ្នក​ណា​ មិន​គោរព ​ព្រះបុត្រា​ទេ​, អ្នក​នោះ​ ក៏​មិន​គោរព​ ព្រះបិតា ដែល​បាន​ចាត់ ​ព្រះបុត្រា ​ឲ្យ​យាង​មក ​នោះ​ដែរ។ 

«ខ្ញុំ​ សុំ​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា ​ដឹង​ច្បាស់​ ថា, អ្នក​ណា​ ស្ដាប់​សេចក្ដី​ ដែល​ខ្ញុំ​ និយាយ, ​ហើយ ​ជឿ​លើ​ព្រះអង្គ ​ដែល​បាន​ចាត់​ខ្ញុំ​ ឲ្យ​មក, អ្នក​នោះ​ មាន​ជីវិត​ អស់កល្ប​ ជានិច្ច។  គេ​ មិន​ត្រូវ​ ទទួល​ទោស​ឡើយ, គឺ​ បាន​ឆ្លង​ផុត​ ពី​សេចក្ដី​ស្លាប់ ​ទៅ​រក​ ជីវិត។  ខ្ញុំ​ សុំ​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា ​ដឹង​ច្បាស់​ ថា, ដល់​ពេល​កំណត់​ គឺ​ ឥឡូវ​នេះ​ហើយ។  មនុស្ស ​ស្លាប់ ​នឹង​ឮ​ព្រះសូរសៀង ​ព្រះបុត្រា ​របស់​ព្រះជាម្ចាស់, ហើយ​ អស់​អ្នក​ ដែល​ឮ​ ព្រះសូរសៀង​នោះ​ នឹង​មាន​ជីវិត ​រស់​នៅ។  ដ្បិត ​ព្រះបិតា​ ជា​ប្រភព នៃ​ជីវិត​ យ៉ាង​ណា, ព្រះអង្គ​ ក៏​ប្រទាន​ ឲ្យ​ព្រះបុត្រា ​ធ្វើ​ជា​ប្រភព ​នៃ​ជីវិត​ យ៉ាង​នោះ​ដែរ។  ហើយ​ ព្រះបិតា ​ក៏​ប្រទាន ​ឲ្យ​ព្រះបុត្រា​ មាន​អំណាច ​ដាក់​ទោស ​ថែម​ទៀត​ផង, ព្រោះ ​ព្រះបុត្រា​ ជា​បុត្រ​មនុស្ស។ 

«សុំ ​កុំ ងឿងឆ្ងល់​ឡើយ, ដ្បិត ​ដល់​ពេល​ កំណត់, មនុស្ស​ ស្លាប់​ ទាំង​ប៉ុន្មាន​ នឹង​ឮ​ ព្រះសូរសៀង ​របស់​ ព្រះបុត្រា, ហើយ​ ចេញ​ ពី​ផ្នូរ​មក។  អ្នក​ ដែល​បាន ​ប្រព្រឹត្ត ​អំពើ​ល្អ​ នឹង​រស់​ ឡើង​វិញ ដើម្បី ​ទទួល​ជីវិត; រីឯ ​អ្នក ​ដែល​បាន​ប្រព្រឹត្ត ​អំពើ​ អាក្រក់ ​នឹង​រស់​ ឡើង​វិញ ដើម្បី​ ទទួល​ទោស។ 
សក្ខីភាព ​អំពី​ អំណាច ​របស់​ ព្រះយេស៊ូ

«ខ្ញុំ​ មិន​អាច​ ធ្វើ​អ្វី ​ដោយ​អំណាច ​ខ្ញុំ​ផ្ទាល់​ បាន​ឡើយ។  ខ្ញុំ ​វិនិច្ឆ័យ​ គ្រប់​ការ​ ទាំង​អស់ តាម​សេចក្ដី ​ដែល​ព្រះបិតា​ មាន​ព្រះបន្ទូល​ មក​ខ្ញុំ, ហើយ​ ការ​វិនិច្ឆ័យ ​របស់​ខ្ញុំ ​ត្រឹម​ត្រូវ, ព្រោះ​ ខ្ញុំ​ មិន​ប្រាថ្នា​ ធ្វើ​តាម ​បំណង​ចិត្ត​ ខ្ញុំ​ឡើយ, គឺ ​ធ្វើ​តាម​ ព្រះហឫទ័យ ​របស់​ព្រះអង្គ​ ដែល​បាន​ចាត់​ ឲ្យ​ខ្ញុំ​មក​ នោះ​វិញ។

«ប្រសិន​បើ​ ខ្ញុំ​ ធ្វើ​ជា​បន្ទាល់ ​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់, សក្ខីភាព ​របស់​ខ្ញុំ​ មិន​ពិត​ទេ។  ប៉ុន្តែ មាន​ម្នាក់​ទៀត​ ធ្វើ​ជា​បន្ទាល់​ ឲ្យ​ខ្ញុំ, ហើយ​ ខ្ញុំ​ ដឹង​ថា​ សក្ខីភាព ​ដែល​អ្នក​នោះ ​ថ្លែង ​អំពី​ខ្ញុំ ស្រប​តាម ​សេចក្ដី​ពិត។
 
«អ្នក​រាល់​គ្នា​ បាន​ចាត់​គេ​ ឲ្យ​ទៅ​សួរ ​លោក​យ៉ូហាន; លោក​ ក៏​ផ្ដល់​ សក្ខីភាព ​អំពី​ សេចក្ដី​ពិត។  ចំពោះ​ខ្ញុំ, ខ្ញុំ ​មិន​ត្រូវ​ការ ​សក្ខីភាព ​ពី​មនុស្ស​ ណា​ឡើយ, តែ ​ខ្ញុំ​ ពោល​ដូច្នេះ ដើម្បី​ ឲ្យ​អ្នក​រាល់​គ្នា​ ទទួល ​ការ​សង្គ្រោះ។  លោក​ យ៉ូហាន​នេះ ប្រៀប​បាន ​នឹង​ចង្កៀង ​ដែល​កំពុង​ ឆេះ​បំភ្លឺ, ហើយ​ អ្នក​រាល់​គ្នា​ ក៏​ចង់​រីករាយ​ នឹង​ពន្លឺ​នោះ មួយ​ស្របក់​ដែរ។

«រីឯ​ ខ្ញុំ​វិញ, ខ្ញុំ​ មាន​សក្ខីភាព​មួយ ប្រសើរ​ជាង ​សក្ខីភាព​ របស់ ​លោក​យ៉ូហាន ​ទៅ​ទៀត។  ព្រះបិតា​ ប្រទាន ​ឲ្យ​ខ្ញុំ​ បង្ហើយ​កិច្ចការ​ ទាំង​អំបាល​ម៉ាន, គឺ​ កិច្ចការ ​ដែល​ខ្ញុំ ​ធ្វើ​នេះ​ហើយ ជា​សក្ខីភាព​ បញ្ជាក់​ថា, ព្រះអង្គ​ បាន​ចាត់​ខ្ញុំ​ ឲ្យ​មក​មែន។  ព្រះបិតា ​ដែល​បាន​ ចាត់​ខ្ញុំ​ ឲ្យ​មក ក៏​បាន​ធ្វើ​ ជា​បន្ទាល់ ​ឲ្យ​ខ្ញុំ​ដែរ, តែ​ អ្នក​រាល់​គ្នា​ មិន​ដែល​បាន​ឮ​ ព្រះសូរសៀង ​របស់ ​ព្រះអង្គ, ហើយ​ ក៏​មិន​ដែល​ បាន​ឃើញ​ ព្រះភក្ត្រ ​របស់ ​ព្រះអង្គ​ផង។  អ្នក​រាល់​គ្នា គ្មាន​ព្រះបន្ទូល ​របស់ ​ព្រះអង្គ ​នៅ​ក្នុង​ចិត្ត​ទេ, ព្រោះ​ អ្នក​រាល់​គ្នា ពុំ​ជឿ​អ្នក​ ដែល​ព្រះបិតា​ បាន​ចាត់​ ឲ្យ​មក។  អ្នក​រាល់​គ្នា​ ខំ​ពិនិត្យ ពិច័យ ​មើល​គម្ពីរ, ព្រោះ​ នឹក​ស្មាន​ ថា, នឹង​បាន​ជីវិត​ អស់កល្ប​ ជានិច្ច ដោយសារ​ គម្ពីរ​ ទាំង​នេះ។  គឺ ​គម្ពីរ​ នេះ​ហើយ ​ធ្វើ​ជា​បន្ទាល់ ​ឲ្យ​ខ្ញុំ, ប៉ុន្តែ អ្នក​រាល់​គ្នា​ មិន​ចង់​មក ​រក​ខ្ញុំ​ ដើម្បី ​ឲ្យ​បាន​ជីវិត​ឡើយ។

«ខ្ញុំ​ មិន​ចង់​ ទទួល​ សិរីរុងរឿង ​ពី​មនុស្ស​ទេ។  ម្យ៉ាង​ទៀត ខ្ញុំ​ ស្គាល់​ចិត្ត​ អ្នក​រាល់​គ្នា, ហើយ​ អ្នក​រាល់​គ្នា​ គ្មាន​ចិត្ត​ស្រឡាញ់​ ព្រះជាម្ចាស់​សោះ។  ខ្ញុំ​ មក ក្នុង​ព្រះនាម ​ព្រះបិតា​ខ្ញុំ, តែ ​អ្នក​រាល់​គ្នា​ មិន​ទទួល ​ខ្ញុំ​ឡើយ។  ប្រសិន​បើ​ មាន​ម្នាក់​ទៀត​ មក​ក្នុង​នាម ​ខ្លួន​គេ​ផ្ទាល់, អ្នក​រាល់​គ្នា ​មុខ​ជា​ ទទួល​គេ ​មិន​ខាន។  តើ​ ឲ្យ​អ្នក​រាល់​គ្នា​ អាច​ជឿ​ ដូច​ម្ដេច​បាន, ​បើ​ អ្នក​រាល់​គ្នា​ ចូល​ចិត្ត​ ទទួល​ សិរីរុងរឿង ​តែ​ពី​គ្នា​ ទៅ​វិញ​ ទៅ​មក​ ដូច្នេះ, ហើយ ពុំ​ស្វែង​រក​ សិរីរុងរឿង​ ពី​ព្រះជាម្ចាស់​ តែ​មួយ​គត់ ​សោះ​នោះ?

«កុំ​ នឹក​ស្មាន​ ថា, ខ្ញុំ​ នឹង​ចោទ​ប្រកាន់ ​អ្នក​រាល់​គ្នា នៅ​ចំពោះ ​ព្រះភក្ត្រ ​ព្រះបិតា​ឡើយ, គឺ ​លោក​ម៉ូសេ​ ជា​ទី​សង្ឃឹម ​របស់​ អ្នក​រាល់​គ្នា ​វិញ​ទេ ដែល​នឹង ​ចោទ​ប្រកាន់។  ប្រសិន​បើ ​អ្នក​រាល់​គ្នា ​ជឿ​ពាក្យ​ លោក​ម៉ូសេ, អ្នក​រាល់​គ្នា​ មុខ​ជា​ជឿ​ខ្ញុំ​ មិន​ខាន, ព្រោះ ​លោក​ បាន​សរសេរ​ ទុកក្នុង​គម្ពីរ​ ស្ដី​អំពី​ខ្ញុំ, ប៉ុន្តែ បើ​ អ្នក​រាល់​គ្នា ​មិន​ជឿ​សេចក្ដី​ ដែល​លោក​ បាន​សរសេរ​ទុក​ ទៅ​ហើយ​នោះ, ធ្វើ​ម្ដេច​ នឹង​ឲ្យ​អ្នក​រាល់​គ្នា​ ជឿ​ពាក្យ ​របស់​ខ្ញុំ​បាន
 

The Healing at the Pool

 

Some time later, Jesus went up to Jerusalem for one of the Jewish festivals. Now there is in Jerusalem near the Sheep Gate a pool, which in Aramaic is called Bethesda[a] and which is surrounded by five covered colonnades. Here a great number of disabled people used to lie—the blind, the lame, the paralyzed. [4] [b] One who was there had been an invalid for thirty-eight years. When Jesus saw him lying there and learned that he had been in this condition for a long time, he asked him, “Do you want to get well?”

“Sir,” the invalid replied, “I have no one to help me into the pool when the water is stirred. While I am trying to get in, someone else goes down ahead of me.”

Then Jesus said to him, “Get up! Pick up your mat and walk.” At once the man was cured; he picked up his mat and walked.

The day on which this took place was a Sabbath, 10 and so the Jewish leaders said to the man who had been healed, “It is the Sabbath; the law forbids you to carry your mat.”

11 But he replied, “The man who made me well said to me, ‘Pick up your mat and walk.’

12 So they asked him, “Who is this fellow who told you to pick it up and walk?”

13 The man who was healed had no idea who it was, for Jesus had slipped away into the crowd that was there.

14 Later Jesus found him at the temple and said to him, “See, you are well again. Stop sinning or something worse may happen to you.” 15 The man went away and told the Jewish leaders that it was Jesus who had made him well.

The Authority of the Son

 

16 So, because Jesus was doing these things on the Sabbath, the Jewish leaders began to persecute him. 17 In his defense Jesus said to them, “My Father is always at his work to this very day, and I too am working.” 18 For this reason they tried all the more to kill him; not only was he breaking the Sabbath, but he was even calling God his own Father, making himself equal with God.

19 Jesus gave them this answer: “Very truly I tell you, the Son can do nothing by himself; he can do only what he sees his Father doing, because whatever the Father does the Son also does. 20 For the Father loves the Son and shows him all he does. Yes, and he will show him even greater works than these, so that you will be amazed. 21 For just as the Father raises the dead and gives them life, even so the Son gives life to whom he is pleased to give it. 22 Moreover, the Father judges no one, but has entrusted all judgment to the Son, 23 that all may honor the Son just as they honor the Father. Whoever does not honor the Son does not honor the Father, who sent him.

24 “Very truly I tell you, whoever hears my word and believes him who sent me has eternal life and will not be judged but has crossed over from death to life. 25 Very truly I tell you, a time is coming and has now come when the dead will hear the voice of the Son of God and those who hear will live. 26 For as the Father has life in himself, so he has granted the Son also to have life in himself. 27 And he has given him authority to judge because he is the Son of Man.

28 “Do not be amazed at this, for a time is coming when all who are in their graves will hear his voice 29 and come out—those who have done what is good will rise to live, and those who have done what is evil will rise to be condemned. 30 By myself I can do nothing; I judge only as I hear, and my judgment is just, for I seek not to please myself but him who sent me.

Testimonies About Jesus

 

31 “If I testify about myself, my testimony is not true. 32 There is another who testifies in my favor, and I know that his testimony about me is true.

33 “You have sent to John and he has testified to the truth. 34 Not that I accept human testimony; but I mention it that you may be saved. 35 John was a lamp that burned and gave light, and you chose for a time to enjoy his light.

36 “I have testimony weightier than that of John. For the works that the Father has given me to finish—the very works that I am doing—testify that the Father has sent me. 37 And the Father who sent me has himself testified concerning me. You have never heard his voice nor seen his form, 38 nor does his word dwell in you, for you do not believe the one he sent. 39 You study[c] the Scriptures diligently because you think that in them you have eternal life. These are the very Scriptures that testify about me, 40 yet you refuse to come to me to have life.

41 “I do not accept glory from human beings, 42 but I know you. I know that you do not have the love of God in your hearts. 43 I have come in my Father’s name, and you do not accept me; but if someone else comes in his own name, you will accept him. 44 How can you believe since you accept glory from one another but do not seek the glory that comes from the only God[d]?

45 “But do not think I will accuse you before the Father. Your accuser is Moses, on whom your hopes are set. 46 If you believed Moses, you would believe me, for he wrote about me. 47 But since you do not believe what he wrote, how are you going to believe what I say?”

Footnotes:

  1. John 5:2 Some manuscripts Bethzatha; other manuscripts Bethsaida
  2. John 5:4 Some manuscripts include here, wholly or in part, paralyzed—and they waited for the moving of the waters. From time to time an angel of the Lord would come down and stir up the waters. The first one into the pool after each such disturbance would be cured of whatever disease they had.
  3. John 5:39 Or 39 Study
  4. John 5:44 Some early manuscripts the Only One
  5.  

6 comments:

Anonymous said...

Since Easter, my friend Jane has already gone through 5 Johns !!!

Anonymous said...

Please KI-media, stop posting such article.

Anonymous said...

10:43 PM
No, Keep posting for other Khmers to read and to know more about GOD.
You don't have to click/read, you should just ignore what you hate.
We love to read.

Please leave us alone, We have rights as much as you do, so leave us alone.

PEACE!!

Anonymous said...

6:37 pm,
You lied. Your friend is also my friend, she knows the real John, the disciple of Christ. Your blasphemy does not work.

PEACE Be with you as always.

Anonymous said...

11:03 PM

Yes, my blasphemy does work.
You respond and react to it, didn't you ?

Anonymous said...

This is all about Jesus:

Children in one orphanage told investigators how they were forced to crawl while they were beaten with sticks and had to eat rice from the ground as punishment for failing to recite Bible psalms, according to SISHA, an anti-trafficking and exploitation organisation working with government agencies in Phnom Penh.

Read more: http://www.theage.com.au/world/stealing-a-generation-cambodias-unfolding-tragedy-20130406-2hdy2.html#ixzz2PiknwZLw