ដោយ សេង ម៉ូលីនី និង ស៊ុន ណារិន
ថ្ងៃសុក្រ ទី19 មេសា ឆ្នាំ2013 ម៉ោង17:47 VOD
ប្រជាពលរដ្ឋ
កម្ពុជាមួយចំនួន បានសម្តែងភាពងឿងឆ្ងល់
ដោយសារពួកគេបានឃើញស៊ីមកាតប្រព័ន្ធទូរស័ព្ទMetfone
ដែលគ្រប់គ្រងដោយវៀតណាម
ត្រូវបានដាក់ស្លាកសញ្ញារូបប្រាសាទអង្គរវត្តរបស់កម្ពុជាពីលើ។
ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ ជាសិស្ស-និស្សិត
និងអាជីវករ បានបង្ហាញទស្សនៈស្រដៀងគ្នា
លើការដាក់រូបប្រាសាទអង្គរវត្តនៅលើស៊ីមទូរស័ព្ទ Metfone
របស់វៀតណាមថា ក្រុមហ៊ុនទូរស័ព្ទនេះ ជារបស់វៀតណាម
ដូច្នេះមិនគួរយកប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក
មកដាក់ដូច្នេះទេ ៖
"ដល់ពេលយើងយកអង្គរវត្តយកទៅដាក់នៅលើស៊ីមអញ្ចឹងវាអត់សម
អង្គរហ្នឹងជាអង្គររបស់ខ្មែរ
រួចស៊ីមហ្នឹងស៊ីមក្រុមហ៊ុនរបស់វៀតណាម។ ខ្ញុំយល់ថា
អាហ្នឹងគឺវាអត់សមទេ ព្រោះអីស៊ីមកាតរបស់ប្រទេសគេ
ប៉ុន្តែប្រាសាទអង្គរវត្តជាតំណាងរបស់ប្រទេសកម្ពុជា។
អាស៊ីមដើមត្នោតហ្នឹង បើគិតទៅវាយកមកដាក់អញ្ចឹង
គិតថាដូចជារឿងធម្មតា ព្រោះកាតអីផ្សេងៗគេដាក់ទូទៅដែរ
ខ្លះគេដាក់ដែរហ្នឹង។ វាមិនត្រឹមត្រូវ
នេះជាវប្បធម៌របស់ខ្មែរយើង
ហើយយើងយកមកដាក់អញ្ចឹងម៉េចត្រឹមត្រូវ។ វាខុសហើយ
មិនគួរដាក់រូបអង្គរវត្តខ្មែរ ដាក់ចូលក្នុងស៊ីមហ្នឹងទេ
ស៊ីមហ្នឹងរបស់យួន ហើយមកដាក់អង្គរវត្តខ្មែរ ដាក់ចូល"។
ស្តាប់សំឡេង៖
VOD មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនទូរស័ព្ទ Metfone
នៅកម្ពុជា ដើម្បីអធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
តែបុគ្គលិកផ្នែកបម្រើសេវាទូរស័ព្ទម្នាក់ បានប្រាប់VODថា
ក្រុមហ៊ុនតែងតែផ្លាស់ប្តូររូបនៅលើស៊ីមកាតពីមួយរដូវកាលទៅ
មួយរដូវកាល។
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា
ប្រទេសកម្ពុជា មិនទាន់មានច្បាប់កម្មសិទ្ធិបញ្ញា
ដើម្បីការពារមិនឲ្យអ្នកណាម្នាក់ យកប្រាសាទអង្គរវត្ត
និងប្រាសាទព្រះវិហារ ទៅផ្សព្វផ្សាយលើផលិតផលអ្វីមួយ ៖
"ទីពីរហ្នឹង យើងអត់ទាន់មានច្បាប់ណា ដែលយើងថាកម្មសិទ្ធិបញ្ញាទេ
ទីបី អាការដាក់ហ្នឹងជា Advertisement អ្នកខ្លះគេថាអាហ្នឹងវាជា
Advertisement ដូចភាសាថាអង្គរបៀអញ្ចឹង ហើយឥឡូវហ្នឹង
រដ្ឋាភិបាលយើងកំពុងរៀបចំចុះទៅកម្មសិទ្ធិបញ្ញា
បន្ទាប់ពីបានកម្មសិទ្ធិបញ្ញាទៅ បានយើងធ្វើការគ្រប់គ្រងបាន"។
សម្រាប់អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា
នេះជាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនណាមួយ ស្របពេលកម្ពុជា
មិនទាន់មានច្បាប់គ្រប់គ្រងការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ។
លោកបន្តថា កម្ពុជាមិនទាន់មានការរៀបចំឲ្យបានច្បាស់លាស់ទេ
ពីការយកនិមិត្តសញ្ញាបេតិកភណ្ឌរបស់ប្រទេស
ទៅផ្សាយពាណិជ្ជកម្មអ្វីមួយ ៖ "ធ្វើពាណិជ្ជ
គេតែងតែរករូបល្បីៗ រកអ្វីដែលអាចទាក់ទាញអតិថិជនដើម្បីទិញ
ប៉ុន្តែចំពោះអ្នកអភិរក្ស ឬក៏អ្នកវប្បធម៌គួរតែពិចារណា
នៅសហរដ្ឋអាមេរិក នៅអីហ្នឹង
វៀតណាមតែងតែយករូបអង្គរវត្តដាក់ធ្វើស្បែកជើង ធ្វើវែនតា នាឡិកា
កាបូបអីជាដើម ខ្ញុំគិតថា ក្រសួងវប្បធម៌
ឬក៏រាជរដ្ឋាភិបាលគួរតែពិចារណា"។
គួរបញ្ជាក់ថា កន្លងទៅ មានការរិះគន់ជាបន្តបន្ទាប់
លើការយករូបប្រាសាទអង្គរទៅដាក់ លើស្បែកជើង ចានឆ្នាំង
និងចានគោះបារីជាដើម ដែលផលិតផលទាំងនោះ
ភាគច្រើនមកពីប្រទេសវៀតណាម៕
4 comments:
Metfone is owned by Viet Defence Department & and Sok Kong , who is a Viet Colonel owns AngKor Wat for 99 years . The right persons , whom you should ask are Sok An & Hai Phuc ( Hun Sen ) . You should wish them to live 100+
more years for they will return Angkor Wat to real Khmers .
OR Khmer voters should strip these 2 monsters off power &
You must pray for NEC to register properly all eligible Khmers who have right to vote for the upcoming election .
WAKE-UP KHMER PEOPLE.
IF HUN SEN SAY OKAY IT OKAY.
សូមជំរាប VOD ថា : សម័យ តេជោ មោទនភាពរបស់ខ្មែរ មិនមែន អង្គរវត្តទេ គឺ ស្រាបៀរម៉ាក កម្ពុជា ។
ស្រឡាញ់ជាតិគឺគ្មានព្រំដែន!
ស្រឡាញ់ខ្លះគឺស្រឡាញ់ជ្រុល ស្រឡាញ់បាត់ស្មារតី ស្រឡាញ់រហូតដល់ឆ្គួតលីលា។
ចង់បានប្រទេស ក្លាយ ជាមហានគរ នាំគ្នាទៅ ដក តម្រុយ ព្រំដែន។
ចង់បានប្រាសាទអង្គរវត្តល្បីល្បាញ ដាក់នៅលើស៊ីមទូរស័ព្ទ Metfone។
Post a Comment