Sunday, April 07, 2013

Prince Thomico is the first royal to join the CNRP

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ប្រកាស​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ការ​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះជាតិ
©វណ្ណារ៉ា/RFI
ការចូលរួម​របស់​រាជវង្ស​មាន​សារៈសំខាន់​សម្រាប់​គណបក្ស​សង្គ្រោះជាតិ


សៅរ៍ 06 មេសា 2013

គណបក្ស​ង្គ្រោះ​ជាតិ​ដែលជា​គូប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា​ខាងមុខ​កំពុង​កៀងគរ​រក​សមាជិក​រា​ជ​វង្ស​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះ​រាជលេខា​ផ្ទាល់​របស់​សម្តេច​ឳ នរោត្តម សីហនុ គឺជា​សមាជិក​រាជវង្ស​ទី១ដែល​បាន​ប្រកាស​ចូលរួម​ជាមួយ​បក្សប្រឆាំង ​ខណៈដែល​ព័ត៌មាន​ស្តីពី​ការចូលរួម​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​លេចឮ​តែមួយ​ភ្លែត​ក៏បាន ​រលាយ បាត់​ទៅវិញ។ តើ​វត្តមាន​រាជវង្ស​មានសារៈសំខាន់​បែបណាខ្លះ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ?

ការប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​ចុង​សប្តាហ៍​នេះ​គឺជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​ក្នុង​ដំណើរការ​បង្រួបបង្រួម​គណបក្សប្រឆាំង​នៅ​កម្ពុជា។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ក៏មាន​លេចឮ​ព័ត៌មាន​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​រាជវង្ស​លេចមុខ​មាត់​ជាងគេ​ក្នុង​ឆាកនយោបាយ​ក៏មាន​បំណង​យាង​ទៅ​ចូលរួម​​​​​ជាមួយ​គណបក្ស​ប្រឆាំង​ដែរ។


ប៉ុន្តែ ព័ត៌មាន​នេះ​បាន​ស្ងាត់​ទៅវិញ​បន្ទាប់ពី​លោក ញ៉ឹក ប៊ុនឆៃ ប្រកាស​ប្តឹង​ព្រះអង្គ​ពីបទ ពុករលួយ ហើយ​ក្រោយមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញមុខ​សម្របសម្រួល។ ការសម្របសម្រួល​រប​ស់លោក​នាយករដ្ឋមន្ត្រី​ត្រូវគេ​មើលឃើញថា គឺជា​ខ្សែចំណង​ដែល​ចង​សម្តេចក្រុមព្រះ​មិន​ឲ្យ​យាង​ចូល​ជាមួយ​បក្សប្រឆាំង​បានឡើយ។ ដូច្នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានក្លាយ​ជា​សែ​រាជវង្ស​ដំបូង​គេ​ដែល​សម្រេច​ចូលរួម​ជាមួយ​បក្សប្រឆាំង។ ទោះបីជា​ព្រះអង្គម្ចាស់ ធម្មិកោ មិនមែនជា​តួអង្គ​សំខាន់​ដូច​សម្តេច​ក្រុមព្រះ​ក៏ដោយ ប៉ុន្តែ ការចូលរួម​របស់​ព្រះអង្គ​ក៏​ផ្តល់​ប្រយោជន៍​សំខាន់​ដែរ​ដល់​បក្សប្រឆាំង​បើ​ទោះ​តិច​ឬក៏​ច្រើនក្តី។

ជា
ការ​ពិតណាស់ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើតចេញពី​សម្ព​ន្ធ័​ភាព​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ពិតជា​ត្រូវការ​កម្លាំង​បន្ថែមទៀត​ដើម្បី​ក្លាយជា​គូប្រជែង​ដ៏​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ សមាជិក​រាជវង្ស​ត្រូវគេ​មើលឃើញថា គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ក្រុមមនុស្ស​គោលដៅ​ដែល​គណបក្ស​នេះ​ត្រូវការ។ វត្តមាន​របស់​សមាជិក​រាជវង្ស​ក្នុង​បក្សប្រឆាំង​នឹងធ្វើ​ឲ្យ​សួនច្បារ​របស់​គណបក្ស​នេះ​មាន​ផ្កា​ចម្រុះ​ពណ៌​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។

ពិត​ហើយ​ថា សែ​រាជវង្ស​មិនមែនជា​អ្នក​ពូកែ​ធ្វើ​នយោបាយ​ទេ។ ពួកគេ​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​បរាជ័យ​ក្នុង​ជីវិត​នយោបាយ​យ៉ាង​ជូរចត់​រួចទៅហើយ។ ទាំង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ, ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ព្រមទាំង​រាជវង្ស​ជាច្រើន​ទៀត​ ដោយ​រាប់ទាំង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផង​សុទ្ធតែ​ធ្លាប់​ភ្លក់​រស់ជាតិ​បរាជ័យ​ដ៏​ជូរចត់​ក្នុង​ឆាកនយោបាយដូចៗគ្នា។ ដូច្នេះ បើ​និយាយ​ពី​ទេពកោសល្យ​នយោបាយ រាជវង្ស​មិនមែនជា​សក្តានុពល​សម្រាប់​បក្សប្រឆាំង​ទេ។ ក៏
ប៉ុន្តែ រូបភាព​របស់​សមាជិក​រាជវង្ស​នឹង​ផ្តល់​សារៈសំខាន់​ដល់​បក្សប្រឆាំង​ច្រើនជាង​ខ្លឹមសារ។
 ដូចដែល​គេ​បានដឹង​រួចទៅហើយ​ថា នេះ​ជា​ពេលវេលា​ដែល​គណបក្សប្រឆាំង​កំពុង​បង្ហាញ​ពី​ការបង្រួបបង្រួម ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកគាំទ្រ។ ការច្របាច់បញ្ចូលគ្នារ​វាង​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​ ទោះបីជា​វា​កើតឡើង​ដោយ​លំបាក​ និង​ដោយសារ​ស្ថានការណ៍​ចាប់បង្ខំ​ក៏ដោយ ក៏​វា​បានផ្តល់​សន្ទុះ​ថ្មី​មួយទៀត​ដល់​បក្សប្រឆាំង​ដែរ។ ដូច្នេះ ប្រសិនបើ​មានការ​ចូលរួម​របស់​សមាជិក​រាជវង្ស​បន្ថែមទៀត​នោះ រូបភាព​នៃ​ការបង្រួបបង្រួម​របស់​បក្សប្រឆាំង​នឹង​កាន់​តែមាន​អត្ថន័យ​មួយកម្រិត​ទៀត​ជាមិនខាន។ ម្យ៉ាងទៀត វត្តមាន​របស់​រាជវង្ស​ក៏​ច្បាស់​ជា​នឹង​នាំទៅ​ជាមួយ​នូវ​រូបភាព«រាជានិយម»ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ នេះ​គឺជា​សក្តានុពល​មួយ​សម្រាប់​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ប្រឆាំង។

យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់​ស៊ី សុវត្ថិ ធម្មិកោ តែមួយ​អង្គ​ទំនងជា​មិនទាន់មាន​ទម្ងន់​គ្រប់គ្រាន់ ​ខណៈដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមាន​ទម្ងន់​នយោបាយ​ធ្ងន់​ជាង​នោះ​ទំនងជា​មិនអាច​ដកខ្លួន​មក​ចូលរួម​ជាមួយ​បក្សប្រឆាំង​បានឡើយ។ ព័ត៌មាន​ដែល​បាន​លេចឮ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ប្រហែលជា​មិនមែនជា​រឿង​ចៃដន្យ​ទេ តែ​វា​អាចជា​វិញ្ញាសា​សាកល្បង​មួយ ​ដើម្បី​វាស់​ស្ទង់​លទ្ធភាព​ដែល​អាចទៅរួច​របស់សម្តេចក្រុមព្រះ​ក៏​ថា​បាន។ ប៉ុន្តែ លទ្ធផល​បង្ហាញថា ព្រះអង្គ​ហាក់ដូចជា​កំពុង​ជាប់«ចំណង» ដែល​ពិបាក​នឹង​រើខ្លួន។
 
យ៉ាងណា​ក៏ដោយចុះ ការប្រកាស​ចូល​គណបក្ស​ប្រឆាំង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅពេលនេះ ក៏​អាច​ចាត់ទុកជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដែរ​សម្រាប់​បក្សប្រឆាំង​ពីព្រោះ​ទោះជា​មិនបាន​ត្រី​ធំ ត្រី​តូច​ក៏​អាច​ច្នៃ​ជា​អាហារ​ដ៏​មាន​រសជាតិ​បានដែរ៕

11 comments:

Anonymous said...


Prince Thomico is an honourable person. Cambodia needs people like him to join the opposition, and do what is right.

Anonymous said...

I never like that guy. Hopefully this guy is not another rannarith.

Anonymous said...

ពិត​ហើយ​ថា សែ​រាជវង្ស​មិនមែនជា​អ្នក​ពូកែ​ធ្វើ​នយោបាយ​ទេ។
ពួកគេ​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​បរាជ័យ​ក្នុង​ជីវិត​នយោបាយ​យ៉ាង​ជូរចត់​រួចទៅហើយ។ ទាំង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ, ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ព្រមទាំង​រាជវង្ស​ជាច្រើន​ទៀត​ ដោយ​រាប់ទាំង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផង​សុទ្ធតែ​ធ្លាប់​ភ្លក់​រស់ជាតិ​បរាជ័យ​
ដ៏​ជូរចត់​ក្នុង​ឆាកនយោបាយដូចៗគ្នា។ ដូច្នេះ បើ​និយាយ​ពី​ទេពកោ
សល្យ​នយោបាយ រាជវង្ស​មិនមែនជា​សក្តានុពល​សម្រាប់​បក្សប្រ
ឆាំង​ទេ។ ត្រង់ចំណុចនេះ ចំពោះខ្ញុំបាទ យល់ឃើញថា មិនមែន
សែរាជវង្សទាំងអស់ទេ៖ រឿងកម្ពុជាវាខុសប្លែក ពីរឿងពីប្រទេស
ដទៃក្នុងសកលលោកឆ្ងាយស្រឡះ ហេតុអ្វីទៅ គ្មានសែរាជវង្សអង្គ
ណាចង់ឃើញប្រទេសព្រះអង្គស្ថិតក្រោមការគ្រប់គ្រងរបស់យួន
ដាច់ខាត ក៏ប៉ុន្ដែ ដោយឡែកកម្ពុជា ក្រោយឆ្នាំ១៩៩៣ គួរឱ្យ
ពិភពលោកមានសេចក្ដីងឿងឆ្ងល់ខ្លាំងណាស់ ហេតុអ្វី កម្ពុជាមាន
នាយករដ្ឋមន្ត្រីពីររូប សម្រាប់ដឹកនាំប្រទេស???????????????
អ្វីដែលសំខាន់ សែរាជវង្សគ្រប់អង្គតែងតែបានយល់ដឹងអំពីប្រ
វត្តិសាស្រ្តខ្មែរ និង យួនច្បាស់ណាស់ គ្មានអង្គណាចង់ឱ្យយួន
គ្រប់គ្រងកម្ពុជា សួរថាហេតុអ្វី បានជាអ្នកដឹកនាំខ្មែរមិនអាចគេច
ផុតអំពីអន្ទាករបស់យួន ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភាព
គ្រោះថ្នាក់ប្រវត្តិសាស្រ្តដ៏ជូរចត់ រួចវាក៏មិនខុសពីអ្វីៗដែលយួន
បានលេបំបាត់កម្ពុជាក្រោមនោះទេ។

Anonymous said...

យើង ឥត ត្រូវ ការ រាជវង្ស។
ខ្មែររាប់លាននាក់ស្លាប់ដោយសា រាជវង្ស។
រាប់លានដុល្លាចិញ្ខឹមគ្រួសាររាជវង្សរាល់ឆ្នាំ។

Anonymous said...

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅពេលនេះ ក៏ អាច ចាត់ទុកជា ត្រី តូច ក៏ អាច ច្នៃ ជា អាហារ ដ៏ មាន រសជាតិ បានដែរទោះជា ពុំមែន ត្រី ធំ ក៏ដោយ៕

Anonymous said...

Yes, I agree for all khmer compatriots to merge together with the CNRP in the name of 'all for one and one for all'. Together, we have to stand up for our rights to lead our nation in our own way of life. We have to send this message to the outsiders like 'enough is enough!'.

Anonymous said...

យើង ឥត ត្រូវ ការ ,ល្បិចកល-ឆាកល្ខោនយួន...យ៉ាងយូរ :

-អាឆ្កែ ង្វៀងហ៊ុន សែន
-អាស្វាបង្រ្គប់កិច្ច ង្វៀង សំរាំង តែស៊ី ,(Ñg̉ùýêṇ Xâm Rắinxý)....(មាន់សម្ល-កំសាកញី)
-មីស្វា-សបង្រ្គប់កិច្ចមេគ្រោះ ង្វៀង មួ សុកហួ....(Ñg̉ùýêṇ Mú Xỏchùà)...មីមេគ្រោះ
-អាស្វាបង្រ្គប់កិច្ច ង្វៀង កឹម សុខា.... (ស្វាស្មោះ)(Ñg̉ùýêṇ Kệm Xỏkhà)
-អាស្វាបង្រ្គប់កិច្ច ង្វៀងសុន ឆៃ....(ពីរដៃរាប់មួយ)
(Ñg̉ùýêṇ Xỏn Chhâý)

ខ្មែររាប់លាននាក់ស្លាប់ដោយសារពួកវា ។
រាប់លានដុល្លាចិញ្ខឹមគ្រួសារអាស្វា-មីស្វាយួនរាល់ឆ្នាំ។

ពលរដ្ឋខ្មែររងគ្រោះ-រាជវង្សខ្មែររងគ្រោះ-
ទេព វ៉ាន់នី និងលោក ម៉ម សូណង់ដូ ជាប់ជាចំណាប់ខ្មាំង
របស់អាមេគ្រោះCPPសម រង្ស៊ី ,
គណបក្សសង្គ្រោះជាតិយួនយៀកកុង។

បើបងប្អូនខ្មែរបោះឆ្នោតឱ្យ CNRP,
ដូចបោះឆ្នោតឱ្យយួន,គឺយួនតែ​មួយទេ!!!!!!!!!

Anonymous said...

LET'S UNITE TO OUST ALL OF AH YOUN OUT THE COUNTRY INCLUDING THE PUPPET OF HANOI

small voice said...

ក្នុងនាមកូនខ្មែរយើងធ្លាប់ចាញ់នោះច្រើនជាងឈ្នះ ដូច្នេះគួរចេះរំលឹកឡើងវិញពីមូលហេតុ​ដែ​ល​ចាញ់ តែ​មេខ្មែរហាក់ដូចជាហីៗទៅចាញ់​ហើ​យ​ស្ងាត់ៗ ដោ​យ​មិនរវល់អើពើរកមូលហេតុ​អ្វី​សោះ​ ​។ ការ​ប្រកាន់​ថា​ខ្សែរាជវង្សមិនគួរ​ចូលរួម​ធ្វើនយោ​បាយ​នោះមិនពិតជាត្រឹមត្រូវទេ ព្រោះ​ខ្សែរាជវង្សក៏ជា​ខ្មែរ​ដែរ​អាច​មាន​សិ​ទ្ធ​គ្រប់គ្រាន់​ក្នុងការធ្វើ​នយោ​បាយ ទង្វើរបស់មនុស្ស​មិនថា​រាស្ត្រឬស្តេចទេតែងតែមានចិត្តលោភលន់ តែក៏​មានស្តេចនិងរាស្ត្រល្អដែរ ។ ជំនាន់មុនៗក៏មាន​ស្តេចខ្មែរដ៏មហិមាររបស់យើង ដែលដឹកនាំ​ប្រទេ​ស​ឲ្យ​ក្លាយជាមហា​នគរ តែក៏មានស្តេចក្បត់​បំផ្លា​ញ​ជាតិ​ដែរ ដូច្នោះបើខ្សែរាជវង្សទ្រង់លះ​បង់​ឋា​នះ មកធ្វើនយោបាយក៏គួរឲ្យសរសើរទ្រង់​ផង​ដែរ ព្រោះការធ្វើនយោបាយត្រូវរងការ​ប្រមាទ​មើ​ល​ងាយ ឩទាហរណ៍ជាក់ស្តែងព្រះអង្គ​ម្ចាស់​ស៊ី​សុ​វត្តិ​សិ​រីមតះ ត្រូវបានពួកខ្មែរក្រហមជេរប្រមាទ​សព្វ​បែប​យ៉ាង ថែមទាំងបានបូជាជីវិតលើមាតុ​ភូមិកំណើត​គួរឲ្យគោរពនិងកោតសរសើរផងដែរ ។ ដូច្នោះការជ្រើសរើសរបស់ព្រះ​អង្គម្ចាស់​ស៊ីសុ​វត្ថិ​ ធម្មិកោវាជាការល្អរបស់រាស្ត្រខ្មែរទូទៅ ប្រសិ​ន​បើទ្រង់ពិតជាស្រឡាញ់ជាតិស្រឡាញ់រាស្ត្រមែ​ន ៕

Anonymous said...

Hi small voice. Small voice is better than NO voice. I am Khmer but I don't know how anyone can make it works when the majority Khmers keep dragging their dead Buddha to fight the war for them. The man was dead more than 2000 years ago and the facts he taught to not fight others but to give all to the enemy so we can end the sufferings. I am so sick of these fools whose brains been washed by foreign religion too long.
How many Buddhist nations still on? Almost wiped out.
Damn the Indians use their cult to suppress others while they themselves remain loyal to Hindu, and many turned to Christians. Khmer nation is dead, only God can save, but He won't.
Buddhism cost the great nation, still these fools closed eyes and never admitted it.
I don't care anymore about them, but I only care for the poor people.

Anonymous said...

-អាម៉ាកៅអីជើង១ ង្វៀងសម រង្ស៊ី និង
-អាម៉ាកៅអីជើង១ ង្វៀងកឹម សុខា
-មីម៉ាកៅអីជើង១ ង្វៀង មួ សុកហួ
គណបក្សកៅអី ប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន
និយាយមាយាពុត-ប្រជាភិថុត ដដែលៗៗ ថា:
.....(មិនយកខ្មែរណាជាសត្រូវទ្បើយ)!.......(មានមោទនភាពកើតមកជា ខ្មែរ)!

ពាក្យនេះបោកប្រាស់ និយាយបាន
​ពិរោះណាស់ដូចយួនច្រៀង។
_________________________________

-ចុះយ៉ាងម៉េចបានជាខ្លួនយកចលនាអំណាចពលរដ្ឋខ្មែរ ជាសត្រូវ?
-ហើយចុះយ៉ាងម៉េច បានជាខ្លួនសត្រូវជាមួយលោកសួន សេរីដ្ឋា ដែលជាខ្មែរដូចគ្នា?
__________________________________

-ហើយបានចោទលោកសួន សេរីរដ្ឋា
ជាមនុស្សរបស់អាហ៊ុន សែន!

-ចុះខ្លួនធ្វើការជាមួយអាចោរយួនហ៊ុន សែន,
ខ្លួនជាមនុស្សរបស់អាណាដែរ?
__________________________________

បក​ស្រាយឲ្យខ្មែរបានយល់ផងទៅមើល?