Friday, May 03, 2013

គ​.​ជ​.​ប​ ​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការចុះ​ឈ្មោះ​របស់​គណបក្ស​នយោបាយ​ចំនួន​០៥

ដោយ ញ៉ែ​ត​ស្រី​ពៅ និង​អ៊ឹង ប៊ុនថន​ ថ្ងៃសុក្រ ទី03 ឧសភា ឆ្នាំ2013 ម៉ោង15:41 VOD
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ លើ​ការចុះបញ្ជីឈ្មោះ​គណបក្ស និង​បញ្ជី​បេក្ខជន​សម្រាប់​ ឈរឈ្មោះ​បោះឆ្នោត របស់​គណបក្ស​         នយោបាយ​ចំនួន​០៥ គិត​ត្រឹម​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ២០១៣​។​
​សេចក្តីប្រកាស​ព័ត៌មានរបស់ (​គ​.​ជ​.​ប​) ឲ្យដឹងថា ត្រឹម​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៣​នេះ មាន​គណបក្សនយោបាយ​ចំនួន​៥ បាន​ដាក់​ពាក្យ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។ ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា ទី​២-​គណបក្ស​សញ្ជាតិ​កម្ពុជា ទី​៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទី​៤-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ទី​៥-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ សេចក្តីប្រកាស​នេះ បានឲ្យ​ដឹង​ដែ​រថា​(​គ​.​ជ​.​ប​) ​កំពុងតែ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។
ជាមួយគ្នានេះ គ​.​ជ​.​ប បាន​ច្រានចោល​ នូវ​សំណើរ​របស់​សង្គម​ស៊ីវិល​ចំនួន​បួន ​ដែល​ស្នើសុំ​ឲ្យ​ គ​.​ជ​.​ប ​ពន្លឿន​ការបិទបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ឈ្មោះ​ពួកគាត់​ថា​ខុស​ឬ​ត្រូវ និង​ធ្វើកា​កែតម្រូវ​។ ដោយ​ គ​.​ជ​.​ប​ សំអាងថា​ខ្លួន​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ អ្នកបោះឆ្នោត​តាម​វេបសាយ និងបើកប្រព័ន្ធទូរស័ព្ទចំនួន​ប្រាំ​ខ្សែ​ ដោយ​ហៅចូល​ឥតគិតថ្លៃ​ ដើម្បី​ឲ្យ​ប្រជាពរដ្ឋ​សាកសួរព័​ត៌​មាន​បន្ថែម​ កាន់តែច្បាស់​៕

5 comments:

Anonymous said...

មេដឹកនាំ អវិជ្ជា ក្បត់ជាតិ កំពូជព្រៃ នៃ កម្ពុជា

សំដាចម៍ បណ្ឌិតអត់សាលា អវិជ្ជា កំពូជព្រៃ តេជោកុយ (តេជចុយគោ) ក្បត់ជាតិ កញ្ជះយួន ឈ្មោះ ហ៊ុន សែន ជា ជនក្បត់ជាតិ ដែល បានចុះហត្ថលេខា 5 លើក (ពី ឆ្នាំ 1980 រហូត ឆ្នាំ 2005) លើ សន្ធិសញ្ញា កាត់ ដី ខ្មែរ, ភូមិ ខ្មែរ, វត្ត ខ្មែរ, កោះ ខ្មែរ (កោះ ត្រល់ និង ប្រជុំកោះ ក្រចកសេះ) អោយ ទៅ ប្រទេសយួន។


សំដាចម៍ ហ៊ុន សែន បណ្ឌិត អត់សាលា ជា មនុស្ស អវិជ្ជា កំពូជព្រៃ ជា ប្រេត ចាប់ជាតិ ចេញពី ថាននរក ឡើងមក បំផ្លាញ ប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា អោយ ប្រែ ជា ប្រទេសយួន អោយ បាន មុន ប្រេត ហ៊ុន សែន ងាប់។
ប្រេតចាប់ជាតិ ឈ្មោះ ហ៊ុន សែន ប្រមែប្រមូល យួន ពី ស្រុកយួន អោយ មក នៅ បានពេញ ប្រទេសខ្មែរ អោយបានឆាប់ប្រែ ជា ប្រទេសយួន ផងដែរ!!!

ពីអញ ជីតា អាតេជោកុយ (អាតេជចុយគោ)
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

     យើងរង់ចាំមើលការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណៈបក្យសង្រ្គោះជាតិ
   តើហ៊ានលះបង់ការចូលរួមល្បែងនេះឬក៍អត់?
         ស្វែងរកការពិត

Anonymous said...


លោក កឹម សុខា បាន​មានប្រសាសន៍ថា "នៅក្នុង​ការបោះឆ្នោត នាពេលខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រកួតប្រជែង ដោយ​គណបក្សលោកបាន​រៀបចំ​បញ្ជី​បេក្ខជន​រួចរាល់ហើយ​"។

នេះបានន័យថា គណបក្ស​សង្គ្រោះ​ជាតិនិងចូលរួម ការបោះឆ្នោតជាការពិតប្រាកដ ឯ លក្ខខណ្ឌដែលថា មិនចូលរួមបោះឆ្នោត កាលណាគ្មានលោកសម រង្ស៊ីចូលរួមជា លក្ខខណ្ឌក្លែងក្លាយ?។ នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ ជានយោបាយដូច្នេះឫ?មានភាព មិន ទៀងទាត់ ខ្វះទស្សនៈវិស័យ វែងឆ្ងាយនិងច្បាស់លាស់។
_________________________________________________________
"គណបក្ស​នឹង​ដាក់​ពាក្យ នៅក្នុង​រយៈពេល​ក្នុង​ថ្ងៃ កំណត់​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) កំណត់​"។
គណបក្ស​សង្គ្រោះ​ជាតិ បានទទួលយកនិងតាមគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ចំណែកឯ បាតុកម្មសុំ កែប្រែ គជប គ្រាន់តែយកជាលេសតែបុណ្នោះ។ត្រៀមខ្លួនរួចរាល់ហើយ នៅពេលចាញ់ឆ្នោតគឺ​ ដាក់ កំហុសមកពី គជប ឥតយុត្តិធម៌ គឺ រកច្រកចេញមុនប្រគួត?។
ប្រគួតធ្វើអ្វី បើខ្លាចចាញ់ទៅហើយ?


​ ប៉ុន្តែ​លោក កឹម សុខា បាន​ពន្យល់ថា "ការពន្យារពេល មិនទាន់​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​"។
​ យុទ្ធសាស្ត្រ​អ្វី? បញ្ហាករណីលោកសម រង្ស៊ីមិនទាន់ដោះស្រាយ?​ រំពឹងថានឹង បានទទួលមាន ភ្លើងពណ៌បៃតង ពីលោកសម រង្ស៊ី?។លោកសម រង្ស៊ី យល់ព្រម ឫទេ ដោយគ្មានលោកសម រង្ស៊ីចូលរួម​បោះឆ្នោត?។លោកសម រង្ស៊ី សុខចិត្ដបាត់ទាំងកៅអី នាយករដ្ឋមន្ត្រី និងបាត់ទាំងប្រធាន គណបក្ស?។


គណបក្ស​សង្គ្រោះ​ជាតិនិងចូលរួម ការបោះឆ្នោតជាការពិតប្រាកដ
ចាំភ្លើងពណ៌បៃតង ពីលោកសម រង្ស៊ី ។ ចូលរួម មានឫគ្មានមេដឹកនាំតែបុ់ណ្ណោះ។

អមត

Anonymous said...

Lots of people keep saying bad things about the prime minister that he has never been educated or got an official schooling. This is funny.

Now look at yourself and think about the language you are using. Is it a language of an educated person in the US?

Tell me what have you been doing for the country so far? Only criticising?

Anonymous said...

Lots of people keep saying bad things about the prime minister that he has never been educated or got an official schooling. This is funny.

Now look at yourself and think about the language you are using. Is it a language of an educated person in the US?

Tell me what have you been doing for the country so far? Only criticising?