Monday, May 13, 2013

គណបក្ស សង្គ្រោះ​ជាតិ ដាក់​យុវជន ៤៥ នាក់ ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​


ថ្ងៃទី 12 ឧសភា 2013
ដោយ: មុនី​រា​
Cambodia Express News
ភ្នំពេញ: គណបក្ស សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្ស​ប្រឆាំង​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន និង​យុវតី ដែល​ជា​កូន​កសិករ មន្ត្រីរាជការសាមញ្ញ ចំនួន ៤៥ នាក់ បាន​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្ត​-​ក្រុង ចំនួន ១១ ក្នុងចំណោម​បេក្ខជន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទូទាំង ២៤ ខេត្ត​រាជធានី​។​

 
គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ការ​ដាក់​បេក្ខភាព​យុវជន​នេះ ដើម្បីលើកទឹកចិត្ត​ឲ្យ​យុវជន មានឳកាសបាន​ចូលរួម​គ្រប់គ្រង​ដឹកនាំ​ប្រទេសជាតិ និង​ការពារ​ផលប្រយោជន៍​ជូន​យុវជន យុវតី ទូទាំង​ប្រទេស ឲ្យបាន​ពិតប្រាកដ ជាពិសេស​ក្នុង​វិស័យ​អប់រំ និង​ការងារ​។


គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ ស្វែងរក​ថវិកា ដើម្បី​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ ពិសេស​យុវជន អាចមាន​លទ្ធភាព ក្នុង​ការចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​នឹង​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។​
សូម​រម្លឹកថា សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ដាក់​បេក្ខជន​ពេញសិទ្ធិ និង​បេក្ខជន​បម្រុង ជា​យុវជន​សរុប​ចំនួន ១៤ រូបដែរ ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​យុវជន ដែល​ជា​កូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​អាយុ​ចាប់ពី ២៨ ឆ្នាំ ដល់ ៣៩ ឆ្នាំ​។ ក្នុងនោះ ក៏​មាន​កូនប្រុស​ពៅ​របស់​សម្តេច ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី ដែល​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឈរ​ឈ្មោះ​នៅ​ខេត្ត​កំពង់ស្ពឺ​៕​

5 comments:

Anonymous said...

Keep dreaming losersssssssssssss.hahahaaahaha what a gay team.

Anonymous said...

An election is not the same open marathon in Boston.
The CNRP should take this election more seriously and not continue to play games like a baby.

Anonymous said...

ម៉េចចាំបាច់កាន់ដៃគ្នា ខ្ទើយទេដឹង?

Anonymous said...

ខ្ទើយ ថាមិនខ្ទើយ!

Anonymous said...

Seed of Evil shut up!....Can't help just don't obstruct the wheel of justice.You're the benefactor of the corrupted regime and the products of corrupted seed from the jungle's gooks!....Your parents were Khmer rouge left over,you oughto be ashamed of yourself because of your parents were killers,you are also a killer!

Cpp thugs like your folks were ignorant and arrogance to your own poor khmers people but bowed down to yuon Hanoi to gain wealth and power so you can Rob and destroy your own country for Yuon Hanoi,how dumb was that? Are you proud of your folks? Your folks were robberers,killers,K.R/K.V.C now slave to yuon Hanoi for power....Shame on you all Cpp and shame on you too your gay ass- king-clown king.

Yummareaj