Monday, 20 May 2013
Stuart White
The Phnom Penh Post
ភ្នំពេញៈ គណៈកម្មការសហភាពអឺរ៉ុបបាន ឆ្លើយតបកាលពីថ្ងៃពុធចំពោះ បញ្ហាក្តីបារម្ភរបស់សមាជិ កសភាអឺរ៉ុបពាក់ព័ន្ធនឹង ករណីរំលោភបំពានសិទ្ធិមនុស្ សដែលកើតចេញពីការផ្តល់សម្ បទានដីសេដ្ឋកិច្ចរបស់រដ្នា ភិបាលកម្ពុជា ដោយអះអាងថា ប្រសិនបើចាំបាច់ ខ្លួននឹងដកកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មពីកម្ពុ ជា។
នៅក្នុងលិខិតមួយផ្ញើទៅកា ន់សមាជិកសភាអឺរ៉ុបពាក់ព័ន្ ធទាំងអស់សមាជិកគណៈកម្មការ អឺរ៉ុបលោក Karel De Gucht និងអនុប្រធានលោកស្រី Katherine Ashton បានសង្កត់ធ្ងន់ថា ពួកគេកំពុងតាមដានមើលស្ថា នភាពនេះហើយបានសង្កត់ធ្ងន់ ទៅរដ្ឋាភិបាលកម្ពុជាអំពីសា រៈសំខាន់នៃកំណែទម្រង់ព្រម ទាំងផលវិបាកនៃការបាត់បង់ កិច្ចព្រមព្រៀងមិនយកពន្ធ គយដែលជាធម្មតាហៅថា «កិច្ចព្រមព្រៀងអនុញ្ញាតគ្ រប់ទំនិញទំាងអស់លើកលែងតែ អាវុធ (EBA)»។
លិខិតនេះដោយសំដៅទៅលើកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្ រសួងពាណិជ្ជកម្មកម្ពុជា លោក ចម ប្រសិទ្ធកាលពីខែមេសាឆ្នាំ ២០១២ និងខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា៖ «ក្នុងឱកាសទាំងពីរនេះ ខ្ញុំ Karel De Gucht សូមបញ្ជាក់ឲ្យច្បាស់អំពីក្ តីបារម្ភរបស់សហភាពអឺរ៉ុបអំ ពីស្ថានភាពការផ្តល់សម្បទាន ដីសេដ្ឋកិច្ចទាំងនេះ»។
លិខិតនេះបានបន្តថា៖ «ខ្ញុំសូមរំឭកលោករដ្ឋមន្ រ្តីអំពីផលប៉ះពាល់ថា ការដកគម្រោង EBA នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ ឋកិច្ចកម្ពុជា...»។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ មកម្ពុជា បានបដិសេធមិនឆ្លើយតបនឹងសំ ណួរតាមទូរស័ព្ទទេ។
លោកបានមានប្រសាសន៍យ៉ាងខ្លី ថា៖«ខ្ញុំមិនអាចឆ្លើយតប សំណួរតាមទូរស័ព្ទទេ»។
លក្ខខណ្ឌមួយក្នុងចំណោមលក្ ខខណ្ឌនានានៃកិច្ចព្រមព្រៀង EBA គឺថា ប្រទេសទទួលអត្ថប្រយោជន៍ត្រូ វប្រកាន់ខ្ជាប់ទៅនឹងសេចក្ តីប្រកាសសិទ្ធិមនុស្សដូចជា អនុសញ្ញាអន្តរជាតិស្តីពីសិ ទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ និងអនុសញ្ញាពាក់ព័ន្ធអាយុ អប្បបរមាសម្រាប់ការទទួលយក ចូលធ្វើការងារដែលលក្ខខណ្ឌ ទាំងពីរនេះក្រុមហ៊ុនទទួលបា នសម្បទានដីសេដ្ឋកិច្ចជាពិ សេសនៅក្នុងវិស័យស្ករសរបស់ ប្រទេសកម្ពុជាត្រូវបានចោទ ប្រកាន់ថា បានរំលោភបំពានលក្ខខណ្ឌទាំង ពីរនេះ។
ដោយសំដៅទៅលើសេចក្តីសម្រេច របស់សភាអឺរ៉ុបដែលចេញកាលពី ខែតុលាឆ្នាំមុនដែលក្នុង នោះស្ថាប័ននេះបានអំពាវនាវ ទៅគណៈកម្មការឲ្យព្យួរកិច្ ចព្រមព្រៀង EBA បណ្តោះអាសន្នសម្រាប់ផលិតផល កសិកម្ម។ លិខិតនេះបានបន្តឲ្យដឹងថា ៖ «គណៈកម្មការកំពុងតាមដានស្ ថានភាពនេះយ៉ាងជិតស្និទ្ធ» ហើយ «នឹងត្រៀមខ្លួនចាត់វិធាន ការ»ប្រសិនបើលក្ខខណ្ឌសម្រា ប់ដក EBAមានលក្ខណៈគ្រប់គ្រាន់»។
ទោះយ៉ាងណាក្តី លោក អៀង វុទ្ធី តំណាងអង្គការ សមធម៌កម្ពុជា បានថ្លែងថា គណៈកម្មការគួរតែមានព័ត៌មា នទាំងអស់ដែលខ្លួនត្រូវកា រសម្រាប់ការចាប់ផ្តើមនីតិ វិធីនេះ។
លោកបន្តថា៖ «គណៈកម្មការពាណិជ្ជកម្មពួក គេមានភ័ស្តុតាងគ្រប់គ្រាន់ ពីព្រោះកាលពីខែមុនមានដំ ណើរទស្សនកិច្ចមួយដោយគណៈកម្ មការពាណិជ្ជកម្មមកប្រទេសកម្ ពុជាហើយពួកគេចុះទៅដល់កន្ លែងផ្ទាល់នៅខេត្តកំពង់ស្ពឺ ។ ពួកគេបាននិយាយទៅកាន់ប្រជា ជនរងគ្រោះមួយចំនួន»។
លោកបន្ថែមថា៖ «វាច្បាស់ថា ស្ថានភាពនេះកំពុងដុនដាបទៅ ៗហើយបានបន្តថា ប្រជាជនកំពុងរងគ្រោះដោយពាណិ ជ្ជកម្មស្ករស»។
លោក Jean-Francois អគ្គរដ្ឋទូតនៃគណៈប្រតិភូ របស់សហភាពអឺរ៉ុបប្រចាំកម្ពុ ជាបានថ្លែងតាមអ៊ីមែលថា លោកអាចអះអាងថា៖ «សហការីរបស់ខ្ញុំបានចុះទៅ ខេត្តកំពង់ស្ពឺកាលពីខែមីនា ហើយបានជួបមិនត្រឹមតែអង្ គការក្រៅរដ្ឋាភិបាលនៅទីនោះ ទេ ប៉ុន្តែថែមទាំងជួបជាមួយ សហគមន៍មូលដ្ឋានអាជ្ញាធរមូលដ្ ឋាននិងតំណាងវិស័យឯកជន»។
តែទោះយ៉ាងណាក្តីលោកមិនបា នបរិយាយអំពីថាតើការចុះទៅ ពិនិត្យនោះពិតជានាំឲ្យមា នចំណាត់ការជាក់លាក់ពីគណៈ កម្មការនេះឬអត់?
ទន្ទឹមនេះលោក វុទ្ធី បានថ្លែងថា បើទោះបីជាការព្យួរកិច្ច ព្រមព្រៀងនេះនឹងធ្វើឲ្យប៉ះ ពាល់ដល់ក្រុមហ៊ុននានាដែល បានរំលោភបំពានលើប្រជាជនក៏ ដោយក៏វានឹងជួយបានតិចតួច ប៉ុណ្ណោះសម្រាប់ប្រជាជនរងគ្ រោះដែល«គ្មានអ្វីសោះក្រៅ ពីចាញ់»។
លោកបានថ្លែងបន្តថា៖ «បើទោះបីជាសហភាពអឺរ៉ុបព្ យួរ EBA ក្រុមហ៊ុន និងសហភាពអឺរ៉ុបនឹងត្រូវតែ ដោះស្រាយបញ្ហារបស់ប្រជាជនពួ កគេមិនអាចរត់ចេញទេ។ ប្រសិនបើពួកគេរកឃើញថា ក្រុមហ៊ុនបានរំលោភបំពានឬ សហភាពអឺរ៉ុបរំលោភបំពានគោល នយោបាយខ្លួនឯងពួកគេនឹងត្ រូវតែនៅតែត្រូវដោះស្រាយ តម្រូវការរបស់ប្រជាជន»៕ PS
រាយការបន្ថែមដោយ វង្ស សុខេង
5 comments:
និយាយឲចំទៅ អ្វីដែលកើតមានឡើងនៅក្នុងប្រ
ទេសកម្ពុជានាបច្ចុប្បន្ននេះ គួរតែសហគមអន្តរៈ
ជាតិ និងសហរដ្ឋអាមេរិកជាដើម ផ្អាកអ្វី ៗ ទាំង
អស់ដែលបានផ្តល់ឲកម្ពុជាតាំងបីមុនមក ។
ព្រមទាំងហ៊ុំព័ទ្ធេសធកិច្ចជាបណ្តោះអាសន្នសិន
រហូតទៅដល់ពេលណាមានការកែប្រែជាវិជ្ជមាន
ដែលពលរដ្ឋខ្មែរ និង អន្តរៈជាតិអាចទទួលយក
បានចាំផ្តល់បន្តទៅទៀត ។
ប្រជាពលរដ្ឋខ្មែរទាំងអស់សង្ឃឹមថាៈ សហគម
អន្តរៈជាតិទាំងអស់ និង សហរដ្ឋអាមេរិកនឹងពិ
ចារណាក្នុងករណិយហ្នឹង ហើយ សំរេចឲបាន
ឆាប់បំផុត ។
The best weapons of សហគម អន្តរៈជាតិទាំងអស់ និង សហរដ្ឋអាមេរិក against such regimes Hun Sen is economic sanction (because at the present their life depend those) and ban the visa entry for those CPP officers and children studying in the west countries. Only this 1 method, maximum one year later this regime SI SIENG HEUY, USA is preparing at the present. Making like before 1993. At the present, the CPP children are eating the western foods but they serve Dictator under VIET.
ĆÂṂ ÔÑ SÂṂĐÂĆḤ ĐÊĆHÔ ḤƯÑ SÊŃ 2099!!!
TḤÊRÊ ÂRÊ 5 MỈLLỈÔN ÔF ƯŚ ỈN ÑÂṂBƠĐỈÂ ÂÑĐ WÊ WỈLL FÔR ĐR. ḤƯN SÊN ƯÑTỈL HÊ'Ś 9Ô...
បើមានគំរោងដូច្នេះមែន យើងសូមជួយត្រេកអរព្រោះគ្មានចំរើនអ្វីដល់ប្រទេសជាតិសោះ
ក្រៅអំពីអាប៉ុន្មានគ្រឿងនោះ។
កាន់តែឆាប់ កាន់តែល្អ
ជនអវិជ្ជា
យើងខ្ញុំ សូមគាំទ្រការយល់ឃើញរបស់ 10:18 PM
អាមេរិក និង សហគមន៍អន្តរជាតិក្នុងសម័យនេះ
បើប្រៀបធៀបទៅសម័យមុនខុសគ្នាឆ្ងាយណាស់។
សូម្បីតែ អង្គការសហប្រជាជាតិ ក៏ហាក់បីដូច
គ្មានឥទ្ធិពលសោះចំពោះប្រទេសដែលជាសមាជិក
ខ្លួន ទុកបណ្ដោយឱ្យប្រទេសខ្លាំងជិះជាន់សង្កត់
ដល់ប្រទេសអន់ខ្សោយដូចជាបច្ចុប្បន្ន ទុកឱ្យ
ប្រទេសយួននិងសៀមលេបបំបាត់កម្ពុជា ដោយ
គ្មានរកមធ្យោបាយណាដើម្បីទប់ស្កាត់ពីមហិច្ឆិតា
ដ៏សាហាវរបស់ពួកវា។ វាហាក់ដូចជាពិភពលោក
សព្វថ្ងៃកំពុងតែជួយជ្រមជេ្រងដល់យួននិងសៀម
ទៀតផងក្នុងការលេបបំបាត់កម្ពុជា៕
Post a Comment