Thursday, May 16, 2013

ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា កម្មករ២នាក់ បានស្លាប់ ក្នុងហេតុការណ៍ បាក់ប្លង់សេអគារ រោងចក្រ «វីងស្តាស៊ូ»

Thursday, 16 May 2013
ដោយៈ ដើមអម្ពិល (DAP)

កំពង់ស្ពឺៈ ក្រោយពីកើតហេតុបាក់ប្លង់សេអគាររោង ចក្រស្បែកជើង «វីងស្តាស៊ូ» ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នោះ ក្រសួងសង្គមកិច្ច បានចេញលិខិតភ្លាមៗមួយសន្លឺក បញ្ជាក់ថា កម្មករដែលស្លាប់បាត់ង់ជីវិត ក្នុងហេតុការណ៍ នេះ មានតែប៉ុណ្ណោះ។ ការចេញលិខិតបន្ទាន់មួយសន្លឹកនេះ ក្នុងបំណងបញ្ជាក់ឲ្យកាន់តែច្បាស់ និងបន្សាបនូវព័ត៌ មានមួយចំនួន ដែលបានចេញផ្សាយថា មានអ្នកស្លាប់រហូតដល់ ៥០-៦០នាក់ ដើម្បីកុំឲ្យមានសាធារណជនភាន់ ច្រឡំបន្តទៀត។

យោងតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈ កម្មការសម្រាប់ដោះស្រាយបញ្ហាកូដ្មកម្មបាតុកម្មតាមគ្រប់មុខសញ្ញា ដែលចេញផ្សាយតែប៉ុន្មានម៉ោងក្រោយកើត ហេតុនោះបានឲ្យដឹងថា នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៣ មានឧបទ្ទវហេតុ បាក់ធ្នើចន្លោះពីអគារមួយ ទៅអគារមួយទំហំ ៩x១២ ម៉ែត្រ ដែលជាផ្នែកលាងបាតស្បែកជើង មានកម្មករបម្រើ ការងារផ្នែកនេះ ប្រមាណ ២០នាក់។ ក្នុងឧបទ្ទវហេតុនេះ បណ្តាលឲ្យកម្មករកម្មការិនី ក្នុងផ្នែកនេះ រងរបួសចំនួន ៧ នាក់ និងស្លាប់ ២ នាក់ ក្នុងនោះស្រីម្នាក់ ដោយមិនមានការពាក់ព័ន្ធ នឹងកម្មករកម្មការនីនៅផ្នែកផលិតកម្មផ្សេង ទៀតនោះទេ។


សេចក្តីប្រកាសដដែលនេះ បានបន្តថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ្មកម្ម បាតុកម្មតាមគ្រប់មុខសញ្ញា កំពុងសហការជាមួយអាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស កងអង្គរក្សសម្តេចតេជោ និងសហជីព បន្តការរុករកជនរងគ្រោះជាបន្ត។ ចំណែកអ្នកស្លាប់បាន បញ្ជូនទៅដល់គេហដ្ឋានរបស់សព និងអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ និងព្យាបាល។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានសង្កត់ធ្ងន់ថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ្មកម្ម បាតុកម្មតាម គ្រប់មុខសញ្ញា នឹងធ្វើការស៊ើបអង្កេតចំពោះករណីនេះជាបន្ត។ ចំពោះអ្នកស្លាប់ និងអ្នករបួស នឹងមានការឧបត្ថម្ភពី បេឡាជាតិរបបសន្តិសុខសង្គម និងមានការឧបត្ថម្ភពិសេសពីរាជរដ្ឋាភិបាលបន្ថែមទៀត។

ការចេញលិខិតនេះផងដែរ ត្រូវបានគេមើលឃើញថា គឺក្នុងបំណងបន្សាបនូវព័ត៌មានភ័ន្តច្រឡំមួយចំនួន ដែលបាន ផ្សព្វផ្សាយខុសពីការពិតថា មានកម្មករស្លាប់រហូតដល់ទៅ ៥០-៦០នាក់ ធ្វើឲ្យសាធារណជនភ្ញាក់ផ្អើល ជាពិសេស គឺការចែករំលែកតៗគ្នា នៅតាមបណ្តាញសង្គមហ្វេសប៊ុកទាំងខុសពីការពិត។

តែទោះជាយ៉ាងណា បើតាមការបញ្ជាក់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកផ្កាយ១ ម៉ែន ស៊ីប៊ន បាន បញ្ជាក់ថា កម្មកររងគ្រោះ បានស្លាប់កើនដល់៣នាក់ ដោយម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ផ្សេងទៀត ស្លាប់នៅមន្ទីរពេទ្យ។ កម្មករដែលស្លាប់បាត់បង់ជីវិតនេះ ស្រី២នាក់ ប្រុសម្នាក់៕

1 comment:

Anonymous said...

នៅ​ពេល​នោះក្នុង​សាលា​ប្រជុំមាន​​បុរស​ម្នាក់ដែល​មាន​វិញ្ញាណល្អ​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖ កក្តាន់! កក្តាន់!