Saturday, May 04, 2013

អាវ៉ា និង នាងង៉ា ឡើងបុណ្យតាម ជើងខោប៉ាប៉ា! គណបក្ស បោកប្រជាជន ខ្វះធនធាន មនុស្សឬ បានជាលើកបន្តុប តែកូនចៅឯង?

កូន នាយករដ្ឋមន្ត្រី និង កូន មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជន ១៤ រូប ឈរឈ្មោះ ជា បេក្ខជន តំណាងរាស្ត្រ

ថ្ងៃទី 4 ឧសភា 2013 | ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ:នៅក្នុង ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ ទី ៥ ដែល នឹង ប្រព្រឹត្តទៅ នា ថ្ងៃ ទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ គណបក្ស ប្រជាជន កម្ពុជា បាន ដាក់ កំលាំង យុវជន ជំនាន់ ថ្មី របស់ ខ្លួន ដែល គេ ដឹងថា ជា កូន សម្តេចនាយក រដ្ឋមន្ត្រី និង កូន មន្ត្រី ជាន់ខ្ពស់ ជា ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា សរុប ១៤ រូប ឲ្យ ឈរ ជា បេក្ខជន តំណាងរាស្ត្រ ពេញសិទ្ធិ និងបម្រុង ដើម្បី បន្តវេន ពី ឪពុក ។ បេក្ខជនវ័យក្មេងទាំងនោះ មានអាយុចាប់ពី ២៨ ឆ្នាំ ដល់ ៣៩ ឆ្នាំ។

ឈ្មោះ កូនបង្កើត និង កូនប្រសារ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួម ទាំង ឈ្មោះ កូន មន្ត្រីជាន់ខ្ពស់ នៅក្នុង គណបក្ស ប្រជាជន កម្ពុជា ត្រូវ ដាក់ បញ្ចូល នៅក្នុង បញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ ឆ្នាំ ២០១៣ ។ បញ្ជី ឈ្មោះ នោះ បាន ចុះបញ្ជី នៅ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ( គ . ជ . ប ) កាលពី ថ្ងៃ ទី ២៩ ខែ មេសា ឆ្នាំ ២០១៣ ។ គ . ជ . ប បាន ទទួលស្គាល់ ជា ផ្លូវការ ក្នុង ការចូលរួម បោះឆ្នោត កាលពី ថ្ងៃ ទី ២ ឧសភា ។

យុវជន ដែលជាកូនបង្កើត និង កូនប្រសារ របស់ សម្តេច តេជោ ហ៊ុន សែន រួម ទាំង កូន មន្ត្រីជាន់ខ្ពស់ ដែលបាន ឈរឈ្មោះ បេក្ខជន បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ រួមមាន ៖

១- លោក ហ៊ុន ម៉ា នី កូនប្រុស បង្កើត សម្តេចនាយក រដ្ឋមន្ត្រី ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៤ នៅ មណ្ឌល ខេត្ត កំពង់ស្ពឺ

២- លោក ឌី វិជ្ជា កូនប្រសារ សម្តេចនាយក រដ្ឋមន្ត្រី ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ១ នៅ មណ្ឌល ខេត្ត ស្វាយរៀង

៣- លោក ជាម ចន្ទ សោ ភ ណ្ឌ កូន លោក ជាម យៀប ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ៨ នៅ មណ្ឌល ខេត្ត បាត់ដំបង

៤- លោក សាយ សំ អាល់ កូន លោក សាយ ឈុំ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ១០ នៅ មណ្ឌល ខេត្ត កំពង់ចាម

៥- លោក ឌិ ត ទីណា កូន លោក ឌិ ត មន្ទីរ ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ២ នៅ មណ្ឌល ខេត្ត កណ្តាល

៦- លោក គីម រិទ្ធី កូនប្រុស លោកនាយ ឧត្តមសេនីយ៍ គន់ គីម ឈរឈ្មោះ ជា បេក្ខជន បម្រុង លេខ រៀង ទី ៥ នៅ មណ្ឌល ខេត្ត កណ្តាល

៧- លោក ស សុខា កូន លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៦ នៅ មណ្ឌល ខេត្ត ព្រៃវែង

៨- លោក សុខ សូ កាន កូន លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លេខ រៀង ទី ៨ នៅ មណ្ឌល ខេត្តតាកែវ ជាមួយលោក សុខ អាន

៩-លោក ថេង ច័ន្ទសង្វារ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៥ នៅមណ្ឌលខេត្តកំពង់ចាម

១០-លោកស្រី ដាំ ដារិនី ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៦ នៅមណ្ឌលខេត្តកំពង់ចាម

១១-លោក ទុយ ស៊ីផាន់ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី៦ នៅមណ្ឌលខេត្តកំពង់ស្ពឺ

១២-លោក សួស យ៉ារ៉ា ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តព្រះវិហារ ដែលមានបេក្ខជនតែម្នាក់គត់

១៣-លោកស្រី បាន ស្រីមុំ ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តប៉ៃលិន ដែលមានបេក្ខជនតែម្នាក់គត់

១៤-លោក តង់ ធារ៉ា ជាបេក្ខជនបម្រុង នៅមណ្ឌលខេត្តប៉ៃលិន


នៅក្នុង បញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ ឆ្នាំ ២០១៣ របស់ គណបក្ស ប្រជាជន កម្ពុជា មាន បេក្ខជន ពេញសិទ្ធិ ចំនួន ១២៣ នាក់ និង បេក្ខជន បម្រុង ចំនួន ១៤៥ នាក់ សរុប ទាំង បេក្ខជន ពេញសិទ្ធិ និង បេក្ខជន បម្រុង មាន ចំនួន ២៦៨ នាក់ និង មាន បេក្ខជន នារី ចំនួន ៤៨ នាក់ ។

ក្នុងនោះ សម្តេច ហ៊ុន សែន បន្ត ឈរ លេខ រៀង ទី ១ នៅ ខេត្ត កណ្តាល ។ សម្តេច ជាស៊ីម ឈរ នៅ លេខ រៀង ទី ១ នៅ មណ្ឌល ភ្នំពេញ និង សម្តេច ហេង សំរិន ឈរ នៅ លេខ រៀង ទី ១ នៅ ខេត្ត កំពង់ចាម ។

ចំណែក អតីត អភិបាលខេត្ត រាជធានី ដែល ត្រូវបាន ប្តូរ ចេញ ហើយ ត្រូវបាន គណបក្ស ប្រជាជន កម្ពុជា ដាក់ ឲ្យ ឈរឈ្មោះ ជា បេក្ខជន តំណាងរាស្ត្រ រួមមាន ៖

១-លោក អ៊ុង អឿន អតីត អភិបាល ខេត្ត បន្ទាយមានជ័យ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ នៅ លេខ រៀង ទី ៤ នៅ មណ្ឌល ខេត្ត បន្ទាយមានជ័យ

២-លោក ហ៊ុន ណេង អតីត អភិបាលខេត្ត កំពង់ចាម ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៣ នៅ មណ្ឌល ខេត្ត កំពង់ចាម

៣-លោក កង ហ៊ាង អតីត អភិបាលខេត្ត កំពង់ស្ពឺ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៣ នៅ ខេត្ត កំពង់ស្ពឺ

៤-លោក ឈុន ឈ ន់ អតីត អភិបាល ខេត្ត កំពង់ធំ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៥ នៅ ខេត្ត កំពង់ធំ

៥-លោក ឈុន ស៊ីរុន អតីត អភិបាលខេត្ត កណ្តាល ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៩ នៅ មណ្ឌល ខេត្ត កណ្តាល

៦-លោក កែប ជុតិមា អតីត អភិបាល រាជធានី ភ្នំពេញ ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ លំដាប់ លេខ រៀង ទី ៣ ប្រចាំ មណ្ឌល រាជធានី ភ្នំពេញ

៧-លោក ឡូយ សុផាត អតីត អភិបាលខេត្ត ស្ទឹងត្រែង ឈរឈ្មោះ ជា បេក្ខជន ពេញសិទ្ធិ តែ ម្នាក់ គត់ នៅ មណ្ឌល ខេត្ត ស្ទឹងត្រែង ដែល មាន តែ មួយ អាសនៈ

ក្រៅពីនោះ ក្នុង បញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៥ ឆ្នាំ ២០១៣ របស់ គណបក្ស ប្រជាជន កម្ពុជា ក៏ បាន ដាក់បញ្ចូល ឈ្មោះ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការ ក្នុង រាជរដ្ឋាភិបាល អាណត្តិ ទី ៤ ដែល ជា កូត្តា គណបក្ស ប្រជាជន កម្ពុជា ឲ្យ ឈរឈ្មោះ ជា បេក្ខជន ពេញ សិទ្ធិ និង បេក្ខជន បម្រុង ផងដែរ ៕

11 comments:

Anonymous said...

   គ្មានអ្វីចម្លែកទេ នេះជាប្រពៃណីរបស់ធម្មជាតិ មនុស្សលោក តែបញ្ហាចំបងមានសមត្តភាព
  ឬអត់?ខ៉ឡើង..ប្រឹងឡើង..បើមានឱកាស..ឆ្លៀតឆក់យកទៅ..នេះហើយប្រជា
  ធិបតេយ្យ..ប្រើវាឡើង!
           ឃ្លាំង មឿង

Anonymous said...

រូបភាពនេះរឹតតែបង្ហាញថាពួកសេកពួកចចកទាំងឡាយខំស្រែកខំព្រុសគឺគេចិញ្ចឹមទុកសម្រាប់គេយកទៅបបាញ់តែប៉ុណ្ណោះ?
ចំណែកសាច់ល្អសាច់ខ្លាញ់គឺសម្រាប់ចែកកូនចែកចៅរស់គេ។ឯបរិវាគេឲ្យស៊ីរោមនិងលឹតឈាម

Anonymous said...

  អ្នកប្រជាធិបតេយ្យពិតប្រាកដកំសាក?បានតែរិះគន់គ្នាគ្មានមូលហេតុ?អែបឡប?អត់ហ៊ានទទួល
 ស្គាល់ការពិត?និយាយគ្មានបានការ?មានតែទ្រឹស្តីគ្មានការអនុវត្តន៍?ចូលចិត្តឱយគេយល់តែពីបំណង
 ចិត្តរបស់ខ្លួន?ចង់មានបានធ្វើធំតែខ្លាចស្លាប់ ពូកែរលាបព៌ណដូចពួកកុម្មុយនីស។
      មែនឬមិនមែន?

Anonymous said...

គ្រួសារកំពូជចោរ....

កើតមកជា..........ចោរ

រស់ ជា............... ចោរ

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។

Anonymous said...

This asshole families will fit nicely in one room in HELL.
So sick to see this asshole people.

Anonymous said...

they have blood in their hands. therefore, of course they belong in hell, but not now, soon, because nothing last forever, really, as everything comes with time, so please be patient. God always works in misterious way, simple as that, e.g you can run but you can't hide.

Right now, VC is training more people to lead srok khmer and nation.So, wake up everybody before it is too late. We must produce a policy not to imploy outsiders to run the top job or else Srok khmer will be gone, probably with the 40 years also. that is after their sons' retirement, so stop them before they stop us.

Anonymous said...

Tei kandouy krone vea ket Avery barn chea lone min Chang chenh nov ei Singapore hospital.? Doctors srok Khmer
Don't know how to delivery baby ? That is why he sent his daughter and his wife to singapore hospital ?

Anonymous said...

I have in mind for along time, that is: "Cambodia is not a Country of Cambodians/Khmer people any more. Cambodia is now owned by these groups of Vietnamized Khmers"

Black Cat

Anonymous said...

អ្នកណាមិនសំខាន់ សំខាន់គឺគេមានសមត្ថភាពឬអត់ ឬទាល់តែដាក់កូនលោកឯងទៅភវិញបាននិយាយថា យុត្តិធម៌? ចំពោះខ្ញុំ ខ្ញុំមិនច្រណែននឹងគេឲ្យតែគេមានសមត្ថភាព ពួកគេដែលឈរឈ្មោះទាំងនេះ តាមខ្ញុំដឹងគេមានសមត្ថភាពធ្វើការ គេមានចំណេះ ។ បើយកអ្នកគ្មានសែស្រឡាយ តែគ្មានចេះស្អីក៍មិនកើតដែរ។ អ្នកណាក៍គេគិតគូរពូកូនចៅគេមុនដែរ វាជាធម្មជាតិរបស់មនុស្ស សព្វថ្ងៃមានអ្នកណាលះបង់ឡានខ្លួនកំពុងជិះ ឲ្យអ្នកសុំទានដែរទេ មិនអាចទេ គេច្បាស់ជាគិតពីប្រយោជន៍ខ្លួនគេមុនហើយ។

Anonymous said...

គ្រាន់បើជាងអាឳខ្លះបង្កើតកូនមកអត់មានទទួលខុសត្រូវ។

Anonymous said...

ចង់ដឹងណាស់ កាលដែល អាប៊ូសកូនជាប់ធ្វើបេក្ខជនប្រធានាធិបតី តើមានគេដៀលប៉ុន្មាននាក់ទៅហ្ន?