ប្រជាពលរដ្ឋបង្ហាញប័ណ្ណកម្ មសិទ្ធិដីចេញដោយក្រុមនិស្សិ តស្ម័គ្រចិត្តរបស់លោកនាយក រដ្ឋមន្ត្រី នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣។ (RFA/Mondul Keo)
ការបណ្ដោយឲ្យក្រុមហ៊ុនបន្តរំលោភយកដីមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធិដែល ក្រុមនិស្សិតស្ម័គ្រចិត្តលោ កនាយករដ្ឋមន្ត្រីហុន សែន បានវាស់វែងយ៉ាងដូច្នេះ ជាយថាហេតុធ្វើឲ្យប័ណ្ណកម្មសិទ្ធិប្រភេទថ្មី ត្រូវបាត់បង់តម្លៃរបស់វា តាមផ្លូវច្បាប់៕
ប្រជាពលរដ្ឋចំនួន ១០គ្រួសារ នៅភូមិក្រឡាញ់ បានចោទប្រកាន់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ភាពីម៉ិច (PHEAPIMEX) ថាបានរំលោភយកដីធ្លីរបស់ពួ កគាត់ បើទោះបីជាអ្នកភូមិទាំង ១០គ្រួសារនេះមានប្លង់កម្ មសិទ្ធិដីដែលផ្ដល់ដោយមន្ទី ររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរួចហើយក៏ ដោយ។
ដោយ មណ្ឌល កែវ
2013-05-06
2013-05-06
Radio Free Asia
អង្គការសង្គមស៊ីវិលនានាក្នុ ងខេត្តពោធិ៍សាត់ យល់ថា ការបន្តបណ្ដោយឲ្យក្រុមហ៊ុន រំលោភយកដីដែលមានប័ណ្ណកម្មសិទ្ធិវាស់វែងដោយក្រុមនិស្ សិតស្ម័គ្រចិត្តរបស់លោកនា យករដ្ឋមន្ត្រី ធ្វើឲ្យប័ណ្ណកម្មសិទ្ធិនេះ ត្រូវបាត់បង់តម្លៃ។
ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលមានដីចម្ការនៅចំណុចដំ ណាក់ព្រីង ស្ថិតក្នុងភូមិក្រឡាញ់ បានប្រតិកម្មតវ៉ាជាថ្មីម្ដងទៀត បន្ទាប់ពីមន្ត្រីជំនាញផ្នែ កដីធ្លីខេត្តបានចោទថា អ្នកភូមិបានចង្អុលដីខុសទី តាំង បំពានទៅលើដីរបស់ក្រុមហ៊ុន។
បុរសអ្នកភូមិឈ្មោះ ហ៊ុល ថៃ ជាប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃ ទី៦ ឧសភា ថា
ដីចម្ការរបស់គាត់ជាង ៣ហិកតារ នេះ ក្រុមនិស្សិត និងអាជ្ញាធរជំនាញបានចុះមក វាស់វែងត្រឹមត្រូវ ហើយបានផ្ដល់ប័ណ្ណកម្មសិទ្ធិ ឲ្យគាត់ទៀត។ តែឥឡូវ អាជ្ញាធរជំនាញខ្លួនឯងបែរជា មកចោទគាត់ថាទៅរំលោភយកដី របស់ក្រុមហ៊ុនទៅវិញ។
បុរសអ្នកភូមិរូបនេះអំពាវនា វឲ្យប្រមុខរាជរដ្ឋាភិបាលជួ យរកយុត្តិធម៌ឲ្យគាត់ និងអ្នកភូមិផង ព្រោះគាត់អស់ជំនឿលើអាជ្ញា ធរដែនដីទៀតហើយ ព្រោះអាជ្ញាធរបានលំអៀងទៅ រកភាគីក្រុមហ៊ុន៖ «ពួកខ្ញុំសប្បាយចិត្តណាស់ ដែលប្រមុខរដ្ឋាភិបាលមានគោល នយោបាយចេញប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ។ ប៉ុន្តែ ឥឡូវពេលដែលពួកខ្ញុំបានប្លង់ហើយ បែរជាអត់បានដីទៅវិញ។ អ៊ីចឹងរឿងនេះមានតែសម្ដេច ទេ ដែលអាចជួយអន្តរាគមន៍យ៉ាងម៉េចឲ្យពួកខ្ញុំបានដីទៅតា មប្លង់ដែលនិស្សិតបានវាស់វែ ងឲ្យនោះផង ព្រោះខែនេះ គឺដល់ខែបង្កបង្កើនផលហើយ ពួកខ្ញុំគ្មានដីបង្កបង្កើ នផលទេ»។
ទាក់ទិនបញ្ហានេះ មន្ត្រីអាជ្ញាធរឃុំម្នាក់ដែ លសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីដែលកំពុងមានទំនាស់នេះ គឺជាដីរបស់អ្នកភូមិទាំង ១០គ្រួសារនេះមែន។ មន្ត្រីអាជ្ញាធរឃុំរូបនេះ បន្តថា ដីនេះក្រុមហ៊ុនបានឈូសឆាយ រំលោភយកពីអ្នកភូមិទៅដាំ ដំឡូងបាន ១ឆ្នាំហើយ។ ពីមុន ដីនេះមានដើមឈើហូបផ្លែដូ ចជា ស្វាយ ខ្នុរ ក្រូចជាដើម តែត្រូវក្រុមហ៊ុនឈូសឆាយចោ លអស់។ កាលណោះ ប្រជាពលរដ្ឋបានតវ៉ាម្ដងហើយ។ លុះក្រុមនិស្សិតចុះមកវាស់ វែង ដោយមានអាជ្ញាធរចម្រុះយល់ព្ រមផង និស្សិតក៏បានវាស់វែងឲ្យប្រជាពលរដ្ឋ។ បន្ទាប់មក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានចេញវិញ្ញាបនបត្រសម្គា ល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធិជូន អ្នកភូមិទាំង ១០គ្រួសារនេះ។
យ៉ាងនេះក្ដី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គឺលោក ចេង ឡៃ បានចោទថា ប្រជាពលរដ្ឋបានចង្អុលដីខុស ទីតាំងដែលលោកបានចេញប្លង់៖ «មិនដឹងជាគាត់មានបំណងអី ទេ តែប័ណ្ណកម្មសិទ្ធិដែលយើងចេ ញឲ្យពួកគាត់ គឺមិនមែនស្ថិតនៅលើដីហ្នឹ ងទេ។ ខ្ញុំបានចុចអាប់ស៊ីស កូអរដោនេ ទៅឃើញថា វានៅជិតហ្នឹងចម្ងាយប្រមាណ ១០០ម៉ែត្រ តែគាត់បែរជាចង្អុលទៅលើដី ដែលចិន ដាំដំឡូង។ តាមពិតប្លង់ដែលយើងចេញឲ្យ មិនជាន់គ្នាទេ»។
ប៉ុន្តែ ព្រឹទ្ធាចារ្យម្នាក់ជាប្រជា ការពារឃុំក្បាលត្រាច និងជាអ្នកដែលបានចូលរួមក្ នុងដំណើរការវាស់វែងដីចំណុ ចដំណាក់ព្រីង ស្ថិតក្នុងភូមិក្រឡាញ់ គឺលោក ស៊ិត ស៊ុំ បានអះអាងថា ដីដែលប្រជាពលរដ្ឋចង្អុលបង្ ហាញនេះ គឺត្រឹមត្រូវតាមទីតាំងដែល បានវាស់វែងនោះហើយ។ ព្រឹទ្ធាចារ្យរូបនេះបន្តថា គាត់មិនដឹងថា ហេតុអីបានជាអាជ្ញាធរជំនាញ មិនទទួលខុសត្រូវចំពោះហត្ ថលេខា និងត្រារបស់ខ្លួនឯងយ៉ាងដូ ច្នេះ៖ «ខ្ញុំអ្នកចុះទៅវាស់ជាមួយ និស្សិតផ្ទាល់ និងក្រុមការងារហ្នឹង។ ដីនេះ គឺនៅចំណុចហ្នឹងហើយ គាត់នៅមានដើមខ្នុរអីរបស់ គាត់ជាតឹកតាង។ ចិន វាឈូសអត់ទាន់អស់។ មានសាក្សី និងមានអភិបាលរងខេត្ត សួន រិន្ទឌី គាត់បានដោះស្រាយថា សម្រួលឲ្យប្រជាពលរដ្ឋអីអស់ ហើយ បានចេញជាប្រកាសជូនដំណឹងបិ ទផ្សាយរហូតចេញប្លង់ទៀតហើ យ។ វាទៅជាចិន មិនឲ្យវិញ អាហ្នឹងខ្ញុំមិនដឹងថាម៉េ ចទេ»។
មន្ត្រីសង្គមស៊ីវិលនានាក្នុ ងខេត្តពោធិ៍សាត់ យល់ស្របគ្នាថា ការបណ្ដោយឲ្យក្រុមហ៊ុនបន្តរំលោភយកដីមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធិដែល ក្រុមនិស្សិតស្ម័គ្រចិត្តលោ កនាយករដ្ឋមន្ត្រីហុន សែន បានវាស់វែងយ៉ាងដូច្នេះ ជាយថាហេតុធ្វើឲ្យប័ណ្ណកម្ មសិទ្ធិប្រភេទថ្មី ត្រូវបាត់បង់តម្លៃរបស់វា តាមផ្លូវច្បាប់៕
No comments:
Post a Comment