Sunday, May 12, 2013

ទិសដៅគណបក្សសង្រ្គោះជាតិសម្រាប់យុវជន គួរឆ្ពោះទៅដល់គោលដៅនេះ





ដោយ៖ ខ្មែរ សុវណ្ណភូមិ


ការបង្កើតការងារជួនយុវជនគឺជាគោលនយោបាយអទិភាពរបស់ប្រទេសនិមួយៗ បើសិនចង់ស្រូប យកថាមពលរបស់យុវជនមកជួយជាតិនិងចង់ឲ្យប្រទេសជាតិឆាប់រីកចំរើន។ ជារួមរដ្ឋាភិបាល ជាអ្នកបង្កើតគោលនយោបាយនេះ។ នេះជាអ្វីដែលគណបក្សសង្រ្គោះជាតិបានគិតគូរ។

ត្រង់នេះសូមលើកឧទាហរណ៍មួយពីប្រទេស ស៊ុយអែតមកបញ្ជាក់។ នៅប្រទេស ស៊ុយអែដរដ្ឋា​ភិបាល មិនត្រឹមតែគិតដល់ យុវជន ដែលរៀនចប់ថ្នាក់ វិទ្យាល័យ ឬសកលវិទ្យាល័យទេ សូម្បីតែ​សិស្ស ដែលទើបចូលរៀនវិទ្យាល័យក៏ត្រូវបានរដ្ឋាភិបាល ស៊ុយអែត ចាត់ទុកក្នុងគោល​នយោបាយ ការងាររបស់ខ្លួនដែរ។ ពោលគឺពួកគេដែលមានអាយុចាប់ពី១៥ឆ្នាំ​ឡើងទៅ ត្រូវតែ​មានការងារធ្វើក្នុងពេលវិស្សមកាលរដូវក្តៅ បើពួកគេចង់បានការងារធ្វើដើម្បី​ឆ្លៀតឪកាស រកចំណូល សម្រាប់ខ្លួនឯងបន្ថែម និងយកបទពិសោធន៍ការងារ។ សូមបញ្ជាក់ថានៅស៊ុយអែត ក្មេងដែលកើតមក រហូតដល់មានអាយុ១៨ឆ្នាំ គឺសុទ្ធតែបានទទួលលុយពីរដ្ឋាភិបាល ចាប់ពី​១០០០ក្រោនជាង ឡើងទៅ (ជិត២០០ដុល្លា)ជារៀងរាល់ខែទោះធ្វើអ្វីមិនធ្វើអ្វីក្តី លុយនេះ មានជានិច្ច។



ផែនការណ៍នេះសម្រេចទៅបានដោយសារតែរដ្ឋាភិបាលបានធ្វើដូចតទៅ៖
១) ត្រៀមថវិការជាតិបង្កើតការងារជូនយុវជននារដូវក្តៅ
២) យកយុវជនចូលធ្វើការជំនួសមន្រ្តីរដ្ឋាភិបាល ដែលឈប់សម្រាកវិស្សមកាលរដូវក្តៅ
៣) សហការនឹងក្រុមហ៊ុនឯកជននិងលើកទឹកចិត្តឲ្យទទួលយកយុវជនធ្វើការ នារពេលដូវក្តៅ​មកដល់។
៤)ក្តាប់ចំនួនស្ថិតិយុវជនដល់អាយុធ្វើការច្បាស់លាស់រៀងរាល់ឆ្នាំ


ជាក់ស្តែងសូមលើកឧទាហ៍យុវជនអាយុពី១៥ឆ្នាំទៅ១៨ឆ្នាំដូចជា៖
១) នៅឃុំ អូងើ (Ånge) មានយុវជនដល់អាយុធ្វើការចំនួន១៤១នាក់ និងបានទទួលការងារ ទាំងអស់។
២) នៅឃុំធីមរ៉ូ (Timrå) មានយុវជនជាង២០០នាក់អាយុពី១៥ដល់១៨ឆ្នាំ និងដាក់ពាក្យធ្វើការ​២០០នាក់ និងបានទទួលការងារ។
៣) ឃុំ ហ៊ែណឹសសាន់ (Härnösand) មានយុវជន១៨០នាក់ រៀននៅវិទ្យាល័យ និងបានទទួលការងាររទាំងអស់នារដូវក្តៅ។

ពួកគេធ្វើការតិចបំផុតចំនួនពីរសប្តាហ៍ទៅ៤សប្តាហ៍សម្រាប់ម្នាក់ៗ និងអាចលើស ពីនេះតាម សភាពជាក់ស្តែង និងប្រភេទការងារ។ ពួកគេធ្វើការចំនួន៥ម៉ោងក្នុងមួយថ្ងៃ (អាយុ១៥ឆ្នាំ) ទៅ៨ម៉ោងក្នុងថ្ងៃ (១៨ឆ្នាំ) តាមអាយុ និងរកចំណូលបានតិចបំផុត ពី៥០០ដុល្លា ទៅ២៥០០ដុល្លា ក្នុងរយៈពេលនេះ។

ជារួមយើងចង់ឃើញរដ្ឋាបាលខ្មែរមួយដែលគិតពីអនាគតយុវជន ហើយយើងសង្ឃឹមថា រដ្ឋាភិបាល បក្សសង្រ្គោះជាតិនឹងយកចិត្តទុកដាក់ចំណុចនេះ ប្រសិនបើបានជោគជ័យ នាពេលបោះឆ្នោតខាងមុខ។

No comments: