លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពិធីប្រគល់រថយន្តដឹក អ្នកជំងឺ និងសម្ភារៈការិយាល័យជូន ពលរដ្ឋ នៅឃុំល្បើក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០១២។
RFA/Uon Chhin
ដោយ ខែ សុណង
2013-05-04 RFA
2013-05-04 RFA
គណបក្សសង្គ្រោះជាតិ ដែលបានរួបរួមគ្នាបង្កើតឡើ ងដោយបក្សប្រឆាំងពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចេញលិខិតចំហមួយជាសារ សម្រាប់ប្រជាពលរដ្ឋ ដោយពន្យល់បង្ហាញពីអ្វីទៅ ជាសង្គ្រាម? អ្វីទៅជាសង្គ្រោះ និងអ្វីទៅហៅថាជាតិ?
ការចេញនូវលិខិតចំហនេះ មេដឹកនាំបក្សសង្គ្រោះជាតិ បានរិះគន់ខ្លាំងៗទៅលើមេដឹ កនាំបក្សកាន់អំណាច ថាតែងតែប្រកាសសង្គ្រាមបើខ្ លួនចាញ់ធ្វើឲ្យពលរដ្ឋខ្មែរ ភ័យខ្លាច។ ប៉ុន្តែ មន្ត្រីគណបក្សប្រជាជនកម្ពុជា មិនបានចាប់អារម្មណ៍ចំពោះ បញ្ហានេះទេ។
នៅក្នុងពេលការបោះឆ្នោតរើស សមាជិកសភាអាណត្តិទី៥ កាន់តែខិតជិតមកដល់ អ្នកនយោបាយក៏ចាប់ផ្ដើមប្រើ វោហារសាស្ត្រ ដើម្បីបង្អាប់គូប្រកួតរបស់ ខ្លួន ដោយពាក្យសម្ដីប្លែកៗ។
អ្នកនយោបាយខ្លះបានព្រមានថា បើគណបក្សខ្លួនមិនជាប់ឆ្នោត ស្រុកអាចកើតមានសង្គ្រាម។ អ្នកនយោបាយខ្លះបានពន្យល់អ្ នកស្រុកថា បើមិនមានការប្ដូរអ្នកកាន់ អំណាចបច្ចុប្បន្នទេ ជីវភាពអ្នកស្រុកនៅតែក្រលំ បាក ទឹកដីបន្តបាត់បង់ជាដើម។
ប្រជាពលរដ្ឋបានដឹងថា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនិយាយអំពីអនាគតមិនល្អ របស់ប្រទេស បើសិនជាគណបក្សប្រជាជនកម្ពុ ជា មិនឈ្នះឆ្នោត ឬរូបលោកមិនបានកាន់តំណែង ជានាយករដ្ឋមន្ត្រីបន្តទៀត។ លោក ហ៊ុន សែន បានប្រកាសសារនយោបាយរបៀបនេះ ជាច្រើនលើក និងច្រើនកន្លែងដែលលោកអញ្ជើ ញទៅ។
ដោយមិនអាចទ្រាំបានចំពោះកា របង្អាប់បន្តុះនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានឆ្លើយតបទៅនឹងថ្នាក់ដឹ កនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការចេញឃោសនាទៅកាន់សាធា រណជនកន្លងមក គឺជាការប្រកាសសង្គ្រាមគំរា មកំហែងបំភិតបំភ័យប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មកដល់។
ប្រធានស្ដីទីគណបក្សសង្គ្រោះ ជាតិ លោក កឹម សុខា មានប្រសាសន៍នៅថ្ងៃទី៤ ឧសភា ថា ការចេញលិខិតចំហនេះ គឺមានគោលបំណងឆ្លើយតបទៅកា ន់គណបក្សកាន់អំណាច និងប្រជាពលរដ្ឋបានយល់ពីអ្ វីទៅជាសង្គ្រាម។ លោកថា នេះក៏ជាឱកាសដើម្បីបង្ហាញ ពីគោលនយោបាយរបស់គណបក្សសង្ គ្រោះជាតិ ដែលគ្មានផែនការសង្គ្រាមឡើ យ។ លោកថា បើសិនជាគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត និងគ្មានសង្គ្រាមផ្ទៃក្នុង រវាងខ្មែរ និងខ្មែរទេ។
ក្នុងលិខិតចំហរបស់គណបក្ស សង្គ្រោះជាតិ ដែលសរសេរជូនទៅកាន់ជនរួម ជាតិខ្មែរ ស្ដីពីសង្គ្រាម និងសង្គ្រោះ។ លិខិតនេះបានសរសេរចោទជាសំ ណួរផង និងឆ្លើយផងថា អ្វីទៅសង្គ្រាម? អ្វីទៅសង្គ្រោះ? និងអ្វីទៅហៅថាជាតិ? ក្នុងលិខិតបានបង្ហាញពីទស្ សនវិស័យរួមនៃគណបក្សសង្គ្រោះ ជាតិ ថាចង់ផ្លាស់ប្ដូររបៀបដឹកនា ំសព្វថ្ងៃ ដែលថាកំពុងនាំឲ្យប្រទេសជា តិ និងប្រជាពលរដ្ឋទៅរករបបផ្ដា ច់ការ ធ្វើឲ្យពលរដ្ឋរងទុក្ខដោយ អំពើពុករលួយ ភាពអយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស រំលោភដីធ្លីរបស់ពលរដ្ឋ ពិសេសមិនអើពើនឹងការឈ្លាន ពានរបស់បរទេស និងជនអន្តោប្រវេសន៍ខុសច្បា ប់ ដែលកំពុងហូរចូលយ៉ាង អានាធិបតេយ្យ។
លិខិតចំហនោះ បានសរសេរទៀតថា ជាក់ស្ដែង ការលើកឡើងពីសង្គ្រាម ពីការមិនបន្តធ្វើបុណ្យ ការដកយកម៉ាស៊ីនបូមទឹកវិញ ការមិនបន្តកសាងផ្លូវ និងប្រព័ន្ធធារាសាស្ត្រ ការកម្ទេចចោលស្នាដៃដែលមាន ឈ្មោះថ្នាក់ដឹកនាំគណបក្សប្ រជាជនកម្ពុជា គឺបានបញ្ជាក់ពីការព្រួយបា រម្ភ និងការភ័យខ្លាចកម្លាំង គណបក្សសង្គ្រោះជាតិ ការលើកឡើងបែបនេះ គឺជាការគំរាមកំហែង និងបំភិតបំភ័យប្រជាពលរដ្ឋខ្ មែរមិនឲ្យផ្លាស់ប្ដូរ។
ការសរសេរនៅក្នុងលិខិតចំហ អំពីការមិនបន្តធ្វើបុណ្យ និងការដកយកម៉ាស៊ីនបូមទឹក វិញ គេដឹងជាទូទៅថា ជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស្មាន ទៀត តបវិញថា នេះជាសិទ្ធិសេរីភាព និងជាទស្សនៈរបស់គណបក្សប្ រឆាំង។ ជាការពិត គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងផ្ទុយពីការលើក ឡើងនេះ ពីព្រោះគណបក្សប្រជាជន បច្ចុប្បន្ន បានគិតគូរពីប្រជាពលរដ្ឋណាស់ ។
យ៉ាងនេះក្ដី គណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងលិខិតចំហ នេះថា នឹងប្ដូរពីប្រាក់ខែតិចមក ប្រាក់ខែច្រើន ប្ដូរពីការងារបម្រើបក្សមក បម្រើជាតិ ប្ដូរពីការព្យាបាលអ្នកក្រ យកប្រាក់ ដោយមិនបង់ប្រាក់វិញ ប្ដូរពីសាំងថ្លៃមកថោកដូច ប្រទេសជិតខាង និងអនុវត្តច្បាប់អន្តោប្រវេ សន៍តឹងរ៉ឹង ហើយប្ដូរពីការកាប់បំផ្លាញ ព្រៃឈើមកការពារ។ ជាងនេះទៅទៀត ប្ដូរតំណាងរាស្ត្រមន្ត្រី នយោបាយ និងប្ដូរពីនាយករដ្ឋមន្ត្រី គ្មានអាណត្តិ ទៅជាមានអាណត្តិត្រឹម ១០ឆ្នាំយ៉ាងយូរ៕
1 comment:
បើគេចង់ធ្វើសង្គ្រាមជាមួយគ្នាឯង គួរធ្វើពហិការ
ទៅ ចាំមើលគេ ឲ្យគេស្រឡាញ់តែគេទៅ ។
Post a Comment