Thursday, May 09, 2013

លោក សម រង្ស៊ី នឹងឈរឈ្មោះនៅខេត្តកណ្តាល

Thursday, 09 May 2013
វង្ស សុខេង
The Phnom Penh Post

ភ្នំពេញៈ គណបក្សសង្គ្រោះជាតិអះអាងពីម្សិលមិញថា លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងចុះឈ្មោះជាបេក្ខជន តំណាងរាស្រ្តក្នុងខេត្តកណ្តាល បើទោះជាលោកត្រូវ គ.ជ.បសម្រេចថា គ្មានលក្ខណសម្បតិ្តដើម្បីឈរឈ្មោះម្តងហើយម្តងទៀតក៏ដោយ។

ក្នុងករណីដែលអាចចរចានឹងមានការព្រមព្រៀង ហើយលោក សម រង្ស៊ី ត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីឈរឈ្មោះបោះឆ្នោត នោះលោក សម រង្ស៊ីនឹងឈរឈ្មោះប្រកួតប្រជែងនៅមណ្ឌលខេត្តកណ្តាលតទល់ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សមិនទាន់ចុះបញ្ជីឈ្មោះបោះឆ្នោតនៅឡើយប៉ុន្តែគណបក្សនឹងចុះឈ្មោះនៅចុងសប្តាហ៍នេះ។ នៅពេលនោះឈ្មោះ លោក សម រង្ស៊ី នឹងស្ថិតក្នុងចំណោមបេក្ខជនរបស់គណបក្ស។


លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានបន្តថា៖« មូលហេតុដែលយើងយឺតយ៉ាវ ព្រោះនៅតែសិក្សាពីនីតិវិធីច្បាប់ ដើម្បីត្រួសត្រាយផ្លូវដល់លោកសម រង្ស៊ី ដើម្បីគាត់អាចប្រជែងជាមួយនឹងលោក ហ៊ុន សែន នៅខេត្តកណ្តាល»។

ក្នុងពេលបោះឆ្នោតលើកមុន លោក សម រង្ស៊ី បានឈរឈ្មោះជាបេក្ខជនខេត្តកំពង់ចាម។

វាមិនច្បាស់ទេថាតើមធ្យោបាយច្បាប់នោះជាអ្វី ហើយលោក ប៉ុញ្ញឫទ្ធិ បដិសេធមិនពន្យល់បន្ថែមឡើយ។ កាលពីមុន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចម្តងហើយម្តងទៀតតាមលក្ខខណ្ឌច្បាប់ថាលោក សម រង្ស៊ី ពុំមានសិទិ្ធបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតឡើយ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងពីចំណុចនេះម្តងទៀត កាលពីម្សិលមិញ ដោយថ្លែងថា លោក សម រង្ស៊ី គ្មានសិទិ្ធឈរឈ្មោះជាបេក្ខជនទេ ដោយសារតែប្រវត្តិជាប់ទោស។

លោក ទេព នីថា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «យើងនឹងពិនិត្យលើបញ្ជីបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ ពេលគេដាក់មកហើយប្រសិនបើលោក សម រង្ស៊ី ស្ថិតក្នុងបញ្ជី យើងនឹងស្នើសុំឲ្យផ្លាស់ប្តូរក្នុងរយៈពេល៥ថ្ងៃ»។

យោងតាមច្បាប់បោះឆ្នោត ជនជាប់ទោសត្រូវបានហាមឃាត់មិនឲ្យបោះឆ្នោត ឬឈរឈ្មោះ។

លោក សម រង្ស៊ីដែលបាននិរទេសខ្លួនឯងនៅប្រទេសបារាំងបានប្រឈមនឹងទោសជាប់ពន្ធនាគារ ១២ឆ្នាំ ប្រសិនបើលោកវិលមកកម្ពុជាវិញក្រោមការកាត់ទោសពីបទញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ។

ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី បានទទូចថា ការកាត់ទោសនេះគឺដោយមូលហេតុនយោបាយ ហើយមន្រ្តីជាន់ខ្ពស់ ដូចជាលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញរដ្ឋាភិបាលលើកចោលការចោទប្រកាន់ និងអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតនៅខែកក្កដា។ ប៉ុន្តែ បើទោះបទចោទត្រូវបានលើកចោលក៏ដោយ ក៏ប៉ុន្តែ ឈ្មោះ លោក សម រង្ស៊ី បានលុបចេញពីបញ្ជីអ្នកបោះឆ្នោតជាងមួយឆ្នាំមកហើយហើយតាមច្បាប់មិនអាចដាក់បញ្ចូលវិញបានទេ នៅក្នុងរយៈពេលនេះ។

លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងថា បេក្ខភាពនេះហាក់ដូចជាគ្រាន់តែជាឆាកនយោបាយ។

លោក សុធា បន្ថែមថា៖«ខ្ញុំគិតថា វាជារឿងល្ងីល្ងើ (sic!) ដែលគេផ្គូរផ្គងលោក សម រង្ស៊ី និងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជនប្រជែងក្នុងខេត្តកណ្តាល ព្រោះគាត់ត្រូវបានគេហាមឃាត់ដោយច្បាប់ ហើយគាត់គ្មានសិទិ្ធទេ»

លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុមហ្វ្រែល បានថ្លែងថា តាមទស្សនៈយុទ្ធសាស្រ្ត គណបក្សអាចមានជម្រើសតិច។

លោកបន្ថែមថា៖ «គេដឹងថា គេមិនអាចទទួលបានបែបនេះទេ ប៉ុន្តែយ៉ាងហោចគេបង្ហាញសាធារណជនអ្នកបោះឆ្នោតថា ពួកគេកំពុងព្យាយាមថា គេខិតខំដើម្បីឲ្យលោក សម រង្ស៊ី វិលត្រឡប់និងឈរឈ្មោះជាបេក្ខជន»។ លោកបញ្ជាក់ថា បើសេចក្តីសម្រេចនេះផ្អែកតែលើច្បាប់វាច្បាស់ថាលោក សម រង្ស៊ី គ្មានផ្លូវឈរឈ្មោះបានឡើយ។ ប៉ុន្តែថា គណបក្សអាចកំពុងមានសង្ឃឹមថា នឹងមានការសម្រុះសម្រួលនយោបាយ។ ទោះផ្លូវច្បាប់ឬមិនមែនក្តី«នៅកម្ពុជា ពេលខ្លះការសម្រុះសម្រួលនយោបាយអាចកើតឡើងបាន។

លោកទទួលស្គាល់ថា មានឱកាសតិចតួចពីការសម្រុះសម្រួលនេះ តែបើ«ផ្អែកលើពាក្យសម្តីគ.ជ.បពីមុន ឬពាក្យសម្តីក្រុមប្រឹក្សាធម្មនុញ្ញ យើងពុំទទួលបានសញ្ញានៃការសម្រុះសម្រួលផ្លូវនយោបាយឡើយ»។

រាយការណ៍បន្ថែមដោយ ABBY SEIFF

8 comments:

Anonymous said...

AH Chker ទិត សុធា YOU WILL SEE AT THE END OF GAME, BECAUSE MOST OF DISLIKE TRAITOR LIKE YOU, YOUR NAME WILL STAY IN THE BLACK LIST THAT ALL KHMER KNOW WHO YOU ARE AND WORKING FOR, OKAY.

yim pisal said...










    លោកហ៊ុនសែនរៀបឆាកល្ខោននយោបាយបានល្អណាស់ដោយអន្ទងឱយលោកសមរង្ស៊ី
 ជ្រួលច្របល់ចូលស្រុកដើម្បីរួមក្នុងល្បែងបោះឆ្នោតនេះដោយភ្លេចគិតអំពីល្បិចកលផ្សេងៗនិងលក្ខណ
 ជាដើមដែលគេរៀបចំទុកជាស្រច។លិទ្ធផលចុងក្រោយៗពេលបោះឆ្នោតចប់យើងនិងបានឮឡើងវិញ
 ហើយនូវសម្រែកអយុត្តិធ៌ម គ្មានតម្លាភាព គជបពុករលួយលំអៀងរួច គៀងគរប្រជាជនពិនិត្យលិទ្ធ
 ផលនៃការបោះឆ្នោតឬក៍ទាមទារការបោះឆ្នោតឡើងវិញជាដើម។លនិងល។ លោកហ៊ុនសែនប្រាកដ
 ក្នុងចិត្តណាស់ថាលោកសមរង្ស៊ីគ្មានជំរើសអ្វីក្រៅពីចង់ចូលស្រុករួមចំណែកក្នុងការបោះឆ្នោតនេះទេទោះបី
 ជាដឹងថាគ្មានភាពសុក្រិតក៍ដោយ ។
    នេះឬនយោបាយ?
    ដើម្បីប្រទេសជាតិឬក៍មហិច្ឆិតាផ្ទាល់ខ្លួន?
    ជាជំរើសដ៍ល្អឬមួយយ៉ាងណាដែលគេនាំគ្នាបិទភ្នែកថ្ពិនភ្នែកគ្នាទៅវិញទៅមកបំភ័ន្តមតិប្រជាពល
 រដ្ឋក្នុងល្បែងបោះសន្លឹកឆ្នោតនេះ?
        យឹម ពិសាល

Anonymous said...

to 7:55 PM,

If you have idea, please share your, not just only blame someone doing! Please not just only to say!

Anonymous said...

ប្រធានគណបក្សប្រឆាំងរូបនេះ ហាក់គ្មានអ្វីឱ្យ
ជាក់ច្បាស់ក្នុងខ្លួន ម្ដងថា លោក មិនចូលបោះ
ឆ្នោតជាមួយ ហ៊ុនសែន ទេ ព្រោះដឹងថា
ខ្លួននឹងទទួលភាពបរាជ័យជាមុនស្រេច ជួនកាល
និយាយថា លោក ត្រូវតែចូលស្រុក ដើម្បីធ្វើ
ការប្រកួតប្រជែងបោះឆ្នោតជាមួយ ហ៊ុនសែន។

បើពិនិត្យតាមសកម្មភាព ដូចគ្មានអ្វីយកជាការពិត
និងមានជំនឿទៅលើមេបក្ស​ប្រឆាំងរូបនេះឡើយ។

Anonymous said...




ការ បោះឆ្នោត អាណត្តិ ទី ៥នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិចូលរួមបោះឆ្នោត ដោយ អវត្ដមាននៃលោក​សម រង្ស៊ី ។

​ លោក កឹម សុខា បាន​ពន្យល់ថា "ការពន្យារពេល មិនទាន់​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​"។ហើយ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស នឹង​ឈរឈ្មោះ​បេក្ខភាព​តំណាងរាស្ដ្រ​នៅ​មណ្ឌល​ខេត្ត​កណា្ដ​ល​វិញ ដែល លោក​សម រង្ស៊ី កាល​ពី​ការបោះឆ្នោត​អាណ្ណ​តិ្ដ​មុនៗ ធ្លាប់​តែ​ឈរ​ឈ្មោះ​លេខ​រៀង​ទីមួយ​នៅ​មណ្ឌល​កំពង់ចាម​។
ឯ លោក កឹម សុខា អនុគណបក្ស​សង្គ្រោះ​ជាតិ​ ឈរឈ្មោះ​បេក្ខភាព​តំណាងរាស្ដ្រ
លេខ​រៀង​ទីមួយ​នៅ​មណ្ឌល​កំពង់ចាម​។

នេះជាសញ្ញា របស់លោក កឹម សុខាប្រាប់ដល់លោក​សម រង្ស៊ី ថា លោក កឹម សុខាជា អ្នកដឹកនាំគណបក្ស​សង្គ្រោះ​ជាតិចូលរួម​ប្រកួត​ប្រជែងការ បោះឆ្នោត អាណត្តិ ទី ៥នេះ។

ការ ការពន្យារពេល និងការដាក់ឈ្មោះ​លោក​សម រង្ស៊ី ជាបេក្ខភាព​តំណាងរាស្ដ្រ​នៅ​មណ្ឌល​ខេត្ត​កណា្ដ​ល គ្រាន់តែជាលេសថា លោក កឹម សុខាបានធ្វើនូវអ្វី ដែលត្រូវធ្វើរួចហើយ ចំពោះ​លោក​សម រង្ស៊ី។

គ្រាប់ឡុកឡាក់ ឈប់វិលរួចទៅហើយ​ ចាំបើកគ្របដណ្តប់តែ ប៉ុណ្ណោះ។

ដូចនេះ​លោក​សម រង្ស៊ី គ្មានអ្វីក្រៅពី លេងល្បែងពន្យារពេលប៉ុណ្ណោះ "លើកពេល បោះឆ្នោតប្រសើជាងបោះឆ្នោតអយុត្តិធម៌"។

គឺលើកពេល បើកគ្របដណ្តប់សង្ឃឹមថា អាចផ្លាស់ប្តូរ គ្រាប់ឡុកឡាក់។


អមត

Anonymous said...



ការ បោះឆ្នោត អាណត្តិ ទី ៥នេះ ​គណបក្ស​សង្គ្រោះ​ជាតិចូលរួមបោះឆ្នោត ដោយ អវត្ដមាននៃលោក​សម រង្ស៊ី ។

​ លោក កឹម សុខា បាន​ពន្យល់ថា "ការពន្យារពេល មិនទាន់​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​"។ហើយ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស នឹង​ឈរឈ្មោះ​បេក្ខភាព​តំណាងរាស្ដ្រ​នៅ​មណ្ឌល​ខេត្ត​កណា្ដ​ល​វិញ ដែល លោក​សម រង្ស៊ី កាល​ពី​ការបោះឆ្នោត​អាណ្ណ​តិ្ដ​មុនៗ ធ្លាប់​តែ​ឈរ​ឈ្មោះ​លេខ​រៀង​ទីមួយ​នៅ​មណ្ឌល​កំពង់ចាម​។

ឯ លោក កឹម សុខា អនុ ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​ ឈរឈ្មោះ​បេក្ខភាព​តំណាងរាស្ដ្រ
លេខ​រៀង​ទីមួយ​នៅ​មណ្ឌល​កំពង់ចាម​។

នេះជាសញ្ញា របស់លោក កឹម សុខាប្រាប់ដល់លោក​សម រង្ស៊ី ថា លោក កឹម សុខាជា អ្នកដឹកនាំគណបក្ស​សង្គ្រោះ​ជាតិចូលរួម​ប្រកួត​ប្រជែងការ បោះឆ្នោត អាណត្តិ ទី ៥នេះ។

ការពន្យារពេល និងការដាក់ឈ្មោះ​លោក​សម រង្ស៊ី ជាបេក្ខភាព​តំណាងរាស្ដ្រ​នៅ​មណ្ឌល​ខេត្ត​កណា្ដ​ល គ្រាន់តែជាលេសថា លោក កឹម សុខាបានធ្វើនូវអ្វី ដែលត្រូវធ្វើរួចហើយ ចំពោះ​លោក​សម រង្ស៊ី។

គ្រាប់ឡុកឡាក់ ឈប់វិលរួចទៅហើយ​ ចាំបើកគ្របដណ្តប់តែ ប៉ុណ្ណោះ។

ដូចនេះ​លោក​សម រង្ស៊ី គ្មានអ្វីក្រៅពី លេងល្បែងពន្យារពេលប៉ុណ្ណោះ "លើកពេល បោះឆ្នោតប្រសើជាងបោះឆ្នោតអយុត្តិធម៌"។

គឺលើកពេល បើកគ្របដណ្តប់សង្ឃឹមថា អាចផ្លាស់ប្តូរ គ្រាប់ឡុកឡាក់។


អមត

yim pisal said...

     សូមជំរាបមកលោក8:38 ប្រសើរណាស់ដែលលោកស្វែងយល់ចង់ដឹងនូវ
   ផ្នត់គំនិតនិងដំណោះស្រាយ ខុសពីថ្នាក់ដឹកនាំមួយចំនួនទាល់តែចូលរួមក្នុងជួរបក្យ ចូលបច្ច័យ
   បើពុំនោះទេត្រូវបិទមាត់ចាំតែថាតាមគេទៅបានហើយ បើមិនអញ្ចឹងទេប្រាកដជានៅក្រៅសៃវៀន
   ហើយ មែនទេលោក?
     លោកត្រូវស្គាល់ សិក្សាអំពីផ្នត់គំនិតរបស់មេដឹកនាំខ្មែរសិនតើមានលក្ខិណៈស្របគ្នាឬទេ
  អំពីទង្វើរនិងភាសារនិយាយ?
     រកអ្នកចេះដឹង..រកអ្នកធ្វើការដើម្បីជាតិ..ក៍ប៉ុន្តែបើមានមនៈសិការជាតិហើយគ្មាន
  លុយ ពុំចេះអែបអបគ្មានបក្យពួកក៍ពុំប្រាកដថាមានវាសនាបានបំរើជាតិមាតុភូមិរបស់ខ្លួនដែរ។
   បើលោកមានគំនិតឬយោបល់អ្វីប្រសើរជាងនេះយើងអាចប្តូរនិងជជែកគ្នាបាន សូមលោកទទួល
  ការគោរពនិងរាប់អានអំពីខ្ញុំ។
            យឹម​ ពិសាល

Anonymous said...

***តាមពិតទៅ!
ខ្មែរមិនដែលស្គាល់ប្រវត្តិរូបច្បាស់លាស់ទេ
អាអ្នកតាំងខ្លួនជាអ្នកនយោបាយ-នយោបោក
ដូចជា:

អាកឹម​ សុខា,
អាសំរាំង ស៊ី,
មីមួ សុខហួ,
មីសេង ធារី,
អាយួន ហ៊ុន សែន,
អាហេង សំរិន,
អាជា ស៊ីម,
អាវ៉ា គិម ហុង!.......។ល។
ស្រាប់តែ មកឃើញធ្វើនយោបាយ ក្បត់ជាតិខ្មែរ?.....
រហូតដល់ ខ្មែរអស់ស្រុក?
..................កណ្ដួយម៉ែវា!