Friday, May 10, 2013

ស្រមោច កំពុងចង់ស៊ីត្រី ពេលទឹកហោច!

Cheam Yeap (Photo: The Phnom Penh Post)
ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​រដ្ឋសភា​ស្នើឲ្យ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

ព្រហស្បតិ៍ 09 ឧសភា 2013 
Radio France Internationale

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា បាន​សរសេរ​លិខិត​ជូន​ប្រធាន​រដ្ឋសភា ដើម្បី​សុំ​គោលការណ៍ បង្កក​ប្រាក់ខែ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចំនួន ១១ រូប​។ លោក ជាម យៀប អះអាង​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង ១១ រូបនោះ បាន​លាលែង​ចេញពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ក្លាយ​ជា​សមាជិក​គណៈកម្មការ​នាយក នៅ​គណបក្ស​សង្គ្រោះ​ជាតិ។
កាលពី​ថ្ងៃ​ទី​៧​ឧសភា លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា បាន​សរសេរ​លិខិត​មួយច្បាប់ ដាក់​ទៅ​កាន់​ប្រធានរដ្ឋសភា និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ស្នើសុំ​ជាគោលការណ៍ ឲ្យ​រដ្ឋសភា​បង្កក​ប្រាក់ខែ​របស់​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ១១ រូប។​


​តាមពិត ក្នុង​រដ្ឋសភា អាណត្តិ​ទី​៤​នេះ តំណាងរាស្ត្រ​របស់​គណ​បក្ស​សមរង្ស៊ី មាន​ចំនួន ២៦ រូប និង​គណបក្ស​សិទ្ធិមនុស្ស មាន ៣ រូប​។ ក៏​ប៉ុន្តែ​លោក​ជាម​យៀប បាន​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​តាមដាន​ឃើញថា មាន​តែ​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ១១ រូប ប៉ុណ្ណោះ ដែល​បាន​លាលែង​ចេញពី​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ហើយ​ទៅ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង ទាំង ១១ រូបនោះ ត្រូវបាន​លោក​ជាម​យៀប អះអាងថា បាន​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​មាន​ឈ្មោះ​ជាប់ឆ្នោត នៅ​រដ្ឋសភា រយៈពេល ៦ ខែ មុន​ការបោះឆ្នោត​ជាតិ នៅ​ថ្ងៃ​២៨​កក្កដា។

លោក ជាម យៀប បញ្ជាក់ថា ការស្នើ​សុំ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង ១១ រូប ដើម្បី​បង្វែ​ប្រាក់ខែ​នោះ ចូល​ទៅ​ថវិកាជាតិ ចាប់​ពេល​ដែល​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ ត្រូវបាន​ក្រសួង​មហាផ្ទៃ ទទួលស្គាល់​ជា​គណៈកម្មការ​នាយក របស់​គណបក្ស​សង្គ្រោះ​ជាតិ។

​ដូច្នេះ តាម​លោក ជាម យៀប តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង ១១ រូបនោះ ត្រូវ​បាត់បង់​សមាជិកភាព ជា​តំណាងរាស្ត្រ​។ នេះ​បើ​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​គណបក្សនយោបាយ ច្បាប់​តំណាងរាស្ត្រ និង​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា។​

​យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស បានចាត់ទុក​ការប៉ុនប៉ង​បង្កក​ប្រាក់ខែ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ថា​ជា​រូបភាព​គំរាមកំហែង គាបសង្កត់​លើ​បក្សប្រឆាំង។

​តាម​លោក កឹម​សុខា ការស្នើ​ឲ្យ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​ប្រាក់​ប្រឆាំង ដែល​ទទួលបាន ១០ លាន​រៀល ស្មើ​ប្រមាណ ២៥០០ ដុល្លារ ក៏​ជា​ការ​​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ផងដែរ ពីព្រោះ​ថា អ្នកតំណាងរាស្ត្រ របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទៅ​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​សមាជ​បក្ស​លើកដំបូង កាលពី​ថ្ងៃ​ទី​៧​មេសា​ ពោល​គឺ​នៅ​ចន្លោះពេល ៦ខែ ​មុន​ដល់​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨​កក្កដា។​

​ជា​ការកត់សម្គាល់ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​៧​ឧសភា មន្ត្រី​រដ្ឋាភិបាល និង​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយប្រហារ​លើ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​បាន​ប្រកាសថា ខ្លួន​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះថា គណបក្ស​សង្គ្រោះ​ជាតិ ទើប​តែ​បង្កើត និង​មិន​មាន​អាសនៈ​នៅ​រដ្ឋសភា​ទេ៕​

12 comments:

Anonymous said...

THEFT ASK THEFT IS CPP = AH CHEAM YEAP. 562 6-6 --2-.

Anonymous said...

ក្រុមជនពាលមានចិត្តជាចោរចេះប្រើល្បិចលួចបន្លំ
ណាស់ ពួកវារស់បានដោយសារបន្លំ ហើយការបន្លំ
នេះទៀតសោតបានត្រឹមតែខ្មែរគ្នាឯងទេ ព្រោះវា
មានគ្រូជាយួន។ វាមិនដែលគិតទេថា ខ្លួនវានេះ មានឈាមជរ័ជាខ្មែរទាល់តែសោះ ទោះបីវាដឹងថា
ប្រាក់ដែលវាកំពុងកាន់ក្នុងដៃនេះជាប្រាក់របស់ប្រជារាស្រ្តដែលបង់ពន្ធសំរាប់ទុកឲ្យវាធ្វើការបំរើរាស្រ្ត
ក៏វាធ្វើជាមិនដឹង នេះបានចំជាជំពួកជនពាលមែន!

...យើងជាប្រជារាស្រ្ត ជាអ្នកជឿបុណ្យបាប... ចំពោះអំពើដែលជនពាលកំពុងប្រព្រឹត្តនេះយើង ជួយមិនរួចទេ ព្រោះថ្ថៃទន្សារបស់ពួកជនពាលត្រូវ
យមរាជទាមទារយកទៅស្ថាននរកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះព្រោះយើងបានប្តឹងគ្រប់ទិសស្ថាន ទាំងបិ សូមឲ្យលោកទទួលយកជនពាលទៅកាត់ ទោសតាមកំហុសដែលវាបានប្រព្រឹត្តផងចុះ។

Anonymous said...

They are the theft Khmer nation and one day they must be out.

Anonymous said...

using bribe again and again, how nice!

Anonymous said...

his head is full of shit Viet ideology. black list!

Anonymous said...

ជាការធម្មតាទេ មនុស្សដែលនៅក្រៅសៃវៀន តែងតែស្រែកប្រកាសថាខ្លួនឯងខ្លាំងពូកែមាន
ចម្នេះច្រើនលើសជាងគេ។

តែដល់ពេលគេឲ្យចូលទៅក្នុងសៃវៀនប្រកួត
ប្រជែងទើបដឹងខ្លួនឯងថា ខ្លួនឯងមឹនទាន់មាន
ចម្នេះគ្រប់គ្រាន់មិនមានកល់ល្បេចច្បាស់លាស់
ត្រឹមត្រូវដើម្បីអាចឈនៅលើឆាកបាននឹងនស្រួលបួល កាលណាញ័រដៃជើងអាចដួលស្រលប់មុន
នឹងចាប់ផ្ដើមថ្វើការប្រកួត។

ដូច្នេះឯងសូមអ្នកកុំប្រកាសអួតអាងថាខ្លួនឯងល្អ
ពិសេស ឬមានចម្នេះលើសគេឯង ។
ដូចជាពាក្យស្លោកខ្មែរថា កុំអង្គុយលើចង្អេរខំលើក
ខ្លួនឯង ខំលើកទាល់តែស្លាប់ក៍មិនអាចលើករួចដែរ ទាល់តែមានអ្នកដ៍ទៃមកជួយទើបលើករួច៕

Anonymous said...

what he nationalitie?VIET OR CHINESE

Anonymous said...

khmer
អាជ្រូកមើលអន្តោប្រវេស និងព្រំដែនផង ព្រមទាំងព្រែឈើផង។

Anonymous said...

Ah nis mok vea yuon sott,ah chhkae ott pooch.Diabetes will kill you soon,look at your hi-blood pressure's face of ah gook.

Anonymous said...

ការប្រកួតរវាង អ្នកកីឡាករពិត ជាមួយអ្នកមិន
មែនកីឡាករ វាពិបាកនឹងធ្វើការប៉ាន់ស្មានណាស់!
ម៉្យាង អ្វីដែលសំខាន់នោះ​ គឺ ការប្រកួតគ្នាគ្មាន
អជ្ញាកណ្ដាលត្រឹមត្រូវ អ្នកដែលមិនមែនជាកីឡា
ករតែងតែឈ្នះ ជានិច្ច ដោយល្បិចបោកប្រាស
ដែលខ្លួនធ្លាប់ធ្វើមកជាង ៣០ឆ្នាំកន្លងមក៕

Anonymous said...

Youn heuy min Youn teth.

Anonymous said...

បើសិនជាយើងមិនអាចផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាលនៅក្នុងអាណត្តិនេះទេ កម្ពុជារបស់​យើង​ពិតជា​កាន់ តែយ៉ាប់មែនទែនហើយ បំណុលអន្តរជាតិកាន់តែច្រើន អន្តោប្រវេសន៍ខុសច្បាប់កាន់តែកើនឡើង អំពើ ពុករលួយកាន់តែរីកដុះដាលពីលើដល់ក្រោម។​ រដ្ឋាភិបាលសព្វថ្ងៃបាន​ផ្តល់ដីសម្បទានដល់ក្រុម​ហ៊ុន​យួនដែលមានកុងត្រារហូតជាង៩០ឆ្នាំដែលយើងជឿថា​ពេលអនាគតទំរាំដាច់កុងត្រា​នឹងក្លាយ​ទៅជាដីរបស់យួនដោយស្វ័យប្រវត្តិ…………សូមខ្មែរទាំងអស់គ្រប់និន្នាការនយោបាយ គ្រប់ស្រ​​ទាប់​មេត្តាគិតគូរពី វាសនារបស់កូនចៅជំនាន់ក្រោយ មនុស្សយើងគ្រប់រូប​ពេលស្លាប់មិន​បានយក​អ្វីទៅ​ជា​មួយ​ទេ។