Thursday, May 09, 2013

អ្នក​វិភាគ៖ កម្ពុជា​នៅ​មិន​ទាន់​រៀបចំ​បណ្តុះបណ្តាល​អ្នក​បន្ត​វេន​អ្នក​ដឹកនាំ [... មានតែអាវ៉ាឡើងបុណ្យសក្តិ តាមជើងខោឪវា]

គណបក្ស​ប្រជាជនកម្ពុជា​បាន​ដាក់​បេក្ខភាព​តំណាងរាស្ត្រ​ក្មេងៗ​មួយ​ចំនួន​ សម្រាប់​ការបោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ២០១៣​ខាងមុខ​នេះ​ដែល​អ្នកទាំងនោះ​ ខ្លះ​ជាកូន​និង​កូនប្រសារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​អ្នកមាន​អំណាច​មួយ​ចំនួន​នៅក្នុង​ប្រទេស​ដោយ​រួម​មាន​កូន​ប្រុស​លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​លោក​សុខ អាន រដ្ឋមន្ត្រី​ទីស្តីការ​គណរដ្ឋ​មន្ត្រី​ជាដើម

08.05.2013
ដោយ ម៉ែន គឹមសេង
VOA Khmer


គណបក្ស​ប្រជាជនកម្ពុជា​បាន​ដាក់​បេក្ខភាព​តំណាងរាស្ត្រ​ក្មេងៗ​មួយ​ចំនួន​សម្រាប់​ការបោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ២០១៣​ខាងមុខ​នេះ​ដែល​អ្នកទាំងនោះ ​ជាកូន​និង​កូនប្រសារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​អ្នកមាន​អំណាច​មួយ​ចំនួន​នៅក្នុង​ប្រទេស​ដោយ​រួម​មាន​កូន​ប្រុស​លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​លោក​សុខ អាន រដ្ឋមន្ត្រី​ទីស្តីការ​គណរដ្ឋ​មន្ត្រី​ជាដើម។

ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ត្រៀម​រៀបចំ​ឱ្យ​បាន​ជាក់លាក់​ជា​ប្រព័ន្ធ​​អំពី​ការ​បណ្តុះ​បណ្តាល​អ្នក​ដឹកនាំ​ថ្មី​ឱ្យ​កាន់​កិច្ចការ​​ជំនួស​​ក្នុង​ពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​ទាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ ក្រុមហ៊ុន​ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។

លោក​អ៊ូ វីរៈ នាយកមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​០៦ ខែ​ឧសភា​ថា ​ការ​សម្រេច​ជ្រើសរើស​អ្នក​វ័យ​ក្មេង​ដើម្បី​ទទួល​ការ​ហ្វឹកហ្វឺន​ពិសេស​ឱ្យ​ទទួល​ការ​ដឹកនាំ​បន្ត​ក្នុង​ឆាក​នយោបាយ​​គឺ​ស្រប​នឹង​​​របប​ប្រជាធិបតេយ្យ​ដែរ​​​ដរាប​ណា​ការ​សម្រេច​ចុងក្រោយ​​ត្រូវ​ឆ្លង​ថ្នាក់​ដឹកនាំ​គណបក្ស​និង​បន្ទាប់​មក​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច។​

​​លោកអ៊ូ ​វីរៈ​​បាន​​បន្ថែម​​ថា៖​​ ​«នៅ​ក្នុង​ស្ថានភាព​នយោបាយ អ្នក​នយោបាយ​គួរ​តែ​យក​អ្នក​ដែល​មើល​ទៅ​ឃើញ​មាន​សមត្ថភាព​ជា​ពិសេស​មាន​វីរភាព​ហើយ​មាន​គំនិត​ច្នៃប្រឌិត គំនិត​ជាតិ​អាច​យក​មក​ជិត​យើង​ដើម្បី​ យើង​មើល​ការងារ​ដើម្បី​​យើង​ជួយ​ក្នុង​ការ​ជួយ​ពង្រឹង​និង​ជួយ​ប្រាប់​ទិសដៅ​ខ្លះ»


គណបក្ស​ប្រជាជនកម្ពុជា​បាន​ដាក់​បេក្ខភាព​តំណាងរាស្ត្រ​ក្មេងៗ​មួយ​ចំនួន​សម្រាប់​ការបោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ២០១៣​ខាងមុខ​នេះ​ដែល​អ្នកទាំងនោះ​ ​ជា​​កូន​និង​កូនប្រសារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​អ្នកមាន​អំណាច​មួយ​ចំនួន​នៅក្នុង​ប្រទេស​ដោយ​រួម​មាន​កូន​ប្រុស​លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​លោក​សុខ អាន រដ្ឋមន្ត្រី​ទីស្តីការ​គណរដ្ឋ​មន្ត្រី​ជាដើម។

លោកវីរៈ បានបញ្ជាក់ថា៖ «ការធ្វើបែប​នេះ​គ្រាន់តែតែជា​ការបាក់​ទឹកចិត្ត​សម្រាប់​មន្ត្រី​ផ្សេង​ទៀត​ឬ​ក៏​ក្មេងៗ​ផ្សេង ​ទៀត​ដែល​គាត់​ចង់​មាន​ឱកាស​ក្នុងការឈានទៅ ​ដល់ជួរ​ដឹកនាំ​ហើយ​មិន​សូវ​ជា​មាន​ឱកាស​បើសិន​ជា​គាត់​មិនមែន​ជា​កូន​អ្នក​ធំ​កំពូល​នៅ​ក្នុង​គណបក្ស​ប្រជាជន​ទេ»

យ៉ាង​ណា​ក៏ដោយ​ លោក​ អ៊ូ វីរៈ ​បញ្ជាក់​ដែរ​ថា​ទំនោរ​ដូចនេះ​កើត​មាន​ឡើង​ទាំង​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។

លោក​មើល​ឃើញ​ថា​មាន​និន្នាការ​ពីរ​នៃ​ការស្នង​តំណែង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នោះ​គឺ​កូន​របស់​មន្រ្តី​មាន​អំណាច​ដែល​មាន​ការ​សិក្សា​អប់រំ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​បាន​ខ្ពង់ខ្ពស់​ប៉ុន្តែ​មាន​ការ​យល់​ដឹង​តិច​តួច​ពី​បញ្ហា​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​និង​ក្រុម​យុវជន​ដែល​ជា​កូន​អ្នក​មាន​ជីវភាព​មធ្យម​ហើយ​មាន​ការសិក្សា​បាន​ខ្ពស់​គួរសម​ប៉ុន្តែ​មាន​បទពិសោធន៍​ក្នុង​ជីវិត​និង​ការយល់​ដឹង​ពី​សង្គម​ច្រើន។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា​ផ្អែក​តាម​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​គឺ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នយោបាយ​ច្រើន​ទេ។

លោក​និយាយ​ថា៖ «អញ្ចឹង​យើង​មើល​ពី​កម្លាំង​ពីរហ្នឹង​មើល​ទៅ​ខ្ញុំ​ហៅ​ថា​កម្លាំង​ទីពីរ​គឺ​ជា​កម្លាំង​ជំរុញ​នយោបាយ​មួយ​ថ្មី​ហើយ​ខ្ញុំ​ថា​កម្លាំង​ទីមួយ​ប្រហែល​ជា​នៅ​កាន់​អំណាច​នៅ​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ​មិន​មែន​២០១៣​ទេ​ប្រហែល​ជា​អាច​ដល់​២០១៨​ផង​ដែរ»៕

4 comments:

Anonymous said...

bloody family, sic!

Anonymous said...



ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបាន​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ព្រះរាជទាន​គោរមងារ ជាសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៣​។

អ្នកទទួលតែងមាន​មោទនភាព និង​សេចក្តីសោមនស្ស រីករាយ ។
ឯអ្នកផ្ដល់ មានសំណួរជាច្រើនបានចោទឡើង:

ហេតុអ្វីអ្នកនេះបានទទួល អ្នកនោះពុំបានទទួល?

ហេតុអ្វី អ្នកតស៊ូទាមទារដី ទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង ដើម្បី រកយុត្តិធម៌
បានដីមួយដុំ រស់បានសក្ដិសម ក្នុងនាមជារាស្រ្ដម្នាក់ ក្នុងសង្គម ក្រោមម្លប់ (ដ៏ ត្រជាក់?) របស់ព្រះអង្គ ពុំបានទទួលឋានៈជា "សម្តេច"ផង? ព្រោះ ឋានៈជា "សម្តេច" អ្នកទាមទារដី និងដោះស្រាយបញ្ហាដី បានយ៉ាងងាយពិតប្រកត់។


ហេតុអ្វី​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ព្រះរាជទាន​គោរមងារ ជាសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ពេលនេះ? ព្រោះអ្វី? ដើម្បីអ្វី?។

ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ពិតជាស្ថិតនៅការគំរាមកំហែងពីអំណាចឫ?។

បើ សម្តេច​រាជបុត្រី ព្រះ​អា​នុ​ជ នរោត្តម អា​រុណរ​ស្មី ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច រួមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក បាន​អបអរសាទរ​យ៉ាង​ក្លៀវក្លា និង​ស្មោះស្ម័គ្រ​ក្នុង​មនោសញ្ចេតនា គោរព​ស្រលាញ់​ជូន​ចំពោះ​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វ​ព្រះរាជ​ទ័យ​ប្រោស​ព្រះរាជទាន​នូវ​គោរមងារ​ជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។

សម្តេច​រាជបុត្រី ព្រះ​អា​នុ​ជ នរោត្តម អា​រុណរ​ស្មី បន្តថា" ឆ្លៀត​ក្នុងឱកាស​ដ៏​មហាប្រសើរ​នេះ សូម​ជម្រាប​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ជាទី​ស្រលាញ់​រាប់អាន​ដ៍​ខ្ពង់ខ្ពស់ ព្រមទាំង​ស្វាមី និង​បុត្រ ធីតា ចៅប្រុស ស្រី ជាទី​ស្រលាញ់ សូម​បាន​ប្រកបដោយ​វិបុល​សុខ និង​សុភមង្គល​គ្រប់ប្រការ ទទួលបាន​នូវ​សេចក្តីសម្រេច​តាម​ប្រាថ្នា កុំបី​ឃ្លៀងឃ្លាត​ឡើយ​"។


ជាសន្និដ្ឋាន រាស្រ្ដនៅតែរាស្រ្ដ សម្តេចនៅតែសម្តេច រស់លើដីតែមួយដូចគ្នា តែពិភពលោក ពីរផ្សេងគ្នា។

Anonymous said...

This asshole family will fit nicely in one 20'x20' room in HELL.

Anonymous said...

***តាមពិតទៅ!
ខ្មែរមិនដែលស្គាល់ប្រវត្តិរូបច្បាស់លាស់ទេ
អាអ្នកតាំងខ្លួនជាអ្នកនយោបាយ-នយោបោក
ដូចជា:

អាកឹម​ សុខា,
អាសំរាំង ស៊ី,
មីមួ សុខហួ,
មីសេង ធារី,
មីសម្តាចម៍​-អគតិទណ្ឌិតក្តិតធំ-សំផឹងយៀកកុង,
អាយួន ហ៊ុន សែន,
អាហេង សំរិន,
អាជា ស៊ីម,
អាវ៉ា គិម ហុង!.......។ល។
ស្រាប់តែ មកឃើញធ្វើនយោបាយ ក្បត់ជាតិខ្មែរ?.....
រហូតដល់ ខ្មែរអស់ស្រុក?
..................កណ្ដួយម៉ែវា!