Friday, June 21, 2013

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​១០០​ត្រូវ​បំផ្លាញ

គណបក្ស ​សង្គ្រោះ​ជាតិ បាន​ហៅ​ស្ថានការណ៍​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ថា​មាន​បរិយាកាស​អាប់អួរ និង​គំរាម​កំហែង​ជាង​អាណត្តិ​មុនៗ។ ប៉ុន្តែ ការ​អះអាង​នេះ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប)។
ដោយ ដែន អយុធ្យា និង រដ្ឋា វិសាល
2013-06-20 RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង
http://www.rfa.org/khmer/news/politics/cnrp-complain-about-party-logo-destroy-06202013061405.html
កឹម សុខា ៦១០
ប្រធាន ​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​បក្ស​ក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Den Ayuthyea
ប្រធាន ​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ ជិត ១០០​ស្លាក​នៅ​ទូទាំង​ប្រទេស ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ។ ក្រៅ​ពី​នេះ លោក​ថា សកម្មភាព​ចុះ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​មូលដ្ឋាន​ក៏​ត្រូវ​រំខាន​ពី​សមាជិក​គាំទ្រ​គណបក្ស​ផ្សេង​រាប់​សិប​ករណី​ ទៀត។ លោក​ឲ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស ក្នុង​ទីក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​មិថុនា។
មេ ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​វាយ​តម្លៃ​ក្នុង​សន្និសីទ​កាសែត​ថា សភាពការណ៍​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​រូបភាព​គំរាម​កំហែង​មក​លើ​សកម្មភាព​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​ ប្រឆាំង៖ «ពាក់ព័ន្ធ ​ពី​ភាព​មិន​ប្រក្រតី​នេះ បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុនៗ គឺ​អត់​មាន​អី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​អាក្រក់​ដដែល ហើយ​មាន​ចំណុច​ខ្លះ​អាក្រក់​ជាង​មុន។ ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​មិន​មែន​មាន​ន័យ​ត្រឹម​ថា​អត់​សម្លាប់​គេ ឬ​អត់​មាន​អំពើ​ហិង្សា​ទេ។ លក្ខណៈ​ដែល​ហៅ​ថា​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ យុត្តិធម៌ គេ​រាប់​តាំង​ពី​ការ​មិន​រំខាន​ដល់​សកម្មភាព​របស់​គណបក្ស​នយោបាយ​ដទៃ​ទៀត។ ការ​មាន​ស្មើ​ភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ការ​មិន​យក​អំណាច​រដ្ឋ​យក​ទៅ​គាប​សង្កត់​ទៅ​ប៉ះពាល់​ដល់​សកម្មភាព​គូ​ ប្រកួត​របស់​ខ្លួន។ ហ្នឹង​ហើយ ទាំងអស់​ហ្នឹង​សុទ្ធ​តែ​ជា​ភាព​មិន​ប្រក្រតី ដែល​នៅ​មាន​នៅ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ»

ការ ​អះអាង​របស់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បែប​នេះ កើត​ឡើង​នៅ​គ្រា​កាល​បរិច្ឆេទ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី៥ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៣។
ថ្លែង ​ប្រតិកម្ម​ទៅ​នឹង​ការ​អះអាង​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​វាយ​តម្លៃ​ថា ស្ថានការណ៍​មុន​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​ដំណើរ​ការ​ល្អ​ជាង​អាណត្តិ​បោះឆ្នោត​មុនៗ ព្រោះ​មិន​មាន​អំពើ​ហិង្សា ឬ​ឃាតកម្ម​កើត​មាន​ទៅ​លើ​សកម្មជន​គណបក្ស​ណា​មួយ​ទេ៖ «ដំណើរ ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ យើង​បាន​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព និង​ដំណើរ​ការ​ហ្នឹង​រលូន។ អ៊ីចឹង​ទេ សូម​មេត្តា​រួម​គ្នា​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព​នៃ​ការ​បោះឆ្នោត​នេះ​ បន្ត​ទៀត ជា​ពិសេស​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​នេះ ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​រលូន​ល្អ ត្រឹមត្រូវ និង​យុត្តិធម៌​ស្រប​តាម​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត»
លោក ទេព នីថា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ស្ថានការណ៍​មុន​ការ​បោះឆ្នោត​មាន​រូបភាព​ អាក្រក់​ជាង​អាណត្តិ​បោះឆ្នោត​មុនៗ​ជា​រឿង​មិន​ពិត។
ទោះ ​យ៉ាង​ណា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ក្នុង​រយៈពេល​មួយ​យប់ គឺ​យប់​ថ្ងៃ​ទី១៨ ខែ​មិថុនា មាន​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ជាង ២០​ស្លាក ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្លាញ និង​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ជួយ​អន្តរាគមន៍៖ «បាញ់ ​ស្ពាយ​លុប​អក្សរ​ត្រង់​ពាក្យ​សង្គ្រោះ​ជាតិ ហើយ​មុខ​ឯកឧត្តម សម រង្ស៊ី និង កឹម សុខា ប្រឡាក់​មុខ​អស់។ យើង​មើល​អត់​ឃើញ​ភ្នែក​មុខ​ជាដើម។ ទាញ​រំលំ​ស្លាក អា​ខ្លះ​បាក់​ត្រឹម​ជើង»
បញ្ហា ​នេះ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​ស្វាយរៀង ក៏​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បណ្ដឹង​លើ​ករណី​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ពិត​មែន។ ហើយ​ថា ករណី​នេះ​ជន​ល្មើស​បាន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ដែល​មាន​ការ​លំបាក​ដល់​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជន​ល្មើស។
ទាក់ទិន ​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) ក៏ ​បាន​វាយ​តម្លៃ​ថា ស្ថានការណ៍​មុន​ការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ពិត​ជា​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​ទទួល​ស្គាល់​ថា សកម្មភាព​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មាន​ការ​រំខាន​ពី​សមាជិក​គាំទ្រ​ គណបក្ស​ផ្សេង។ ហើយ​ថា ករណី​នេះ​បើ​រាជ​រដ្ឋាភិបាល ឬ​សមត្ថកិច្ច ស្ថាប័ន​ពាក់ព័ន្ធ មិន​មាន​វិធាន​ការ​ទប់ស្កាត់​ទេ អាច​នឹង​កើត​មាន​អំពើ​ហិង្សា​រវាង​សមាជិក​គាំទ្រ​គណបក្ស​និមួយៗ​នៅ​តាម​ មូលដ្ឋាន។
លោក ហង្ស ពុទ្ធា៖ «មាន ​ការ​រំខាន​គ្នា ពិសេស គឺ​គណបក្ស​ជំទាស់​ហ្នឹង​ច្រើន​តែ​រង​នូវ​ការ​រំខាន។ ហើយ​ជា​ទូទៅ យើង​ឃើញ​ថា បរិយាកាស​នយោបាយ​កាន់​តែ​ឡើង​កម្ដៅ​ជាង​មុន ដោយសារ​តែ​សកម្មជន​នៃ​គណបក្ស​ទាំង​សង​ខាង​នេះ ហាក់​បី​ដូច​ជា​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​មុន​ការ​កំណត់​របស់ គ.ជ.ប។ ហើយ​ទី២ ការ​ផ្គើន​ដាក់​គ្នា​ហ្នឹង គឺ​មិន​បាន​គិតគូរ​ដល់​ច្បាប់ ឬ​ក៏​គោរព​នូវ​នីតិវិធី​នៃ​ការ​បោះឆ្នោត​ទេ»
ការ ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ១៩.០០៩​ការិយាល័យ។ ការ​បោះឆ្នោត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។
អាជ្ញាធរ​ឃុំ​នៅ​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​មិន​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​លើក​ស្លាក​សញ្ញា
ស្លាក ​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​កន្លែង​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​នៅ​ខេត្ត​រតនគិរី បង្ខំ​ឲ្យ​រុះរើ​ចេញ និង​មួយ​កន្លែង​ទៀត អាជ្ញាធរ​មិន​យល់​ព្រម​ឲ្យ​លើក​នៅ​ទី​សាធារណៈ។
ប្រធាន ​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក រិន កញ្ញា មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​មិថុនា ថា មេ​ឃុំ​ត្រពាំងក្រហម បាន​បង្ខំ​ឲ្យ​លោក​រុះរើ​ស្លាក​សញ្ញា​មួយ​កន្លែង​នៅ​តាម​ផ្លូវ​សាធារណៈ ចំណុច​ជិត​វិទ្យាល័យ​ត្រពាំងក្រហម។ ចំណែក​មេ​ឃុំ​ត្រពាំងច្រេស បដិសេធ​មិន​ឲ្យ​លោក​លើក​ស្លាក​សញ្ញា​គណបក្ស​នៅ​ផ្លូវ​បំបែក​ចូល​ភូមិ​ សិរីមង្គល ដែល​ជា​ទី​សាធារណៈ​នោះ​ឡើយ។
លោក ​បន្ត​ថា បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​ដល់​មន្ត្រី​មូលដ្ឋាន ​ទាំង​ពីរ​រួច​ហើយ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​មន្ត្រី​ឃុំ​ទាំង​ពីរ​មាន​ចេតនា​ធ្វើ​ឲ្យ​រំខាន និង​រើសអើង​ក្នុង​ការ​លើក​ស្លាក​សញ្ញា​នេះ៖ «ទង្វើ ​របស់​អាជ្ញាធរ​ដែល​គាត់​ធ្វើ​នេះ ស​បញ្ជាក់​បង្ហាញ​ថា មិន​មាន​ភាព​អព្យាក្រឹត្យ បង្ក​ភាព​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ផ្សេង ដើម្បី​បង្ហោះ​រូប​សញ្ញា​របស់​គណបក្ស។ គាត់​បង្ក​បរិយាកាស​នយោបាយ​ធ្វើ​ឲ្យ​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​ នយោបាយ​ផ្សេង»
ឆ្លើយ ​តប​ការ​អះអាង​នេះ មេ​ឃុំ​ត្រពាំងក្រហម លោក ឯម អឿន មាន​ប្រសាសន៍​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​តម្រូវ​ឲ្យ​រុះរើ​ស្លាក​សញ្ញា​នោះ​ចេញ ដោយសារ​តែ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ លើក​ស្លាក​សញ្ញា​ខុស​កន្លែង​ដែល​មន្ត្រី​គណបក្ស​នេះ​បាន​ជូន​ដំណឹង​មក​ អាជ្ញាធរ​ឃុំ។
យ៉ាង ​នេះ​ក្តី លោក រិន កញ្ញា បាន​បញ្ជាក់​ថា លោក​មិន​យល់​ព្រម​រុះរើ​ស្លាក​នោះ​ចេញ​ទេ។ ចំណែក​ស្លាក​សញ្ញា​មួយ​កន្លែង​ទៀត ក៏​បាន​លើក​រួច​ហើយ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​បែប​ណា​ពី​មន្ត្រី​ឃុំ​នៅ​ឡើយ៕

4 comments:

Anonymous said...

សុំសួរយ៉ាងស្រួលស្ដាប់ថា ចុះប្រសិនបើ ស្លាករបស់
គណបក្សប្រជាជនកម្ពុជា ត្រូវគេបំផ្លាញវិញតើ ក្រុម
ពួករបស់លោក មានអារម្មណ៍ដូចម្ដេចដែរ?

Anonymous said...

If those signs of CPP torn down,the offender would be accused of criminal act.

Recently,the CPP introduced laws relating to denial to Tuol sleng is a crime. It is, in fact,only civil matter. People can choose to believe anything as long as they do NOT undertake any action.
It is nothing to violate the symbolic Tuol Sleng prison.

It is abuse of rights to believe by CPP, as a matter of fact.

Angkor

Anonymous said...

If those signs of CPP torn down,the offender would be accused of criminal act.

Recently,the CPP introduced laws relating to denial to Tuol sleng is a crime. It is, in fact,only civil matter. People can choose to believe anything as long as they do NOT undertake any action.
It is nothing to violate the symbolic Tuol Sleng prison.

It is abuse of rights to believe by CPP, as a matter of fact.

Angkor

chhun harvichear said...

    ​ ​ពួកគេប្រាកដជាស្រែកហើយឮជាងឆ្កែព្រុសទៅទៀតព្រោះមានកម្លាំងគ្រប់គ្រាន់ក្នុងការស្រែកនេះ
          ជនអវិជ្ជា