RFA/Leng Maly
ដោយ ម៉ម មុនីរតន៍ 2013-06-08 RFA
ពលរដ្ឋនៅខេត្តព្រៃវែង អះអាងថា សិស្សប្រមាណជាង ១ពាន់នាក់
នៅតាមសាលារៀនមួយចំនួនក្នុងខេត្តមួយនេះ
បានបដិសេធប្រឆាំងនឹងការបង្ខំពួកគេ
ដើម្បីឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃទី៩ មិថុនា
ខណៈបញ្ជីឈ្មោះវត្តមានធ្វើពលកម្មនៅចុងសប្ដាហ៍នេះរបស់ពួកគេ
ត្រូវបាននាយកសាលាបញ្ជូនបន្តឲ្យទៅមន្ទីរបក្សប្រជាជនកម្ពុជា
ថាជាសកម្មជនដែលត្រូវចូលរួមធ្វើមហាបាតុកម្មប្រឆាំងនឹងលោក កឹម
សុខា។
ពលរដ្ឋដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ
ឲ្យដឹងនៅថ្ងៃទី៨ មិថុនា ថា សិស្សនៅតាមអនុវិទ្យាល័យ
និងវិទ្យាល័យដែលមានអាយុគ្រប់បោះឆ្នោត
ត្រូវគេយកឈ្មោះដែលមាននៅក្នុងបញ្ជីវត្តមានធ្វើពលកម្ម
ប្រគល់ឲ្យគណបក្សគ្រប់គ្រងអំណាច
ថាជាក្រុមស្ម័គ្រចិត្តធ្វើបាតុកម្ម។ លោកគិតថា
មន្ត្រីដែលបម្រើការនៅក្នុងស្ថាប័នរដ្ឋ
គួរប្រកាន់គោលការណ៍អព្យាក្រឹត និងមានភាពឯករាជ្យ នៅឆ្ងាយពីនយោបាយ៖ «លោក
នាយកហ្នឹង
ឲ្យយើងធ្វើបញ្ជីវត្តមានសិស្សទាំងអស់ដែលចូលរួមធ្វើពលកម្ម។
ចុងក្រោយមក អាស៊ីញេវត្តមានដែលធ្វើបញ្ជីពលកម្មហ្នឹង
ដូចថាបញ្ជីវត្តមានហ្នឹងណា
បង្វែរទៅជារឿងថាអ្នកស៊ីញេទាំងអស់ហ្នឹង
គឺស៊ីញេយកទៅចូលរួមទៅធ្វើបាតុកម្មជាមួយលោក ជុំ ម៉ី»។
វិទ្យុអាស៊ីសេរី
ពុំអាចស្នើសុំការអត្ថាធិប្បាយពីនាយកសាលាមួយចំនួននៅខេត្តព្រៃវែង
បានទេ នៅថ្ងៃទី៨ មិថុនា ជុំវិញការរកឃើញថា
បានបន្លំឈ្មោះសិស្សដើម្បីធ្វើបាតុកម្មនេះ។
បើទោះជាគម្រោងធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា
នៅភ្នំពេញមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ក្ដី ក៏ប៉ុន្តែលោក ខៀវ
សុភ័គ អះអាងថា
បាតុករដែលត្រូវគេអនុញ្ញាតឲ្យយកញត្តិទៅប្រគល់ដល់លោក កឹម សុខា នោះ
មានប្រមាណតែ ៥០០នាក់ទេ។ ចំណែកអ្នកសេសសល់
ត្រូវដង្ហែក្បួនតាមដងវិថីមួយចំនួនក្នុងទីក្រុងទៅតាមការគ្រោង
ទុក។ មហាបាតុកម្មនេះ ត្រូវគេគិតថានឹងមិនមានការគំរាមកំហែង
ឬត្រូវបង្ក្រាបដោយមន្ត្រីនគរបាលដូចសហជីព
ឬបក្សប្រឆាំងធ្លាប់ធ្វើកន្លងមកនោះឡើយ។
តែទោះជាបែបណាក្តី សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ
ចុះថ្ងៃទី៧ មិថុនា ឲ្យដឹងថា
ក្នុងករណីកើតមានអំពើហិង្សាក្នុងការធ្វើបាតុកម្មនេះ
សមត្ថកិច្ចទាំងអស់ត្រូវមានវិធានការទប់ស្កាត់
និងបង្ក្រាបឲ្យខាងតែបានចំពោះអ្នកប្រព្រឹត្តអំពើហិង្សា
ដើម្បីបញ្ជូនខ្លួនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។
ចំណែកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
និងជាប្រធានសហភាពសហជីពកម្ពុជា របស់លោក រ៉ុង ឈុន
បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ មិថុនា
ដោយអំពាវនាវដល់សមាជិកសមាជិកាកម្មករកម្មការិនី គ្រូបង្រៀន
មន្ត្រីរាជការ និងពលរដ្ឋទាំងអស់
កុំឲ្យចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៩ មិថុនា នោះ។
ការធ្វើបាតុកម្មនេះ លោក រ៉ុង ឈុន ចាត់ទុកថាគឺជារឿងនយោបាយសុទ្ធសាធ
ដែលរៀបចំដោយមនុស្សមួយក្រុមដែលហៅខ្លួនឯងថាជាជនរងគ្រោះក្នុង
របបខ្មែរក្រហម តែជាក្រុមស្ថិតនៅក្រោមឥទ្ធិពលនយោបាយ
និងជាការរៀបចំដោយអ្នកកាន់អំណាចប៉ុណ្ណោះ។
បន្ថែមលើសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក រ៉ុង ឈុន គិតថា
គ្រប់គ្នាពុំគួរទៅចូលរួមធ្វើបាតុកម្មនេះឡើយ
ព្រោះជាការរៀបចំដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន។ លោកបន្តថា
តែបើបាតុកម្មធ្វើឡើងប្រឆាំងបរទេសឈ្លានពាន
គេគួរគប្បីបង្ហាញឆន្ទៈរបស់ខ្លួន ដើម្បីជាតិមាតុភូមិ៖ «បើសិនជា
បាតុកម្មទាមទារដេញយួនចេញពីស្រុក
បាតុកម្មនោះទាមទារប្រឆាំងទៅនឹងការឈ្លានពានពីប្រទេសជិតខាង
បាតុកម្មប្រឆាំងទៅនឹងការកាប់បំផ្លាញព្រៃឈើ
បាតុកម្មប្រឆាំងទៅនឹងអំពើពុករលួយ អយុត្តិធម៌សង្គម ក្នុងនាមខ្ញុំ
រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា យើងចូលរួមយ៉ាងសកម្ម»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺពីលោក ជុំ ម៉ី បានទេ
ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។ ក៏ប៉ុន្តែ
នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៦ មិថុនា របស់លោក ជុំ ម៉ី
បានអំពាវនាវដល់អ្នកចូលរួមមហាបាតុកម្មថា
គោលបំណងនៃមហាបាតុកម្មនេះ គឺសំដៅទៅលើតែលោក កឹម សុខា
ម្នាក់ប៉ុណ្ណោះ និងមិនប៉ះពាល់ដល់គណបក្សនយោបាយ និងសាច់ញាតិរបស់លោក
កឹម សុខា ឡើយ។
ក៏ប៉ុន្តែ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន
និងមន្ត្រីរបស់រដ្ឋាភិបាលលោក អះអាងម្ដងហើយម្ដងទៀតថា
ការធ្វើបាតុកម្មនេះ
គឺកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដរបស់ជនរងគ្រោះក្នុងបនប្រល័យពូជ
សាសន៍ និងក្លាយជាអ្នករងគ្រោះបន្ថែមទៀតដោយការប្រមាថពីលោក កឹម
សុខា។ ពោល គឺពុំមែនជាការបញ្ចេះកំហឹងដោយរដ្ឋាភិបាលនោះទេ។
តែទោះយ៉ាងណាក្តី ការធ្វើមហាបាតុកម្មនេះ
មានការប្រកាសចូលរួមពីលោក ជាម យៀប
សមាជិកសភារបស់បក្សប្រជាជនកម្ពុជា កាលពីថ្ងៃសុក្រ
ហើយលោកបញ្ជាក់ថា អ្នកតំណាងរាស្ត្ររបស់បក្សកាន់អំណាចមួយនេះ
នឹងចូលរួមធ្វើបាតុកម្មជាមួយលោក ជុំ ម៉ី ដែរ។ ចំណែកក្រុមសិស្ស
និស្សិត ដែលស្នាក់នៅតាមវត្ត និងព្រះសង្ឃ ត្រូវគេទម្លាយឲ្យដឹងថា
ត្រូវបានអាជ្ញាធរខណ្ឌ សង្កាត់ គំរាមឲ្យចាកចេញពីវត្ត
ប្រសិនពួកគេប្រឆាំងមិនចូលរួមធ្វើបាតុកម្មនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា
កម្លាំងនគរបាលយុត្តិធម៌ត្រូវគេដាក់ពង្រាយក្នុងការបញ្ចៀសហិង្សា
កើតឡើង ដើម្បីការពារសន្តិសុខដល់សុវត្ថិភាពរបស់លោក កឹម សុខា។
លោកបន្តថា
បើទោះជាការធ្វើបាតុកម្មនេះមានទ្រង់ទ្រាយធំលើសច្បាប់កំណត់ក្ដី
ប៉ុន្តែថា នេះគឺជាការផ្ដល់ឱកាសស្មើគ្នា មិនថាបក្សប្រឆាំង
អង្គការ សមាគម ឬរដ្ឋាភិបាលនោះទេ។ តែថានេះ
គឺជាការអនុវត្តតាមបែបសង្គមប្រជាធិបតេយ្យ៖ «ដូចថាខាងគណបក្ស
ប្រឆាំង ក៏គាត់ធ្វើរាប់ពាន់រាប់អីនាក់ដែរ។ ដល់មែនទែនទៅ
បើយើងមិនឲ្យធ្វើដូចថាវាម៉េចក៏ធ្វើតែខាងប្រឆាំង។
នេះគឺជាលើកទីមួយដែលគណបក្សដែលគេមិនប្រឆាំង
អ្នកអព្យាក្រឹត្យដែលសុំធ្វើ។ ទន្ទឹមនឹងខាងសន្តិសុខ
ក៏មានការគិតគូរទៅដល់សុវត្ថិភាពឯកឧត្ដម កឹម សុខា»។
លោក ប៊ូ ម៉េង អនុប្រធានសមាគមក្សេមក្សាន្ត
និងជាអតីតអ្នករងគ្រោះនៅគុកទួលស្លែង
និងសមាជិកនៃសមាគមក្សេមក្សាន្តចំនួន ១០នាក់ផ្សេងទៀត
ប្រកាសជំហរមិនចូលរួមធ្វើបាតុកម្មនេះ
និងកំពុងពិចារណាក្នុងការជ្រើសរើសប្រធានថ្មីជំនួសលោក ជុំ ម៉ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
22 comments:
Hun Sen does anything to satisfy his
boss, vietnam.
to support hun sen ambition is to destroy yourself.
shameful of those who joint the protest against kem sokha.
hun sen has isolated sam rainsy but he still have one more kem sokha.
hun sen is more and more desperate.
go to hell traitor and idiot hun sen.
good of you bou meng who distance yourself from idiot chum mey who is the cpp dog and cpp is the yuon dog.
chum may was a former north vn sodiers in 1965.le duc tho send him to disguise as khmer rouge victim.
I wonder why some educated officials crawled under Hun Sen's feet and let this ignorant Khmer Rouge uses them? cheap cheap men while they have opportunity to become a model leaders in a society there were most of educated almost vanished from Cambodia by Hun Sen killing machine former regime.
Kem Sokha needs to take more precaution for this security provide by a government led by Hun Sen acting two faces knife, take an example of the event in front of parliamentary in March of attempting to kill Sam Rainsy. Otherwise this security guard can turn to be arresting squad Mr. Kem Sokha. If any thing happen to Kem Sokha, Hun Sen has a reason to arrest the officials in his rank whom he considered not come along with his rule, such as Chea Sim clique.
ថាជារបបរាជានិយមក៍ពុំបាន សាធារណៈរដ្ឋក៍ពុំកើត គុម្មុយនីសក៍ពុំត្រូវ
តែបើថាជាវប្បធ៌មនៃពពួកឈ្លក់ ងប់ងល់ វង្វេងនិងអំណាចទើបត្រូវ ព្រោះរបបទាំងបី
ដែលធ្លាប់មានវត្តមានលើប្រទេសកម្ពុជាសុទ្ធសឹងតែមានប្រវត្តិប្រហាក់ប្រហែលគ្នាក្នុងការគៀង
គរនិស្សិតបញ្ញវ័ន្ត មហាជនដើម្បីលាភសក្ការៈអំណាចផ្ទាល់ខ្លួនដោយគ្រាន់តែយក ជាតិ
ឬលេសបន្តិចបន្តួចមកដាក់មុខជាការស្រេច។
ម្លោះហើយកុំដាក់កំហុសលើ របប គឺមនុស្សទេដែលជាអ្នកប្រព្រិត្ត ជាអ្នកសាង។
យឹម ពិសាល
To Chum Mey,
We don't want the Vietnamese/Yuon puppet Hun Sen to have power abuse in Cambodia and we don't want Cambodia/Khmer nation to be like you have seen in the following video on Youtube below:
http://www.youtube.com/watch?v=sibAlCPp-_Q
Tell the Fucking Communist evil thieves to get the fucking stinky asses out of Cambodia because these Vietnamese/Yuon Hanoi killers including evil Ho Chi Asshole who secretly created the Killing Fields in Cambodian from from 1975 to 1979 and after 1979 till today.
Hidden Yuon/Vietnamese CPP faces are real crooks and cronies or killers in Cambodia under the jungle Vietnamese puppet Hun Sen.
Again, watch the video to remind us how horrible and terrified and we don't want any more cruelty and violence in our Cambodia/Khmer country.
http://www.youtube.com/watch?v=sibAlCPp-_Q
Hun Sen must go!!!
Here is the lesson learn by watching this video on Youtube
http://www.youtube.com/watch?v=xqqca2EmXa8
This fucking Vietnamese puppet Hun Sen needs to stop abusing power and stop listen to his Vietnamese masters in Hanoi and taking advice from his evil Ho Chi Ass.
We don't workers of Cambodia to be like that.
Vietnam use dumb Khmer to do any tricks so that they can swallow up Cambodia.
Hun Sen is pretending to be close to China, using China's money to funnel to Vietnam Nd to keep CPP alive while Vietnam try to finalise the Vietnamization and annexation of Cambodia.
Correction for 5:40 AM
Here is the lesson learn by watching this video on Youtube
http://www.youtube.com/watch?v=xqqca2EmXa8
This fucking Vietnamese puppet Hun Sen needs to stop abusing power and stop listen to his Vietnamese masters in Hanoi and taking advice from his evil Ho Chi Ass.
We don't want the workers of Cambodia to be like that.
By bringing up the mass demonstration against Kem Sokha, Vietnam and its puppet Hun Sen have succeeded at shifting the people’s attention from the important issue of reforming the NEC.
I said before "let Cambodia to have peace and prosperity has never been in Vietnam's dictionary".
Vietnam needs Khmer to fight with Khmer through its Khmer Vietminh so that it could exploit the social turbulence in Cambodia.
One clear example was that when Sam Rainsy removed the marked border posts which were implanted illegally by Vietnam, Hun Sen and his government did not denounce Sam Rainsy. Then only after Vietnam's PM or the President of Assembly traveled to Cambodia that Hun Sen government persecuted Sam Rainsy, resulting of Sam Rainsy in exile up to this moment. After that Khmer started fighting with Khmer because the punishment was so unjust.
Therefore, Vietnam created injustice in Cambodia to make Khmer fight with Khmer.
And the conflict amongst Khmer people exacerbated sharply after the CNRP’s popularity has risen exponentially, which poses a serious threat to Vietnam’s grip on Cambodia.
This evil Vietnam will do whatever it takes to make its Ho Chi Minh’s dream of annexing Cambodia and Lao materialized.
Cambodia needs an assertive intervention from the UN in order to have a smooth and fair election in Cambodia. This time we need the UN’s help to make a smooth transition of power. Please just recall how many UN’s rapporteurs that Hun Sen and his master Vietnam have irrationally condemned since 1993? It looked like all of them. This implied that Hun Sen and his master Vietnam did not respect the law.
Khmer people don’t want to bother the UN and the powerful countries in the world too much but there is no way that the CNRP can handle this evil Vietnam and its puppet Hun Sen by itself especially when the chance for the CNRP to win this upcoming election is imminent.
Bun Thoeun
ឣាកាញ្ចាស់ ជុំ ម៉ី ឣាភ្លឺ ទីចុងក្រោយ ឯងចូលឣន្ទាក់របស់ ឣា ហ៊ុន សែន ដែលវាចង់ឱ្យខ្មែរបែកបាក់គ្នាហើយ ឣាល្ងង់។
S-21 was a security centre or prison located inside Phnom Penh and was intended more for KR cadres, KR soldiers and highly placed enemies of Democratic Kampuchea. Prisoners ended up there because Angkar believed they had something to hide so torture must be used to extract the confessions.
The KR who ended up in S-21 might have killed innocent Khmers before they were arrested. What we should ask or need to know is why Chum Mey ended up in S-21.
In our world of chaos and stupidity, particularly in Cambodia, it appears that the victims of S-21, most of whom are KR, have been given more attention and sympathy than the real victims of the KR genocide, i.e., the innocent non-KR Cambodian people.
It is incredible how Chum Mey has decided to take advantage of the tragedy of a people and a nation for his own personal benefit.
A conscious mind would dictate a person to stay clear of this ridiculous planned demonstration.
Now one can see why Hun Sen will rule Cambodia for a long time to come.
Is it Hun Sen's intelligence or the Khmer people's stupidity that keeps him in power until today? Remember no matter how much support he receives from his unseen friends, the Cambodian people can get rid of him if they desire to. If they choose not to do it, then they should choose not to complain and accept the reality of CPP government!
Absurd things can happen, as always, in the Kingdom of Wonder!
Pissed Off
នេះជាខ្មែរល្ងង់ខ្លៅម្នាក់ ឫក៏ជាខ្មែរវៀតមឹញ?
I am inclined to believe it's the latter...
Is it possible that the Khmer Vietminh has been infiltrated in every twist and turn of the current Khmer society already???
Jok Jap
ចុកចាប់
Why some animals Khmers are still listening to Ah youns and kills each other with their own people?
Ah Kanch chas ជុំ ម៉ី, you are the one of Khmer traitor and your destiny will be like Ah Phun Pheap during coup in 1997 too because you've never used your brain to think twice about what MR Kim Sokha said. In fact, the voice of MR Kim Sokha was cut by CPP technician. You must deserve what you do today, you are real a dump stupid man on Earth. You are just a parrot and what you have said in ICC is incredible too.
ជុំ ម៉ី jea comrade CPP
jea muoy kem sokha.
When Cambodia becomes a true democracy, rule of law, good justice systems, Cambodia then should introduce Capital Punishment reserved for traitors and other very serious crimes, just learn as much as possible from Singapore to clean up Cambodia.
(yuon chum mey) = (yuon kem sokha)
1 + 1 = 1
ah (mey) doch tae ah (kha)
ah (kha) doch tae ah(mey)
sva yuon tae muoy !
Retarted!!!
ធ្វើឱ្យខ្ញុំ នឹកឃើញ ដល់លោកម្នាក់ទៀតដែលស្លាប់
ដោយជម្ងឺ រលាក់ហើមសួត ដែលបានរួចផុតពី
គុកទួលស្លែងដែរ។ មកពីគាត់មិនព្រមបំរើហ៊ុនសែន
ទើបគាត់ត្រូវគេសម្លាប់!យើង ភ្លេចឈ្មោះគាត់
បើបងប្អូនណាចាំឈ្មោះគាត់សូមប្រាប់ផង!
ឈ្មោះ Vann Nath ,artiste peintre.
Post a Comment