Wednesday, June 19, 2013

ឆ្កែបំរើយួនដាច់ថ្លៃ: លោក ហ៊ុន សែន ប្រដូច​បក្ស​ប្រជាជន​ទៅ​នឹង​ក្រុម​បាល់​ទាត់​ដ៏​ខ្លាំង

"តេជោ ​សែន នេះ​ជា​មេ​ក្រុម ​ខ្សែ​បម្រើ  [ឬឆ្កែបំរើយួនដាច់ថ្លៃ] ត្រូវ​ចាំ​ឲ្យ​ច្បាស់​"

លោក ហ៊ុន សែន ប្រដូច​បក្ស​ប្រជាជន​ទៅ​នឹង​ក្រុម​បាល់​ទាត់​ដ៏​ខ្លាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រដូច​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​នឹង​ក្រុម​បាល់​ទាត់​ដ៏​ខ្លាំង​មួយ។ ការ​ប្រដូច​ដោយ​កម្រ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​សាលា​បាល់​ទាត់​ជាតិ​ដំបូង​បង្អស់​ក្នុង​ប្រទេស ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​មិថុនា ស្រុក​បាទី ខេត្ត​តាកែវ។ លោក​ថែម​ទាំង​ឌឺដង និង​ប្រៀបធៀប​គណបក្ស​ប្រឆាំង​ទៅ​នឹង​ក្រុម​បាល់​ទាត់​មួយ​ដែល​ខ្វះ​សមត្ថភាព ​ទប់ទល់​ពី​ការ​វាយ​លុក​ពី​សំណាក់​គូ​ប្រកួត។  

ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

​ខ្សែ​បម្រើ ​ឬឆ្កែបំរើយួនដាច់ថ្លៃ តេជោ ​សែនពេលប្រកួត




ហ៊ុន សែន ជី​វៀតណាម ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​ ផ្កាយ​៥ របស់​វៀតណាម នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Sok Serey 
 
Click here to listen​ & download: https://www.box.com/s/51z6a2gnffy17n71b9kx
នៅ​ចំពោះ​មុខ​មនុស្ស​ម្នា​រាប់​ពាន់​នាក់ ដែល​ភាគ​ច្រើន​ជា​ប្រតិភូ​កីឡា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា មេៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​បី​នាក់ ដូច​គ្នា​នឹង​ថ្នាក់​ដឹកនាំ​ក្រុម​កីឡា​បាល់​ទាត់​ដ៏​មាន​ឥទ្ធិពល​មួយ​ ដូច្នេះ​ដែរ។ លោក​ថែម​ទាំង​បង្ហាញ​ជំនឿ​ថា ក្រុម​បាល់​ទាត់​របស់​ខ្លួន​នឹង​លើក​ពាន​រង្វាន់​នា​រដូវ​កាល​ខាង​មុខ ឬ​បាន​ន័យ​ថា លោក​នឹង​ជាប់​ឆ្នោត​អាណត្តិ​ទី៥ បន្ត​ទៀត។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា បើ​និយាយ​ពី​បញ្ហា​នយោបាយ​ធៀប​នឹង​ក្រុម​បាល់​ទាត់​វិញ គណបក្ស​កាន់​អំណាច​ប្រើ​ទម្រង់​លេង​ខ្សែ​ការពារ​៣ ខ្សែ​បម្រើ​៤ និង​ខ្សែ​ប្រយុទ្ធ​៣ ដែល​ជា​ទម្រង់​ប្លែក​គេ​មួយ​ក្នុង​វិស័យ​បាល់​ទាត់។ ទម្រង់​លេង​នេះ​ជា​ទម្រង់​លេង​ដែល​មាន​ការ​ប្រែប្រួល​ឆាប់​រហ័ស អាច​វាយ​លុក​គូ​ប្រកួត​បាន​លឿន ហើយ​ក៏​អាច​ការពារ​បាន​ល្អ​ដែរ។ លោក​បន្ត​ថា រូប​លោក​ជា​ប្រធាន​ក្រុម​ដែល​អាច​ចាត់​ចែង​កូន​ក្រុម​ឲ្យ​វាយ​លុក និង​អាច​ចុះ​មក​ការពារ​បាន ដោយ​ស្ថិត​ក្រោម​ការ​រៀប​ក្បួន [ដោយយួន] ​ឲ្យ​លេង​ពី​សំណាក់​អ្នក​ចាត់​ការ​ទូទៅ គឺ​មេ​បក្ស លោក ជា ស៊ីម និង​មាន​លោក ហេង សំរិន ជា​អ្នក​ចាំ​ទី។

លោក​បញ្ជាក់​មិន​ចំ​ឈ្មោះ ដែល​ទំនង​ជា​ឌឺ​ឲ្យ​លោក កឹម សុខា ថា​ជា​អ្នក​លេង​បាល់​ទាត់​មួយ​ខាង​ម្នាក់​ឯង៖ «តេជោ ​សែន នេះ​ជា​មេ​ក្រុម ហើយ​ទាត់​នៅ​ខ្សែ​បម្រើ [យួន]ត្រូវ​ចាំ​ឲ្យ​ច្បាស់​ឲ្យ​អ្នក​ដទៃ​ទៀត​បាន​ដឹង​ម្តង​ទៅ ថយ​មក​ការពារ​ក៏​បាន ហើយ​ចែក​បាល់​ឲ្យ​អ្នក​ទាត់។ អា​ហ្នឹង គឺ​ថា​ក្បួន​លេង​ដូច​ជា​ប្រាប់​តម្រិះ​តិច​ចុះ ព្រោះ​អ្នក​ខ្លះ​វៃ​តែ​ឯង ទៅ​ធ្វើ​តួឯក​តែ​ឯង​ទេ​រាល់​ថ្ងៃ ដល់​គេ​វៃ​ទៅ​វិញ ត្រូវ​តែ​ឯង​ដែរ​គ្រប់​រសជាតិ»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា បើ​គិត​តាម​កីឡា​បាល់​ទាត់ ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ជា​ក្រុម​ខ្លាំង​បាន ដោយសារ​តែ​មាន​ក្រុម​អាជ្ញា​កណ្ដាល​ដែល​មិន​ឯករាជ្យ​ចាំ​តែ​គាំទ្រ។ ក្រុម​អាជ្ញា​កណ្ដាល​ទាំង​នោះ គឺ​ជា​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ដូចជា​ស្ថាប័ន​តុលាការ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
លោក​បន្ត​ថា មន្ត្រី​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​ពី​ក្រោយ​ខ្នង ដូចជា​ការ​រំខាន​វេទិកា​សាធារណៈ ការ​បង្កើត​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត ព្រោះ​តែ​ខ្លាច​ចាញ់​ឆ្នោត៖ «បើ​សិន​ម្នាក់​អាច​ពាក់​ហ្គង់​ដៃ​បាន ម្នាក់​ទៀត​ក៏​ពាក់​បាន មិន​មែន​ឲ្យ​ម្នាក់​ពាក់ ម្នាក់​អត់​ពាក់​ទេ បើ​សិន​ជា​គណបក្ស​ប្រជាជន​ប្រើ​ទូរទស្សន៍​បាន គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​ប្រើ​បាន​ដូច​គ្នា។ ឥឡូវ​ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​គាត់​ចូល​វិទ្យុ​ចូល​ទូរទស្សន៍​ត​ទល់​គ្នា ដើម្បី​និយាយ​គ្នា​ពី​គោល​នយោបាយ​របស់​គណបក្ស ក្នុង​ឋានៈ​ជា​មេ​ដឹកនាំ​ដូច​គ្នា។ រឿង​ឈ្នះ​រឿង​ចាញ់​ជា​រឿង​ធម្មតា​ទេ សំខាន់​ត្រូវ​ប្រកួត​ដោយ​យុត្តិធម៌ បើ​សិន​ជា​ការ​បោះឆ្នោត​ហ្នឹង​ប្រកួត​ដោយ​ត្រឹមត្រូវ ខ្ញុំ​យល់​ថា​គណបក្ស​ប្រជាជន​នឹង​ចាញ់»
ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ចាត់​ទុក​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹម​តែ​មាន​តួនាទី​ជា​ខ្សែ​បម្រើ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ទេ ប៉ុន្តែ​លោក​ស្ទើរ​តែ​ក្លាយ​ជា​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​ស្រាប់​ទៅ​ហើយ ស្រប​ពេល​ដែល​ប្រធាន​គណបក្ស លោក ជា ស៊ីម មាន​វ័យ​កាន់​តែ​ជរា។ ព្រឹត្តិការណ៍​បំបាក់​មុខ​គណបក្ស​ប្រឆាំង​ស្ទើរ​តែ​ទាំងអស់ សុទ្ធ​តែ​ចេញ​ពី​ស្នាដៃ​លោក ហ៊ុន សែន។ ហេតុការណ៍​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ការ​ដាក់​អ្នក​យក​ការណ៍ តាម​ថត​គ្រប់​សកម្មភាព ឬ​សំឡេង​របស់​មេ​បក្ស​ប្រឆាំង ពេល​ឃើញ​ភាព​អសកម្ម ក៏​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សម្បូរ​បែប​របស់​ខ្លួន​មក​បំបាក់​ភ្លាមៗ។ ការ​បង្ហើប​ពី​បញ្ហា​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី និង​ការ​រំឭក​បើក​កកាយ​ពី​រឿង​អាស្រូវ​ស្នេហា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជា ​សាធារណៈ​ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

20 comments:

yim pisal said...

   ​    មានពេលខ្លះអ្នកមិនត្រូវជំទាស់ឬប្រឆាំងការរិះគន់នេះទេ អ្នកត្រូវប្រើប្រាជ្ញារបស់អ្នកឡើង
   មានតែគូប្រជែងរបស់អ្នកទេដែលហ៊ានតិតៀនបរិហារនូវចំណុចខ្សោយរបស់អ្នកដែលធ្វើឱយអ្នកអាចក្លាយ
   ជាមនុស្សផ្សេងដោយពុំដឹងខ្លួន។ឯមិត្តរួមដំណើរបានត្រឹមតែកំដរអ្នកតែប៉ុណ្ណោះដោយពុំមានយោបល់ឬ
   ជំទាស់ដែលធ្វើឱយអ្នកឃ្នើសចិត្តឡើយដែលជាប្រការធ្វើឱយអ្នកបាត់បង់ឬអាប់ឱនកិតិ្តយសដោយពុំដឹងខ្លួន។
          យឹម ពិសាល

Anonymous said...

Ah Hun Sen, you brag too much.
Nobody wants you to be in their football team members, let alone a coach.

Anonymous said...

When a dictator such as Hun San or Sadam Hussein plays soccer in the team, nobody would dare to steal the ball from them. If you did, you would lose your two balls after the game. I am very surprised why Cambodians never tried to assassinate Hun San. Maybe they too afraid of him or maybe they love him.

Anonymous said...

Hun Sen is a traitor, he allows the VC and the Chinese crooks to control his own country and nation, in order for him to hold onto his power, but soon, eventually, his future generations like children and grandchildren will be under their feet too. So, why did the outsiders choose Hun Sen to be our khmers PM?, because they know that Hun Sen is that dumb and can be easily be manipulated.

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆH ĐÊĆḤÒ ḤƯǸ ŚÊÑ 2099!!!

Chayo Chaayoo Chaayooo Ḥưǹ Śên, Ñâṃbơđỉâ

Anonymous said...

អាកូនឆ្កែហ៊ុនសែនមិនត្រឹមតែពូកែខាងប្រល័យរាស្រ្ត
ខ្មែរនិងបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះទេ
ថែមទំាងប្រសព្វខាងកាត់ទឹកដីខ្មែរអោយយួនទៀតផង!

Anonymous said...

8:59 AM IT'S NAMBODIA SINCE 1979!!!

Anonymous said...

Hun Sen is the most ugly PM on earth from insider out. He is full of shit, so let call him 'shithead Hun Sen', I mean what do you do to a traitor like him? nothing but 'shithead'.

Anonymous said...

Ah hun kwak is yuon slave.

Anonymous said...

Samdech Hun sen have been Prime Minister 30 years should go to debate young democracy ( Kem Sokha ) Hun sen do not scared or afraid debate with young democracy because you said you are smart prime minister in Cambodia. Cambodian want to know whos have best plan for run country . Please go debate with Kem Sokha face to face . Come on do not afraid .

Anonymous said...


ឣា ហ៊ុន សែន debate សាក លមើល បើមិន ឣឺ គឺថាៗៗៗៗៗៗៗៗ...

Anonymous said...

កឹម សុខា និង ហ៊ុន សែន មានទោសដូចគ្នា ពីបទរំលោភផ្លូវភេទ លើកុមារីជាអនិតិជន និងបទផ្សំគំនិត ប្រើអំណាច មិនអោយ ចាប់ខ្លួនជនល្មើស



យោងតាមច្បាប់ប្រឆាំងការជួញដូរស្រ្តីនិងកុមារ និងច្បាប់ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ព្រម ជាមួយនឹងសន្ធិសញ្ញាការពារសិទ្ធិកុមារ និងសិទ្ធិអនិតិជន របស់អង្គការសហប្រជាជាតិ ដែល ប្រទេសខ្មែរជាហត្ថលេខីផងនោះ បានបញ្ជាក់ថា កឹម សុខា និង ហ៊ុន សែន គឺជាឧក្រិដ្ឋជន ដែលមានទំងន់ទោសដូចគ្នា ក្រោមបទរំលោភផ្លូវភេទលើក្មេងស្រីក្រោមអាយុ (អនិតិជន) និង បទផ្សំគំនិត ការពារជនល្មើស ។ នេះបើតាមសំដីអះអាងរបស់ ហ៊ុន សែន ដែលបានថ្លែង បញ្ជាក់ថាកាលពីឆ្នាំ ២០១១ ដែលខ្លួនបានហាមបញ្ជាមិនអោយប៉ូលីសចាប់ខ្លួនមេ គណៈបក្ស ប្រឆាំងម្នាក់ដែលនាំក្មេងស្រីអាយុ ១៥ ឆ្នាំ យកទៅបម្រើផ្លូវភេទ នៅក្នុងសណ្ឋាគា មីកាសា ទីក្រុងភ្នំពេញ ។

បើតាមការលើកឡើងរបស់ ហ៊ុន សែន កាលពីថ្ងៃទី ១៣ មិថុនា ២០១៣ កន្លងទៅនេះ មេបក្ស ប្រឆាំង រូបនោះគឺ កឹម សុខា ប្រធាន គណៈបក្សសិទ្ធិមនុស្ស និងដែលបច្ចុប្បន្នជាប្រធានស្តីទី នៃ គណៈបក្សសង្គ្រោះជាតិ នេះឯងដែលជាជនល្មើសរំលោភផ្លូវលើកុមារី អាយុ ១៥ ឆ្នាំនោះ ព្រោះក្នុងឆ្នាំ ២០១១ នេះ សម រង្ស៊ី ប្រធាន គណៈបក្ស សម រង្ស៊ី មិនមានវត្តមាននៅក្នុងស្រុក ខ្មែរ គឺកំពុងនិរទេសខ្លួននៅក្រៅស្រុក ។

ដូច្នោះសំដីរបស់ ហ៊ុន សែន ជាតឹកតាងបញ្ជាក់ពីបទល្មើសរបស់ខ្លួនឯង ដែលបានប្រើតួរនាទី ជានាយករដ្ឋមន្រ្តីនៅក្នុងដំណែង ការពារ កឹម សុខា ដែលជាជនល្មើសរំលោភក្មេងស្រី ។ ក្នុង ករណីនេះទាំង ហ៊ុន សែន និងទាំង កឹម សុខា គឹត្រូវតែមានទោសដូចគ្នា តាមទំងន់ទោសតែ មួយ ក្រោមច្បាប់ប្រឆាំងការជួញដូរស្រ្តីនិងកុមារ ច្បាប់ការពារអនិតិជន និងសន្ធិសញ្ញា អន្តរជាតិស្តីពីសិទ្ធិកុមារ ។

នៅក្នុងប្រទេសខ្មែរ ដែលសហរដ្ឋអាមេរិកបានដាក់ចំណាត់ថ្នាក់ថាជាប្រទេសជាប់លំដាប់ថ្នាក់ អាក្រកៈលើបទជួញដូរកុមារនិងស្រ្តី ដែលបទល្មើសនេះមានការពារពីសំណាក់ពួកមន្រ្តីអ្នក មានអំណាចនៅពីក្រោយខ្នង ។ ហើយជាញឹកញយ ហ៊ុន សែន ក៏បាននិយាយបែបលេងសើច ជាមួយនឹងមន្រ្តីរបស់ខ្លួន ពេលថ្លែងក្នុងពិធីសម្ពោធ ឬកការសាងសង់អ្វីមួយនោះ គឺដូចបាន លើកទឹកចិត្តអោយមន្ត្រីរបស់ខ្លួន ដើលេងផឹកស៊ី លេងសប្បាយជាមួយស្រីក្មេង តាមតែទំនើង ចិត្ត និងចាយលុយជាតិពុករលួយ ចឹញ្ចិមស្រីក្មេងរាប់មិនអស់ ។ ហ៊ុន សែន ដែលក្រៅពីការ ពារជនខិលខូច និងជនល្មើសល្មោភតណ្ហា រំលោភផ្លូវភេទលើកុមារនោះ ហ៊ុន សែន ក៏ជាជន ឧក្រិដ្ឋម្នាក់ដែលតែងតែប្រើអំណាចរំលោភប្រពន្ធគេ និងសម្លុតគំរាមប្តីរបស់គេផងដែរ ដូចជា ករណីអ្នកស្រី ពិសិដ្ឋ ពិលិកា ត្រូវបាន ហ៊ុន សែន ល្បួងរំលោភបានសម្រេចហើយ បណ្តោយ អោយប្រពន្ធរបស់ខ្លួនឈ្មោះ ប៊ុន រ៉ានី បញ្ជាឃាតករបាញ់សម្លាប់ចោលថែមទៀត ។

តើពលរដ្ឋខ្មែរ នៅត្រូវការមេដឹកនាំ និងអ្នកនយោបាយ ដែលក្រៅពីធ្វើនយោបាយបម្រើយួន ក្បត់ជាតិ កាត់ទឹលដីអោយយួន ហើយជាជនល្មើសជនពាលរំលោភក្មេងស្រី និងការពារជន ល្មើសបែបនេះទេ ? ៕

Posted on June 19, 2013 by KPPM News

Anonymous said...

ប្រយ័ត្នក្តារ ត!

Anonymous said...

យាយ​បា​ឡឺង ម៉ែន សំអន បន្តិចទៀតវានិងស្លៀក
ពាក់អាវផាយដូចជំនាន់ជាមិនខាន ពេលនេះត្រឹមតែបួងសក់ទៅក្រោយទេដល់ពេលយួនវាកាប់ក្តាប់ពេញធឹងដូចថាអញ្ចឹង

Anonymous said...

ហ៊ុនសែនកំពុងរាំ ឆាឆាឆា។

Anonymous said...

Cambodia is democracy Country so Hun sen should come with Kem Sokha . Do not afraid debate because you are old politician 30 years .
(Old visit Young ) come on Samdech Hun sen . Which one candidate have best plan run for country next five year.

Anonymous said...

1:26 AM ANOTHER 30 YEARS!!!



Anonymous said...


លោក 8:37 PM គ្មានន័យទេលោក លោកប្រហែល
មិនស្គាល់អាមេរិកអីគេនោះជាអ្វីទេ។

គេថា ហាមចូលតាមទ្វារមុខ តែអាមេរិក មានសិទ្ធិនិង
ត្រូវគេរង់ចាំបើកឱ្យចូលតាមទ្វារក្រោយ!

យួន និង អាយ៉ង ខ្លាំងជាង៣០ឆ្នាំមកនេះ ក៏ព្រោះតែ
អាមេរិក និង ចិន។ព្រោះអាទាំងពីរ ខ្លាចគ្នាទៅខ្លាចមក។

នៅគ្រាដែលអាមេរិក បង្ខំចិត្តចូលវាយ អៀរ៉ាក់ ចិនត្រូវ
បង្ខំចិត្តស៊ួខាំធ្មេញនៅស្ងៀមជាងស្រដី។ លុះដល់ពេល
ចិន យួន ចូលលុកលុយរាតត្បាត ឥណ្ឌូចិនជាពិសេស
កម្ពុជាតែម្ដង អាមេរិកត្រូវតែទុកឱកាសនេះឱ្យចិននិងយួន
គ្រប់គ្រងប្រទេសទាំងបីនេះម្ដងវិញ ដោយគ្រានើតែធ្វើ
ជាស្រែកបង្អើលដូចបង្អើលចាបប៉ុណ្ណោះ៕

Anonymous said...

មើលរៀងអាហ៊ិង ទាត់បាល់ គ្មានតួណាប្រដូច ។

Anonymous said...

លើលោកនេះមិនដែលមានការកាត់ទោស
ណាដូចការកាត់ទោសខ្មែរក្រហមដែលអូស
បន្លាយពេលជិ២០ឆ្នំាទៅហើយនោះ។
អស់លុយជាងរយលានដុល្លារអត់
ប្រយោជន៍គ្មានបានយុត្តិធម៌បន្តិច។
ប្រជាជនខ្មែរ
ក៏ឆោតអន្តរជាតិក៏ឆោតគឺគ្មានដឹង
នរណាប្រទេសណាសំលាប់រង្គាល
ពលរដ្ឋស្លូតត្រង់ខ្មែររាប់លាននាក់។
ពួកគេកាត់ទោសតែមេដឹកនាំខ្មែរក្រហម
និន្នាការខ្មែរឯខ្មែរក្រហមនិន្នាការយួន
ដែលកំពុងកាន់កាប់អំណាចក្នុង
រដ្ឋាភិបាលសព្វថ្ងៃ គេមិនអាចនំាយកមក
កាត់ទោសបាន។ឯណាយុត្តិធម៌?
ចាញ់បោកយួនទំាងអស់គ្នា។យួនយក
ខ្មែរក្រហមធ្វើជារនំាងបាំងខ្លួនហើយ
សំលាប់់ខ្មែរបានរួចខ្លួនហើយចំណេញ
ផលយ៉ាងធំធេងពីការសំលាប់ លួច ប្លន់និង
បោកប្រាស់ទំាងខ្មែរនិងអន្តរជាតិ។