កម្ពុជាស្នើឲ្យ ឧត្តមស្នងការ អង្គការ សហប្រជាជាតិ ពិនិត្យការបោះឆ្នោត នៅកម្ពុជា
Tuesday, 25 June 2013 11:26 ដោយ ៖ ដើមអម្ពិល(DAP):
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
បានស្នើដល់ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសិទ្ធិមនុស្ស
ប្រចាំនៅកម្ពុជា ឲ្យ ពិនិត្យ និងឃ្លាំមើលឲ្យបានត្រឹមត្រូវ
ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ ដែលនឹងប្រព្រឹត្តឡើង
នៅថ្ងៃទី២៨ ខែកក្កដា ដើម្បី បញ្ជាក់ថា ការបោះឆ្នោតនេះមានតម្លាភាព សេរី
ត្រឹមត្រូវ និងយុត្តិធម៌ មិនដូចការចោទប្រកាន់ របស់អង្គការ
និងគណបក្សប្រឆាំងមួយ ចំនួននោះ ឡើយ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ខណៈដែលលោក បានទទួលជួប សំដែងការគួរសម ជាមួយនឹងអ្នកស្រី Wan-Hea LEEតំណាងការិយាល័យ
នៃឧត្តមស្នងការទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំ
នៅកម្ពុជា នាទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៥ ខែមិថុនា
ឆ្នាំ២០១៣នេះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួបថា "ពាក់ព័ន្ធ នឹងបញ្ហាការបោះឆ្នោតនេះ អ្នកស្រីមិនបានមានប្រសាសន៍អ្វីច្រើនទេ គ្រាន់តែឯកឧត្តម
ឧបនាយករដ្ឋមន្រ្តីលោកបានលើកឡើងថា ជាឱកាសល្អហើយ
ឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជាគឺជាសាក្សីមួយក្នុងការពិនិត្យមើលដំណើរការបោះឆ្នោត
ដែលប្រព្រឹត្តទៅ នៅពេល ខាងមុខនេះ ដើម្បីបញ្ជាក់អំពីការប្រព្រឹត្តទៅ ដោយ
តម្លាភាព លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នោះ"។
លោក កុយ គួង បានមានប្រសាសន៍បន្តថា អ្នកស្រី Wan-Hea LEE ដែលជាតំណាងថ្មី
របស់ការិយាល័យ នៃឧត្តមស្នងការទទួលបន្ទុក ផ្នែក សិទ្ធិមនុស្ស
នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសន្យាផងដែរថា
នឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងសិទ្ធិមនុស្សជាមួយកម្ពុជា ឲ្យកាន់
តែល្អប្រសើរបន្ថែមទៀត ហើយថា អ្នកស្រីនឹងថ្លឹងថ្លែងរាយការណ៍
របាយការណ៍ទាំងអស់ ដែលអ្នកស្រីទទួលបាន ខាងសិទ្ធិមនុស្ស ដោយមិន លំអៀងឡើយ។
លោក កុយ គួង បានមានប្រសាសន៍ ដោយស្រង់សម្តីអ្នកស្រី Wan-Hea LEEថា
"ការពាក់ព័ន្ធនឹងរបាយការណ៍ ដែលនឹងធ្វើជាប្រចាំឆ្នាំ ពាក់ព័ន្ធនឹង
របាយការណ៍ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រីបានបញ្ជាក់ថា
បេសកកម្មរបស់អ្នកស្រី គឺធ្វើយ៉ាងណា ឲ្យទទូលបាននូវព័ត៌មាន ហៅថាBalance (តុល្យភាព)
ឬហៅថា ព័ត៌មានថ្លឹងថ្លែង មិនមែនផ្តោតយកតែព័ត៌មានម្ខាងទេ គឺផ្តោតទៅលើការពិត
គឺទទួលព័ត៌មានគ្រប់ភាគីទាំងអស់ មានការ ផ្ទៀងផ្ទាត់ថា តើព័ត៌មាននោះពិត
ឬយ៉ាងណា? អញ្ចឹងបេសកកម្មរបស់អ្នកស្រី ចង់បានតែព័ត៌មាន ពិតតែប៉ុណ្ណោះ"។
ប្រទេសកម្ពុជា
បានអនុញ្ញាតឲ្យការិយាល័យ នៃឧត្តមស្នងការទទួលបន្ទុក
ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អស់រយៈពេល ពីរទសវត្សរ៍មក ហើយ ពោលគឺតាំងពីខែតុលា
ឆ្នាំ១៩៩៣មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ អង្គការជាតិ និងអន្តរជាតិមានជាង
៣.០០០អង្គការ ហើយក្នុងនោះ ក៏បានអង្គការ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស
ជាច្រើនផងដែរ។ ការដែលរាជរដ្ឋាភិបាលកម្ពុជា ឲ្យមាននូវអង្គការជាច្រើន
នៅកម្ពុជានេះ គឺជាការ បញ្ជាក់មួយចំពោះកម្ពុជា ដែលមានឆន្ទៈគោរព
នូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងកិច្ចជំនួបនោះដែរ អ្នកស្រី Wan-Hea LEE ក៏បានថ្លែងកោតសរសើរ
ចំពោះប្រទេសកម្ពុជាថា នាពេលនេះ បានរីកចំរើនយ៉ាងខ្លាំង ក្នុងការ
គោរពសិទ្ធិមនុស្ស ហើយអ្នកស្រីរំពឹងថា ប្រទេសកម្ពុជា
នឹងកាន់តែល្អប្រសើរបន្ថែមទៀត ខាងវិស័យសិទ្ធិមនុស្សនេះ។
លោក កុយ គួង បញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ អ្នកស្រី Wan-Hea LEEពុំបានលើកអំពីករណី របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល បច្ចុប្បន្ន កំពុងនិរទេសខ្លួន នៅក្រៅប្រទេសនោះទេ៕
5 comments:
ចប់ស្រេចហើយ! នៅតែអត់បានចូលស្រុកដដែល!
ឆាកល្ខោនពុំទាន់សំដែងចប់នៅឡើយទេ នៅមានតួអង្គច្រើនណាស់ដែលពុំទាន់ចេញសំដែង
មកដល់ពេលនេះឈុតឆាកត្រឹមតែព្រាត់ប្រាសនិរាសតែប៉ុណ្ណោះជាការចាប់ផ្តើម។សូមរង់ចាំទស្សនាបន្ត
ពិតជាជកក់ចិត្តផ្តោតអារម្មណ៍ជាពុំខាន។
ល្ខោននេះមានចំណងជើងថា ល្បិចទាំង៨ទិស ពិសពិតនាបូព៌{៨ទិសគឺ៨បក្យដែលចូល
រួមក្នុងការបោះឆ្នោតនាខាងមុខនេះ}
ជនអវិជ្ជា
ឆាកល្ខោន CNRP+CPP សំដែងពុំចប់!
ល្ខោននេះ ចូលពុំចូលនៅតែដដែល!
ចាប់ផ្តើម ពុំចាប់ផ្តើមនៅតែដដែល!
ល្បិច CNRP+CPP នៅតែល្បិច!
តួអង្គ CNRP+CPP ដដែល-ដដែល!
តួឡប់-ឡប់ នៅតែឡប់ដដែល!
បើមិននាំគ្នារើបំរាស់ដេញកំចាត់អាតិរិច្ឆានយួនទេ
១០០ឆ្នាំទៀតក៏បោះឆ្នោតមិនឈ្នះអាឆ្កែយួនហាណូយហ្នឹងដែរ ។
BRAVO 4:49PM! GOOD INDEED.562 --- --2-
Post a Comment