Friday, June 07, 2013

រដ្ឋសភា​ត្រូវ​រលាយ​មុន​ផុត​អាណត្តិ​ព្រោះ​ខ្វះ​សមាជិក​&​អ​ធម្មនុញ្ញភាព


ភ្នំពេញៈ បក្ស​ប្រឆាំង​អះអាង​កាល​ពី​ម្សិលមិញ​ថា សេចក្តី​សម្រេច​ដក​តំណែង​និង​កាត់​ប្រាក់​បៀវត្សរ៍​របស់​សមាជិក​សភា ២៧រូប ដោយ​សារ​តែ​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​ទង្វើ​អធម្មនុញ្ញភាព ដែល​នាំ​ឲ្យ​រដ្ឋសភា​ត្រូវ​រលាយ​មុន​អាណត្តិ។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស​ដែល​ទើប​តែ​បង្រួប​បង្រួម​គ្នា​បង្កើត​ជា​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​របស់​រដ្ឋសភា កាល​ពី​ថ្ងៃ​ពុធ ដែល​ហាម​ឃាត់​តំណាងរាស្រ្ត​របស់​បក្ស​ប្រឆាំង​២៧​រូប​នោះ បាន​ធ្វើ​ឲ្យ​រដ្ឋសភា​អស់​សុពលភាព។

សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​បាន​បញ្ជាក់​ថា៖ «​បើ​យោង​តាម​មាត្រា ៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ រដ្ឋសភា​ត្រូវ​តែ​មាន​សមាជិក​យ៉ាង​ហោច ១២០ រូប​ហើយ​ប្រសិន​បើ​ចំនួន​តំណាង​រាស្រ្ត​តិច​ជាង​ចំនួន​រដ្ឋ​ធម្មនុញ្ញ​បាន​ កំណត់​បែប​នេះ នោះ​នឹង​នាំ​ឲ្យ​រដ្ឋសភា​ត្រូវ​រលាយ​មុន​ផុត​អាណតិ្ត​របស់​ខ្លួន​»។.អ្នក​ តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រជាជន​បាន​ចំអក​ឲ្យ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស កាល​ពី​ខែ​មុន​ក្នុង​រដ្ឋសភា​ថា វត្តមាន​អស់​លោក​គឺ​ខុស​ច្បាប់ ព្រោះ​តែ​ការ​លាលែង​ពី​គណបក្ស​ទាំង​ពីរ​ដើម្បី​ទៅ​ចូល​រួម​ក្នុង​គណបក្ស​ សង្គ្រោះ​ជាតិ។
គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា មាន​សមាជិក​ពី​គណបក្ស​ប្រជាជន​១២រូប បាន​សម្រេច​បែប​នេះ​កាល​ពី​ថ្ងៃ​ពុធ ដោយ​ហាម​ឃាត់​សមាជិក​គណបក្ស​សម​រង្ស៊ី ២៤រូប និង​តំណាង​រាស្រ្ត​គណបក្ស​សិទិ្ធ​មនុស្ស​៣រូប​មិន​ឲ្យ​ជជែក​ពិភាក្សា​រាប់​ ទាំង​ការ​ពិភាក្សា​អំពី​ច្បាប់​ស្តី​ពី​ការ​និយាយ​ថា​គ្មាន​ការ​ប្រល័យ​ពូជ​ សាសន៍ និង​បាន​បង្កក​ប្រាក់​បៀវត្សរ៍​ផង។
លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ពី​ម្សិលមិញ​ថា៖ «​យើង​មិន​បាន​បញ្ឈប់​ពួកគេ​ទេ គឺ​ពួក​គេ​បញ្ឈប់​ខ្លួន​ឯង​។ ពួកគេ​ត្រូវ​ពិនិត្យ​មើល​រដ្ឋ​ធម្មនុញ្ញ​ហើយ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដែល​ចែង​ថា តំណាង​រាស្រ្ត​ជា​សមាជិក​គណបក្ស​នយោបាយ​ថ្មី នឹង​លែង​ជា​សមាជិក​រដ្ឋសភា ដោយ​ស្វ័យ​ប្រវតិ្ត។ វា​គឺ​អំពី​ច្បាប់​»។
ប៉ុន្តែ លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ហាម​ឃាត់​បាន​ថ្លែង​ថា ច្បាប់​នេះ​គ្មាន​មាន​ទេ។លោក​បាន​សរសេរ​លិខិត​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ដើម្បី​ពន្យល់​បញ្ហា​នេះ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ទាម​ទារ​កាត់​ប្រាក់​បៀវត្សរ៍​ពួកគេ​កាល​ពី​ខែ​មុន។
លោក​ថ្លែង​ថា៖ «​រដ្ឋសភា​នឹង​បាត់​បង់​សុពលភាព​របស់​ខ្លួន។ ប្រទេស​នឹង​ស្ថិត​ក្នុង​វិបតិ្ត​រដ្ឋ​ធម្មនុញ្ញ​»។ អ្នក​ជំនាញ​ច្បាប់​ក៏​មាន​ការ​បារម្ភ​ពី​កម្រិត​ដែល​សេចក្តី​សម្រេច​ហាម​ ឃាត់​តំណាង​រាស្រ្ត​នេះ​បាន​រំលោភ​រដ្ឋធម្មនុញ្ញ។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុមហ្វ្រែល ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​ថ្លែង​ថា មាន​បញ្ញតិ្ត​ផ្ទុយ​គ្នា​រវាង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​និង រដ្ឋធម្មនុញ្ញ។ លោក​ថា៖ «​ពេល​មាន​ការ​ប្តូរ​គណបក្ស​បែប​នេះ វា​មិន​គួរ​ប៉ះ​ពាល់​ទេ។ ស្មារតី​រដ្ឋធម្មនុញ្ញ​គឺ​មិន​អាច​បញ្ឈប់​តំណាង​រាស្រ្ត​ងាយ​ស្រួល​បែប​នេះ​ ទេ»។
លោក​ថ្លែង​ថា ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​អនុញ្ញាត​បែប​នេះ ប៉ុន្តែ​លោក​សុំ​សួរ​ថា តើ​មូល​ហេតុ​អ្វី​មាន​ច្បាប់​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​បែប​នេះ​។ លោក​ថា៖ «​គណបក្ស​ប្រជាជន គួរ​យក​ចិត្ត​ទុក​ដាក់​ការពារ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ»។
លោក យ៉េង វីរៈ នាយក​ប្រតិបតិ្ត​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ថ្លែង​ថា៖« ក្នុង​ចំណោម​បញ្ញតិ្ត​ផ្ទុយ​នេះ​ជា​រឿង​ចម្រូង​ចម្រាស​នៅ​ពេល​ជិត​ដល់​ការ​ បោះឆ្នោត មុន​ច្បាប់​ប្រឆាំង​ការ​និយាយ​ថា គ្មាន​អំពើ​ប្រល័យ​ពូជ​សាសន៍»។ លោក​ថា៖ «​ជា​ពលរដ្ឋ​ម្នាក់ ភាព​ស្រប​ច្បាប់​មាន​សារៈ​សំខាន់​ច្រើន​ជាង​គឺ​យើង​ចាំ​បាច់​ត្រូវ​មាន​ ច្បាប់ តែ​ការ​សន្មត​នោះ​គឺ​ថា អត្ថបទ​ច្បាប់​នោះ​ត្រឹម​ត្រូវ។ តែ​ចំពោះ​ខ្ញុំ​សេចក្តី​សម្រេច​នេះ​ពុំ​ស្រប​តាម​ច្បាប់​ទេ»។
អ្នក​វិភាគ​មាន​ក្តី​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​លើ​ភាព​ស្រប​ច្បាប់​នៃ​ ច្បាប់​ដែល​បាន​អនុម័ត​តែ​ដោយ​គណបក្ស​កាន់​អំណាច​ដែល​ច្បាប់​ទី១ អាច​អនុម័ត​នៅ​ថ្ងៃ​នេះ ពេល​តំណាង​រាស្រ្ត​ពិចារណា​លើ​ច្បាប់​ប្រឆាំង​ការ​និយាយ​ថា គ្មាន​អំពើ​ប្រល័យ​ពូជ​សាសន៍ ដែល​បាន​ព្រាង​ឡើង​ដោយ​ប្រញាប់​ប្រញាល់​នោះ។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋសភា ក្នុង​បរិយាកាស​បច្ចុប្បន្ន​នេះ​មាន​ភាព​ចុះ​ខ្សោយ​ខាង​សីលធម៌។
លោក​បញ្ជាក់​ថា៖ «​ដោយ​គ្មាន​ការ​ចូល​រួម​ពី​សំណាក់​គណបក្ស​ទាំង​អស់ វា​កាន់​តែ​ចុះ​ខ្សោយ​។ តាម​ពិត​ច្បាប់​ដែល​បាន​អនុម័ត​នឹង​ខុស​ខ្លាំង​ពី​អនុក្រឹត្យ។ រដ្ឋសភា​នឹង​មិន​មែន​ជា​អ្នក​ធ្វើ​ច្បាប់​ទេ គឺ​គ្រាន់​តែ​ជា​រដ្ឋសភា​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ»។
តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី ៧ នាក់ ក៏​បាន​ផ្ញើ​លិខិត​បើក​ចំហ​មួយ​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពី​ម្សិលមិញ ដោយ​ស្នើ​សុំ​លោក​ផ្អាក​ការ​បោះឆ្នោត​លើ​ច្បាប់​ប្រឆាំង​ការ​និយាយ​ថា គ្មាន​អំពើ​ប្រល័យ​ពូជ​សាសន៍ រហូត​ដល់​ការ​បោះឆ្នោត​រួច។
ដោយ​មិន​គិត​ថា ស្រប​ច្បាប់​ឬ​យ៉ាង​ណា​នោះ? ការ​ដក​តំណែង​ជា​តំណាង​រាស្រ្ត​បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ខ្លាំង​អំពី​ភាព​ ស្រប​ច្បាប់​នៃ​ស្ថាប័ន​កម្ពុជា ដែល​បាន​រិះ​គន់​ជា​យូរ​មក​ហើយ​ថា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ ប្រជាជន​កម្ពុជា។
លោក គល់ បញ្ញា ​នៃ​អង្គការ ខុមហ្វ្រែល បាន​ថ្លែង​ថា ៖ «​យើង​ពុំ​មាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​បក​ស្រាយ​ខុស​ឡើយ»។
«ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​មាន​ឯករាជភាព​ទេ។ ចាប់​ពី​តុលាការ​រហូត​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យើង​គួរ​មាន​អ្នក​ឯករាជ្យ​ដើម្បី​បក​ស្រាយ​ស្មារតី​នៃ​ច្បាប់​ទាំង​នេះ។ ប្រសិន​បើ​ប្រជាជន​មិន​អាច​ជឿ​ជាក់​លើ​ការ​បក​ស្រាយ​នោះ តើ​នឹង​មាន​អ្វី​កើត​ឡើង​?»។
ម្ចាស់​ជំនួយ​អាច​មាន​ការ​បារម្ភ​ដោយ​សារ​ការ​វិវត្ត​រយៈ​ពេល ២ ថ្ងៃ​កន្លង​មក​នេះ។ ស្ថានទូត​អាមេរិក​បាន​ថ្លែង​ថា ខ្លួន​កំពុង​ពិនិត្យ​បញ្ហា​នេះ ខណៈ​ដែល​ស្ថានទូត​ដទៃ​ទៀត​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​ នេះ កាល​ពី​ម្សិលមិញ។
បុគ្គល​សំខាន់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​កាល​ ពី​ម្សិលមិញ ដើម្បី​ជួប​ជាមួយ​លោក​សម រង្ស៊ី មេ​ដឹក​នាំ​កំពុង​និរទេស​ខ្លួន។
លោក សុន ឆ័យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​ថា បក្ស​ប្រឆាំង​នឹង​មិន​បញ្ជូន​អ្នក​ណា​ម្នាក់​ទៅ​រដ្ឋសភា​ទេ​ថ្ងៃ​នេះ ដើម្បី​អង្កេត​ការណ៍​បោះឆ្នោត ឬ​ក៏​ធ្វើ​ការ​ជំទាស់​ឡើយ។
លោក​បាន​បន្ត​ថា ៖ «​យើង​នឹង​មិន​ធ្វើ​អ្វី​ទេ​រហូត​ទាល់​តែ​យើង​វិល​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ចន្ទ​»។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប៉ុន្តែ​អាច​ព្យាករ​លទ្ធផល​បាន ពីព្រោះ​ស្ថាប័ន​នេះ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល។
រឿង​មួយ​គឺ​ច្បាប់ ការ​បោះឆ្នោត​ថ្ងៃ​នេះ នឹង​ធ្វើ​ទៅ​យ៉ាង​រលូន​ដោយ​គ្មាន​ក្រុម​ប្រឆាំង​មាន​វត្តមាន ហើយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ជា​ដៃគូ​សម្ព័ន្ធភាព​បាន​ថ្លែង​ថា ខ្លួន​មិន​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ រដ្ឋសភា​ឡើយ។
លោក ញឹក ប៊ុនឆៃ អគ្គ​លេខាធិការ​នៃ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា សមាជិក​នៅ​សល់​នឹង​មាន​វត្តមាន​ក្នុង​រដ្ឋសភា​ដូច​ធម្មតា។
លោក​ថ្លែង​ថា៖ «​ខ្ញុំ​បាត់​បង់​អាសនៈ​ពីរ ប៉ុន្តែ​តើ​យើង​អាច​ធ្វើ​អ្វី​បាន​? នេះ​គឺ​ជា​ច្បាប់​»។
ពេល​សួរ​ថា​តើ​ច្បាប់​មួយ​ណា​លោក ទេព នន្ទរី តំណាង​រាស្រ្ត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​អាច​ពន្យល់​បាន​ទេ។ លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​ច្បាស់​ទេ​ថា​តើ​វា​ជា​រដ្ឋធម្មនុញ្ញ​ឬ​ច្បាប់​បោះឆ្នោត ដែល​ចែង​អំពី​ចំណុច​នេះ៕ TK
រាយការណ៍​បន្ថែមៈ ចរិយា, Kevin Ponniah និង Abby Seiff

5 comments:

Anonymous said...

Ah Nguyen Yang Vun is Ah kantorb 100%. Ah prett !!
Ah kwack Hun Sen has been facilitating smoothly the Vietnamization of Cambodia.

Pirme Minister Kanduoy Mer Vear Ey if he did not even finish 8th grade.

That's why Ah Yuon keeps him in power because this dumbass Hun Sen will do whatever Vietnam orders him to.

Anonymous said...

What was his real name?

Anonymous said...

អាឈាង វុន ជាចោរធ្លាប់ដើរលួចទ្បាននៅក្នុងប្រទេសបារាំងដើម្បីចិញ្ចឹមជីវិតនៅមុនឆ្នាំ១៩៩៣ ។
នៅក្រោយឆ្នាំ១៩៩០ អាចោរលួចទ្បានឈ្មោះអា
ឈាង វុននេះបានចូលមកក្នុងប្រទេសខ្មែរតាមរយៈអានរោត្តម សិរីវុឌ្ឍន៏នៃគណបក្សហ្វុនស៊ុនប៉ិច ។
នៅឆ្នាំ១៩៩៣ ពេលអង្ករការសហប្រជាជាតិដែល
មានឈ្មោះហៅថាអ៊ុនតាក់ចូលមករៀបចំបោះឆ្នោត
ពេលនោះអាចោរឈាង វុន នេះដើរលួចទ្បានរបស់អ៊ុនតាក់យ៉ាងកាចសាហាវឃោឃៅបំផុត។ 
ដូច្នេះគំនិតអាឈាង វុន នេះវានៅតែមានគំនិតជាចោររៀងរហូតដល់វាចូលក្នុងក្ដារមជ្ឈូសទើបវាឈប់ធ្វើជាចោរនៅស្ថានមនុស្សនេះតែអាឈាង​ វុននេះ
វាទៅធ្វើជាចោរនៅស្ថាននរកបន្តរទៅទៀត ។  






   

Anonymous said...

Ah Chheang Vun a France's educator who unemployed came back to Scamofia to be slaved to Hanoi Cpp.Chheang Vun has no moral nor character as a decent human being he closed his eyes while his Cpp thugs whose robbed and evicted poor khmers out of their home and land in Bangkok and Borey kayla or Dey krohorm and at Kratie kiled 14yrs old girl during confrontation.Chheang Vun is the low of the low,some say Chheang Vun stole UN vehicles and sold to Srok yuon in the 80's! Too sad to see people so greedy like Cpp Chheang Vun and his comrades slave to Hanoi stolen anything they get their hands on to enrich themselves and its cronies.

Yobal Khmer

Anonymous said...

motherfucker chean vun, WATCH OUT!!! ME kANCHRUOK CHHLORP yOUN DICK CONG CUT OFF UR COCK THAN SEND IT TO UR MOM?MIKE