ក្បួនឃោសនាបោះឆ្នោត របស់គណបក្សប្រជាជន នៅក្រុងប៉ោយប៉ែត កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
Friday, 28 June 2013ឃុត សុភចរិយា និង Shane Worrell PPP
បន្ទាយមានជ័យៈ យុទ្ធនាការឃោសនាបោះឆ្នោត
របស់គណបក្សប្រជាជន បានប្រព្រឹត្តឡើងនៅក្រុងប៉ោយប៉ែត
ជាប់ព្រំដែនខ្មែរ-ថៃ កាលពីម្សិលមិញ
ព្រមជាមួយនឹងការផ្តល់ប្រាក់ដល់ក្បួនម៉ូតូរាប់ពាន់
និងចម្ងល់អំពីអវត្តមានរបស់គណបក្សប្រឆាំងដែលជាគូប្រជែង។
ជាការចាប់ផ្តើមនៃយុទ្ធនាការឃោសនាឆ្នាំ ២០១៣ សមាជិក
និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រហែល ៥០០០ នាក់
បានដង្ហែក្បួនតាមផ្លូវមានរថយន្ត ដឹកទំនិញ ម៉ូតូ និងម៉ូតូកង់បី
ដោយគ្រវីទង់ស្រែកឃោសនាអំពីគោលនយោបាយ ព្រមទាំងចាក់ចម្រៀងឃោសនា។
ការស្រែកនិងការអបអររបស់អ្នកគាំទ្រគឺមានលក្ខណៈខ្លាំងក្លា
ប៉ុន្តែមិនមែនអ្នករាល់គ្នាដែលចូលរួមក្បួនដង្ហែកាលពីម្សិលមិញ
សុទ្ធតែជាអ្នកស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។
នេះបើយោងតាមលោក អូសាលឧត្តម អ្នករត់ម៉ូតូឌុប។
ដោយមិនបញ្ចេញប្រាប់ថាតើគណបក្សមួយណាដែលលោកនឹងបោះឆ្នោតឲ្យនៅ
ថ្ងៃទី២៨ ខែកក្កដា លោកឧត្តម បានថ្លែងថា៖
«គណបក្សឲ្យអាហារពេលព្រឹក
និងសាំងពីរលីត្រដល់ខ្ញុំដើម្បីឲ្យខ្ញុំមកទីនេះ
និងធ្វើដំណើរជាមួយនឹងពួកគេ។ ខ្ញុំធ្លាប់ជាសកម្មជនគណបក្សសម
រង្ស៊ី»។ «មនុស្សជាច្រើននាក់បានបង្ហាញខ្លួននៅថ្ងៃនេះ
ប៉ុន្តែការគាំទ្រដែលអ្នកបានមើលឃើញនៅទីនេះសម្រាប់គណបក្សប្រជាជន
មិនមែនជាការគាំទ្រពិតប្រាកដទេ។
ដល់ថ្ងៃបោះឆ្នោតប្រជាជននឹងផ្លាស់ប្តូរ»។
ទោះជាយ៉ាងណា លោក វ៉ា ជុំណារ៉េត
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងជាសមាជិកគណបក្សកាន់អំណាច
បានបដិសេធថា គ្មានអ្នកណាម្នាក់ទទួលបានប្រាក់ឬអំណោយ
ដើម្បីចូលរួមការដង្ហែឡើយ។
លោកបានបន្ថែមថា៖
«ប្រជាជនដែលបានចូលរួមការដង្ហែគឺជាអ្នកស្ម័គ្រចិត្ត។
ពីសង្កាត់ខ្ញុំតែមួយគត់ មានមនុស្ស ១៥០០ នាក់
បាននិយាយមុនការដង្ហែថា
ពួកគេចង់មកហើយមនុស្សច្រើនថែមទៀតបានចូលរួម។
យើងមិនបានផ្តល់អ្វីដល់ពួកគេទេ។
ពួកគេរីករាយនឹងចូលរួមដោយគ្មានទាមទារអ្វីទេ»។
លោក ហី គីមសាំង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត
បានថ្លែងថា មនុស្សជាច្រើននាក់បានដើរដង្ហែឲ្យគណបក្សកាន់អំណាច
ច្រើនជាងគណបក្សប្រឆាំង។
«មានតែគណបក្សប្រជាជនទេដង្ហែកាត់ផ្លូវថ្ងៃនេះ។
គណបក្សសង្គ្រោះជាតិនិងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រមូលផ្តុំនៅ
ការិយាល័យគណបក្សដើម្បីចែករំលែកគំនិតគោលនយោបាយនិងផ្សព្វផ្សាយ
សំឡេងជូនសមាជិកនិងអ្នកគាំទ្រស្តាប់»។
លោក វេង ចាន់
ដែលអូសរទេះអីវ៉ាន់សម្រាប់អ្នកដំណើរឆ្លងកាត់ព្រំដែន បានថ្លែងថា៖
«ខ្ញុំមិនខ្វល់អំពីយុទ្ធនាការឃោសនាទេ។
ខ្ញុំត្រូវផ្តោតលើមុខរបររបស់ខ្ញុំដើម្បីរកចំណូលផ្គត់ផ្គង់
គ្រួសារ»។
លោកបានថ្លែងបន្តថា៖«ខ្ញុំត្រូវការម្ហូបអាហារដើម្បីរស់ជាមុន
សិន។ បន្ទាប់មក ខ្ញុំនឹងគិតពីការបោះឆ្នោត»។
ក្បួនដង្ហែបានធ្វើដំណើរជុំវិញទីក្រុងប៉ោយប៉ែត អស់រយៈពេលប្រហែល
៤ ម៉ោង ដោយចំណាយពេលប្រហែល ៤៥ នាទី
បើកជុំវិញរង្វង់មូលក្បែរផ្តុំកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ។ ១៥
នាទីក្នុងក្រុងហើយក្បួនដង្ហែបានចាកចេញពីទីនោះ
នៅសល់តែរូបសញ្ញារបស់គណបក្សប្រជាជន
ដែលជាការរំឭកប្រាប់អ្នកក្រុងប៉ោយប៉ែតថា
ការបោះឆ្នោតបានកំពុងមកដល់ហើយ៕
1 comment:
7+4=yuon
Post a Comment