ក្រុមសមត្ថកិច្ចនិងកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina)
នៅខេត្តកំពង់ស្ពឺ ប៉ះទង្គិចគ្នា នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១៣។ IDEA Photo
ដោយ ទេព សុរ៉ាវី 2013-06-03 RFA
ហិង្សានោះត្រូវបានកម្លាំងមានសមត្ថកិច្ច
និងកងបង្ក្រាបក្រុមកូដករ បាតុករ ចូលទៅឃាត់
ប៉ុន្តែបានឈានដល់ហិង្សារវាងកម្មករជាមួយសមត្ថកិច្ចមួយជាន់ទៀត
រហូតសមត្ថកិច្ចសម្រេចឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ៨នាក់
ហើយមានកម្មករ និងសមត្ថកិច្ចជាច្រើននាក់ទៀតរងរបួស។
មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា មន្រ្តីសហជីព ៨នាក់
ដែលបង្កហិង្សាឲ្យមានការវាយតប់គ្នាធ្ងន់ធ្ងរក្នុងការធ្វើ
កូដកម្មនៅរោងចក្រ សាប្រ៊ីណា
ត្រូវបានឃាត់ខ្លួនសួរចម្លើយនៅអគ្គស្នងការនគរបាលជាតិនៃក្រសួង
មហាផ្ទៃ ដើម្បីឲ្យទទួលខុសត្រូវនូវទង្វើរបស់ពួកគេ។
អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា មន្ត្រីសហជីព ៨នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ជាអ្នកដឹកនាំកូដកម្មនៅរោងចក្រ សាប្រ៊ីណា ជាង ១០ថ្ងៃមកហើយ និងបានបំផុសឲ្យកម្មករប្រព្រឹត្តអំពើហិង្សាវាយកម្ទេចទ្រព្យ សម្បត្តិនៅក្នុងរោងចក្រ។
លោកមិនបានប្រាប់ថា នឹងត្រូវបញ្ជូនមន្ត្រីសហជីពទាំងនោះទៅតុលាការ ឬដោះលែងវិញនោះទេ។ តែបញ្ជាក់ថា សមត្ថកិច្ចកំពុងសាកសួរចម្លើយបញ្ជូនទៅតុលាការ ដើម្បីឲ្យតុលាការជាអ្នកវិនិច្ឆ័យ៖ «ទុកឲ្យគេធ្វើឯកសារ ច្បាស់លាស់ ដើម្បីតុលាការគេពិនិត្យវិនិច្ឆ័យ។ ពួកគាត់គឺត្រូវទទួលខុសត្រូវក្នុងរឿងបាតុកម្មហ្នឹង គាត់ជាអ្នកដឹកនាំធ្វើបាតុកម្មប៉ុន្មានថ្ងៃហើយ»។
ប្រភពពីមន្ត្រីកម្មវិធីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍ ឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា ជិត ២ពាន់នាក់ បន្តធ្វើកូដកម្មនៅខាងមុខរោងចក្រ ឋិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា។
រោងចក្រ សាប្រ៊ីណា ទើបតែបើកទ្វារឡើងវិញ ក្រោយពីបិទរយៈពេល ៣ថ្ងៃ បន្ទាប់ពីមានការបង្ក្រាបកូដកម្មទៅលើកម្មកររហូតធ្វើឲ្យកម្មករ ជាង ២០នាក់របួស និងស្ត្រីមានផ្ទៃពោះ ២នាក់រលូតកូនកាលពីថ្ងៃទី២៧ ខែឧសភា។
ប្រភពដដែលបន្តថា កម្មករដែលមាននិន្នាការទៅរកសហជីពសេរីកម្មករធ្វើកូដកម្មនៅខាងមុខ រោងចក្រ ហើយព្យាយាមផ្លោះរបងចូលទៅក្នុងរោងចក្រ ក៏ពើបប្រទះនឹងកម្មករមួយក្រុមទៀតដែលមាននិន្នាការទៅរកសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហើយកម្មករទាំង ២ក្រុមនោះបានយកដំបងវាយគ្នាទៅវិញទៅមកក្នុងរោងចក្រ រហូតធ្វើឲ្យរបួសរៀងៗខ្លួន។ ប្រភពឲ្យដឹងថា សមត្ថកិច្ចមន្ត្រីកងរាជអាវុធហត្ថ និងកងកម្លាំងបង្ក្រាបក្រុមបាតុកម្មប្រមាណជាង ៥០០នាក់ បានចូលទៅបង្ក្រាប ហើយកម្មករខ្លះបានយកដុំថ្មគប់ និងខ្លះបានយកដំបងវាយទៅលើកងកម្លាំងទាំងនោះ ហើយកម្លាំងដែលបង្ក្រាបបានយកខែល ដំបង វាយបង្ក្រាបទៅលើក្រុមកម្មករវិញ។
តាមព័ត៌មានពីមន្ត្រីសហជីព និងសមត្ថកិច្ច រហូតដល់រសៀលថ្ងៃទី៣ ខែមិថុនា មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីតួលេខនៃអ្នករងរបួសនៅឡើយ។
ជុំវិញការឃាត់ខ្លួនមន្ត្រីសហជីព ៨នាក់ នៅអគ្គស្នងការនគរបាលជាតិ អ្នកនាំពាក្យសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ពេជ្រ ពណ្ណារាយ បញ្ជាក់ថា មន្ត្រីសហជីពរបស់លោក ៧នាក់ ត្រូវបានឃាត់ខ្លួន ហើយម្នាក់ទៀតជាមន្ត្រីសហជីពរបស់លោក អាត់ ធន់។ សហជីពលោកកំពុងត្រៀមមេធាវីជួយការពារដល់សហជីពទាំងនោះ៖ «យើងមាន មេធាវីនៅភ្នំពេញ យើងកំពុងរៀបចំសំណុំឯកសារទៅទាក់ទងជាមួយអគ្គស្នងការ ប៉ុន្តែឥឡូវខ្ញុំអត់ទាន់មានព័ត៌មានអីទេ»។
យ៉ាងណាអនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា លោក គង់ អាទិត្យ បញ្ជាក់ថា មន្ត្រីសហជីពដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មិនមានមន្ត្រីរបស់សហជីពលោកទេ គឺសុទ្ធតែមន្ត្រីសហជីពសេរីកម្មកររបស់លោក ជា មុនី ទាំងអស់។
មន្ត្រីកម្មវិធីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ យល់ថា ជារឿងអាម៉ាស់មួយដែលកម្មករឈ្លោះគ្នាជាមួយកម្មករ ដោយសារតែមាននិន្នាការសហជីព ២ផ្សេងគ្នា។ លោកថា រោងចក្រនេះអាចនឹងមានការផ្អាកមួយរយៈពេលទៀតដើម្បីឲ្យសភាពការណ៍ ស្ងប់ស្ងាត់មួយរយៈ និងស្វែងរកដំណោះស្រាយឲ្យបានសមរម្យ៖ «ប្រសិន ណាជាមិនមានការដោះស្រាយណាមួយដោយសន្តិវិធីទេ ពេលរោងចក្របើកឡើងវិញ គឺនឹងមានរឿងដដែលកើតឡើង។ ខាងកម្មករគាត់ក៏មានកំហឹង ជាពិសេសគាត់ខឹងកម្លាំងបង្ក្រាបគាត់»។
ប្រធានរដ្ឋបាលរោងចក្រ សាប្រ៊ីណា អ្នកស្រី ហុង លុយ បដិសេធមិនអត្ថាធិប្បាយជុំវិញការធ្វើកូដកម្មរបស់កម្មករនោះទេនៅ រសៀលថ្ងៃទី៣ ខែមិថុនា ដោយបញ្ជាក់ថា កំពុងជាប់ប្រជុំ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ មានប្រសាសន៍ថា ការធ្វើបាតុកម្មនិងកូដកម្មនៅកម្ពុជា ជារឿងធម្មតា ប៉ុន្តែមិនចង់ឲ្យមានអំពើហិង្សាកើតឡើង ដូច្នេះរោងចក្រត្រូវតែរកអ្នកទទួលខុស និងប្ដឹងទៅតុលាការចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុង រោងចក្រ៖ «អ្នកចូលរួមបាតុកម្ម កូដកម្ម ក៏ត្រូវទទួលខុសត្រូវ។ ឥឡូវយើងទុកឲ្យប៉ូលិសស្រាវជ្រាវបន្តិចទៅ មើលភស្តុតាងមើលថា នរណាជាអ្នកណែនាំនរណាជាអ្នកការពិត»។
កម្មកររោងចក្រ សាប្រ៊ីណា ធ្វើកូដកម្មចាប់ពីថ្ងៃទី២១ ខែឧសភា ក្នុងនោះមានការទាមទារដំឡើងប្រាក់ខែគោលចំនួន ១៤ដុល្លារបន្ថែម។ ប៉ុន្តែខាងរោងចក្របញ្ជាក់ថា បានផ្ដល់ប្រាក់ឈ្នួលអប្បបរិមា ៩៥ដុល្លារដល់កម្មកររួចហើយ ក្នុងនោះបូកប្រាក់សុខភាព ៥ដុល្លារ និងថ្លៃធ្វើដំណើរ ៧ដុល្លារ ទើបមិនអាចដំឡើងឲ្យបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

7 comments:
It is all Youns' plan, your stupid Khmers should have known this long long time ago.
Ah Hun Sen Sen Ah kbot cheat!
Ah Hun Sen Ah chkeh Youn!
Ah Hun Sen Ah gnorb tay horgn!
Ah Hun Sen Ah Sam Ram!
Ah Hun Sen Ach!
Your mother spirit will not help you because you betray Khmer people!
YOU WILL BE KILLED LIKE KADDAFI!
yOU WILL DRAG BY YOU NECK AROUND PHNOM PENH STREET! lIFE CHANGE EVERYDAY. To DAY YOU ARE HAPPY TO GIVE MISERIES TO kHMER PEOPLE. ONE DAY IT WILL BE YOUR TURN. LOOK AT YOURSELF IN THE MIRROW, HOW CHEAP YOU ARE, HOW CHEAP YOUR FAMILY! YOUR BRAIN IS DAMAGED!
IMAGINE PUT YOUR DAUGHTER AT THE PLACE OF BOEUNGKAK PEOPLE. WHAT DO YOU THINK? SHAME ON YOU AH CHKEH YOUN!
កណ្ដួយម៉ែអាប៉ូលីសចុយម្រ៉ាយ... អាតិរច្ឆាន!
កុំបានធ្វើឆ្កែយួនប៉ុនហ្នឹងសំញ៉ែងឬកក្អេងក្អាងពេក
កុំខ្លាំងពេក កុំធ្វើឬកយូកូងបាតផ្សារខ្លាំងពេក
ប្រយ័ត្នអាយួនយកទៅការីខ្ទិះដូងសណ្ដែកដីក្លែម
ស្រា-សទៅ...អាថ្លើម..!
I'm will be fool a cause your my blood,Chok cheam douch orksarern!!Missing your for ever and i go will go to visit your all as soon as.Goody corage again.Good people and wicke people.◘◘◘◘◘◘◘◘◘
គ្មានអ្វីដែលនិងត្រូវពិបាកយល់នោះទេ អ្នកដែលត្រូវប្រឈមមុខនិងបញ្ហាច្បាប់
ជាដំបូងគឺរដ្ឋមន្ត្រីផ្នែកក្រសួងការងារនិងរដ្ឋមន្ត្រីក្រសួងមហារផ្ទៃ។តើលោកហ៊ុនសែនហ៊ានចេញ
មុខទទួលខុសត្រូវដែរឬទេនូវអសកម្មភាពការងារនៃមន្ត្រីក្រោមឱវាទរបស់ខ្លួននោះ?
ឬក៍ទម្លាក់កំហុសលើកម្មករទន់ខ្សោយដែលគ្នាទាមទារតវ៉ាសុំតែរស់នោះ?
ស្វែងរកការពិត
ឣា ចុយម្រាយ ហ៊ុន សែន ឣានេះ វាគឹជាប្រែតមកចាប់ជាតិសុទ្ធសាទ។
ដែកជោកណ្ឌួយម៉ែវាឣី!!!
ដែកជោកណ្ឌួយម៉ែវាឣី!!!
ដែកជោកណ្ឌួយម៉ែវាឣី!!!
ដែកជោកណ្ឌួយម៉ែវាឣី!!!
នេះគ្រាន់តែជាកូនឧទាហរណ៍ ប្រជាភិថុត
វីរជនមេបោក(៧មករា)
សម រង្សី,កឹម សុខា......សង្រ្កោះ (៤យួន)
សង្រ្កោះ កណ្ដួយម៉ែវាអី?
Post a Comment