Thursday, June 27, 2013

ប្តូ ឬ មិនប្តូ ?

ទិដ្ឋភាព ផ្ទាល់ ពីលានប្រជាធិបតេយ្យ អត់សារ៉ុង អត់ប៊ីចេង  អត់មានថ្លៃសាំង អោយទេ តែការចូលរួម គឺ ជាចលនា​ទឹកចិត្ត ដើម្បីផ្លាស់ប្ដូ !!

http://www.youtube.com/watch?v=d0scmKncPU0&feature=youtu.be
បក្សប្រឆាំង​​ឃោសនា​​ទ្រង់​ទ្រាយ​​ធំ នៅ​​ថ្ងៃ​​ទី​មួយ​​នៃ​​យុទ្ធនា​ការ​​រក​​សំ​ទ្បេង​​ឆ្នោត
ដោយ ញឹម សុខន, កែវ រតនៈ និង ដួង សុខា ថ្ងៃព្រហស្បតិ៍ ទី27 មិថុនា ឆ្នាំ2013 ម៉ោង09:49 VOD

 លោក កឹម សុខា ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះជាតិ​ (រូបថត តាំង វីដា)
សកម្មជន​គណបក្ស​សង្គ្រោះ​​ជាតិ ប្រមាណ​ជិត ១០០០០​​នាក់ ប្រមូល​ផ្តុំ​គ្នា​​នៅ​លើ​​ទីលាន​​ប្រជា​ធិប​តេយ្យ នា​រាជធានីភ្នំ​ពេញ នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​​​នេះ ដែល​ជា​ថ្ងៃ​ទី​មួយ​​នៃ​យុទ្ធនាការ​រក​សំ​ទ្បេង​ឆ្នោត​របស់​គណបក្សន​យោបា​យ​ ទាំងអស់ ដែល​នឹង​ចូលរួម​ប្រកួត​​ប្រជែង​ការ​បោះ​ឆ្នោត​​​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​​២៨ ខែកក្កដា ខាង​​មុខ​។
​សមាជិក​​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​ធ្វើដំណើរ​​ដោយ​​ទ្បាន​​ធុន​​កូរ៉េ និង​ម៉ូតូ ដោយ​​ពាក់​អាវ និង​មួក​ស​ដែល​​មាន​រូប​ព្រះអាទិត្យ ដែល​​ជា​រូប​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​ការចូលរួម​ពី​មន្ត្រី​សំខាន់ៗ​របស់​​គណបក្ស មានដូចជា អគ្គនាយក​ទំនាក់​ទំនង​​សាធារណៈ​របស់​​គណបក្ស លោក​ស្រី មូរ សុខ​ហួរ​។ សមត្ថកិច្ច​​ក៏​ត្រូវ​បាន​​ដាក់​ពង្រាយ ដើម្បី​សម្រួល​​ក្បួន​​ដង្ហែ​​ឃោសនា​។​
សកម្មជន​​គណបក្ស​សង្គ្រោះ​​ជាតិ នឹង​ដង្ហែ​ក្បួន​រក​សំ​ទ្បេង​​ឆ្នោត ដោយ​ឆ្លងកាត់​ផ្លូវ ចំនួន​១៦​ ​នៅ​រាជធានីភ្ន​ពេញ ដូច​ជា​​​ផ្លូវ​​​លេខ​​​១០៨ មហាវិថី​ម៉ៅ​​សេង​​ទុង មហាវិថី​​ព្រះ​ស៊ីសុវត្ថិ និង​ផ្លូវ​មួយចំនួនទៀត​។
 អ្នកគាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រាំនៅ​ទីលាន​ប្រជា​ធិបតេយ្យ មុន​ដង្ហែក្បួន​យុទ្ធ​នាការ​ឃោស​នា (រូបថត តាំង វីដា
នៅលើ​ផ្ទាំង​ឃោសនា​ដែល​ចង​ភ្ជាប់​​នឹង​រថយន្ត គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​កម្មវិធី​នយោបាយ​ជា​អាទិភាព​ចំនួន​​ ៧​ចំណុច​របស់​​ខ្លួន ដូចជា ចាស់ៗ​អាយុ​៦៥​ឆ្នាំ​ទ្បើង​​ទៅ នឹង​ទទួលបាន​ប្រាក់​៤​ម៉ឺន​រៀល​ក្នុង​មួយ​​ខែ កម្មករ​ទទួលបាន​ប្រាក់ខែ​ទាប​បំផុត​៦០​ម៉ឺន​​រៀល មន្ត្រីរាជការ​ទទួលបាន​ប្រាក់ខែ​ទាប​បំផុត​១​លាន​រៀល​ក្នុង​មួយ​ខែ កសិករ​ទទួល​បានកា​រ​ធានា​តម្លៃ​កសិផល ស្រូវ​ទាប​បំផុត​ ១០០០​រៀល ក្នុង​១​គី​ទ្បួ​ក្រាម ប្រជាពលរដ្ឋ​ក្រីក្រ​ទទួល​បាន​ការព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ប្រាក់ យុវជន​ទទួក​ឱកាស​ដូច​គ្នា​​នៅ​​ក្នុង​ការអប់រំ ការបញ្ចុះ​តម្លៃ​ប្រេង ជី​កសិកម្ម អគ្គិសនី និង​ការបញ្ចុះ​អត្រា​ការប្រាក់​ជូន​កសិករ​។​
 គោលនយោ​បាយ​ទាំង​៧​របស់​គណបក្ស​សង្គ្រោះ​ជាតិ (រូបថត តាំង វីដា)
ចំណែក ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​​សមាជិក​គណបក្ស​រាប់ពាន់​នាក់ កំពុង​ឃោសនា​រក​សំ​ទ្បេង​ឆ្នោត នៅ​លើ​សួនច្បារ នៅ​ទល់មុខ​ផ្សារ​តាខ្មៅ ក្រុង​តាខ្មៅ កៀក​នឹង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​។ សមាជិក​គណបក្ស​មួយ​​​ចំនួន​នឹង​ដង្ហែ​ក្បួន​ចេញពី​ទីក្រុង​តាខ្មៅ ចូល​មក​រាជធានី​ភ្នំពេញ​។ ចំណែក មួយចំនួន​ទៀត​ដង្ហែ​ក្បួន​ឃោសនា នៅតាម​ស្រុក​នានា នៅ​ខេត្ត​កណ្តាល​នោះ​។​
 យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល (រូបថត តាំង វីដា)
 យុទ្ធនាការ​រក​សន្លឹក​ឆ្នោត​របស់​គណបក្ស​នយោបាយ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៣​។ គណបក្ស​នយោបាយ​ចំនួន​៨ នឹង​ប្រកួតប្រជែង​ការបោះឆ្នោត​ជាតិ​ខាងមុខ​៕

5 comments:

Anonymous said...

A little bit earlier, if you read communist newspaper, there is only CPP conducted election campaign with many people participation. They showed their high rank officials lead the crowd in every provinces but most of their faces were disgusting, corrupting to the bone. Who want these cheap head to cling on power and oppressors for another five more years.

Anonymous said...

បងប្អូនអាចទាមទារប្រាក់ខែលើសណឹងបាន​ទៀត​​ប៉ុនែ្តសុំទោសអំណាចមិនអាចឲ្យបងប្អូនបានទេគឺនៅតែប្រមូលផ្តុំដូចCPPដដែល!!!​រត់ពីមាត់ខ្លា​ទៅចូលមាត់ក្រពើ។សព្វថ្ងៃយើងមានតែសិទ្ធិប៉ុនែ្តអត់
អំណាច

Anonymous said...

គោលនយោបាយ ១០០​ ខ +​ ៣ បំរើ ៣ ការពារ ៣ កសាង = គោលនយោ​បាយ​​៧ចំនុច

Anonymous said...

អាពុតCNRP សង្គ្រោះអាយួនយៀកកុង!

កំពុងតែនាំគ្នាប្តូរ ពីស្រុកខ្មែរ ទៅជាស្រុកយួន!

Anonymous said...

អាខ្មែរណាគំាទ្រគណបក្សយួនខ្ទើយមេគ្រោះរញ៉ីរញ៉ៃCNRP?
គិតឃើញួយ៉ាងម៉េចទៅគំាទ្រគណបក្សសង្រ្គោះយួន
អោយយួនចូលស្រុកប្លន់ទឹកដីខ្មែរខ្លួនឯង?
ដូចធ្វើអត្តឃាតជាតិឯង។
ភ្ញាក់ខ្លួនឡើងខ្មែរទំាងអស់គ្នា កុំបោះជាមួយយួន។
_________________________________
៣អាណត្តិមកហើយ!
គឺកុំបោះឲ្សអាក្តណា ដូចតែអាក្តណា!
@ អាសែន-អាស៊ី-អាខាមានក្តតែ៣គ្រាប់ គឺក្តមួយយួររួមគ្នា!
អាប្រែតចុយម៉ែវា សង្រ្គោះសំផឹងយួនដដែលៗ!