Wednesday, June 19, 2013

ឆ្កែប្រមាញ់ធាត់ជ្រុតរត់មិនរួចត្រូវម្ចាស់យកមកបង្អត់ទុកបង្ក្រាបបាតុករ

Tuesday, 18 June 2013 16:13 ដោយ ៖ ដើមអម្ពិល 
http://image.dap-news.com:81/dap-news/dap-images/2013/June/id-015/T-0410.jpg
ឆ្កែប្រមាញ់ធាត់ជ្រុតរត់មិនរួចត្រូវម្ចាស់យកមកបង្អត់ទុកបង្ក្រាបបាតុករ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាលការរង អ ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ បានប្រមូលមន្ត្រី អ ហ គ្រប់ស្រុក/ក្រុង ទូទាំងខេត្ត ដែលធាត់ដុះក្បាលពោះជ្រុលជាង ១១៤ នាក់ មកហាត់សម្រកទម្ងន់ ទប់ស្កាត់ការកើតជំងឺផ្សេងៗ នៅទីបញ្ជាការខេត្ត កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៣ ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង បានថ្លែងថា នេះជាការចាប់ផ្តើម លោកអនុញ្ញាតិឲ្យនាយ នាយរងពល អ ហ ដែលធាត់ និងដុះក្បាលពោះ ទាំងអស់យកចិត្តទុកដាក់ ហាត់សម្រកដោយខ្លួនឯង រយៈពេល ៥ ខែសិន ពេល ត្រួតពិនិត្យម្តងទៀតឃើញថា មិនស្រក លោកនឹងមានវិធានការ ប្រមូលអ្នកដុះក្បាលពោះទាំងនោះ មកហ្វឹកហាត់ ដោយមានគ្រូវិញម្តង ព្រោះថា ភាពធាត់ និងដុះក្បាលពោះកំប៉េងកំប៉ោង គ្មានភាពរហ័សរហួន មិនស័ក្កិសមជាង កងកម្លាំងប្រដាប់អាវុធនោះទេ ។

5 comments:

Anonymous said...

ស៊ីដេកៗមិនធ្វើការ ប្រព្រិត្តអំពើពុករលួយ អត់បានបំរើរាស្រ្ត

Anonymous said...

ក្បាលពោះសុទ្ធតែដុល្លារ កុំមើលងាវ!

Anonymous said...

ប្រយ័ត្នក្តារ ត!

Anonymous said...

ស៊ីដេក កក្តាន់ ស៊ីដេកកក្តាន់ មិនឲ្យធាត់!

Anonymous said...

លើលោកនេះមិនដែលមានការកាត់ទោស
ណាដូចការកាត់ទោសខ្មែរក្រហមដែលអូស
បន្លាយពេលជិ២០ឆ្នំាទៅហើយនោះ។
អស់លុយជាងរយលានដុល្លារអត់
ប្រយោជន៍គ្មានបានយុត្តិធម៌បន្តិច។
ប្រជាជនខ្មែរ
ក៏ឆោតអន្តរជាតិក៏ឆោតគឺគ្មានដឹង
នរណាប្រទេសណាសំលាប់រង្គាល
ពលរដ្ឋស្លូតត្រង់ខ្មែររាប់លាននាក់។
ពួកគេកាត់ទោសតែមេដឹកនាំខ្មែរក្រហម
និន្នាការខ្មែរឯខ្មែរក្រហមនិន្នាការយួន
ដែលកំពុងកាន់កាប់អំណាចក្នុង
រដ្ឋាភិបាលសព្វថ្ងៃ គេមិនអាចនំាយកមក
កាត់ទោសបាន។ឯណាយុត្តិធម៌?
ចាញ់បោកយួនទំាងអស់គ្នា។យួនយក
ខ្មែរក្រហមធ្វើជារនំាងបាំងខ្លួនហើយ
សំលាប់់ខ្មែរបានរួចខ្លួនហើយចំណេញ
ផលយ៉ាងធំធេងពីការសំលាប់ លួច ប្លន់និង
បោកប្រាស់ទំាងខ្មែរនិងអន្តរជាតិ។