អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភានេះ ហាក់ដូចជាកំពុងដើរផ្ទុយពីប្រទេសប្រជាធិបតេយ្យ។ លោក ឡៅ ម៉ុងហៃ បានបញ្ជាក់ថា ប្រសិនបើសភាបានអនុម័តដូចនឹងការស្នើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នេះ គឺជាការឆ្លុះបញ្ចាំងពីសភាផ្ដាច់ការទៅវិញទេ។
ដោយ ទីន ហ្សាការីយ៉ា 2013-06-06 RFA
ក្រុមអ្នកវិភាគនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា
ប្រសិនបើសភាអនុម័តដកតួនាទី
និងបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំងនៅក្នុងអង្គប្រជុំនៅ
ថ្ងៃទី៧ មិថុនា នោះ ហាក់បីដូចជាការរំលាយសភាទាំងមូល
ហើយខុសនឹងរដ្ឋធម្មនុញ្ញ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា
មានប្រសាសន៍ថា
ថ្វីត្បិតតែច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១
២០ បានកំណត់ថា
សមាជិកគណបក្សនយោបាយមួយទៅចូលគណបក្សថ្មីមួយផ្សេងទៀត
ត្រូវបាត់បង់តួនាទីសភាជាស្វ័យប្រវត្តិក្ដី ប៉ុន្តែលោកអះអាងថា
រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា
រដ្ឋសភាត្រូវមានតំណាងរាស្ត្រយ៉ាងតិចចំនួន ១២០រួប។ បញ្ហានេះ
លោកបញ្ជាក់ថា ប្រសិនបើសភាបើកកិច្ចប្រជុំថ្ងៃទី៧ មិថុនា
ហើយអនុម័តច្បាប់ផ្សេងៗទៀត ដោយគ្មានវត្តមានគណបក្សប្រឆាំងនោះ
មានន័យថា សភាមិនគ្រប់លក្ខណៈនោះទេ។
ការលើកឡើងដូច្នេះ បន្ទាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា
បានចេញសេចក្ដីប្រកាសព័ត៌មានថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
បានសម្រេចនិងអនុម័តនូវរបៀបវារៈចំនួន ៦ កាលពីថ្ងៃទី៥ មិថុនា
ក្នុងនោះមានរបៀបវារៈចំនួនពីរដែលសំខាន់នោះ គឺរបៀបវារៈ ទី១
ការអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួល
ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជា
ប្រជាធិបតេយ្យ និងរបៀបវារៈទី៦
នឹងអនុម័តលើសំណើសុំបង្កកប្រាក់ខែរបស់អតីតសមាជិកសភាមកពីគណបក្ស
សម រង្ស៊ី ចំនួន ២៥រូប គណបក្សសិទ្ធិមនុស្ស ៣រូប និងគណបក្ស នរោត្តម
រណឫទ្ធិ មួយរូបទៀ ដែលបានក្លាយជាសមាជិកគណបក្សសង្គ្រោះជាតិ
និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
ទន្ទឹមនឹងនេះ ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី៦ មិថុនា
បានចេញសេចក្ដីថ្លែងការណ៍សរសេរថា តំណាងរាស្ត្រគណបក្សទាំងពីរចំនួន
២៨រូប
មិនត្រូវបានសភាអញ្ជើញឲ្យទៅចូលរួមនៅក្នុងកិច្ចប្រជុំសភានៅ
ថ្ងៃទី៧ មិថុនា ទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា
បើសិនជាសភាអនុម័តដកតួនាទី
និងបង្កកប្រាក់ខែតំណាងរាស្ត្រគណបក្សប្រឆាំងនេះ
គឺផ្ទុយពីរដ្ឋធម្មនុញ្ញ មាត្រា ៧៦ បានចែងថា
រដ្ឋសភាត្រូវមានតំណាងរាស្ត្រយ៉ាងតិច ១២០រូបនោះ។
សេចក្ដីថ្លែងការណ៍បានហៅការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃ
រដ្ឋសភានេះថា ជាទង្វើខុសច្បាប់ ពីព្រោះថា
តំណាងរាស្ត្រនៅក្នុងរដ្ឋសភានៅសល់ ៩៥រូបប៉ុណ្ណោះ
ដែលចំនួននេះតិចជាងចំនួនកំណត់ដោយរដ្ឋធម្មនុញ្ញ។
ទង្វើនេះជាការរំលាយរដ្ឋសភាមុននីតិកាល។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
ការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភានេះ
ហាក់ដូចជាកំពុងដើរផ្ទុយពីប្រទេសប្រជាធិបតេយ្យ។ លោក ឡៅ ម៉ុងហៃ
បានបញ្ជាក់ថា
ប្រសិនបើសភាបានអនុម័តដូចនឹងការស្នើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍
នេះ គឺជាការឆ្លុះបញ្ចាំងពីសភាផ្ដាច់ការទៅវិញទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេនៅថ្ងៃទី៦ មិថុនា។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា
លោកបណ្ឌិត ជាម យៀប បានថ្លែងនៅក្នុងអង្គប្រជុំសភាកាលពីថ្ងៃទី៩
ឧសភា ថា លោកបានដាក់លិខិតទៅប្រធានសភា និងដាក់ទៅលោកនាយករដ្ឋមន្ត្រី
ដើម្បីសុំបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំង។ លោក ជាម យៀប
បានលើកហេតុផលថា ការស្នើសុំនេះ ពីព្រោះសមាជិកសភាគណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ
ដូច្នេះតួនាទីជាតំណាងរាស្ត្រត្រូវបាត់បង់
ដោយសារសមាជិកសភាទាំងនេះបានចូលរួមគណបក្សថ្មី
ផ្អែកតាមច្បាប់ការបោះឆ្នោត។
ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦ មិថុនា
បានចេញសេចក្ដីប្រកាសព័ត៌មានសម្ដែងពីការព្រួយបារម្ភជាខ្លាំង
ពាក់ព័ន្ធនឹងផលប៉ះពាល់មកលើសេរីភាពបញ្ចេញមតិនៅកម្ពុជា
ដែលអាចនឹងកើតមាន
ដោយសារតែច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម
របស់ខ្មែរក្រហម ដែលមានការអំពាវនាវដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័តនោះ
ច្បាប់នេះនឹងរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការដាក់
កំហិតមិនត្រឹមត្រូវមកលើការពិភាក្សាជាសាធារណៈ ការស្រាវជ្រាវ
និងការអប់រំអំពីសម័យខ្មែរក្រហម
និងការប៉ុនប៉ងធ្វើឲ្យការបង្រ្កាបមតិរបស់អ្នកប្រឆាំងក្លាយទៅជា
ស្របច្បាប់។
នៅថ្ងៃទី៦ មិថុនា ដដែលនេះដែរ គណបក្សសង្គ្រោះជាតិ
បានដាក់លិខិតទៅប្រធានសភា លោក ហេង សំរិន
ដើម្បីសុំពន្យារពេលការពិភាក្សា
និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់នេះ
ដោយយោងលើការស្នើសុំពីប្រជាពលរដ្ឋនិងសង្គមស៊ីវិល។
នៅក្នុងលិខិតស្នើសុំពន្យារពេលនោះ បានអះអាងថា
ការរៀបចំឲ្យមានច្បាប់នេះ ធ្វើឡើងដោយប្រញាប់ប្រញាល់
ព្រោះតែមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដើម្បីយកមកធ្វើការគាបសង្កត់
និងមួលបង្កាច់ដល់គណបក្សប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៨
កក្កដា ខាងមុខ។ ហើយថា
រដ្ឋសភាគួរតែទុកពេលវេលាស្រាវជ្រាវបន្ថែមទៀត
ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះមានគុណភាព
ដើម្បីធានាមិនត្រឹមតែហាមឃាត់ពលរដ្ឋមិនឲ្យបដិសេធមិនទទួលស្គាល់
នូវអំពើប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហមប៉ុណ្ណោះទេ
តែត្រូវដាក់មាត្រាមួយចំនួនទៀត
ដើម្បីហាមឃាត់មិនឲ្យគណបក្សនយោបាយរបស់ក្រុមខ្មែរក្រហមប្រល័យពូជ
សាសន៍នេះ
ត្រូវបានបន្តការងារនយោបាយរបស់ខ្លួននៅក្នុងសង្គមខ្មែរបន្តទៀត
ទោះជាក្នុងរូបភាពណាក៏ដោយ។
ត្រូវកំណត់កុំឲ្យអតីតមេដឹកនាំខ្មែរក្រហមអាចទទួលបានតំណែងធំៗ
ក្នុងកិច្ចការរដ្ឋ ដូចជាតំណែងប្រធានព្រឹទ្ធសភា រដ្ឋសភា
ឬតំណែងជានាយករដ្ឋមន្ត្រីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
ANTICIPATING VIETNAM’S NEXT MOVE IS THE KEY TO SAVE CAMBODIA
As the election is approaching, Khmer people should foresee some events that would likely to occur.
If the CNRP is able to convince the puppet government to reform the NEC, there will be good chance that the CNRP wins this upcoming election.
What would happen to Cambodia thereafter?
I have kept saying that after the CNRP wins the election, Vietnam will stage a fake civil war to destabilize the new government and at the same time Vietnam will launch a psychological warfare by spreading the words that “ you see, without Hun Sen and the CPP, there is war in Cambodia”. And some Khmer people would believe so because they normally don’t spend time to find the cause of the problem.
We must find out who start this fake civil war after the CNRP wins the election. Khmer people should expose these criminals who start this fake civil war and bring them to face justice in the International court, which has prosecuted many criminals against humanity in recent years.
Notice that by being able to install a puppet government since 1979, Vietnam has allowed Cambodia to have peace in exchange for its total dominance in Cambodia.
Just look at the Khmer natural resource, the temple Angkor Wat, the border’s encroachment, and most importantly the incessant mass influx of the Vietnamese into Cambodia. So, the current peace in Cambodia is extremely dangerous because Khmer people will become a minority in the near future. And Vietnam can legally absorb Cambodia through legal means.
Why does Vietnam initiate a new war in Cambodia after the CNRP wins ?
Here is the trend:
1- After march 18, 1970, Vietnam invaded Cambodia. We must know that this invasion would have occurred with or without Sihanouk’s request.
2- In late 1978 and 1979, Vietnam invaded Cambodia because Pol Pot refused to submit to Vietnam. Again, we must know that this invasion would have occurred with or without Heng Samrin, Chea Sim, and Hun Sen’s request. Vietnam has its own plan to attack Cambodia.
3- Therefore, after this July 28, 2013, after the CNRP wins the election, Vietnam will use its special force who have been living in Cambodia since 1979 to attack the new government to create social turbulence. Again this attack would occur with or without Hun Sen’s request.
Vietnam might also create some groups to act violently such as killing people and then linking those groups with the CNRP, thus giving Vietnam and its puppet the right to restore order and crush the CNRP’s government. We should aware of this “blaming” tricks deployed by Vietnam.
4- If Vietnam is a friendly neighbor, what is Vietnam’s ulterior motive behind the creation of Khmer Vietminh? These Khmer Vietminh have been using by Vietnam as a mask or a tool to cover Vietnam’s action in Cambodia. The scene of Khmer killed Khmer largely stemmed from this Khmer Vietminh – Vietnam genius idea.
5- The CNRP should inform the international community, particularly the UN about this strong possibility of a fake civil war generated by Vietnam..
Khmer people must remember that let Cambodia to have peace and prosperity has never been in Vietnam’s dictionary. Vietnam makes profit over Khmer suffering and social unrest.
Bun Thoeun
លោក សួន សេរីរដ្ឋា ជាពលរដ្ឋខ្មែរ ជាកូនកសិករខ្មែរគំរូ
សាមញ្ញធម្មតាៗ,........
_____________________________
-គ្មានងារជាសម្ដេច-ឯកឧត្តមអច្ឆរិយៈ ចោលម្សៀតក្បត់ជាតិ អីនិងគេទេ។
_____________________________
លោកគ្រាន់តែជាអ្នកជួយយក
អំណាចពលរដ្ឋខ្មែរ គ្រប់ទិសទី
រំដោះ យក អំណាច + សេរីភាព
ពីអាចោរយួនកុម្មុយនិស្ត
និងពួកអាក្បត់ជាតិលក់ក្បាលធ្វើកញ្ជះយួន
-អាចោរCNRP ស៊ីឈ្នួលសង្រ្កោះយួន(៧មករា)
-អាចោរពាក់ដួន CPP(៤យួន)
*** ឲ្យមកពលរដ្ឋខ្មែរវិញតែប៉ុណ្ណោះ......។
Post a Comment