Monday, June 24, 2013

CNRP in Pursat yesterday, June 23

វេទិកា សាធារណៈ នៅឃុំ សំរោង, ស្រុ ភ្នំក្រវាញ, ខេត្ត ពោធិសាត់

ក្រុមការងារ គណបក្សសង្រ្គោះជាតិ ខេត្តពោធិសាត់ បានរៀបចំ ពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ រាប់រយនាក់ កាលពីថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០១៣ នៅឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ 
ពិធីសំណេះ សំណាលនេះ ត្រូវ បានអញ្ជើញ ចូលរួម ដោយលោក យឹម សុវណ្ណ ប្រធាន គណៈកម្មាធិការ ប្រតិបត្តិ, អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងជាសមាជិក គណៈកម្មាធិការ នាយកគណបក្ស, និងលោក ងឹម ញេង ជាប្រធាន ក្រុមការងារ គណបក្សសង្គ្រោះជាតិ ខេត្តពោធិសាត់ ។  ថ្លែងក្នុងពិធីនេះ, លោក យឹម សុវណ្ណ បានលើក អំពីវិធីសាស្រ្ត ក្នុងការប្រមូល ថវិកាជាតិ នៅពេល គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ដើម្បី ឲ្យរាជរដ្ឋាភិបាល សង្គ្រោះជាតិ គោរព តាមការសន្យា ដូចក្នុងគោលនយោបាយ សំខាន់ៗ ៧ចំណុច របស់ គណបក្សសង្រ្គោះជាតិ។  លោក យឹម សុវណ្ណ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ រាយការណ៍បន្ត អំពីគោលនយោបាយនេះ ទៅដល់ប្រជាពលរដ្ឋ ផ្សេងៗទៀត ដើម្បី ឲ្យប្រជាពលរដ្ឋ ទាំងនោះ បានយល់ ជ្រួតជ្រាប, ចូលរួម គាំទ្រ, និងបោះឆ្នោត ជូន គណបក្សសង្រ្គោះជាតិ ឲ្យបានគ្រប់ៗគ្នា ។

គោលនយោបាយ សំខាន់ៗ របស់ គណបក្សសង្រ្គោះជាតិ រួមមាន៖

១.  ចាស់ៗ ពីអាយុ ៦៥ឆ្នាំ ឡើងទៅ ទទួលបាន ៤ម៉ឺនរៀល ក្នុង១ខែ;

២.  កម្មករ ទទួលបាន ប្រាក់ខែ ទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ;

៣.  មន្រ្តីរាជការ ទទួលបាន ប្រាក់ខែ ទាបបំផុត ១លានរៀល ក្នុង១ខែ;

៤.  កសិករ ទទួលបាន ការធានា តម្លៃកសិផល (ស្រូវ ទាបបំផុត ១,០០០ រ/kg);

៥.  ប្រជាពលរដ្ឋ ក្រីក្រ ទទួលបាន ការព្យាបាលជម្ងឺ ដោយឥតយកប្រាក់;

៦.  យុវជន ទទួលបាន ឱកាសដូចគ្នា ក្នុងការអប់រំ និងការងារ ត្រឹមត្រូវ;

៧.  បញ្ចុះតម្លៃ ប្រេង, ជីកសិកម្ម, អគ្គិសនី, និងបញ្ចុះ អត្រាការប្រាក់៕
 

4 comments:

Anonymous said...

These 7 revenues or approaches set out by CNRP will serve cambodians to get out of poverty.
So far,CPPhas claimed that cambodian people will be rich before government is just a lie to cambodians.

Only the officials and those fat cat including Hun sen and their clans turn cambodia's assetts into their personal ones.

Please wake up all cambodians.

Angkor

Anonymous said...

គួរ​កត់សំគាល់៖

ក្រុមCNRPនៅលើបដាឬលើក្បាលសរសេរថា៖
( សមាជប្រជាជនកម្ពុជា ?)
* ពួក CNRP នេះនៅ​​តែជាអាយ៉ង
ក្រោមអាយ៉ង CPP ដដែល។

@ សព្វថ្ងៃ សំរាប់​ក្រុមកុម្មុយនីស្តយួនCPP,
ប្រជាជន = ជនកុម្មុយនីស្ត(យួន)
កម្ពុជា = សំរាប់​របបកុម្មុយនីស្ត(យួន)
-ប្រជាធិបតេយ្យកុម្មុយនីស្ត(យួន) ឬ .ប្រជាធិបតេយ្យក្លែងបន្លំ ឬ
.របបចោរធិបតេយ្យ!
________________________________

@ សំរាប់ ខ្មែរមិនកុម្មុយនីស្ត៖
-ពលរដ្ឋខ្មែរ ឬ ប្រជាពលរដ្ឋ​ខ្មែរ​
-ប្រទេសខ្មែរ
-ប្រជាធិបតេយ្យសេរី ពិតប្រាកដ...........

Anonymous said...

កាសែតដើមអំពិលជូរថាមានសកម្មជនគណបក្ស
សង្រ្គោះជាតិចុះចូលមានឈ្មោះ ជាលីជាដើម
តើមែនទេ ?នៅខេត្តពោធិសាត់ ។

Anonymous said...

អាសង្រ្គោះ មិនអាសង្រ្គោះវាតែ ១ ទេ!