Sunday, June 23, 2013

Message of CNRP President Sam Rainsy - Inflation in Cambodia

 Photo: ជនជាតិខ្មែរ ចង់បាន នាយករដ្ឋមន្ត្រីមួយរូប ដែលយល់អំពីបញ្ហាសេដ្ឋកិច្ច។

ខ្ញុំ នឹង យក បទពិសោធន៍ និង ជំនាញ សេដ្ឋកិច្ច របស់ ខ្ញុំ ទៅ ប្រើប្រាស់ ដើម្បី បញ្ចុះ តម្លៃ ម្ហូបអាហារ  ប្រេងសាំង  ភ្លើងអគ្គិសនី ។ល។ នៅ ទូទាំង ប្រទេស កម្ពុជា។

ខ្ញុំ នឹង បញ្ចុះ តម្លៃ ទំនិញ ដោយ ដកហូត សិទ្ធិផ្តាច់មុខ ពី ឈ្មួញ ទុច្ចរិត ហើយ ធានាឲ្យ មាន ការប្រកួត ប្រជែង លើ ទីផ្សារ ដោយ សេរី និង សមធម៌។  មានន័យ ថា  ខ្ញុំ នឹង លុប បំបាត់ អំពើ ពុករលួយ ដោយសារ ថា ឈ្មួញ ដែល ប្រើ សិទ្ធិ ផ្តាច់មុខ តែងតែ ផ្តល់ សំណូក សូកប៉ាន់ ដល់អ្នកដឹកនាំ ពុករលួយ  ដើម្បី ទទួលបាន សិទ្ធិកំណត់តម្លៃទំនិញ តាមតែអំពើចិត្តរបស់ខ្លួន ពីព្រោះគ្មានការប្រកួតប្រជែង ពីអ្នកធ្វើជំនួញ ដទៃទៀត។ 

ទន្ទឹមនឹងនេះ ខ្ញុំនឹងបំបាត់ ឬបញ្ចុះ ពន្ធដារ ដែលមន្ត្រីរាជការពុករលួយ ប្រមូលដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនរបស់គេ។  ខ្ញុំនឹងប្រមូល ពន្ធពិតប្រាកដ ដាក់ចូលក្នុងឃ្លាំងរដ្ឋ តាមផ្លូវច្បាប់ ដើម្បីយកទៅប្រើប្រាស់ ក្នុងផលប្រយោជន៍សាធារណៈ។ 

ប្រៀបធៀប ទៅនឹងស្ថានការណ៍បច្ចុប្បន្ន  ខ្ញុំនឹងធ្វើ ឲ្យ ពន្ធដារថយចុះ  តម្លៃ ទំនិញក៏ថយចុះ   ហើយបង្កើន គុណភាព សេវាសាធារណៈ។
ជនជាតិខ្មែរ ចង់បាន នាយករដ្ឋមន្ត្រី មួយរូប ដែលយល់ អំពីបញ្ហាសេដ្ឋកិច្ច។  ខ្ញុំ នឹងយក បទពិសោធន៍ និងជំនាញ សេដ្ឋកិច្ច របស់ខ្ញុំ ទៅប្រើប្រាស់ ដើម្បី បញ្ចុះតម្លៃ ម្ហូបអាហារ, ប្រេងសាំង, ភ្លើងអគ្គិសនី ។ល។ នៅទូទាំង ប្រទេស កម្ពុជា។

ខ្ញុំ នឹងបញ្ចុះ តម្លៃទំនិញ ដោយដកហូត សិទ្ធិផ្តាច់មុខ ពីឈ្មួញ ទុច្ចរិត, ហើយ ធានា ឲ្យមាន ការប្រកួតប្រជែង លើទីផ្សារ ដោយសេរី និងសមធម៌។  មានន័យ ថា, ខ្ញុំ នឹងលុបបំបាត់ អំពើ ពុករលួយ ដោយសារ ថា, ឈ្មួញ ដែលប្រើសិទ្ធិ ផ្តាច់មុខ, តែងតែ ផ្តល់សំណូក សូកប៉ាន់ ដល់អ្នកដឹកនាំ ពុករលួយ ដើម្បី ទទួលបាន សិទ្ធិកំណត់ តម្លៃទំនិញ តាមតែ អំពើចិត្ត របស់ខ្លួន ពីព្រោះ គ្មានការប្រកួតប្រជែង ពីអ្នកធ្វើជំនួញ ដទៃទៀត។

ទន្ទឹមនឹងនេះ, ខ្ញុំ នឹងបំបាត់ ឬបញ្ចុះ ពន្ធដារ ដែលមន្ត្រីរាជការ ពុករលួយ ប្រមូលដាក់ ក្នុងហោប៉ៅ ផ្ទាល់ខ្លួន របស់គេ។   ខ្ញុំ នឹងប្រមូលពន្ធ ពិតប្រាកដ ដាក់ចូល ក្នុងឃ្លាំងរដ្ឋ តាមផ្លូវច្បាប់ ដើម្បី យកទៅប្រើប្រាស់ ក្នុងផលប្រយោជន៍ សាធារណៈ។

ប្រៀបធៀប ទៅនឹងស្ថានការណ៍ បច្ចុប្បន្ន, ខ្ញុំ នឹងធ្វើ ឲ្យពន្ធដារ ថយចុះ, តម្លៃទំនិញក៏ថយចុះ, ហើយ បង្កើនគុណភាព សេវាសាធារណៈ។

5 comments:

Anonymous said...

គោលគំនិតនេះ ពិតជាប្រសើរណាស់សម្រាប់
ពលរដ្ឋខ្មែរក្នុងសង្គម៕

chhun harvichear said...

 ​     ​ប្រជាជនខ្មែរលោកចង់បានណាស់អ្នកដឹកនាំដែលមានសមត្តភាពមិនថាឡើយសង្គមកិច្ច សេដ្ឋកិច្ច
    គឺគ្រប់ផ្នែកគ្រប់ក្រសួង។ដូច្នេះសូមអស់លោកដែលមានជំនឿនិងមានឥទ្ធិពលលើការបោះឆ្នោតនាខាងមុខ
    នេះបញ្ជាក់ឱយបានច្បាស់ៗផង(កុំលេងប្រឡំមែន)ព្រោះការដឹកនាំប្រទេសជាតិពុំមែនមានតែមួយក្រ
    សួងនេះទេ សូមជ្រាប...ចុះក្រសួងផ្សេងៗទៀតម្តេចមិនលើកមកនិយាយផង?
                 ជនអវិជ្ជា

Anonymous said...

ខ្មែរថា បើចង់ឱ្យដល់កំពូល ត្រូវចាប់ផ្ដើមពីដំបូង
សិន។ចង់មានក៏ត្រូវតែខំព្យាយាមប្រឹងប្រែង!

Anonymous said...

cnrp លេង-លេង
kmean ei ច្បាស់ ទេ!
ប្រឡំ-ប្រឡំ ter rohaut..........

Phirun said...

ច្រើនឆ្នាំណាស់មកហើយដែលប្រជាជនទាំងអស់ធុញទ្រាន់នឹងវិធីសាស្រ្តទារពន្ធ និង ចារិតដ៏ក្រអឺតក្រទមរបស់មន្រ្តីពន្ធដា និង គយ។ ខ្ញុំគាំទ្រយ៉ាងស្មោះស្ម័គ្រលុបបំបាត់ចោលវប្បធម៌ដ៏អប្បលក៌្ខរបស់មន្រ្តីទាំងនោះ។