ជនរងគ្រោះ ខ្មែរក្រហម នឹងធ្វើបាតុកម្ម ប្រឆាំង លោកកឹម សុខា នៅថ្ងៃ៩ មិថុនា
VOA Khmer Services | 4 June 2013
ថ្លែងក្នុងសន្និសីទកាសែត, លោកជុំ ម៉ី ដំបូង លោក បានទម្លាក់ ការទទួលខុសត្រូវ ចំពោះ កាំង ហ្កេកអ៊ាវ, ហៅឌុច, អតីតប្រធានមន្ទីរ ស-២១, តែ ក្រោយមក បន្ទាប់ពីសហការី របស់លោក បានខ្សិបប្រាប់ ទើបលោក បានកែតម្រូវពាក្យ ថា, លោកកឹម សុខាវិញ។ភ្នំពេញ — អ្នករស់រានមានជីវិត មួយរូប ពីមន្ទីរឃុំឃាំង គុកទួលស្លែង នៅក្នុង របបកម្ពុជាប្រជាធិបតេយ្យ, គឺ លោកជុំ ម៉ី បានកំណត់ យកថ្ងៃ ទី៩ ខែមិថុនា ខាងមុខនេះ ជាថ្ងៃ ធ្វើមហាបាតុកម្ម ប្រឆាំង នឹងលោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ។ ស្របពេលនេះដែរ, គណៈកម្មការ អចិន្ត្រៃយ៍ របស់ រដ្ឋសភា គ្រោងនឹងដាក់ សេចក្តីព្រាងច្បាប់ ដើម្បី ដាក់ទោសអ្នក ដែលរិះគន់ថា គ្មានរបបខ្មែរក្រហម នៅក្នុងកិច្ចពិភាក្សា ពេញអង្គ នៅថ្ងៃសុក្រ សប្តាហ៍ក្រោយនេះ។
គម្រោងធ្វើបាតុកម្មនេះ នឹងមានមនុស្ស ចូលរួម ប្រមាណ ២ម៉ឺននាក់ ដោយគ្រោង នឹងធ្វើការជួបប្រជុំគ្នា នៅទីលានប្រជាធិបតេយ្យ និង២,០០០ នាក់ ផ្សេងទៀត នឹងជួបប្រជុំគ្នា នៅទីស្នាក់ការ គណបក្សសង្គ្រោះជាតិ, ក៏ប៉ុន្តែ នៅមិនទាន់ដឹងថា អាជ្ញាធរក្រុងភ្នំពេញ និងអនុញ្ញាតច្បាប់ ឱ្យធ្វើមហាបាតុកម្ម អហិង្សានេះ ឬក៏យ៉ាងណា, ដែលជាញឹកញាប់ បដិសេធ ការស្នើសុំធ្វើ មហាបាតុកម្ម ពីអង្គការសង្គមស៊ីវិល និងពីគណបក្សប្រឆាំង។
ថ្លែងប្រាប់ ក្នុងអង្គសន្និសីទកាសែត ដែលរៀបចំឡើង នៅក្នុងបរិវេណ មន្ទីរឃុំឃាំង ស-២១ ឬគុកទួលស្លែង ជាទីកន្លែង ដែលលោកជុំ ម៉ី ធ្លាប់ បានជាប់ឃុំ កាលពីក្នុង របបកម្ពុជាប្រជាធិបតេយ្យ, លោក បានប្រកាស ដោយលាយឡំ នឹងសំឡេងអួលដើម ក ថា, ការធ្វើមហាបាតុកម្មនេះ មិនមែន ដើម្បី បម្រើផលប្រយោជន៍ នយោបាយ ណាមួយទេ។
លោក ជុំ ម៉ី ប្រធាន សមាគមជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, ហៅកាត់ ថា «ក្សេមក្សាន្ត», បាននិយាយថា លោក ចង់ប្រាប់ពិភពលោក អំពីការឈឺចាប់ របស់លោក ចំពោះអ្វី ដែលលោកកឹម សុខា និយាយថា បានប៉ះពាល់ ដល់ផ្លូវចិត្ត របស់លោក យ៉ាងខ្លាំង។
«យើង ឈឺចាប់មែនទែន, អាដំបៅវា ចង់ជាទៅហើយ មិនគួរ លោកកឹម សុខា ទៅឆ្កឹស ឱ្យវា កម្រើកឡើងវិញទេ។ អញ្ចឹង ជនរងគ្រោះ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ, គាត់ មានការឈឺចាប់ណាស់។»
ថ្លែងក្នុងសន្និសីទកាសែត, លោកជុំ ម៉ី ដំបូង លោក បានទម្លាក់ ការទទួលខុសត្រូវ ចំពោះ កាំង ហ្កេកអ៊ាវ, ហៅឌុច, អតីតប្រធានមន្ទីរ ស-២១, តែ ក្រោយមក បន្ទាប់ពីសហការី របស់លោក បានខ្សិបប្រាប់ ទើបលោក បានកែតម្រូវពាក្យ ថា, លោកកឹម សុខាវិញ។
នៅក្នុងសន្និសីទកាសែត ហាក់បីដូច ជាមិនមាន ការចុះ សម្រុងគ្នា រវាង សមាគមជនរងគ្រោះ ដោយសារតែ មានមន្ត្រីម្នាក់ ដែលអះអាង ថា ជាប្រធាន រដ្ឋបាល បានចោទសំណួរសួរ លោកជុំ ម៉ីថា ការដឹកនាំ ធ្វើមហាបាតុកម្ម ជារឿងបុគ្គល លោកផ្ទាល់ ឬក៏មានការចូលរួម ពីជនរងគ្រោះ ក្នុងដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសាលាក្តីខ្មែរក្រហម ចូលរួម។ លោកជុំ ម៉ី គិតបន្តិច, រួចឆ្លើយថា តំណាងជនរងគ្រោះ ទាំងអស់ក្ នុងរបបខ្មែរក្រហម គ្រោងនឹងចូលរួម។
លោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ននេះ កំពុងមានបេសកម្ម នៅឯបរទេស ត្រូវបានដកស្រង់ សំដី មកថា, លោក បានរិះគន់ គុកទួលស្លែង ឬមន្ទីរ ស-២១ ថាជាគុក «សិប្បនិម្មិត» របស់ ពួកខ្មែរក្រហម ដែល «រៀបចំឡើង ដោយវៀតណាម។»
លោកជុំ ម៉ី បានទុករយៈពេល ចំនួន១០ថ្ងៃ ដើម្បីឱ្ យលោកកឹម សុខា សុំទោស, តែ មកដល់ថ្ងៃអង្គារនេះ រយៈពេល នៃការសុំទោស បានផុតកំណត់។
លោកជុំ ម៉ី បាននិយាយថា លោក លែងត្រូវការ សុំទោសទៀតហើយ, ហើយ វិធានការបន្ទាប់ គឺ ការដឹកនាំ ធ្វើមហាបាតុកម្ម ប្រឆាំង នឹងលោកកឹម សុខា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ និយាយថា ការដឹកនាំ ធ្វើបាតុកម្ម ជាសិទ្ធិ របស់ លោកជុំ ម៉ី។ លោក នៅតែ ថ្លែងការពារថា, សេចក្តីថ្លែងការណ៍ កន្លងមក ត្រូវបាន បកស្រាយ ខុសពីការពិត។
«ល្មមខ្មែរ ហ៊ាននិយាយ ការពិត តាមរយៈ ថ្ងៃ, ខែ, និងទីន្លែង ខុសហ្នឹងបាទ។»
លោក ប៊ូ ម៉េង អនុប្រធាន សមាគមជនរងគ្រោះខ្មែរក្រហម និងជាអតីតអ្ នករស់រានមានជីវិត ពីគុកទួលស្លែង បានចេញ សេចក្តីថ្លែងការណ៍មួយ ដាច់ដោយឡែក ដោយចាត់ទុក ថា ការប្រកាសធ្វើបាតុកម្ម របស់ លោកជុំ ម៉ី ប្រឆាំង នឹងលោកកឹម សុខា, គឺ ធ្វើក្នុងនាមខ្លួនលោក តែ ប៉ុណ្ណោះ, មិនមែន តាងនាម សមាគមក្សេមក្សាន្តឡើយ។
លោក ប៊ូ ម៉េង បានប្រកាសថា លោក នៅប្រកាន់ ជំហរអព្យាក្រិត, មិនចូលរួម បាតុកម្ម នោះទេ។ លោក បញ្ជាក់ថា សមាគម មានគោលការណ៍ ផ្សះផ្សាជាតិ, មិនមានគោលការណ៍ បំបែកបំបាក់ជាតិ នោះទេ៕
22 comments:
call it victimhood or what have you, but when a political candidate who wanted to challenge the office of prime minister abuse his speech by hiding behind the freedom of expression, then you have to protect your status as victim of the brutal KR to protest, you know. how dare kem soka said the unthinkable? how could anyone deny that the primitive KR did not kill its own people? you have to live in the hole to say such remark! and this guy wanted to be the prime minister of cambodia? think wisely, khmer people!
គណបក្សកុម្មុយនិស្តតែងតែកុហក!
កំ្ជឿទុកចិត្តលើគណបក្សកុម្មុយនិស្តនៅទាំងអស់។
អ្នកត្រូវតែបើកភ្នែករបស់អ្នកអោយទំហំធំ! រកមើលនៅជុំវិញអ្នក។
អ្នកត្រូវតែជ្រើសប្រជាធិបតេយ្យ។
Fake victim!
This guy looks like Khmer Vietminh!
Go ahead and protest as much as you want your dumb ass, because Ah Youns are so happy to see your stupid Khmers fighting each other, so Ah Youns can have your lands easily.
តាមោក.....
ហេតុអីជនជាតិខ្មែរមួយចំនួនតូចឬធំចូលចិត្តខឹងខ្វះការពិចារណាថ្លឹងថ្លែង ពាក្យនេះវាធ្វើឲ្យបាត់បង់នូវអ្វីដែលចង់បាន អ្វីដែលចង់ឃើញ
ដូចជាការកាត់ទោសខ្មែរ
ក្រហម មានរយះពេលប៉ុន្មានឆ្នាំហើយចំណាយ
ទឹកលុយអស់ប៉ុន្មាន?តើបានសម្រេចការកាត់ក្តីហើយឬនៅ សួរថាមេខ្មែរក្រហមដែលកំពុងកាត់ក្តីវាជាប់គុកយ៉ាងណា វាស្រួលយ៉ាងណា គេយកចិត្តទុកដាក់ពួកវាយ៉ាងណា? គ្រាន់តែអតីតអ្នកទោសនៅទួលស្លែងម្នាក់
ឈឺ តើមានអ្នកណាជួយថែរក្សារទុកដាក់ដើម្បីទុកជាសាក្សីក្នុងកាត់ក្តីរឿងមេខ្មែរក្រហម អ្នកទាំនោះ ស្លាប់ម្តងមួយ ម្តងមួយពេលនេះសល់តែពីរនាក់ គ្រាន់តែមានព្រឹត្តិកម្មពីអ្នកស្វែងរកការពិតដើម្បីប្រទេសជាតិ អតីតអ្នកទោសនៅទួលស្លែងមានព្រឹត្តិកម្មប្រឆាំងភ្លាម តាមការស្រែកពីអាខ្វាក់ហ៊ុន សែន ប្រុងនឹងធ្វើបាតុកម្មដោយមានប្រជាជនប្រហែល៥០០នាក់សួរថាចុះត្រង់ដែលអាខ្វាក់នឹងប័ក្សពួកវាកាត់ដីព្រំប្រទល់ ដីកោះឲ្យពលរដ្ឋយួនចូលមករស់នៅពេញស្រុកខ្មែរម្តេចក៏អ្នកទាំងនោះមិនស្រែកតវ៉ាទាមទារបណ្តេញពួកយួនទាំងនោះប្រឆាំងនឹងរដ្ឋាភិបាលអាយ៉ងយួនផងនោះអី ភ្លើរឬយ៉ាងណាខ្មែអើយកុំពុលនឹងសំដីមនុស្សក្បត់ប្រទេសជាតិ ក្បត់ប្រជាជនឯង ព្រៃខ្លាយជាវាលហើយ កុំភ្លើពេកល្មមភ្ញាក់ដឹងខ្លួនហើយ អាខ្វាក់វាស្រែកឲ្យខ្មែរដែលមិនចេះគឹតយល់អ្វីទាំងអស់ដើម្បីសន្លឹកឆ្នោតអាខ្វាក់ទេ មានជុំ មុីយជាប្រធាន ជុំ មីុយនេះក៏ធ្លាប់ឆ្លើយសម្លាប់មនុស្សកាលក្នុងរបបខ្មែរក្រហមកាលនៅជាប់គុក ពេលដែលខ្មែរក្រហមសួរចំម្លើយ ល្មមៗបានហើយ អ្នកណាក៏ឈឺចាប់ដែរក្នុងរឿងរបបខ្មែរក្រហមមិនមែនមានតែ ជុំ មីុយឯងម្នាក់ទេ ព្រោះតុលាការខ្មែរក្រហមមានក្រុមរដ្ឋាភិបាលនៅពីក្រោយខ្នងដើម្បីការពារពពួកកម្មាភិបាលខ្មែរក្រហម ស្តាប់បានខ្លះៗទេ ពពួកខ្មែរវង្វេងសតិល្មមដឹងខ្លួនហើយជុំវិញយួននៅពេញប្រទេសជាតិ អាខ្វាក់ហ៊ុន សែន ជា ស៊ីុម ហេង សំរិនហោ ណាំហុង គារ ឈន សីុម កា មានច្រើនទៀត ម្តេចមិនយកក្បាលពួកអាអស់នេះមកកាត់ទោសផង ចំជាអស្ចារ្យរ៉ុយៗមែនខ្មែរអើយ៕៕៕
11:11 AM. Think carefully ah chkae Youn. Why is your boss so scared of death of Sam Rancy and Kem Sohka winning the election? Why is your boss tricking this Youn dog Bou Meng and Cheng Mey into selling their brain to deny the real intention behind the genocide by the Vietnamese?
How do you think Sam Rancy and Kem Sohka train the terrorist inside his party when they have never killed anyone, but again and again accused by your boss because he is above the law.
He is dumb stupid (sorry: because I am young generation). At the present, the technicians can do all what someone need, look to the Hollywood movie. But just a voice cutting is just a easy work. Hun Sen is a mad man making Cambodia in trouble and he stand behind this. This info was manipulated by Hun Sen's cheap technicians and we can analyze it by computing and the the exact date of every segment from this document.
He look stupid, act stupid and he is so stupid.
I wonder how many members belong to Chum Mey association ? Why does he know
that twenty thousand victims wil do the demonstration - Did he send out the invitation ?
Chum Mey cannot rally twenty thousand persons to stand behind him unless he'll get
some help from CPP . If Hun Sen is so stupid enough to support the turmoil , he 'll come out as a loser because it's also the good opportunity for the Opposition Party to
organize a counter demonstration . The election will be delayed and the International
Community will intervene for free & fair election . Finally , all Khmer citizens will say
good bye to CPP forever .
សិទ្ធតែពួកអាឆ្វេងនិយម!!!មិនគិតដល់ជាតិរបស់ខ្លួនឯងទេ។យួនវារាតត្បាតពេញកម្ពុជាហើយនៅតែធ្វើខ្វាក់ទៀត។ពួកអាថោកទាប!!!
សិទ្ធតែពួកអាឆ្វេងនិយម!
មិនគិតដល់ជាតិសម រង្ស៊ីទេ!!
បុគ្គល ជុំមី ស្អីគេនោះ មើលមុខទៅក៍ដឹងថាជាមិន
មែនជនរងគ្រោះធម្មតាជាប់គុកខ្មែរក្រហមទេ គឺជា
មេខ្មែរក្រហមសុទ្ធសាធ ។ គឺជាសមមិត្តរបស់
ពួកអាខ្មែរ វៀតមិញ ហ៊ុនសែន និង បក្សពួកតែ
ម្តង ។ កុំចង់ចេញមកបន្លំធ្វើជាជនរងគ្រោះអីនោះ វាគ្មាន
មនុស្សណាគេជឿទេ មានតែពួកអាឆ្កែបំរើយួនគ្នា
វាទេទើបជឿ ។
ព្រោះអ្នកណាមិនដឹងថា ពួកអាខ្មែរកុម្មុយនិស្ត
លទ្ធិម៉ៅ និង អាកុម្មុយនិស្ត វៀតមិញ ទាំងអស់
មានអា ឈឺសីុម ហេងសំរិន ហ៊ុនសែន គាតឈុន ហោណាមហុង និង បក្សពួកវាទាំង
ពីរនិន្នាការ កំពុងគេចវេះពីការកសាងសុំណុំរឿង ០០៣ និង ០០៤ នោះ ។
ពេលនេះពួកវាកំពុងភ័យញាក់សាច់ ក្នុងការការ
ចាញ់ឆ្នោតផង និង ក្នុងការត្រូវប្រឈមមុខជាមួយ
សុះណុះរឿង ០០៣ និង ០០៤ ផង ។ ដូច្នេះ ពួកវាសព្វថ្ងៃដូចខ្លាត្រូវរបួស ឬ ដូចឆ្កែ
ឆ្កួតអញ្ចឹង ទើបពួកវារុញ សមមិត្ត ជុំមី របស់
ពួកវាឲចេញមកធ្វើរឿងឆ្កួតលីលា បំភ្លៃ ន័យពាក្យ
នេះ ទៅជាពាក្យនោះដើម្បីដាក់ទោសជនស្លូត
ត្រង់ ។
នេះហើយដែលហៅថាលទ្ធិកុម្មុយនិស្ត គឺជាលទ្ធិ
ដ៍សាហាវ និង ថោកទាបជាងគេក្នុងពិភព
លោក ។
បើបងប្អូនជនរួមជាតិខ្មែរនៅតែជឿពួកវាទៀត គឺខ្មែរនឹងទទួលរងទុកវេទនាដ៍ធ្ងន់ធ្ងរជាងហ្នឹងជា
រៀងរហូត ។
សាលារៀនទួលស្វាយព្រៃ: ហេតុអ្វីបានជាពួកគេបានផ្លាស់ប្តូរទៅជាទួលស្លែង?
សូមក្រឡេកមើលទៅគុកទួលស្លែងជាអ្វីដែលអ្នកឃើញគឺមិនដូចជាគុកទួលស្លែងចាស់ទេ។
ស្ថិតនៅក្រោមការកុម្មុយនិស្តនៅក្នុងរយៈពេល 5 ទៅ១០ ឆ្នាំបន្ទាប់ទៀតវានឹងត្រូវបានបាត់បង់ឬលក់ទៅឱ្យឯកជនជាមិនខានឡើយ។
តើតា ជំ្ មី្ ឥឡូវនេះសូមមើលគុកទួលស្លែងបានដូចជាគុកទួលស្លែងចាស់ទេ!?!
សូមគាំទ្រ ទស្សនៈរបស់ 10:49 PM ដោយ
អស់ពីដួងចិត្ត ត្រឹមត្រូវឥតខ្ចោះ!
សូមគាំទ្រ ដល់ជាតិសម រង្ស៊ី អស់ពី(ដួន)ចិត្ត !
Firstly, how is this Mey guy a HERO? He's just a survivor like the many victims of Khmer Rouge.
words do not kill khmer but yuon all over cambodia will kill khmer in many ways.
why chum mey is so stupid.
words do not kill khmer but yuon all over cambodia will kill khmer in many ways.
why chum mey is so stupid.
បើមិនមានជនសំណល់អស់នេះទេក៏មិនមានអ្នកណា
ដែលត្រូវហ៊ុន សែនចាប់មកគាបចេញប្រេងដូច
ជុំ ម៉ីនេះដែរ ដូច្នេះ ជុំ ម៉ីត្រូវរងទុក្ខទោសពីខ្មែរ
ក្រហមប៉ុល ពតផង ពីខ្មែរក្រហមដ៏ឆ្អិនឆ្អៅ
ហ៊ុនសែនផង របប៣ឆ្នាំ៨ខែ២០ថ្ងៃ ជុំ ម៉ីអាយុថ្លៃ
តែក្នុងរបប៧មករាប្រហែលចេតរ៉ូយ បើមិនធ្វើតាម
ពួកវា ព្រោះពួកវា ជាឆ្កែក្រពុលមុខ ៕
អាម្សៀរ ជុំ ម៉ី ត្រូវយួនទិញក្បាលបាន ឲ្យមកប្រឆំាងខ្មែរនិងខ្មែរ…
អាម្សៀរ ជុំ ម៉ី ត្រូវយួនទិញក្បាលបាន ឲ្យមកប្រឆំាង CNRP និង CPP...
Post a Comment