Friday, July 19, 2013

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែលរង​ចាំ​ទទួល​ដំណើរ​មក​ដល់​របស់​លោក​សម រង្ស៊ី​ មានការ​កើន​ឡើង​ជាង​ការ​រំពឹង​ទុក​

ដោយ ពេជ្រ សុធារី ថ្ងៃសុក្រ ទី19 កក្កដា ឆ្នាំ2013 ម៉ោង08:31 VOD
អ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិ​ជា​ច្រើន​ពាន់នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ និង​ខ្លះ​ធ្វើ​ដំណើរ​​​ទៅ​កាន់​​ព្រលាន​​យន្ត​​ហោះ​អន្តរ​​ជាតិ​កម្ពុជា ដើម្បី​​រង​​ចាំ​ទទួល​​ប្រធាន​​គណបក្ស​ប្រ​ឆាំង លោក សម រង្ស៊ី ដែល​នឹង​មាតុភូមិ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ។
បើតាម​មន្ត្រីគណបក្សសង្គ្រោះជាតិនៅទីលាន​ប្រជា​ធិបតេយ្យ​ ដែល​ប្រកាសពី​ចំនួន​អ្នក​ចូលរួមរងចាំទទួល​លោក​សម រង្ស៊ី​ បាន​ឲ្យ​ដឹង​ថា​ នឹង​មាន​ចំនួន​​ប្រមាណ ១០ម៉ឺននាក់។
អ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃសុក្រនេះ (រូបថតដោយ តាំង វីដា)

 អ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិ នៅតាម​ផ្លូវក្បែរព្រលានយន្តហោះ​ និង​នៅព្រលាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញ (រូបថតដោយ តាត ឧត្តម និង​ពី Facebook)

3 comments:

Anonymous said...

យើងខ្ញុំ សុំសួរថា ប្រសិនបើគណបក្សសង្រ្គោះជាតិ
មានវាសនានឹងទទួលជោគជ័យលើគណបក្សប្រជា
ជន តើ អាចនឹងមានសង្រ្គាមកើតឡើងទេ?ជាពិសេស
សង្រ្គាមស៊ីវិល!

Anonymous said...

3:12PM!
អន្តរជាតិ ចង់តែឃើញអា របៀប ហ្នឹង...ជាពិសេសគឺ
អាមេរិក តែម្តង សុំឲ្ស ហ៊ុន សែន សាកល្បងលោមើល
កើតសង្រ្គាម ​សង្គ្រាមស៊ីវិល ហាស់! ហា!!!
តិចលោ រកដី កប់ គ្មាន ?

បើមិនឥចឹងទេ ហេតុអីក៏ សម រង្ស៊ី ចូលមកស្រុកខ្មែរ
បានយ៉ាងរំភើប ដូច្នោះ ហា!ហា!!!

Anonymous said...

nice hair cut.