Hun Sen welcomes int'l and political parties participate in electoral irregularities.
ចាស់បូរាណលោកប្រាប់ថាត្រូវប្រយ័ត្នឆ្កែទាល់ច្រក
នាយករដ្ឋមន្ដ្រី ស្វាគមន៍ឱ្យអន្ដរជាតិ និងបក្សនយោបាយ ចូលរួមដោះស្រាយ បញ្ហាមិនប្រក្រតី ពេលបោះឆ្នោត
Wednesday, 31 July 2013 17:30 ដោយ ៖ ដើមអម្ពិល
-សម្ដេចតេជោ អំពាវនាវឱ្យប្រជាពល រដ្ឋ និងព្រះសង្ឃ រក្សាភាពស្ងប់ស្ងាត់
ភ្នំពេញ ៖ ជាសារនយោបាយលើកដំបូង ក្រោយបិទបញ្ចប់ នៃការបោះឆ្នោតនៅកម្ពុជា សម្រាប់អាណត្ដិទី៥ សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣នេះ បានថ្លែងស្វាគមន៍ ចំពោះការចូលរួម ពីអន្ដរជាតិបក្សនយោ បាយ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមក្នុងការដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួន ដែលកើតមានឡើង នៅក្នុងពេលបោះឆ្នោត នាពេលកន្លងទៅប្រសិនបើគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោតបង្កើតឱ្យមាន យន្ដការនេះ ។
ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងន័យបញ្ចប់បញ្ហានយោបាយនៅ ពេលនេះ ត្រូវបានសម្ដេចលើកឡើងក្នុង ពេលបង្ហាញវត្ដមាន ចុះទៅពិនិត្យការដ្ឋាន ស្ពានអាកាសស្ទឹងមានជ័យ និងផ្លូវក្រាល កៅស៊ូ នៅខាងក្រោមស្ពាន ដែលការបង្ហាញ វត្ដមានរបស់ប្រមុខនៃរាជរដ្ឋាភិបាលនេះ ដើម្បីបញ្ចប់នូវព័ត៌មានបំប៉ោងសភាព ការណ៍ទាំងឡាយ ត្រូវបានលើកឡើងនា ពេលបច្ចុប្បន្ននេះ ដូចជាថា សម្ដេចត្រូវបាន ក្រុមយោធា បង្ខំឱ្យចុះចេញពីតំណែងហើយ ប្រគល់តួនាទីនាយករដ្ឋមន្ដ្រី ជូនលោកឧប នាយករដ្ឋមន្ដ្រី សុខ អាន ។
ចំពោះពាក្យចចាមអារ៉ាម ដែលត្រូវ បានផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងហ្វេស ប៊ុកនោះ ត្រូវបានសម្ដេចតេជោឆ្លើយតប ទៅវិញថា នេះមិនមែនជាចរិតរបស់សម្ដេច ឡើយ ដែលត្រូវរត់ចោលប្រជាជនពេល ប្រជាជនមានទុក្ខលំបាកនោះ ។ សម្ដេច នាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា “ចរិតរបស់ ហ៊ុន សែន មិនរត់ចោលប្រជាជន នៅពេល មានទុក្ខលំបាកនោះឡើយ ហើយប្រជាជន កាន់តែមានទុក្ខលំបាក ហ៊ុន សែន កាន់តែ នៅជិតប្រជាជន ”។
ជាមួយគ្នានេះ សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ ថា គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ ទី២៩ ខែកក្កដា បានប្រជុំគណៈអចិន្ដ្រៃយ៍ របស់ខ្លួន ដោយប្រគល់ការងារជូនលោក ឧបនាយករដ្ឋមន្ដ្រី ស ខេង និងលោកសាយ ឈុំ ដើម្បីអង្គុយតុចរចា ជាមួយគណបក្ស ប្រឆាំង ។
សម្ដេចបានបញ្ជាក់ថា “ការដោះ ស្រាយនានា ខ្ញុំបានប្រគល់ទៅឱ្យយន្ដការ មួយ សម្រាប់ការត្រៀមរៀបចំពិភាក្សាជា មួយនឹងឯកឧត្ដម ស ខេង ជាមួយនឹងឯក ឧត្ដម សាយ ឈុំ។អីចឹងទេ បញ្ហានេះវាត្រូវ មានការសម្របសម្រួលមួយ ប៉ុន្ដែក្នុងករណី ចាំបាច់ ខ្ញុំក៏អាចប្រើពេលវេលាដ៏លំបាក របស់ខ្ញុំ ដើម្បីសន្ទនាមួយដែរ ”។
ជុំវិញលទ្ធផលនៃការបោះឆ្នោតជាមួយ នឹងការប្រកាសលទ្ធផលជាបណ្ដោះអាសន្ន នោះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រីលើក ឡើងថា គណបក្សនយោបាយណាឈ្នះវា មិនសំខាន់នោះឡើយ ប៉ុន្ដែ អ្វីដែលសំខាន់ នោះ គឺជាតិរបស់យើងទាំងមូលដែលឈ្នះ ហើយអ្នកដែលបំប៉ោងព័ត៌មាន តើអាច ក្លាយជានាយករដ្ឋមន្ដ្រី ឬមួយរដ្ឋមន្ដ្រីបាន ឬអត់ ។ សម្ដេចតេជោបានបញ្ជាក់ថា “ឥឡូវនេះខ្ញុំនៅក្នុងប្រទេស នៅក្នុងការ កាន់អំណាច ជានាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិ បាលនីតិកាលទី៤ តើមាននរណាមានសិទ្ធិ ឱ្យនាយករដ្ឋមន្ដ្រីនៅក្នុងមុខតំណែង បោះបង់ការងារ ”។
ចំពោះព័ត៌មាន និងសកម្មភាពមួយចំនួន ដែលបានកើតឡើង កាលពីរយៈពេលប៉ុន្មានថ្ងៃមុន ដូចជា ការនាំគ្នាសម្រុកចូលចាក់ សាំងទិញទំនិញ និងដកលុយពីធនាគារនោះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី សួរទៅកាន់ ប្រជាពលរដ្ឋទាំងអស់ថា តើចង់បានស្ថាន ភាពបែបនេះ ឬមួយយ៉ាងណា តើត្រូវការបិទតូប បិទផ្សារ បិទការ៉ាស់សាំង ឬបិទ ធនាគារ ? តើចង់ឱ្យស្ថានការណ៍វិលទៅរក ឆ្នាំ ១៩៧៥ ដែលនាំគ្នាចាកចេញពីរាជធានី ភ្នំពេញនោះ ? សម្ដេចតេជោបានបន្ដថា មុន ឆ្នាំ ១៩៩៨ កម្ពុជាមានតំបន់ត្រួតត្រាច្រើន ប៉ុន្ដែ ឥឡូវនេះបានប្រែប្រួលតាមរយៈការ ប្រកួតប្រជែង ដោយសន្លឹកឆ្នោត ដូច្នេះ សម្ដេចបានអំពាវនាវឱ្យព្រះសង្ឃ និងប្រជា ពលរដ្ឋទូទាំងប្រទេស ទុកចិត្ដរាជរដ្ឋាភិបាល និងទុកចិត្ដខ្លួនឯងតាមរយៈ ការបោះឆ្នោត កន្លងទៅនេះ ។
សម្ដេចតេជោ បានរំលឹកថា ក្រោយការ បោះឆ្នោតឆ្នាំ ១៩៩៣ ក៏មានវិបត្ដិក្រោយ ការបោះឆ្នោតឆ្នាំ ១៩៩៨ ក៏មានវិបត្ដិ ហើយការបោះឆ្នោតក្រោយឆ្នាំ ២០០៣ ក៏ មានវិបត្ដិ ប៉ុន្ដែវិបត្ដិទាំងនោះត្រូវបានដោះ ស្រាយចេញ ដូច្នេះវិបត្ដិសម្រាប់ការបោះ ឆ្នោត នៅឆ្នាំ ២០១៣ នេះ រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សនយោបាយ ដែលជាប់ ឆ្នោតមានអាសនៈនៅក្នុងរដ្ឋសភា នឹងរួមគ្នា ដោះស្រាយក្នុងនាមខ្មែរនឹងខ្មែរ ។
ជាសារថ្មីមួយទៀត ថ្លែងទៅកាន់ប្រជា ពលរដ្ឋ និងព្រះសង្ឃទូទាំងប្រទេសនោះ សម្ដេចនាយករដ្ឋមន្ដ្រី បានអំពាវនាវឱ្យ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធ ក៏ដូចជាក្រុមការងារគណបក្សប្រជា ជន ត្រូវបន្ដបេសកកម្មជួយដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ មិនថា ប្រជាពលរដ្ឋនោះបោះឆ្នោតឱ្យគណបក្សនយោបាយណានោះទេ ដូចជា ករណីបញ្ហាអាកាសធាតុ ក៏ដូចជាបញ្ហាជំនន់ទឹកភ្លៀង ដែលបច្ចុប្បន្ន ទឹកកំពុងតែធ្លាក់មកពីប្រទេសថៃ ហើយ ចូលក្នុងក្រុងប៉ោយប៉ែតជាដើម ។ សម្ដេចតេជោ បានបញ្ជាក់ថា “ត្រូវខិតខំការពារ ស្ថិរភាពនយោបាយ ការពារជីវភាពសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋឱ្យមានដំណើរការធម្មតា ”។
ទន្ទឹមគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីក៏ បានថ្លែងអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គួរតែផ្សព្វផ្សាយនូវព័ត៌មានចាំ បាច់ទាំងឡាយណា ស្ដីពីស្ថិរភាពជូនប្រជា ពលរដ្ឋ ហើយម្នាក់ៗត្រូវរក្សាភាពស្ងប់ស្ងាត់ ដោយរង់ចាំដំណើរការ និងយន្ដការបង្រួប បង្រួម និងដោះស្រាយដោយសន្ដិវិធី ៕
18 comments:
Don't trust this dog! What's his next trick?
Time to put an end. Once and for all.
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែកឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
មិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
Sam Rainsy is Cambodia's Next Internet Prime Minister.
Ah YOUN CHHIEN VORN ( He is a real Youn grown up in Cambodia) REJECTED INTERNATIONAL COMMUNITY TO RESULT THE ELECTION ISSUE WHICH IS DIFFERENT FROM AH CHKEH YOUN HUN SEN WHO INCLUDED THE INTERNATIONAL COMMUNITY.
I BELIEVE THAT WE NEED TO NEGOTIATE ALL THE TIME WITH THE PRESENTATION OF INTERNATIONAL COMMUNITY, NOT ONLY BETWEEN TWO INTERNAL PARTIES BECAUSE YOUN HAS SO MANY TRICK. THEY SHOULD THREAT US DURING THE NEGOTIATION.
IMAGINE IF THEY WIN WHY THEY ACCEPT TO NEGOTIATE. THIS SHOWS CLEARLY THAT THEY LOST THE ELECTION AND THEY ACCEPT TO NEGOTIATE. THIS SHOWS THAT THEY ARE VERY HYPOCRITE. FURTHERMORE, DURING THE ELECTION THERE WERE MANY AND MANY KIND OF FRAUD AS WE SAW IN FACEBOOK AND YOUTUBE. THIS TIME IS THE REAL EVIDENCE THAT YOUN TRIES TO SWALLOW OUR COUNTRY BY SENDING YOUN TO VOTE IN THIS ELECTION, AND TRYING TO STOP KHMER POPULATION FROM VOTING.
WE KHMER MUST HAVE IN OUR MIND THAT OUR REAL LEADER TO RESCUE OUR NATION IS CNRP WITH THE PRESIDENT SAM RAINSY AND KEM SOKHA. WE MUST FOLLOW HIM AL THE WAY AND WE MUST PAY ATTENTION ABOUT THE PROPAGANDA ABOUT SOCIAL MEDIA TO BREAK OUR NATION. ALL KHMER YOUTH MUST UNDERSTAND THAT YOUN IS THE EXPERT TO BREAK KHMER NATION BY LYING...THEREFORE, ALL INFORMATION MUST, MUST , MUST ALWAYS VERIFY WITH CNRP. YOU MUST HAVE THE REAL EVIDENCE BEFORE BELIEVING. STAY STRONG. LOVE ALL KHMER. YOU MUST UNDERSTAND THAT YOU OWN LOGICAL JUDGEMENT YOU KNOW RIGHT AWAY THAT I AM A REAL KHMER OR YOUN. DO THE SAME THING WITH OTHER SITUATION. THIS IS THE CHANCE FOR OUR NATION.
ALL KHMER YOUTH MUST STAY STRONG WALKING ALL THE WAY AFTER OUR HERO SAM RAINSY. ALL NATION NEED YOUTH TO SUPPORT ITS NATION. WITHOUT YOUTH, NATION CANNOT BE SURVIVED.
ជារឿងពិត គណបក្ស ប្រជាជន គ្មាន ខ្លាច គណបក្ស សង្គ្រោះជាតិ សូម្បី បន្តិច
ប៉ុន្តែ គណបក្ស ប្រជាជន ខ្លាច ណាស់ អន្តរជាតិ និង ការងើប បះបោរ របស់ មហាជន ខ្មែរ ទូទាំង ប្រទេស,
មហាជន ខ្មែរ ទូទាំង ប្រទេស ត្រូវតែ ដឹង។
បើ មហាជន ខ្មែរ ទូទាំង ប្រទេស នៅ ស្ងៀម, អ្វី ទាំងអស់ ច្បាស់ជា គណបក្ស ប្រជាជន ធ្វើស្រេច ចិត្ត មិនខាន។
ចំណែក ការបោះឆ្នោត ទោះ បោះឆ្នោត ១០០ ដង ទៀត
ក៏ គ្មាន ឈ្នះ គណបក្ស ប្រជាជន ដែរ
ព្រោះ គណបក្ស ប្រជាជន សំបូរ បំផុត ល្បិច ថោកទាប
ទោះ ចាញ់ ក៏ នៅ តែ ក្លែងបន្លំ លទ្ធផល ថា ឈ្នះ ដែរ។
គណបក្ស ប្រជាជន ខ្លាច ណាស់ អន្តរជាតិ និង ការងើប បះបោរ របស់ មហាជន ខ្មែរ ទូទាំង ប្រទេស
លទ្ធផល ការបោះឆ្នោត ត្រូវបាន គ.ជ.ប. កែប្រែ តួលេខ តាម បញ្ជា ផ្ទាល់ ពី ខៀវ កញ្ញារិត ដែល ធ្វើតាម បញ្ជា ផ្ទាល់ របស់ ហ៊ុន សែន
ហ៊ុន សែន ត្រូវតែ បញ្ចប់ ការដឹកនាំ របស់ខ្លួន ចាប់ពី ឆ្នាំ 2013 នេះ ព្រោះ 28 ឆ្នាំ ក្នុង អំណាច, ហ៊ុន សែន បានបំផ្លាញ ប្រទេស ខ្មែរ គ្មាន សល់ អ្វី!
សហរដ្ឋ៖ ដល់ ពេល ហ៊ុន សែន ត្រូវតែ ចុះចេញ ពី តំណែងហើយ ដោយ សន្តិវិធី
ព្រឹត្តិការ សំងាត់៖ ហេតុមេច លទ្ធផល ការបោះឆ្នោត ត្រូវបានចេញ បញ្ច្រាស?
Sam Rainsy is Cambodia's Next Internet and Facebook Prime Minister.
អាមួយនិយាយមុនគេនោះ ពិតជាមិនអាចទទួលយកបានទេ។ រឿងបំពុលបរិយាកាសសង្គមជាតិ ខ្មាំងវាត្រូវតែបញ្ចូលមនុស្សបែបនេះលូកដៃកកូរ។ ជំរាបចុះ ពួកនេះជាឧបករណ៍របស់សត្រូវ មានបេសកកម្មដុតខ្លោច រោចឲ្យរោចឲ្យឆៅ។ គ្រោះថ្នាក់ មិនមែនសម្រាប់តែបុគ្គលឬបក្ខណាទេ គឺចំពោះជាតិខ្មែរទាំងមូល។
Jendhamuni, where do you find "ស្វាគមន៍ឱ្យអន្ដរជាតិ", in ដើមអម្ពិល report?
កន្ដួយម៉ែអាចុយម្រ៉ាយហ៊ុន សែនអាកញ្ជះយួន
ដាច់ថ្លៃ វាខំប្រឹងនិយាយរកហេតុផលអោយគេ
គំាទ្រវាកាន់ដំណេងជានាយករដ្ឋមន្រ្តីតទៅទៀត។
វាហ្នឹងហើយខ្មែរក្រហមបាតដៃប្រឡាក់ឈាម ។
កាលនៅក្នុងរបបខ្មែរក្រហម ប្រទេសខ្មែរមិនទាន់
ធ្លាក់ក្នុងអំណាចទំាងស្រុងទៅយួន ព្រោះយួនវារវល់នឹងការកាប់សំលាប់ប្រជាជនខ្មែរ
លួចប្លន់ទ្រព្យសម្បត្តុខ្មែរនិងបំផ្លាញវប្បធម៌ខ្មែរ
ទើបជាវាមិនទាន់នំានិគមយួនចូលមកលេបទឹកដីខ្មែរ។លុះដល់ក្រោយ៧មករា ប្រទេសខ្មែរធ្លាក់
ក្ននុងអណាចយួនទំាងស្រុងទើបវាដឹកនំានិគមយួន
រាប់លានចូលមកលេបទឹកដីខ្មែរ។កុំថាមិនសំខាន់
ដែលគណបក្នយោបាយណាឈ្នះ អាខ្វាក់!
លោកសម រង្ស៊ីឈ្នះ គឺជារឿងសំខាន់ជាទំបំផុត
សំរាប់រំដោះប្រទេសជាតិពីក្រញំាយួន!!!!
យើងខ្ញុំ សូមគាំទ្រទាំងស្រុងមតិរបស់ 3:22 AM!
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីកៅអី និងងារជាឯកឧត្ដមតែប៉ុណ្ណោះ។
ពួកអាកុម្មុយនិស្តខ្មែរកញ្ជះយួនកម្មុយនិស្ត ពេលណាគេរុញវាដល់ជញ្ជាំង ក្នុងការបោះឆ្នោត
បន្លំបំបាត់សម្លេងខ្មែរ គឺគេទាន់រកជាន់កែងវា វាដឹងថាជាពេលដែលវាស្ថិតក្នុងជំហរខ្សោយ វាសំចរចារ ដោយលើកយករឿងផ្សះផ្សារជាតិមក
ពាក់ពិលើក្បាលខ្មែរទាំងក្នុង ទាំងក្រៅឲ្យឡប់ដូច
មុនៗ។សូមបងប្អូនកុំសូវឆាប់ភ្លេចត្រចៀកពេក!កុំឆាប់ផ្លេចក្រយ៉ៅវាពេក ។ សុទ្ធតែពួកអាឆ្កែកន្ទុយខ្វៀនទេ!
yeah hun sen is the internet most hated man
ĆÀḾ ÒŃ SÀḾĐÀĆḤ ĐÈĆḤÔ ḤÙŃ ṢÈŃ 99.99!!!
Didn't you make a promise giving every inch count as everyday since your ruled the country for 30 years and continue to do so for the next 50 years and your land to us all before you die. We loved so much as a brother but not as a family. That means 1% land left for the Khmer to live on and we will reserve your ̣(RIP) rest in paradise in Phuc Duoc Island. All we wanted just expansion we have 100M of us here won't fit it but we do get along very well that why we produce more and more.
The Lòśt Ngùýên
កុំខឹងឥ! លទ្ធិកុម្មនិស្ដ គឺយ៉ាងនោះហើយ កូនខ្មែរសព្វថ្ងៃនេះ ប្រាកដជា ចេះដើរខ្សែស្រប ត្រឡប់យកជាប្រយោជន៍មកឲ្យខ្មែរបានមិនខាន!
មិនដូចកាលខ្ញុំរស់នូវក្នុងរបប ៣ឆ្នាំ ៨ខែ ២០ ថ្ងៃនោះ ខ្ញុំមិនដែលបានឮពាក្យគេនិយាយថា "យុត្តិធ៌ម" ទេ ហើយក៏គ្មានសាលារៀនអំពី "យុត្តិធ៌ម" ដែរ គេឲ្យមនុស្សចេះបំភ្លៃការពិត មួលបង្កាច់ បង្ខូចមនុស្សល្អ។ល។
រឿងឥៗឡូវនេះគេឲ្យខ្មែរមាន យុត្តិធ៌ម!
ខ្ញុំសុំឲ្យកូនខ្មែរទាំងអស់ឈប់ទុករឿងនយោបានឥតបានការណ៍ទៀត! សូមក្ដាប់ឲ្យជាប់ក្នុងដៃរ ហើយ អនុវត្តន៍ឲ្យបានជាប់លាប់ទាំងអស់គ្នា ត្រូវនាំគ្នាតាមដាន គ្រប់សកម្មភាពក្នុងសង្គមដែលយើងកំពុងរស់នូវ! ចូលរួមជាមួយអ្នកនយោបាយ ដែលមានគោលការណ៍ច្បាស់លាស់ ដែលអាចញងឲ្យប្រជាពលរដ្ឋ ធ្វើជាម្ចាស់ខ្លួនឯងៗ ទាល់តែយើងធ្វើអ្វីៗដោយខ្លួនឯង បើបណ្ដោយឲ្យគេធ្វើអោយ វាច្បាស់ជាមានការកិបកេងមិនខានទេ! កូនខ្មែរត្រូវតែចាំទុក!
មានរឿងខ្លះ ខ្ញុំសូមរំឭក ពាក្យថា៖
"បើចង់លក់បន្លែដាច់ ទាល់តែបង្ហាត់ឲ្យកូនខ្មែរខ្ពើមដីជាមុនសិន ទើបយើងប្រាកដជាបានជោគជ័យ"
កូនខ្មែរត្រូវប្រយ័ត្ន ព្រោះផែនការណ៍អូសអួន របស់យួន វាផ្លាស់ប្ដូរ!
តែយើងត្រូវចាំ សាម្គីរស់ បែកបាកសាម្គីស្លាប់!
យើងធ្វើអ្វីៗសម្រាប់កូនចៅយើង បង្ហាត់កូនចៅយើងអោយចេះស្រឡាញ់ដីទុកជាថ្នាលសំណាប!
យើងយល់ថា ហ៊ុនសេន បានបញ្ជាឱ្យឞួកអាដៃដល់
សម្លាប់សកម្មជនអស់រួចហើយទើបធ្វើគ្រាន់បើទៅ
ពិនិត្យតំបន់កើតហេតុ!
Post a Comment