Monday, July 08, 2013

កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​ការ​ជំរុញ​ឲ្យ​អាមេរិក​កាត់​ជំនួយ

លោក សុន ឆ័យ បាន​បង្ហាញ​របាយការណ៍​ថា ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​បរទេស​ប្រមាណ​ពី ៧​ពាន់​លាន ទៅ ១០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​ថា ថវិកា​ជាតិ​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ​២០១២ ជាង ៣​ពាន់​លាន​ដុល្លារ ​ក្នុង​នោះ​​ជាង ១​ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក ជា​ថវិកា​ដែល​រដ្ឋាភិបាល​ទទួល​ជំនួយ និង​ខ្ចី​បុល​ពី​បរទេស ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស។ 

 ប្រាក់ជំនួយបរទេស ដែលរដ្ឋាភិបាលយកមកប្រើប្រាស់កន្លងមក

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​អង្គការ​សិទ្ធិ​ មនុស្ស​អន្តរជាតិ (Human Rights Watch) សមាជិក​សភា ​និង​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក កាត់​បន្ថយ​ជំនួយ​ប្រចាំ​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា បើ​សិន​ជា​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បន្ត​ទៀត ក្រោយ​ការ​បោះ​ឆ្នោត។

ដោយ ទីន ហ្សាការីយ៉ា 2013-07-07 RFA
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​ស្នើ​សុំ​របស់​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក កាត់​បន្ថយ​ជំនួយ​ដល់​កម្ពុជា​នោះ ថា​ជា​រឿង​នយោបាយ​របស់​អ្នក​នយោបាយ​អាមេរិក មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ចង់​បំបែក​បំបាក់​ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា។
រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ សមាជិក​សភា ព្រឹទ្ធិ​សភា អាមេរិក បាន​ធ្វើ​ដូច្នេះ ជា​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​រដ្ឋាភិ បាល​កម្ពុជា ពីព្រោះ​ថា កម្ពុជា​បាន​ពង្រឹង​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក តាំង​ពី​ឆ្នាំ​១៩៩៣ មក​តាម​រយៈ​ការ​បោះ​ឆ្នោត​តែ​បែប​ប្រជាធិបតេយ្យ។
លោក ផៃ ស៊ីផាន៖ «ដែល​ផ្ទុយ​ពី​ភាព​ជា​ដៃគូ​នៃ​ភាព​ទំនាក់ទំនង​គ្នា​ទៅ ​មក​នៅ​អង្គការ​សហប្រជាតិ​ក៏​ដូច​ជា​ការ​ពិសោធន៍​កម្ពុជា និង​សហរដ្ឋអាមេរិក ហើយ​ចំណុច​ទី​៣ ការ​បោះ​ឆ្នោត​នេះ ជា​ការ​ប្រទាញប្រទង់​រវាង​មហា​អំណាច​ចិន និង​សហរដ្ឋ​អាមេរិក អាស្រ័យ​ហេតុ​ដូច្នេះ អ្នក​យល់​ដូច្នោះ​ជា​ការ​ប្រមាថ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា»
មន្ត្រី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ សមាជិក​សភា និង​ព្រឹទ្ធ​សភា​អាមេរិក​ជា​ច្រើន​នាក់ កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ កាត់​បន្ថយ​ជំនួយ​ប្រចាំ​ឆ្នាំ​ចំនួន​ជាង ៧០​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​បន្ត​ដឹក​នាំ​ប្រទេស​ជិត ៣០​ឆ្នាំ​ទៅ​មុខ​ទៀត នៅ​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី​៥​នេះ មិន​មាន​យុត្តិធម៌​ទេ។
ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ និង​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រទេស​ចិន ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​នូវ​សំណូមពរ ​និង​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ដែល​ធានា​ឲ្យ​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ប្រកប​ដោយ​តម្លាភាព ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ​ទេ។
ការ​ថ្លែង​ស្នើ​សុំ​របស់​សភា ព្រឹទ្ធ​សភា​សហរដ្ឋអាមរិក នៅ​ពេល​នេះ នៅ​ស្រប​ពេល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​និរទេស​នៅ​ប្រទេស​បារាំង បាន​ប្រកាស​ថា លោក​នឹង​ចូល​មក​កម្ពុជា​វិញ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធ​សភា និង​សភា​អាមេរិក​នេះ ជា​ការ​ប្រមាថ​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ លោក ផៃ ស៊ីផាន អះ​អាង​ថា រដ្ឋាភិបាល​កម្ពុជា បាន​រក្សា​ទំនាក់​ទំនង​អព្យាក្រឹត្យ​រវាង​ចិន ​និង​អាមេរិក៖ «អ្វី​ដែល​សំខាន់​ជាង​គេ គឺ​តេជោ​សែន ជា​សេចក្ដី​ត្រូវ​ការ​និង​ការ​ពេញ​ចិត្ត​របស់​ប្រជាពរដ្ឋ​ខ្មែរ ដូច្នេះ​បរទេស​ត្រូវ​តែ​គោរព ដូច្នេះ​អ្វី​ដែល​ជា​បទពិសោធន៍​របស់​កម្ពុជា រួច​ទៅ​ហើយ ការ​មិន​ពេញ​ចិត្ត​របស់​បរទេស​ទៅ​លើ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ស្លាប់ ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់»
ប្រធាន​ក្រុម​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​សុន ឆ័យ ​បាន​លើក​ឡើង​ថា សមាជិក​ព្រឹទ្ធសភា សភា​សហរដ្ឋអាមេរិក​ធ្វើ​ដូច្នេះ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​ដឹកនាំ​ប្រទេស មិន​គោរព​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ​ដែល​សហរដ្ឋ​អាមេរិក ជា​ហត្ថលេខី។
លោក​បញ្ជាក់​ថា បញ្ហា​ដូច​គ្នា​នេះ សហរដ្ឋអាមេរិក​ក៏​ធ្លាប់​បាន​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ឬ​ភូមា ដែរ ដែល​រដ្ឋាភិបាល​បាន​ដឹក​នាំ​​ប្រទេស​បែប​ផ្ដាច់​ការ មិន​គោរព​សិទ្ធិ​មនុស្ស​ជា​ដើម៖ «សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ជំហរ​នៅ​ពេល​នេះ គឺ​ចង់​បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​តម្រូវ​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មិន​ត្រូវ​បាន​គោរព ហើយ​កម្ពុជា​កំពុង​ងាក​ទៅ​កាន់​របប​ផ្ដាច់ការ កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់ការ»
លោក សុន ឆ័យ បាន​បង្ហាញ​របាយការណ៍​ថា ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​បរទេស​ប្រមាណ​ពី ៧​ពាន់​លាន ទៅ ១០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​ថា ថវិកា​ជាតិ​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ​២០១២ ជាង ៣​ពាន់​លាន​ដុល្លារ ​ក្នុង​នោះ​​ជាង ១​ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក ជា​ថវិកា​ដែល​រដ្ឋាភិបាល​ទទួល​ជំនួយ និង​ខ្ចី​បុល​ពី​បរទេស ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស។
លោក សុន ឆ័យ អះ​អាង​ថា កម្ពុជា​បាត់​បង់​ថវិកា​ជាតិ​​តាមរយៈ​ការ​ប្រព្រឹត​អំពើ​ពុក​រលួយ​រាប់​ពាន់ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​កម្ពុជា អភិវឌ្ឍន៍​ប្រទេស​ពឹង​លើ​សុំ​ជំនួយ ​និង​ខ្ចី​បុល​ពី​បរទេស។
នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ទទួល​បន្ទុក​ទ្វីប​អាស៊ី លោក ចន ស៊ីហ្វថន (John Sifton) នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​សភា​អាមេរិក ស្តី​អំពី «វិបត្តិ​នយោបាយ​និង​សង្គម​នៅ​កម្ពុជា»។ លោក​សំដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា សហរដ្ឋ​អាមេរិក នឹង​កាត់​ជំនួយ​ខ្លះ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ។
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​គូស​បញ្ជាក់​ថា ប្រការ​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី មិន​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នាំ​ឲ្យ​មាន​ការ​សង្ស័យ និង​ចោទ​ជា​សំណួរ​ថា តើ​ការ​បោះ​ឆ្នោត​នេះ​ មាន​ភាព​ត្រឹម​ត្រូវ​ទៅ​តាម​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?
សមាជិក​សភា​និង​ព្រឹទ្ធ​សភា​អាមេរិក ​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ស្តី​ពី​ការ​កាត់​បន្ថយ​ជំនួយ​ដោយ​ផ្ទាល់​ដល់​ រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​ក្រសួង​ការ​បរទេស​អាមេរិក ​ពុំ​បាន​តាម​ដាន​ត្រួត​ពិនិត្យ​អំពី​ការ​ប្រកួត​ប្រជែង​ដោយ​ស្រប​ច្បាប់​ ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ចុង​ខែ​កក្កដា នេះ​ទេ។
សភា​អាមេរិក ​ក៏​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ផង​ដែរ ​ឲ្យ​ជំរុញ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ដូច​ជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍ​អាស៊ី ជា​ដើម ដែល​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ជា​ច្រើន​រយ​លាន​ដុល្លារ​យក​ចិត្ត​ទុក​ដាក់ ​និង​តាម​ដាន​បញ្ហា​ដូច​គ្នា​នេះ​បន្ថែម​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

ប្រសិនបើ គណបក្សសង្រ្គោះជាតិឈ្នះ តើ សន្និសិទ
ប៉ារីសនឹងត្រូវបានយកមកអនុវត្តសារជាថ្មីវិញទេ?
បើដូច្នោះ អ្វីដែល លោក ហ៊ុនសែន បង្ខំឱ្យស្ដេចចុះ
ហត្ថលេខា ប្រគល់កោះត្រល់ឱ្យទៅយួន ជាមុខនាទី
របស់គណបក្សសង្រ្គោះជាតិខ្មែរ តើមែនឬទេ?

1000dung said...

You should give these to the hotels, they need toilet papers.

Anonymous said...

MCQ for Khmer People

Who is dare giving Koh Tral island to Vietnam and try to shift blame other and manipulate Khmer history?

a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above

Anonymous said...

LOL.....

I would like to see their campaign parade where they have bribed, threatened and brought along the poor, starving, lifeless and unwilling people to their parades.

I feel sympathy for those poor Khmer people that are trapped in the Cpp's parades. We can help them:
If they are ignorant, we can give them a radio.
If they're hungry, give them some rice
And if they're poor, give them a bit of money.

OR just tell them to join CNRP parades and CHANGE!!!