ដោយ ហង្ស សាវយុត 2013-07-20
ប្រសិនបើមានករណីនេះកើតឡើង
ច្បាប់ត្រូវផ្ដន្ទាទោសអ្នកប្រព្រឹត្តិ ដោយពិន័យជាប្រាក់ពី ៥ ទៅដល់
១០លានរៀល ដោយពុំទាន់គិតអំពីទោសព្រហ្មទណ្ឌផ្សេងទៀត
ឬនឹងត្រូវដកហូតប័ណ្ណបោះឆ្នោតរយៈពេល ៥ឆ្នាំផង។
បើទោះបីជាច្បាប់បានចែងយ៉ាងនេះក៏ដោយ
ក៏អាជ្ញាធរនៅតាមមូលដ្ឋានខ្លះនៅតែគំរាមកំហែងប្រជាពលរដ្ឋមួយចំនួន
ដែលគាំទ្រគណបក្សប្រឆាំង
ក្នុងពេលដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុងដំណើរការនេះ។
ក្រុមប្រជាពលរដ្ឋមួយគ្រួសាររស់នៅឃុំពាក់ស្នែង ស្រុកអង្គរធំ
ចម្ងាយជាង ៤០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប
កំពុងព្រួយបារម្ភអំពីសុវត្ថិភាពគ្រួសារ
បន្ទាប់ពីមេឃុំទីនោះបានទៅគំរាមកំហែងប្រមាថដល់អាយុជីវិត។
បុរសអាយុ ៣១ឆ្នាំម្នាក់ ដែលរស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង
គឺលោក ញន សុភា។ លោកបានអះអាងថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ
លោកបានចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនាឱ្យគណបក្សសង្គ្រោះជាតិ។
លុះនៅវេលាម៉ោងប្រមាណជា ៨យប់ថ្ងៃដដែល មេឃុំពាក់ស្នែង ដែលមានគ្នា
៣-៤នាក់ទៀត បានចូលទៅផ្ទះរបស់លោក ហើយគំរាម
និងប្រមាថដល់អាយុជីវិត៖ «គេបើកឡានចាក់ម៉ាញ៉េក្នុងឡានឱ្យកោកៗ
រួចគេបិទទ្វារទឹងទាំង ហើយចូលមកផ្ទះខ្ញុំ។
ខ្ញុំអញ្ជើញគាត់ឱ្យអង្គុយលេង ដល់ពេលនោះ គេលើកដៃចង្អុល
គេថាពួកអា ៤-៥ក្បាលនេះ អញចង់ចំណាយចោលថ្ងៃណាក៏បានដែរ។
គំរាមខ្លាំងៗដល់អាយុជីវិតទៅទៀតនោះ បានន័យថា
គេចង់ឱ្យស្លាប់ថ្ងៃណាក៏បានដែរ។ គេអ្នកដឹកនាំឃុំមួយរូបដែរ
គេមកប្រមាថប្រជាពលរដ្ឋអីចឹង
យើងចេះតែមានការភ័យបារម្ភកាន់តែខ្លាំងរាល់ថ្ងៃ»។
ទោះយ៉ាងណា មេឃុំពាក់ស្នែង លោក រៀម ប៊ុន
បានបដិសេធចោលការចោទប្រកាន់មកលើរូបលោកនោះថាជាការមិនពិត។
លោកមេឃុំពាក់ស្នែង បានមានប្រសាសន៍ថា កាលពីយប់ថ្ងៃទី១៣ ខែកក្កដា
កន្លងទៅនោះ គឺលោកបានចូលទៅផ្ទះរបស់ឈ្មោះ ញន សុភា មែន
ដើម្បីសួរបញ្ជាក់ថា
តើពិតជាបានទៅចូលរួមហែក្បួនគណបក្សសង្គ្រោះជាតិ មែនឬទេ?
ក៏ប៉ុន្តែ លោកមិនបានគំរាម
និងប្រមាថដល់ជីវិតដូចការចោទប្រកាន់នោះឡើយ៖ «អត់មែនទេ
ថាសម្លាប់ចោលថ្ងៃណាៗនោះ អត់មាន គឺគេដាក់ពាក្យ
គេចោទបង្កាច់ខ្ញុំទេ។ បើសិនជាចង់ដឹងច្បាស់យ៉ាងម៉េច
ខ្ញុំចង់ស្បថប្រាំធាន ព្រះវត្តតាកាំ យ៉ាងណាក៏ខ្ញុំមិនខ្លាចដែរ»។
លោកមេឃុំពាក់ស្នែង បានអះអាងថា លោកមានអ្នកដឹងឮរឿងនេះចំនួន
២-៣នាក់ផ្សេងទៀត ដែលជាសាក្សីអាចបញ្ជាក់ថា
លោកពុំបានគំរាមប្រមាថដល់អាយុជីវិតប្រជាពលរដ្ឋទេ។
ប្រជាពលរដ្ឋមួយគ្រួសារបានដាក់ពាក្យប្ដឹងមេឃុំពាក់ស្នែង
ស្ដីពីការគំរាម និងប្រមាថដល់អាយុជីវិតនេះ
ទៅគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំឃុំ ក៏ប៉ុន្តែ កាលពីថ្ងៃទី១៨
ខែកក្កដា កន្លងទៅ គណៈកម្មការរៀបចំការបោះឆ្នោតឃុំពាក់ស្នែង
មិនអាចដោះស្រាយករណីនេះបានទេ
គឺត្រូវបញ្ជូនបន្តទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)
ខេត្តសៀមរាប លោក សួស ណារិន ដែលចុះស្រាវជ្រាវករណីនោះ បានរកឃើញថា
តាមការសាកសួរទៅលើសាក្សី
និងគណៈកម្មការរៀបចំការបោះឆ្នោតឃុំពាក់ស្នែង ផង
គឺលោកមេឃុំពិតជាបានគំរាម
និងប្រមាថដល់អាយុជីវិតប្រជាពលរដ្ឋម្នាក់
ដែលទៅចូលរួមដង្ហែឃោសនាឱ្យគណបក្សសង្គ្រោះជាតិ មែន៖ «ពិតហើយៗមេឃុំហ្នឹងបានសុំអង្វរថា កុំឱ្យបញ្ជូនបណ្ដឹងហ្នឹងមក ប៉ិច (PEC) ទៀតណា»។
លោក សួស ណារិន បានហៅសកម្មភាពរបស់មេឃុំពាក់ស្នែង ថា
ជាការគាបសង្កត់ខុសច្បាប់ទៅលើសិទ្ធិប្រជាពលរដ្ឋ
មិនឱ្យចូលរួមគណបក្សនយោបាយណាមួយដែលគេស្រឡាញ់នោះ៕
4 comments:
Khmer compatriots are showing strong collaboration for rescuing Cambodia!
Sun is lighting up democracy brightly for Khmer!
Sam Rainsy is the best Prime Minister for Cambodia for all!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
Vote for #7!!!!!!!!!!!!!
បើនិយាយឲ្យពិតត្រង់ទៅ ភាគច្រើននៃមន្រ្តី CPPគឺគាត់ធ្វើអីចឹងមែន គាត់ធ្វើជារៀងរហូត ធ្វើតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម គាត់ធ្វើរហូតទាល់តែប្រជាជនស្អប់ ប៉ុន្តែគាត់អត់ដឹងថាប្រជាជនស្អប់ទេ គាត់បានសន្លឹកឆ្នោតគឺដោយសារប្រជាជនខ្លាច ដល់ដំណាក់កាលមួយប្រជាជនលែងខ្លាច ទើបគាត់ដឹងថាខុស។
THE DEFIANCE OF THE INTERNATIONAL TREATY HAS BECOME VIETNAM’S TRADE MARK FOR SUCCESS
For decades, the evil Vietnam has manipulated the situation in Cambodia by initiating wars, killings Khmers through Khmer Vietminh, sabotaging, supporting some dumb Khmers to seize the power and using them as tools to execute its plan of annexing Cambodia.
To end Cambodia misery, Khmer people and the international community must understand this evil Vietnam’s behavior and they need to take appropriate actions accordingly.
Vietnam has been accomplishing its goal by not keeping its promises and not abiding by the treaties it had signed.
For example:
1- In 1968, the evil north Vietnam told the world that it would honor Vietnam tradition by not attacking during the Vietnamese New Year “Tet”. That trick had worked well because North Vietnam was able to launch an all out surprise attacks all over Vietnam, making it the turning point of the Vietnam war.
2- In 1973, North Vietnam had signed a peace treaty with the US. North Vietnam did not comply with such treaty and resumed its attack on the allies troops.
3- In 1991, Vietnam was one of the signatory countries of the Paris peace accord.
Vietnam did not comply with such accord and instead implemented all the bilateral treaties which it had signed with Cambodia during its occupation. In addition, Vietnam has generated a 2005 supplemental treaty with Cambodia, resulting the loss of Khmer land and islands and millions of the Vietnamese infiltrated into Cambodia.
By taking these facts into consideration, we can fairly predict that Vietnam and its puppet will never follow or live by the rule.
The major problem is now residing in the NEC. I t is so funny when this puppet entity talks about the law such as it is not conform to the law to allow Sam Rainsy to register.
By now, Khmer people and the world must understand this evil Vietnam and its puppet’s determination to stick firmly to their plan.
We need to put the right medicine to cure this Vietnam disease. We need more assertive pressure from the international community to break Vietnam’s grip over Cambodia..
The followings are some of the options that Vietnam might be taken:
a - Eliminate Sam Rainsy and Kem Sokha.
b- Use its people to instigate the CNRP’s
members to draw violence so that Vietnam
and its puppet could use force to suppress
the CNRP’s members.
c- If the CNRP won the election, Vietnam
and its puppet would not relinquish the
power and stage a fake civil war against
the CNRP government and blame the
social unrest from the fake war on the
CNRP’s incompetence.
To resolve this evil Vietnam’s problem, the CNRP should clearly inform the international community about Vietnam’s total dominance over Cambodia and force Vietnam to comply with all the agreements or treaties it had signed. For instance, the 1991 Paris peace accord.
Cambodia’s problem has always been so complex because Vietnam has taken extreme measures sharply against Khmer people’s wills to forge Cambodia to become a part of Vietnam. And naturally, Khmer people have to fiercely resist Vietnam’s ambition. Vietnam was/ is/ and always will be largely the cause of Cambodia’s problems.
Bun Thoeun
យើងខ្ញុំ សុំសួរថា ប្រសិនបើគណបក្សសង្រ្គោះជាតិ
មានវាសនានឹងទទួលជោគជ័យលើគណបក្សប្រជា
ជន តើ អាចនឹងមានសង្រ្គាមកើតឡើងទេ?ជាពិសេស
សង្រ្គាមស៊ីវិល
Post a Comment