Tuesday, July 23, 2013

លោក​សម រង្ស៊ី​​ប្រកាស​ថា​នឹង​ទាម​ទារ​យក​កោះត្រល់​និង​បូរណភាព​ទឹក​ដី​កម្ពុជា​មក​វិញ

ផែនទី​កោះត្រល់​ខ្មែរ​​ក្នុង​ផែនទី Google ហើយ​​បច្ចុប្បន្ន​ក្នុង​ការគ្រប់គ្រង​របស់វៀតណាម។​​
 
22.07.2013ដោយ ហេង រស្មី VOA
នៅ ​ក្នុង​ពេល​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​​ឆ្នោត​នៅ​ក្នុង​ខេត្ត​កែប​ ខេត្ត​កំពត ​និង​ក្រុង​ព្រះ​សីហនុ ​លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ទើប​​វិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​ថា​ នឹង​ទាម​ទារ​យក​កោះត្រល់​ និង​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​មក​វិញ ​​បើ​សិន​ណា​​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត។​

លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​និរទ្ទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​អស់​រយៈ​ពេល​ជាង​៤ឆ្នាំ​ ក្រោយ​ពី​តុលាការ​កម្ពុជា​បាន​កាត់​ទោស​លោក​ជុំវិញ​បញ្ហា​បូរណ​ភាព​ទឹក​ដី​ ជាមួយ​ប្រទេស​វៀតណាម។​

ក្រោយ ​ពី​បាន​វិល​ត្រឡប់​ចូល​កាន់​ប្រទេស​កម្ពុជា​សារ​ជាថ្មី​ លោក​សម រង្ស៊ី​នៅ​តែ​លើ​យក​ប្រធាន​បទ​បូរណ​ភាព​ទឹក​ដី​ ទាំង​ព្រំដែន​គោក ​និង​សមុទ្រ​ថា ​បច្ចុប្បន្ន​ក្រោម​ការ​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ បាន​ធ្វើ​ឲ្យ​​ដែន​កោះ​ដូច​ជា​កោះ​ត្រល់​ និង​ព្រំ​ដែល​ទឹក​មួយ​ចំនួន​បាន​បាត់​បង់​ទៅ​ប្រទេស​វៀតណាម។​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជាច្រើន​នាក់​នៅ​ក្នុង​ខេត្ត​កំពត​នៅ​ថ្ងៃអាទិត្យ​ លោក​សម រង្ស៊ី​បាន​បន្ត​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បាន​បណ្តោយ​ឲ្យ​​ជន​ជាតិ​រៀតណាម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​មក​កាន់​ប្រទេស ​កម្ពុជា។​

លោក ​បាន​លើក​ពី​តំបន់​ឧទ្យានជាតិ​បូគោ​ ដែល​រដ្ឋាភិបាល​បាន​ជួល​ឲ្យ​​ក្រុម​ហ៊ុន​មួយ​ ហើយ​ដែល​បាន​ជ្រើស​រើស​យក​បុគ្គលិក​ពី​ប្រទេស​វៀតណាម​មក​បម្រើ​ការ​ងារ​នៅ​ កន្លែង​នោះ​ ចំណែក​​បុគ្គលិកខ្មែរ​មាន​តិច​តួច​ប៉ុណ្ណោះ។​

ក្រោយ​ពេល​បញ្ចប់​ការ​​ថ្លែង​សារ​នយោ​បាយ​ លោក​សម រង្ស៊ី​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​ពិសេស​មួយ​ជាមួយ​ VOA ​ថា ​លោក​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់។​

លោក​មាន​ប្រសាសន៍​ថា៖ «រក ​វិធី​ដោយ​អហិង្សា​ សន្តិ​វិធី​ តាម​ផ្លូវ​ច្បាប់​ជាតិ​និង​អន្តរជាតិ​ ដើម្បី​ទាម​ទារ​ទឹក​ដី​ដែល​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ ទាមទារ​ឲ្យ​ប្រគល់​សង​ប្រទេស​កម្ពុជា​វិញ»។​

កោះ​ត្រល់​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​កំពត​ និង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​និង​ភ្នែក​ ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ថា​ បាន​បាត់​បង់​តាំង​ពី​សម័យ​មុន​លោក​គ្រប់គ្រង។​

គណបក្ស ​សង្គ្រោះជាតិ​បាន​ចាប់​យក​បញ្ហា​បូរណភាព​ទឹក​ដី​ និង​បញ្ហា​ការ​ហូរ​ចូល​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ធ្វើ​ការ​វាយ​បក​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ខក​ខាន​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​អស់​រយៈ​ពេល ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត​១ម៉ឺន​នាក់​បាន​មក​ស្តាប់​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីប្រជុំ​ជន​ នៅ​ជិត​ផ្សារ​កំពត។ក៏ប៉ុន្តែ ​សារ​នយោបាយ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​មិន​បាន​និយាយ​ជា​សារធារណ​នៅ​ក្នុង​ខេត្ត​កែប​ទេ​ ដោយ​សារ​តែមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ពេក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។​

ប្រជា ​ពលរដ្ឋ​បាន​មក​ចូល​រួម​ស្តាប់​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ស្ម័គ្រ​ចិត្ត​ និង​មិន​មាន​ការ​បង្ខិត​បង្ខំទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជា ប៉ូច​ បេក្ខ​ជន​​តំណាង​រាស្រ្ត​ និង​ជា​ប្រធាន​ក្រុមការ​ងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពត។​

លោក​ជា បូច​និយាយ​ថា៖«ពីព្រោះ ​ខ្ញុំ​មើល​ឃើញ​ចរន្ត​ប្រជា​ពលរដ្ឋ​ខ្លាំង​មែន​ទែន​ ជា​ពិសេស​​ អ្នក​នៅ​មូលដ្ឋាន ​គំរាម​អត់​ខ្លាច​ សម្លុត​អត់​ភ័យ​​ ​ទិញ​ក៏​អត់​លក់​ អញ្ចឹង​ហើយ​ខ្ញុំ​ជឿថា ​អាណត្តិ​នេះ​នឹង​មាន​ការ​សង្ឃឹម​ខ្លាំង ​ហើយ​លោក​ប្រធាន​មក​ទៀត​ ប្រហែល​ជា​យើង​នឹង​អាច​ឈាន​ទៅ​រក​ជ័យ​ជំនះ​នៅ​ទូទាំង​ប្រទេស​តែ​ម្តង»។​

កំពុង ​ឈរ​ស្តាប់​ដោយ​ជក់​ចិត្ត​ និង​​ដៃ​កាន់​ឈើ​ច្រត់ ​បុរសពិការ​​ ចំណាស់​មួយ​រូប​ នៅ​ក្នុង​ខេត្ត​កំពត ​បាន​រីក​រាយ​នៅ​ពេល​ដែល​ឭ​លោក​សម រង្ស៊ី​និយាយ​លើក​តម្កើង​ដល់​ជន​ពិការ។​ លោក​និយាយ​ថា ​លោក​នឹង​សម្រេច​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សារ​គណបក្ស​នេះ​មាន​គោល​នយោបាយ​សម្រាប់​ជន​ពិការ​ ដូច​រូប​លោក។​

លោក​និយាយ​ថា៖«អរគុណ ​ណាស់​ ខ្ញុំ​បន់​ឲ្យ​​តែគណបក្ស​ហ្នឹង​ឈ្នះ​នឹង​បាន​ជួយ​ខ្ញុំ។ ​ហើយ​ខ្ញុំ​ចាស់​ហើយ។ ​ឥឡូវ​គ្រាន់​នៅ​បាន​ដើរ​រួច​តិច​តួច។​បន្តិច​ទៀត ​ខ្ញុំ​ចាស់​ហើយ។ ​បន់​ឲ្យ​​តែ​គណបក្ស​ហ្នឹង​ឈ្នះ​ទៅ ​វា​ស្រួល​ឲ្យ​​ខ្ញុំ​ហ្នឹង​ធូរ​ ឲ្យ​​ជួយ​ដោះ​ស្រាយ​ជី​វភាព​ខ្លួន​ខ្ញុ»។​

គណបក្ស ​សង្គ្រោះជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​ នៅ​ថ្ងៃច័ន្ទ​​ គ្រោង​បើក​យុទ្ធនាការ​នៅ​ក្នុង​ខេត្ត ​បែក​ពាយព្យប្រទេស​វិញ។​

លោក ​សម រង្ស៊ី ​នៅ​ថ្ងៃ​អាទិត្យ​ ​បាន​សរសេរ​លិខិត​មួយ​ជូន​លោក​អ៊ឹម សួស្តី​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា​ គ.ជ.ប.​ដើម្បី​សុំ​ចុះ​បញ្ជី​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ​ ក្រោយ​ពី​ព្រះ​មហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស។​

លោក ​បាន​និយាយ​នៅ​ក្នុង​ខេត្ត​កំពត​ថា​ បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​អាច​មាន​ចេញ​មក​ពី​​​គណបក្ស​តែពីរ​គត់​គឺ​គណបក្ស ​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះ​ត្រូវ​តែ​មាន​វត្តមាន​របស់​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង ​ជា​បេក្ខជន​ដែល​អាច​ឈ្នះ​ឆ្នោត​បាន៕

17 comments:

khleing moeung said...

 ​​    ការពារបូរណៈភាពទឹកដីជាតួនាទីរបស់កូនខ្មែរគ្រប់រូប។បើយើងមានអ្នកឯកទេសខាងភូមិសាស្ត្រ
   ប្រវត្តិសាស្ត្រពិសេសអ្នកជំនាញខាងច្បាប់ជាតិនិងអន្តរៈជាតិហេតុអ្វីយើងមិនរួមគ្នាឡើងជាមួយថ្នាក់ដឹកនាំ
   ដែលមានបំណងដោះស្រាយរំដោះទាមទារអ្វីដែលយើងបានបាត់បង់?
     ចំពោះយើងរាល់រូបដែលជាប្រជាពលរដ្ឋសាមញ្ញមិនត្រូវព្រងើយកន្តើយនូវសម្លេងដង្ហើយហៅនៃការ
   ប្រមូលផ្តុំកម្លាំងជាតិឡើយ។
          ឃ្លាំង មឿង

Anonymous said...

What's this? Island called Koh Tral? Sad,very sad ah Hun sen signed treaty to gave to Yuon and blamed some one else!!! Icj will help you just gather all informations from the fucking's Franch administration during the Indochina federation.The Franch and Yuon were the root causes of Khmer krom lost their land

Prahok

Anonymous said...

Hun Sen and his clan have always been the losers, since 1993 and so, there is no way that they can win again, especially this coming election. Because enough is enough. Hun said it himself like, he is a puppet of the Viets and so does the NEC, if he is a puppet of the Viets.

Therefore, Srok Khmer is being controlled by outsiders like Viets and Chinese crooks and so, it is time for the international community to recognise this fact and please try do something about it. Because every nation needs to have its own state sovereignty. It is time for the both of the above nations to start leaving us khmers alone for once.

They need to let go and let us rule our country and nation with our way of life, by using the rule of law. Secondly, we have never been interfering with your internal affair and why should you? in fact, we khmers have helped you the Viets to be united as one, between the North and the South and instead of appreciating us, you went on helping to kill us khmers! by creating one party after another to fight against among each other, using the tactic of 'killing two birds with one stone', is it right?

In the end, you have killed up to 3 million of our educated ones and then, you went on to say 'khmers killed khmers...khmers are racists... dumb, and lazy' while you to continue to rob, steal and kill us khmers on a daily basis by using Hun and his clan like always. Now, the whole world already knows this and it is time to stop and it has to be now!.

Furthermore, you forgot about how you promised kingta to return khmer krom territory, once the war is over but NOT!. On top of that, you even took koh tral Island and now, trying to consume the whole srok khmer, WHY? you also lied to kingta saying that, if he is to be part of the US, the US will eliminate him from being king of Srok Khmer because the US doesn't like 'imperialism' system but now, who is killing him, instead? you viet people did, that is why kingta called you people as the 'crocodiles', by biting helpers.

Where is your morality? where is your conscience? huh!, it is time for you to go home, back to Vietnam and stop your evilness because if we do the same to you, you wouldn't like it, you would feel the same as we do right now, that is 'HURT', nothing worst than being stabbed, lied to and robbed, of our livelihood, our dignity and pride. Please leave NEC, Hun and his clan and please let our people deal with them instead, because it is right and just and if the good do nothing, for sure the evil will win and people with good moral wouldn't like that either.

So, please let us change our leadership style/our government and let us live in peace once and for all. With this new government, everyone will be equally important, we will acccept 'multiculturalism' as a way of life, by using social democracy that is, with harmonious, prosperity and respect. Only then, we can all live in peace, side by side regardless of background differences. In other words, we will live like the Western world (by using the same rule of law), e,g China already adopted this system and so will we!, thank you.

from the knowing

Anonymous said...

Just watch the video below from 1:00 to 1:04, you can see that koh tral belonged to Cambodia on the map, and Vietnam was at the Trade Fair too @ 1:49.


http://www.youtube.com/watch?v=oCewUh6bJdk

. said...

Thanks a million for your suggestion 7:17 AM. It has been posted.
Good luck to all of us and take care!

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ṢÈŃ 3ÔÔÔ!!!

ẈÊ LỈVÊĐ ỈN ÑÂMLÂÔ SỈṆĆÊ ḤÔ CḤỈ ṂỈÑḤ!!!
ẈÊ LỈṾÊĐ ỈN ÑÂṂBỢĐỈÂ SỈNĆÊ 1979!!!
ẈÊ WỈLL LỈṾÊ ỈN ÑÂṂṬHÂỈ SÔÔN!!!

Ṭḥê Ḷôst Ñgưỳêń

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ṢÈŃ 3ÔÔÔ!!!

Ẉê gôt Ṕḥư Qưôć Iślâṇd (Koh Tral).

Ôưr wỉśḥ lỉśt âṛê bêlôw...

Koh Chaluh
Koh Damlong Potato Island
Koh Kong (island)
Koh Kteah
Koh Mano
Koh Polaway
Koh Pous Snake Island
Koh Rong
Koh Rong Samlon
Koh Russei Bamboo Island
Koh Sampoch
Koh Sdach King's Island
Koh Seh
Koh Sramoach
Koh Tang Tang Island
Koh Ta Kiev
Koh Ta Team
Koh Thass
Koh Thmei New Island
Koh Traolach
Koh Treas
Koh Wai Poulo Wai
Koh Angkrang
Koh Pau
Koh Sess Horse Island
Koh Svay Mango Island
Koh Tbal Mill grinder Island
Koh Svay Mango Island
Koh Thonsáy Rabbit Island

Anonymous said...

9:22 AM

You forget កោះ your ប្រហិតក្ដោង too.

Anonymous said...

9:22 AM
you forgot, koh kadouy me ah heng. Oh, yes, soon the Chinese will have all of you koh too, so go ahead. What goes around comes around, haha

like last year, your people scream out to the international community like the 'chinese took our Island!', what did the international community do? They just laugh and said 'serve you right'. Now, the chinese are shooting down all of the viet fisheries and died heaps of them per year, again 'serve you right', haha

Anonymous said...

លោក លោកស្រី មីង ពូ បងប្អូន ក្មួយ ស្រីប្រុស
ចូរចងចាំឱ្យជាក់ថា ទង្វើប្រជាភិថុតដ៏ថោកទាបនេះ
ក្រុមផ្ដាច់ការពួកវា បោកបញ្ឆោត ពុកម៉ែ គឺនា
រដូវបោះឆ្នោតតែប៉ុណ្ណោះឬក៏នៅពេលណាដែល
ក្រុមបិសាចត្រូវការអស់លោក។ក្រោយការបោះ
ឆ្នោតតើពួកក្បត់ជាតិបានធ្វើអ្វីខ្លះចំពោះបងប្អូន
ពុកម៉ែ ម្ចាស់ឆ្នោត តាមយើងខ្ញុំ គឺគ្មាន!

អស់លោក លោកស្រី បងប្អូន កូនក្មួយ ញាតិ
មិត្ត បានធ្លាប់ឃើញជាក់ច្បាស់ណាស់ទិដ្ឋភាព
ដ៏សាហាវទាំងនោះ ជាពិសេស នៅតំបន់បឹង
កក់ គឺរឹបអូសទ្រព្វសម្បត្តិ ដីធ្លីពីប្រជាពលរដ្ឋ
ដោយបញ្ជាឱ្យអាដៃដល់ធ្វបាបដោយមធ្យាបាយ
គ្របយ៉ាងវាយរុញច្រាន ទោះបី ស្ត្រីមានផ្ទៃពោះ
ក៏ពួកអាថោកទាបគ្មានក្ដីមេត្តាដែរ។

ដូច្នោះអ្វីៗដែលក្រុមពួកទមិឡបានធ្វើរហូត
មកដល់ពេលនេះគឺ៣០ឆ្នាំមកហើយ តើ វា
មានប្រយោជន៍អ្វីខ្លះសម្រាប់ប្រទេសជាតិ
និង ពុកម៉ែ បងប្អូនក្រីក្រទាំងអស់គ្នា សរុប
មកគ្មានទេណា ពុកម៉ែ ជាទីគោរព និង
ស្រឡាញ់របស់កូនខ្មែរក្រៅស្រុក។​កូនមាន
សេចក្ដីឈឺចាប់ខ្លាំណាស់ តែមិនដឹងជួយ
សង្រ្គោះ ពុកម៉ែ បងប្អុនដោយរបៀបណា
តែនៅក្នុងចិត្ត របស់កូន ចង់តែរំដោះពុកម៉ែ
ឱ្យចាករួចភ្លាមៗពីចង្កូមមជ្ជុរាជដ៏កាចសាហាវ
ព្រៃផ្សៃ អស់ជាង៣០ឆ្នាំកន្លងមកនេះ៕
តើវាសនា របស់ពុកម៉ែ ទៅអនាគតកាល
យ៉ាងណាដែរ?​កូនខ្មែរក្រៅស្រុក!

Anonymous said...



Well, Hanoi doesn't want to relinquish what was stolen but they will have to, when the international pressure is on them and Khmer are aware in expressing what they want.

Just like youn did not want to remove those demarcation posts but when Sam Rainsy brought awareness to the international about youn's greedy land grabbing tactics, youns quickly removed all the other posts in that area. Thieves know they breached the law.

Just like Hun sen never wanted Sam Rainsy to enter Srok Khmer but why caved in and bare the pain of having to see about a million of Sam Rainsy's supporters greeting him at the airport!

When you're talking about getting what is rightfully ours - there is no reason why we can't have it back, especially if it was stolen from us. There's nothing to be afraid of, demand and fight for it back!!

Read this inspirational quote:
"Can we stop talking about "Barom" and act as chicken against this stupid puppet regime.

Be courageous and fight back. It is all right to lose some lives to save our country. Give that asshole regime " Kdor" and fight back.

In April 17th 1975, we wanted peace and the communist Vietminh killed Khmers in the whole country."

Have courage & intelligence and demand for what is rightfully ours.

Anonymous said...

Watch out for ah Siem's thug saboteur by the name of KHEM RINT!!!

Khem Rint said...
This comment has been removed by the author.
Khem Rint said...
This comment has been removed by the author.
Anonymous said...

HYENAS IN SHEEP CLOTHING!!!

Scapegoat Cop of Phnom Penh (CPP) intimidating Cambodian Not Running People (CNRP)...

Same Same

Anonymous said...

I'M TIRED OF DIFFERENT DAY SAME OLD SAME!!!

Anonymous said...

Watch out for ah Siem's thug saboteur by the name of KHEM RINT!!!