Monday, July 01, 2013

Top US think tank sees trouble ahead

Last Updated on 01 July 2013
By Abby Seiff
The Phnom Penh Post
 
A top American think tank has warned that Cambodia will grow dangerously unstable in coming years, should it fail to overhaul its democratic institutions.

Pointing to trends of “politically related violence, corruption, and nepotism”, in the run-up to the July 28 elections, researchers at the Center for Strategic and International Studies conclude that “Cambodia is not moving forward with its Asean partners and instead is home to a political instability that should concern its neighbors and Asean colleagues, including the US.”

The public policy research institute is widely considered one of the most expert focusing on Southeast Asia. In June of last year, Foreign Minister Hor Namhong was a keynote speaker at a panel hosted by the think tank, which also featured Ministry of Foreign Affairs secretaries of state Ouch Borith and Kao Kim Hourn.

In the policy brief published on Thursday, researchers commend Cambodia’s strong economic growth and increased foreign investment but note that poor distribution of that wealth has led to growing unrest.

“Violent landgrabs, extrajudicial killings, crackdowns on activists, and corruption have continued alongside Cambodia’s impressive economic performance. Regional history has shown this is a recipe for political instability,” they write.

“Hun Sen is safe for now, but his sons would be wise to pay close attention to the trajectory of Southeast Asian politics. Strong-arming, corruption, intimidation, and a refusal to play by the rules will not secure votes forever, likely not even for long,” the paper warns.

Council of Ministers spokesman Phay Siphan brushed aside the conclusions, calling the message “really biased”.

“It’s a part of the campaign against the ruling party as well as against government achievements. If you compare to the rest of the region, Cambodia is the most stable,” he said.

“I appreciate what they raised,” he continued, “but the government from day to day makes it better.”

Siphan also noted that, given the country’s bloody past, few would prize unrest above stability.

ស្ថាប័ន​អាមេរិក​ព្រមាន​ពី​ការ​កើត​មាន​អស្ថិរភាព​នៅ​កម្ពុជា

Monday, 01 July 2013
Abby Seiff
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្ថាប័ន ​ស្រាវជ្រាវ​អាមេរិក​លំដាប់​ថ្នាក់​កំពូល​មួយ​បាន​ព្រមាន​ថា កម្ពុជា​នឹង​កាន់​តែ​អស្ថិរភាព​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ប្រសិន​បើ​កម្ពុជា​ខក​ខាន​មិន​បាន​កែ​តម្រូវ​ស្ថាប័ន​ប្រជា​ធិបតេយ្យ​របស់​ ខ្លួន​ទេ​នោះ។
ដោយ​ចង្អុល​បង្ហាញ​អំពី​និន្នាការ​នៃ«អំពើ​ហិង្សា​ទាក់​ទង​នឹង​នយោបាយ អំពើ​ពុករលួយ និង​បក្ខពួក​និយម» ក្នុង ​រយៈ​ពេល​រហូត​ដល់​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្រ្ត បាន​សន្និដ្ឋាន​ថា​៖ «កម្ពុជា ​មិន​កំពុង​ដើរ​ទៅ​មុខ​ជាមួយ​នឹង​ដៃ​គូ​ក្នុង​អាស៊ាន​ទេ ហើយ​ផ្ទុយ​ទៅ​វិញ កម្ពុជា​គឺជា​កន្លែង​ដែល​មាន​អស្ថិរភាព​នយោបាយ ដែល​គួរ​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង និង​ប្រទេស​ដទៃ​ទៀត​ក្នុង​អាស៊ាន រាប់​ទាំង​សហរដ្ឋ​អាមេរិកផង​មាន​ការ​ព្រួយ​បារម្ភ»
វិទ្យាស្ថាន ​ស្រាវជ្រាវ​គោល​នយោបាយ​សាធារណៈ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ទូទៅ​ថា ជា​វិទ្យាស្ថាន​ជំនាញ​បំផុត​ដែល​ផ្តោត​លើ​អាស៊ី​អាគ្នេយ៍។ ក្នុង ​ខែ​មិថុនា ឆ្នាំ​មុន លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស គឺជា​វាគ្មិន​សំខាន់​នៅ​ក្រុម​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​នេះ ដែល​មាន​ការ​ចូល​រួម​ពី​លោក អ៊ុច បូររិទិ្ធ និង​លោក កៅ គឹមហួន​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការ​បរទេស​ផង​ដែរ។
នៅ ​ក្នុង​ឯកសារ​សង្ខេប​គោល​នយោបាយ ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​អ្នក​ស្រាវជ្រាវ​បាន​កោត​សរសើរ​កំណើន​សេដ្ឋកិច្ច​ ​របស់​កម្ពុជា និង​កំណើន​ការ​វិនិយោគ​បរទេស ប៉ុន្តែ​បាន​កត់​សម្គាល់​ថា ការ​បែង​ចែក​ទ្រព្យ​មិន​ល្អ​បាន​បណ្តាល​ឲ្យ​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើងទៅវិញ។
អ្នក​ស្រាវជ្រាវ​បាន​សរសេរ​ថា៖ «ការ ​ចាប់​យក​ដី​ធ្លី​ដោយ​ហិង្សា ការ​សម្លាប់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​បង្ក្រាប​លើ​សកម្មជន និង​អំពើ​ពុករលួយ​បាន​បន្ត​ស្រប​នឹង​លទ្ធផល​សេដ្ឋកិច្ច​ល្អ​ប្រសើរ​របស់​ កម្ពុជា។ ប្រវត្តិសាស្រ្ត​នៅ​តំបន់ បាន​បង្ហាញ​ថា នេះ​ជា​មូលហេតុ​នៃ​អស្ថិរភាព​នយោបាយ​»
ឯកសារ​បាន​ព្រមាន​ថា៖«លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ស្ថិរភាព​ពេល​នេះមែន ប៉ុន្តែ​កូន​ប្រុស​លោក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ដំណើរ​នយោបាយ​នៅ ​អាស៊ី​អាគេ្នយ៍។ ការ ​ប្រើ​កម្លាំង អំពើ​ពុករលួយ​ការ​បំភិត​បំភ័យ និង​ការ​បដិសេធ​មិន​ប្រកួត​ប្រជែង​តាម​វិធាន​នឹង​មិន​ទទួល​បាន​សំឡេង​ឆ្នោត​ ជា​រៀង​រហូត​ទេ សូម្បី​តែ​រយៈ​ពេល​វែង​ក៏​មិន​អាច​កើត​ឡើង​ដែរ»
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ច្រាន​ចោល​ការ​សន្និដ្ឋាន​ក្នុង​របាយ​ការណ៍​នេះ ដោយ​ហៅ​ការ​សន្និដ្ឋាន​នេះ​ថា «មាន​ភាព​លម្អៀង​យ៉ាង​ពិត​ប្រាកដ»។ លោក​បាន​បន្ថែម​ថា«វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ព្រម​ទាំង​ប្រឆាំង​នឹង​សមិទ្ធផល​របស់​រដ្ឋាភិបាល​។ ប្រសិន​បើ​អ្នក​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ កម្ពុជា​គឺ​មាន​ស្ថិរភាព​បំផុត»
លោក​បាន​បន្ត​ថា៖ «ខ្ញុំ​កោត​សរសើរ​នូវ​អ្វី​ដែល​ពួកគេ​បាន​លើក​ឡើង​។​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​បាន​កាន់​តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​»
លោក ​ផៃ ស៊ីផាន ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា បើ​គិត​ពី​ប្រវតិ្ត​បង្ហូរ​ឈាម​របស់​ប្រទេស មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ផ្តល់​តម្លៃ​ដល់​ចលាចល​ជា​ជាង​ស្ថិរភាព នោះ។
លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​៖​«ទោះ ​បី​ជា​ការ​បោះឆ្នោត​មាន​លទ្ធផល​អ្វី​ក៏​ដោយ ក៏​យើង​នឹង​នៅ​តែ​រក្សា​សន្តិភាព និង​ស្ថិរភាព។ យើង​បាន​រៀន​សូត្រ​ច្រើន​ពី​សង្គ្រាម​ស៊ីវិល​ពី​វាល​ពិឃាត​»TK

5 comments:

Anonymous said...

Ah phay siphan ah kteuy. You neck will be cut off after the election.

Anonymous said...

Hun Sen and his Regime came into existence by and for Hanoi.

Anonymous said...

Phay Siphan has brushed aside every report that does not speak well of the Hun Sen regime and will continue to do so till the day he runs back to the US!

I still simply cannot understand someone who came to the US and has failed miserably to learn something important about the rules of law, justice, democracy, and how to get what you want by hard work and not by nepotism, cronyism, and the sale of one's conscience.

Pissed Off

Anonymous said...

The Rules of law seem to becoming Unconstituitional in the Land of the Rules of law!!!!

The Judges decide for the people from now on!!!! Thanks for Democrazy!!!!!

Talking Ass (donkey)

Anonymous said...

Hun Sen can't wipe out the corruption in Cambodia, because the corruption is the plan of Hanoi . Hanoi can't swallow Cambodia by the force ,so now Hanoi change the strategy of the plan to swallow Cambodia. By corruption the illegal Vietnamese in Cambodia can buy khmer I.D ,they can buy the land ,they can buy the job in Cambodia and they can own every thing in Cambodia .Why Hun Sen don't want to raise up the salary for the workers ,because Hun Sen want the workers become still stay poor when they are poor ,they don't care what the government do ,they just care about the stomach even Hun Sen give khmer land to Hanoi ,and another way when the people are poor Hun Sen can buy and use those people to do some thing bad .