Thursday, August 15, 2013

សង្គម​ស៊ីវិល​ខក​ចិត្ត​នឹង​ការ​ចូល​រួម​ស៊ើប​អង្កេត​ការ​បោះឆ្នោត



លោករដ្ឋ​មន្ត្រី​មហាផ្ទៃ ស ខេង និង​មន្ត្រី​សង្គម​ស៊ី​វិលជួប​អ្នកកាសែត​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​។ រូបថត សែន ដាវិត​


Shane Worrell - មាស សុខជា ភ្នំពេញប៉ុស្តិ៍ 14 August 2013

 

ភ្នំពេញៈ ក្តី​រំពឹង​របស់​សង្គម​ស៊ីវិល​ដែល​សង្ឃឹម​ថា នឹង​បាន​ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​ទំនង​ជា​រលាយ​ទៅ​វិញ បន្ទាប់​ពី​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប កាល​ពី​ម្សិលមិញ​អះអាង​ថា ពួក​គេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដើរ​តួ​ត្រឹម​តែ​ជា​អ្នក​សង្កេត​ការណ៍​តែ​ប៉ុណ្ណោះ។


លោក ជាម យៀប បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ជា សមាជិក​សកម្ម នៃ​គណៈកម្មការ​នេះ​ទេ​ឬ ប៉ុន្តែ​លោក​បាន​ប្រាប់​ផ្ទាល់​មក​ភ្នំពេញ ប៉ុស្តិ៍ ថា ពួក​គេ​នឹង​ដើរ​តួនាទី​នៅ​ក្នុង​កម្រិត​សកម្ម​ខ្លាំង​ជាង​មុន​។ លោក​បន្ត​ថា៖ «ប្រសិន​បើ [អង្គការ​ក្រៅ​រដ្ឋាភិបាល] គ្រាន់​តែ​ចូល​រួម​ស្តាប់​ឬ​សង្កេត​ការណ៍ នោះ​វា​គ្មាន​បញ្ហា​ទេ»។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​ក្រុម​សង្គម​ស៊ីវិល​និង​រដ្ឋ​មន្រ្តី​ក្រសួង មហា​ផ្ទៃ​លោក ស ខេង កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទន្ទឹង​រង់​ចាំ​នូវ​តួនាទី​មួយ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​តំណាង​មួយ​រូប​ក្នុង ចំណោម​តំណាង​សង្គម​ស៊ីវិល​ដែល​ជួប​ពិភាក្សា​ជាមួយ លោក ស ខេង បាន​ថ្លែង​ថា លោក​មាន​ការ​ខក​ចិត្ត​នៅ​ពេល​ឮ អំពី​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​ឲ្យ​ចូល​ពាក់​ព័ន្ធ​ទេ។ លោក​បន្ត​ថា៖ «វា​នឹង​ជា​ចំណុច​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ។ វា​ជា​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង»។


លោក អ៊ូ វីរៈ បាន​ថ្លែង​ថា គណបក្ស​ទាំង​ពីរ​គួរ​តែ​ត្រឡប់​ទៅ​តុ​ពិភាក្សា​វិញ ដោយ​ឲ្យ គ.ជ.ប សម្រប​សម្រួល​ការ​ស៊ើប​អង្កេត និង​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​ពាក់​ព័ន្ធ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ «នោះ​ហើយ ទើប​ជា​ចំណុច​អាច​ទទួល​យក​បាន​ច្រើន​ជាង​មុន»។

លោក ជាម យៀប និង​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពីរ​រូប​ទៀត ត្រូវ​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ អំពី​គណៈកម្មការ​ស៊ើប​អង្កេត​នេះ។ លោក​បន្ថែម​ថា គណៈកម្មការ​នេះ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ពី គ.ជ.ប ខណៈ​ស្ថាប័ន​នេះ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជា​ស្ថាប័ន​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល។

លោក ជាម យៀប បាន​ថ្លែង​សំដៅ​ទៅ​រក​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ​ថា ៖ «គ.ជ.ប មាន​សិទ្ធិ​តាម​ច្បាប់​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ វា​មិន​ចាំ​បាច់​ប្រើ​អង្គការ​សហ​ប្រជាជាតិ​គ្រប់​គ្រង​យើង​ទេ»។


លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​មិន​បាន​ឮ​ការ​អត្ថាធិប្បាយ​ផ្ទាល់​ពី​លោក ជាម យៀប ដែល​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ត្រូវ​ដក​ចេញ​ពី​គណៈកម្មការ​នេះ​ទេ ប៉ុន្តែ លោក​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ជា​កំពុង «ធ្វើ​ឲ្យ​អ្វីៗ​ផ្ងារ​ជើង​ឡើង»។

លោក​បន្ត​ថា ៖ «ឥឡូវ​នេះ ពួក​គេ​កំពុង​ផ្លាស់​ប្តូរ​អ្វីៗ។ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា តើ​គាត់​និយាយ​អ្វី​នោះ​ទេ គាត់​សន្យា ទូរស័ព្ទ​មក​យើង»។

លោក សុន ឆ័យ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​បណ្តឹង​ទៅ គ.ជ.ប កាល​ពី​ម្សិលមិញ បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​មិន​ទុក​ចិត្ត គ.ជ.ប ក៏​ដោយ។

លោក​បាន​ថ្លែង​ថា រូប​លោក និង លោក កឹម សុខា បាន​ទៅ​ការិយាល័យ​សហភាព​អឺរ៉ុប​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។ លោក​បន្ត​ឲ្យ​ដឹង​ថា៖ «ពួក​គេ​ទំនង​បារម្ភ​អំពី​ការ​តវ៉ា។ ប៉ុន្តែ វា​សំខាន់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នេះ»។


ខណៈ​លោក សម រង្ស៊ី គ្រោង​នឹង​ត្រឡប់​មក​ដល់​ប្រទេស​វិញ​នៅ​ថ្ងៃ​ស្អែក លោក សុន ឆ័យ បាន​ថ្លែង​ថា ការ​ជជែក​មិន​មែន បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ជា​អាទិភាព​សម្រាប់​គណបក្ស​លោក​ទេ។ លោក​បន្ត​ថា៖«យើង​ជា​អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព ផ្ទុយ​ទៅ​វិញ គឺ​ភាគី​ម្ខាង​ទៀត​ទេ​ដែល​មាន​កងទ័ព»។

អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា កាល​ពី​ម្សិលមិញ​ថ្លែង​ថា គណបក្ស​ទាំង​ពីរ​អាច «បង្កើត​គណៈកម្មការ​នេះ​ដោយ​ខ្លួន​ឯង វា​ជា​រឿង​របស់​ពួក​គេ»។

ជាមួយ​នឹង​រយៈ​ពេល​តែ ៧២ ម៉ោង​ដើម្បី​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​បឋម​របស់ គ.ជ.ប ដែល​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ទូទាំង​ប្រទេស​បាន​ប្រជុំ​គ្នា​កាល ពី​រសៀល​ម្សិលមិញ ពិភាក្សា​ពី​ជំហាន​បន្ទាប់​ដែល​ពួក​គេ​ត្រូវ​ធ្វើ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ៖ «យើង​មិន​ទាន់​បាន​ផ្ញើ​អ្វី​ទៅ គ.ជ.ប ទេ។ ឥឡូវ​នេះ [មន្រ្តី​គណបក្ស] កំពុង​ប្រជុំ»។

ការ​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​បឋម ដែល​ធ្វើ​ឡើង​មុន​ពេល​គណៈកម្មការ​ស៊ើប​អង្កេត​ត្រូវ​បង្កើត​ឡើង​បាន​ធ្វើ​ឲ្យ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា គ.ជ.ប ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ណា​មួយ ដែល​នឹង​ផ្ទុះ​ឡើង។

ភាព​មិន​ច្បាស់​លាស់​នៅ​ក្រោយ​ពេល​បោះឆ្នោត​នេះ បាន​បន្ត​កើត​មាន​កាល​ពី​ម្សិលមិញ និង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​សហជីព​តាម​រោងចក្រ​និង​ក្រុម​អង្គការ​សិទ្ធិ ការងារ​ថ្លែង​ថា ៣០ ភាគរយ​នៃ​កម្មករ​តាម​រោងចក្រ​កាត់​ដេរ​មិន​បាន​ទៅ​ធ្វើ​ការងារ ដោយ​សារ​ភ័យ​ខ្លាច​ស្ថានភាព​ចលាចល​ណា​មួយ​ពី​គណបក្ស​នយោបាយ។


សេចក្តី​ថ្លែង​ការណ៍​មួយ​សង្កត់​ធ្ងន់​ថា៖ «យើង​ថ្កោល​ទោស​ខ្លាំង​ក្លា ចំពោះ​វត្តមាន​យោធា​ដែល​មាន​លក្ខណៈ​មិន​ចាំ​បាច់ និង​មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​នេះ»។

ក្រុម​សហជីព​ក៏​បាន​ថ្លែង​ដែរ​ថា ពួក​គេ​មាន​ការ​ខក​ចិត្ត​ចំពោះ «ការ​ខ្វះ​ឆន្ទៈ» របស់ គ.ជ.ប ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ទៅ​លើ «ករណី មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​កើត​ឡើង​ស្ទើរ​គ្រប់​កន្លែង»។

មនុស្ស​ប្រមាណ ១០០ នាក់​មក​ពី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជា ២០ នឹង​ប្រាព្ធ​ពិធី​មួយ​នៅ​រមណីយដ្ឋាន វត្តភ្នំ នៅ​ថ្ងៃ​នេះ​ដើម្បី​បន់​ស្រន់​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី៕ PS

16 comments:

Anonymous said...

The NGO and UN must play full role in this investigations, regardless the Cambodia law if apply.
However NEC must agree with CNRP because NEC had broken the law by removed over one million names from the voter lists and 200,000 names duplication votes. By law NEC should be neutrally.
In the past 20 years NEC had been stole the people votes from opposition’s parties and gave to Hun Sen party that is why Hun Sen won the elections all the times.

Anonymous said...

We all know that in Cambodia, Hun Sen is the law, and the West and UN should understand this too. Otherwise it is getting nowhere and Hun Sen will have what he wants even by force.

Anonymous said...

Hun Sen and CPP​​ កំពុងដើជើងឡើងលើ

Anonymous said...

មានតែមហាបាតុកម្ម កំលាំងមហាជនទូទាំងប្រទេស គ្រប់ច្រកល្ហកទេ ទើបអាចអោយក្រុមកំហូចនេះរត់ប្រាស់អាយុបាន

ប្រជារាស្រ្តគ្រប់ភូមិ ស្រុក ទីក្រុង​ និងរាជធានី​សូមក្រោកឡើងកំទេចពួកអាចោរកំហូចទាំងនេះបាន

Anonymous said...

មានតែមហាបាតុកម្ម កំលាំងមហាជនទូទាំងប្រទេស គ្រប់ច្រកល្ហកទេ ទើបអាចអោយក្រុមកំហូចនេះរត់ប្រាស់អាយុបាន

ប្រជារាស្រ្តគ្រប់ភូមិ ស្រុក ទីក្រុង​ និងរាជធានី​សូមក្រោកឡើងកំទេចពួកអាចោរកំហូចទាំងនេះបាន

Anonymous said...

ក្រុមកំហូច CPP មានគ្នាមិនបាន​​ ១ ភាគរយទេ ដូច្នេះ សូមកងកំលាំងប្រដាប់អាវុធទាំងអស់ដែលមានឈាមជ័រពីប្រជារាស្រ្តក្រីក្រ ឈប់ស្តាប់បញ្ជាហ៊ុន សែន នោះហ៊ុន​ សែននឹងបក្សពួកនឹងអស់អំណាចកាប់សំលាប់ លួចប្លន់បងប្អូនមិនខាន​

Anonymous said...

ALL THAT STORY MEANS THAT CPP HAS STOLEN THE ELECTION BECAUSE OF ITS HESITATION FOR INVESTIGATION. THE GOOD MAN IS ALWAYS OPEN TO WITHOUT THE TRUTH, BUT THE BAD MAN TRIES TO HIDE.

Anonymous said...

ah mike, your mother is a whore, isn't she, right? your father fk around too, righ? He killed Piseth Pilica after fki her, right? and you are his son and continuing to do the same to those young under age bar girls, right? and they are cursing you and family to be burnt in hell, right? and your dyanasty is living on borrowing time, right? wait only a few more weeks and see what will happen to you all, right? This time, spirits of those innocent souls will pull you all down to hell to be burnt forever and ever 'put tony sroop'. hahaha right? move out of the way, you are nothing but a scumbag, a khmer killer of all times, just fk off puppet, what treason is...

Anonymous said...

Looks Like A Family Gathering of A Bunch of Cronies At A House Paid By People's Blood

People Have Spoken Loud and Clear in July 28th Election...Change Must Come!

RespectTheWillOfThePeople

Anonymous said...

Sar Kheng is supposedly the face of reason? he and his high class supporters better do something better than what he's doing now because he ain't look pretty. He will closely linked with Hun Sen and will be dragging down the same hell hole as Hun Sen and his gang. Remember that Sar Kheng, Chea Sim, and the rest.

Anonymous said...

Khmer Songkros Khmer

Anonymous said...

THEY SEEMED TO BE HAPPY!!!

Anonymous said...

The CPP people are devil advocates. They believe in the world of injustice in society. They don't want to be fair to other people. They want to win by stealing... and still have the thick faces to create difficulties to the issue of voting irregularities. I can predict this party can and will not win by honest ways, so I called them THE CPP DEVIL ADVOCATES!!

Anonymous said...

ពុទ្ធទំនាយចុងបញ្ចប់
ផ្គរលាន់ឯជើងភ្លើងឆេះទឹក=ប្រជាពលរដ្ឋអ្នកក្រខឹងក្តៅក្រហាយនិង​អ្នកដឹកនាំ។ 
ងាប់ដើមបុព្វព្រឹក្សអរញ្ញវា=ស្តេចស្លាប់នៅក្រៅស្រុក។ 
ដល់ឮផ្គលាន់គ្រប់ទិសសា=ដល់ពេលមនុស្សគ្រប់ស្រទាប់វណ្ណៈខឹងក្តៅក្រហាយនិង​អ្នកដឹកនាំ។ 
នោះខ្លាយាត្រាលត់ភ្លើងព្រៃ=នោះមានមហាបាតុកម្ម(បដិវត្ត)ទំលាក់រដ្ឋភិបាលចោរចិត្តព្រៃផ្សៃចេញពីប្រទេសខ្មែរ។

Anonymous said...

ខ្មែរ ត្រូវតែរួបរួមគ្នា ហើយ ប្រកាន់ជំហរ របស់ខ្លួនឲ្យបាន! មិនត្រូវរេ​ម្ដងទៅនេះម្ដងទៅនោះបានជាដាច់ខាត! មើលចុះ​ បរទេសកំពុងតែមើលមកឃើញ​ សម្បត្តិដ៏ស្ដុកស្ដំរបស់យើង បើយើងបែកបាក់គ្នា នុះយើងមិនអាចការពារវាបានទេ! តែក៏ត្រូវជ្រើសរើសរួបរួមជាមួយក្រុមដែលអាចផ្ដល់ផលប្រយោជន៍អោយខ្មែរដែរទើបបាន!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ សូមពិចារណាឲ្យបានល្អិតល្អន់ ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគតល្អបានទេ!

Anonymous said...


អាម្សៀ សម រង្ស៊ីឆ្កែកន្ទុយខ្វៀនស៊ីឈ្នួលក្បត់ជាតិ
អាបិសាចប្រែរូបចារកម្មយួនកឹម សុខា

អាសំដែងល្ខោនយួនទាំង​ពីរហ្នឹង
អាក្តណា ដូចតែអាក្តណា!
កណ្ដួយម៉ែវា! ពិតតាមអាសែន-អាស៊ី-អាខា ជាក្រុមគ្រួសារគណបក្សត្រូវតែរូបរួមគ្នា
សង្រ្គោះសំផឹងយួនឥតខ្ចោះ!

ដូច្នេះកុំថាសង្គ្រោះជាតិខ្មែរ...មិនខ្មេះទេ!
សូម្បីវាសង្គ្រោះខ្លួនវា មិនទាំងបានផង។