វង្ស សុខេង និង Stuart White Tuesday, 13 August 2013
ភ្នំពេញៈ ដោយព្រះមហាក្សត្រនរោត្តម សីហមុនី យាងទៅទីក្រុង ប៉េកាំង កាលពីម្សិលមិញ ដើម្បីពិនិត្យព្រះរាជសុខភាព តាមរដ្ឋធម្មនុញ្ញ តួនាទីជាប្រមុខរដ្ឋស្តីទី ត្រូវធ្លាក់មកលើលោក ជា ស៊ីម ដែលជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន។
ក្រុមអ្នកវិភាគ បាននិយាយកាលពីថ្ងៃម្សិលមិញថា ទោះជាយ៉ាងនេះក្តី ភាពតានតឹង ដែលគេលើកឡើងជាទូទៅក្នុងចំណោមសាធារណជន និងក្តីកង្វល់ជាច្រើន កាន់តែកើតមានខ្លាំងឡើងនៅពេលដែលអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស។
លោក ធន សារាយ ប្រធាន អង្គការ អាដហុក មានប្រសាសន៍ថា ការចល័តទ័ពថ្មីៗនេះ និងការគំរាមកំហែងថានឹងមានមហាបាតុកម្ម បានធ្វើឲ្យព្រះមហាក្សត្រ មានប្រផ្នូលជាច្រើន ក្នុងចំណោមសាធារណជន។
លោកបានថ្លែងបន្តថា៖ «ប្រហែលជារឿងនេះ បានកើតឡើងដោយចៃដន្យ ប៉ុន្តែព្រះមហាក្សត្រ មិនគួរណាយាងចេញពីប្រទេសនៅពេលមានភាពតានតឹងខាងនយោបាយទេ»។
លោកស្រី ជា វណ្ណាត ដែលជាអ្នកវិភាគឯករាជ្យម្នាក់ បានថ្លែងថា គណបក្សប្រជាជន កំពុងមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់ជាងការបោះឆ្នោតកាល ពីលើកមុន។
លោកស្រី ថ្លែងថា៖ «ខ្ញុំគិតថា លទ្ធផលការបោះឆ្នោត លើកនេះ គឺជាការដាស់តឿនមួយសម្រាប់បក្សកាន់អំណាច។ អ្នកបោះឆ្នោតរំពឹងថា នឹងមានតម្លាភាព និងគណនីភាព ពីបក្សកាន់អំណាច ជាជាងការប្រើប្រាស់អ្វីមួយសម្រាប់ប្រយោជន៍នយោបាយ។ ត្រង់នេះហើយ បានជាលទ្ធផលការបោះឆ្នោត មានសារៈសំខាន់សម្រាប់ពួកគេ»។
ក្នុងរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ គឺជាអ្នកកោះប្រជុំរដ្ឋសភាលើកដំបូងមិនឲ្យលើសពី ៦០ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត។
ដោយនិយាយសំដៅដល់ការបរិច្ឆេទនៃការចេញផ្សាយលទ្ធផលបោះឆ្នោតជាផ្លូវការ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel បានថ្លែងថា៖ «ខែ កញ្ញា ជាពេលមួយ ដែលរដ្ឋសភា ត្រូវការតួនាទីរបស់ព្រះមហាក្សត្រ។ តើ គ.ជ.ប ចេញផ្សាយលទ្ធផលផ្លូវការឬអត់ ក្នុងពេលឆាប់ៗខាងមុខនេះ អាស្រ័យលើបក្សប្រឆាំង ថាតើពួកគេ ប្តឹងឧទ្ធរណ៍លទ្ធផលបោះឆ្នោតនេះឬអត់?»។
ទោះយ៉ាងណាព្រះមហាក្សត្រ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញថា ព្រះអង្គ «នឹងធ្វើមាតុភូមិនិវត្តន៍ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីធ្វើជាអធិបតីក្នុងសម័យប្រជុំលើកដំបូងនៃសភាអាណត្តិទី៥»។
ទីប្រឹក្សាព្រះមហាក្សត្រព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បានប៉ាន់ស្មានថា ព្រះអង្គ សីហមុនី នឹងយាងមកវិញក្នុងរយៈពេលពី ១០ ទៅ ១៤ ថ្ងៃ ប៉ុន្តែថា ក្របខណ្ឌពេលវេលា «អាស្រ័យលើវេជ្ជបណ្ឌិតចិន»។
លោក បញ្ញា បានថ្លែងថា ទោះជាយ៉ាងនេះក្តី ប្រសិនបើលទ្ធផលចុងក្រោយ ត្រូវបានគេប្រកាសនោះមិនមានអ្វីរារាំងខាងផ្លូវច្បាប់ចំពោះប្រមុខរដ្ឋស្តីទី ក្នុងការកោះប្រជុំរដ្ឋសភា ជាលើកដំបូងនោះឡើយ នៅពេលដែលព្រះមហាក្សត្រ អវត្តមាន។ សំដៅដល់មាត្រាមួយក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៩ លោក បញ្ញា បញ្ជាក់ថា៖ «ច្បាប់នៅតែអនុញ្ញាតឲ្យប្រមុខរដ្ឋស្តីទី ជំនួសតួនាទីរបស់ព្រះមហាក្សត្រនៅពេលព្រះមហាក្សត្រអវត្តមាន។ ខ្ញុំគិតថា ពួកគេបានធ្វើវិសោធនកម្មច្បាប់ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា អ្វីៗដំណើរការបានយ៉ាងរលូននៅពេលដែលព្រះមហាក្សត្រអវត្តមាន»។
លោក ស្រី ជា វណ្ណាត បានថ្លែងទៀតថា រាល់ភាពតានតឹងទាំងអស់ គណបក្សកាន់អំណាច នឹងគណបក្សប្រឆាំង អាចមានសមត្ថភាពធ្វើឲ្យធូរស្រាលបាន។ លោកស្រី បានបន្តថា៖ «បក្សទាំងពីរ គួរតែព្យាយាមធ្វើឲ្យបានល្អ ហើយមិនត្រូវរំខាន និងបង្កឲ្យមានអារម្មណ៍ភ័យខ្លាចដល់សាធារណជនឡើយ»។
ដោយកត់សម្គាល់ពីគ្រោះថ្នាក់នយោបាយ លោកស្រី បានថ្លែងថា៖ «តាមពិតទៅ អ្នកដឹងអំពីចំណាត់ការនេះ ប៉ុន្តែអ្នកមិនអាចដឹងអំពីប្រតិកម្មទេ ហើយប្រតិកម្មរបស់ពលរដ្ឋ ឥឡូវនេះមានការខឹងសម្បាជាពិសេសសម្រាប់យុវជន។ ទីមួយគឺប្រតិកម្មកើតមាននៅតាមផ្លូវ ព្រោះលទ្ធភាពនៃការតវ៉ាតាមផ្លូវនៅតែស្ថិតក្នុងគំនិតមនុស្សគ្រប់ៗគ្នា។ ទីពីរ អ្វីក៏ដោយដែលបក្សណាធ្វើវា នឹងត្រូវវាយតម្លៃដោយម្ចាស់ឆ្នោត សម្រាប់ការបោះឆ្នោត ៥ ឆ្នាំខាងមុខទៀត»។
ទោះជាយ៉ាងណាលោក សុន ឆ័យ នៃបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា លោក មានក្តីបារម្ភពេលព្រះមហាក្សត្រយាងចេញ។ លោកបន្ថែមថា៖ «មានតែព្រះមហាក្សត្រតែមួយអង្គគត់» ដែលអាចធ្វើជាអ្នកសម្របសម្រួលអព្យាក្រឹត។
លោក បានបញ្ជាក់ថា៖ «ប៉ុន្តែឥឡូវនេះ ចាប់តាំងពីព្រះអង្គយាងចេញ តួនាទីប្រមុខរដ្ឋ ស្ថិតក្រោមដៃ គណបក្សប្រជាជន។ ព្រឹទ្ធសភា កងទ័ព តុលាការ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយអ្វីៗគ្រប់បែបយ៉ាងទៀត គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់គណបក្សប្រជាជន។ ដូច្នេះតើនរណាដែលប្រជាពលរដ្ឋយើងអាចពឹងពាក់បាន ពីព្រោះមិនមានស្ថាប័នណាមួយដែលគេអាចពឹងពាក់បានឡើយ?»៕
រាយការណ៍បន្ថែម ABBY SEIFF
11 comments:
ទាក់ទងនឹងព្រះមហាក្សត្រ ជាយុទ្ធសាស្រ្តរបស់
មេដឹកនាំយួនជាទំនៀមទម្លាប់យូរណាស់មកហើយ មិនខុសអ្វីពី បិតារបស់ព្រះអង្គឡើយនៅពេល
ដែលមានចលាចលនៅក្នុងប្រទេស លោកត្រូវ
យាងទៅចិនជានិច្ចកាល។
Hun Sen order the king to get out of his way.
ទីមួយ ត្រូវទៅផឹកថ្នាំបន្សាប ថ្នាំផ្តាច់ពោះវៀនរាល់៦ខែម្តង ព្រោះថ្នាំផ្តាច់ពោះវៀននេះចិនបានតម្រូវ
ឲស្តេចខ្មែរ និង រាជវង្ស ផឹកនៅពេលធ្វើពិធីស្បថ
សស្បែចូលបក្សកុម្មុយនិស្ត ។ ដូច្នេះហើយ រាល់៦ខែម្តង ស្តេចខ្មែរ ក៍ ដូចរាជវង្សមួយចំនួន គឺសុទ្ធ
តែត្រូវទៅពិនិត្យសុខភាពនៅប្រទេសចិន មិនអាច
ទៅប្រទេសណាផ្សេងទៀតបានឡើយ ។
ទីពីរ ពេលណាប្រជាពលរដ្ឋ និង ប្រទេសខ្មែរមាន
បញ្ហាអ្វីធ្ងន់ធ្ងរដែលត្រូវដោះស្រាយ ពួកហ៊ុនសែន
និង ចៅហ្វាយយួនវា បញ្ជារឲស្តេចខ្មែរចេញទៅ
ស្រុកចិន ដោយសំអាងថាទៅពិនិត្យសុខភាព ។
ដើម្បីកុំឲស្តេចខ្មែរលូកលាន់ក្នុងការជួយដោះ
ស្រាយបញ្ហាដែលប្រទេស និង ប្រជាពលរដ្ឋខ្មែរ
កំពុងជួបប្រទះ ។
រឿងទាំងនេះវាក្លាយជាប្រពៃណិយរបស់ពួកពួកគេទៅហើយ នេះហើយ ភាពជាខ្ញុំគេ ជាពិសេស ខ្ញុំពួកកុម្មុយនិស្ត ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ គ្មានអ្វី
ឬ អ្នកណាជួយបាន ក្រៅពីខ្លួនគេ ។
In You FACE Bitch USA...
You USA raped Cambodia and burned it to hell and you take those few survive to live in your said great USA but they live like slave... you treated them worst then your DOG...
You USA should pay for your crime to Cambodian peoples in Trillions of dollars.
And Now you use CNRP, TEary Seng and Mu Mu Mu bithch hur to do your lip services and trying to take back Cambodia for nothing?
China give Cambodia hope and give Cambodia Billions to rebuilds , but you give Cambodia nothing to to destroyed ... Soon OUr Great Leader Hun Sen will give Cambodia Highway 4 to China to expand is like a slap in your face and to run on your face...
Go back to live in your wonderland in USA theary... with your foreign boyfriend and husband just like your BOSS rainsy daughter marry to a foreigner and like Mu Mu bitch hour ...marry to a american.. you dont thing Cambodia is good for you and you dont even like your own peoples..
Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...
Soon we will make you a new province to VietNam.
Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....
That pointing finger say RUN while you can ... hunting season start now
Run king run
mother king run too
they are only good to be DOG.
បើដូចឃ្លាចុងក្រោយ ស្ដីថា ទីពីរ ពេលណាប្រជា
ពលរដ្ឋ និង ប្រទេសខ្មែរមានបញ្ហាអ្វីធ្ងន់ធ្ងរដែល
ត្រូវដោះស្រាយ ពួកហ៊ុនសែននិង ចៅហ្វាយយួន
វា បញ្ជារឲស្តេចខ្មែរចេញទៅស្រុកចិន ដោយសំ
អាងថាទៅពិនិត្យសុខភាព ។
ដើម្បីកុំឲស្តេចខ្មែរលូកលាន់ក្នុងការជួយដោះ
ស្រាយបញ្ហាដែលប្រទេស និង ប្រជាពលរដ្ឋខ្មែរ
កំពុងជួបប្រទះ ។
មហាក្សត្រខ្មែរ ដែលមតិខ្លះចាត់ទុកដូចទីងម៉ូង
អាចប្រហែលជាត្រឹមត្រូវ!
បើយ៉ាងនឹងមែន មហាក្សត្រខ្មែរ ពិតជាគ្មានជំហររបស់ខ្លួនឯង សម្រាប់ការពារពលរដ្ឋរបស់ខ្លួនទាល់តែសោះ!
king sihanouk is china slave king sihamony is following his father footstep when will Khmer free from communist control?.
the way it is going, someone has to be a permanent thief and keep stealing and manipulatong votes for 99 years, or until all the long term illegal land leases and "friendship" land lost treaties expired, whichever comes first.
Prime Minister COUP Hun Sen Should Go For Routine Medical Check Up in HaNoise
28 Years With No Rest Is Bad For Your Health
Don't Blame The People for Sudden Heart Attack
CRAZY KING SCARE TO DIE WITH HIS PEOPLE ,HE RUN AWAY WITH HIS MOM .iF HE SAY SOMETHING WRONG Hun Sen yourn kill them all.KRANHUN EASAN
Post a Comment