ជំនួយឥតលក្ខខណ្ឌ
/ ជំនួយមានលក្ខខណ្ឌ
(ដោយ អ៊ុម
ហាក់ ថ្ងៃទី២៤ សីហា ២០១៣)
តាំងតែពីខ្ញុំដឹងក្តីកាលណាមក
ស្រុកខ្មែររមែងទទួលជំនួយបរទេសមិនដែលអាក់ខានឡើយ។ សព្វ ថ្ងៃជាពិសេស
ខ្មែរមិនអាចរស់បានដោយគ្មានជំនួយបរទេស តែខ្មែរជំនាន់នេះក៏មិនខុសអំពីជំនាន់មុន
ដែរ គេរមែងប្រកូកប្រកាសទទួលតែជំនួយណាដែលឥតលក្ខខណ្ឌ និយាយម្យ៉ាងទៀតថា«ជំនួយឥតចំ
ណង» ឬជំនួយឥតសំណង។ ដើមបីសំរួលការពីចារណាតទៅ
ខ្ញុំសូមអនុញ្ញាតិប្រើពាក្យចំណងជំនួស ពាក្យ លក្ខខណ្ឌ
នឹងពាក្យសំណងហើយជាមួយនេះផងដែរយើងគួរពិភក្សាថាតើជំនួយមួយណាមានចំ
ណង ហើយជំនួយមួយណាដែលឥតចំណង។
ជារួម
ជំនួយទាំងឡាយចេញមកពីប្រភពតែពីរគឺ: លោកសេរី និងលោកកុម្មុយនិស្ត ហើយគេរមែងនិ
យមថា ជំនួយពីលោកសេរីសុទ្ធតែជាជំនួយមានចំណង
រីឯជំនួយពីប្រទេសកុម្មុយនិស្តវិញសុទ្ធសឹងជា
ជំនួយឥតចំណង។ អីចឹងមែនឬ?។ ដើមបីបំភ្លឺ សូមអនុញ្ញាតិលើកយកជំនួយអាមេរិកាំង
នឹងជំនួយចិន
ប្រជាមានិតុនាសម័យសង្គមរាស្រ្តនិយមមកប្រៀបផ្ទឹមគ្នា។
១- ជំនួយអាមេរិកាំងជាជំនួយដែលពលរដ្ធអាមេរិកាំងជួយដល់ពលរដ្ធខ្មែរក្នុងករណីណាមួយ។
ពលរដ្ធ
គេរំពឹងថាជំនួយរបស់គេនឹងត្រូវបានពលរដ្ធខ្មែរទទួលផល
បើមិនដូចនោះទេគេអាចនឹងដេញដោលស្តី
បន្ទោសរដ្ធាភិបាលរបស់គេ។ ដោយសាររដ្ធាភិបាលគេទទួលការខុសត្រូវចំពោះពលរដ្ធរបស់គេៗតែង
តែតាមដានជំនួយរបស់គេ ថែមទាំងអាចដាក់ចំណងខ្លះៗដូចជាត្រូវប្រើលទ្ធិប្រជាធិបតេយ្យ
គោរពសិ
ទ្ធិមនុស្ស កុំកេងប្រវាញ់លុយគេច្រើនពេក។ល។ ជាហេតុធ្វើឲ្យអ្នកដឹកនាំខ្មែរមិនសប្បាយចិត្តរហូត
ដល់ផ្តាច់ជំនួយនោះតែម្តងក៏មាន ( ករណីសម្តេចសីហនុផ្តាច់ជំនួយអាមេរិកាំងនាឆ្នាំ១៩៦៣
)។
២- ជំនួយពីប្រទេសចិនប្រជាមានិតុមិនដូចជំនួយពីសហរដ្ធអាមេរិកទេ
មានន័យថាមិនមែនប្រជារាស្រ្ត
ចិនជួយប្រជារាស្រ្តខ្មែរទេ តែគឺអ្នកដឹកនាំចិនជួយអ្នកដឹកនាំខ្មែរឯណោះទៅវិញទេ។
ឧទាហរណ៍ ប្រមុ
ខរដ្ធចិនជួយប្រមុខរដ្ធខ្មែរ
ឬប្រធានបក្សកុម្មុយនិស្តចិនជួយប្រធានបក្សកុម្មុយនិស្តខ្មែរ....ដូចនេះគេមិន
ចាំបាច់ដាក់លក្ខខណ្ឌអ្វីទេព្រោះគេត្រូវរ៉ូវគ្នាស្រេចអស់ទៅហើយ ពលរដ្ធចិនមិនដែលដឹងថារដ្ធាភិបាខ្លួ
នជួយនរណា ចំនួនប្រាក់ប៉ុន្មានទេ។ ទីបំផុតទៅតើជំនួយរបស់ចិនវាពិតជាឥតចំណងមែនឬ?។
សូម លើកយកជំនួយខ្លះៗមកពិចារណាដូចខាងក្រោម៖
ក- រោងចក្រវាយនភណ្ឌកំពង់ចាម :
នៅទស្សវត្សរ៍១៩៦០ រោងចក្រនេះត្បាញតែកំណាត់សំពត់ទេស
ឯកនឹងសំពត់ផាឌិបតែប៉ុននោះ។ សំពត់ទេសឯកទាំងអស់ ឬស្ទើរតែទាំងអស់សំរាប់តែសម្តេចសីហនុ
យកទៅបាចសាចពីរថយន្ត ឬពីឧទ្ធម្ភាគចក្រចែកពលរដ្ឌខ្មែរ
ដើមបីនយោបាយប្រជាភិថុតិរបស់ទ្រង់
ដូចជាពុំឃើញដាក់លក់នៅទីផ្សារទេ។
រីឯកំណាត់សំពត់ផាឌិបក៏មិនដាក់លក់តាមទិផ្សារដែរ បើមាន
លក់ក៏គ្មាននរណាគេទិញប្រើ អីចឹងតើគេយកវាទៅណា?។ កំណាត់សំពត់ផាឌិបជាសំពត់យុទ្ធសាស្រ្ត
សំខាន់ខ្លាំងណាស់សំរាប់ដេរឯកសណ្ធានវៀត-កុង។ មកដល់ត្រិមនេះតើមាននរណាមើលឃើញថា កំ
ណាត់សំពត់នោះវាទៅឯណាហើយឬនៅ? សំរាប់ធ្វើអ្វី?
ខ- រោងចក្របាវក្រចៅបាត់ដំបង: នេះក៏ជារោងចក្រយុទ្ធសាស្រ្តមួយដែរ។
បាវក្រចៅផលិតចេញពីរោង
ចក្រនេះគេយកទៅច្រកអង្ករខ្មែរទៅលក់ឲ្យវៀត-កុង វៀត-មិញផងដែរ។
មិនដឹងថាបាវក្រចៅទាំងនោះ
មានដាក់លក់នៅទីផ្សារដែរឬក៏អត់។ គួរកត់សំគាល់ថាអង្ករដែលខ្មែរលក់ឲ្យវៀត-កុង
វៀត-មិញជំនាន់នោះគេសងថ្លែជាប្រាក់រៀល ជួនកាលជាប្រាក់រៀលក្លែងក្លាយថែមទៅទៀត ជាហេតុនាំឲ្យមានវិបត្ត
រូបិយវត្ថុធ្ងន់ធ្ងរនៅស្រុកខ្មែរនាទសវត្សរ៍១៩៦០។ រោងចក្រនេះពិតជាជំនួយឥតចំណងមែនឬ?
គ- រោងចក្រស៊ីម៉ង់ចក្រីទីង : លេនដ្ធានវៀត-កុង វៀត-មិញ
ទាំងនៅក្នុងទឹកដីខ្មែរ ទាំងនៅខាងស្រុកយួ
នត្រូវការស៊ីម៉ង់ជាចាំបាច់។ តើគេដឹកវាមកពីហាណូយឬ
បើរោងចក្រចក្រីទីងនៅអែបនឹងរណសិរ្ស ស្រាប់ទៅហើយនោះ? ក្នុងកាល:ទេស:បែបនេះតើពាក្យដែលថាជំនួយឥតចំណងនោះមានន័យយ៉ាង
ណាដែរ។
ករណីត្រួសៗដែលបានលើកយកមកលាតត្រដាងខាងលើនេះ
សូមទុកជាធាតុសំរាប់ពិចារណាល្ប
ងមើលតែប៉ុននោះ យោបល់ចុងចប់សំរេចលើក្តីវិនិច្ឆ័យរៀងខ្លួន។ ទាំងនេះវាជារឿងចាស់
ឥឡូវនេះយើ
ងឈានចូលសហសវត្សរ៍ទី២១ អ្វីៗវាជារឿងថ្មី ហើយអ្វីៗក៏វាប្រែព្រួលអស់ទៅហើយ។
មិនជាយូរប៉ុន្មានមុននេះ
តាមរយ:ទា-បាញ់រដ្ធមន្រ្តីក្រសួងការពារជាតិ កម្ពុជាបានប្រកាសសុំ ជំនួយ យោធាគ្រប់យ៉ាងពីបរទេសតែសុំគេកុំឲ្យដាក់លក្ខខណ្ឌ។
ពីរោះអ្វីម្ល៉េះព្រះម្ចាស់ថ្លៃ! ស្មូមយាចក់ព្រមាន សប្បុរសជនថា «អញសុំតែលុយទេ ចង់អញយកទៅធ្វើអ្វីស្រេចតែអញ
កុំឆាឆៅអញ»។ ទស្សន:នេះ ក៏ វាស្របនឹងទស្សន:របស់ តេជោសែនផងដែរ។
តេជោសែនពិតមែនតែទាល់ច្រក ក៏មិនសូវជាចូលចិត្តជំ
នួយពីប្រទេសលោកសេរីទេ ព្រោះលោកសេរីតែងតែដាក់ចំណងដូចជា សិទ្ធិមនុស្ស
សិទ្ធិបញ្ចេញមតិ
តុលាការឯករាជ្យ...ជាដើម។ លោកតែងតែកោតសសើរសាធារណរដ្ធចិនប្រជាមានិតុថា
«ធ្វើច្រើន និយាយតិច»។ ទាំងអស់គ្នា
នរណាក៏មើលឃើញថាចិនបានបោះទុនសន្ធឹកសន្ធាប់ក្នុងស្រុកខ្មែរ ឲ្យខ្មែរ ខ្ចីប្រាក់យកការប្រាក់ថោក
ថែមទាំងផ្តល់ជំនួយឥតចំណងខ្លះទៀតផង មិនដូចអាមេរិកាំងទេ គ្រាន់តែ រឿងខ្វះមនុស្សធម៌បន្តិចបន្តួចតាំងផ្អាកជំនួយយោធា
នាំឲ្យចិនផ្តល់ជំនួស។ ចិនបានទាំងកសាងស្ពាន ថ្នល់ វារីអគ្គីសនី
មួយចំនួនធំនៅស្រុកខ្មែរធ្វើឲ្យឃើញថា ចិនស្រឡាញ់ខ្មែរ ចិនជួយខ្មែរ ចិនធ្វើអ្វីៗទាំង
អស់សំរាប់ខ្មែរដោយឥតមានដាក់លក្ខខណ្ឌអ្វីទាំងអស់។ ចិនគួរជាទីគោរពនឹងស្រឡាញ់ក្រៃលែង។
តើចិនពិតជាមិនរកចំណេញលើខ្នងខ្មែរមែនឬ? ចិនបានកសាងស្ពាន
ថ្នល់ រោង ចក្រផ្សេងៗនៅ ស្រុក ខ្មែរពីព្រោះតែចិនស្រឡាញ់ខ្មែរ ចិនជួយខ្មែរមែនឬ?។
អ្នកវិភាគនយោបាយ
នឹងសេដ្ធកិច្ចអាមេរិកាំងមួយចំនួនបានឲ្យដឹងថា ចិនដែលមានពលរដ្ធជាងមួយ
ពាន់បីរយលាននាក់ មានតំរូវការធំធេងគ្រប់មុខ ដើមបីចិញ្ចឹមពលរដ្ធរបស់គេ។
នៅទីណាក៏ដោយឲ្យតែ
ចិនទៅដល់ ជាពិសេសនៅអាហ្រ្វិក នឹងនៅអាស៊ី ដែលនៅមានប្រទេសជាច្រើនមិនទាន់លូតលាស់ឬកំ
ពុងតែលូតលាស់ ចិនតែងតែទៅជួយកសាងស្ពាន ផ្លូវថ្នល់ នឹងរោងចក្រផ្សេងៗជាដរាប។ រោងចក្រ
ស្ពាន នឹងថ្នល់ទាំងឡាយនោះវាសំរួលកិច្ចការពីរយ៉ាង ១- ការដឹកនាំអ្វីៗដែលគេរកបានពីប្រទេសទាំង
ឡាយនោះទៅបំពេញក្តីត្រូវការរបស់ពលរដ្ធដ៏ច្រើនមហិមារបស់គេ ២- ដឹកនាំផលិតផលរបស់គេ មាន
ម៉ាស៊ីនតូច-ធំ គ្រឿងសង្ហារិម ប្រដាប់ប្រើប្រាស់គ្រប់យ៉ាងរាប់តាំងពីក្រាស
កញ្ចក់ ពូថៅ កាំបិត ឆ្នាំង ចាន ....ពីប្រទេសចិនមកលក់ឲ្យ ប្រទេសទន់ខ្សោយទាំងនោះ។
ចិនចំណេញទាំងពីរផ្លូវ។
ចុះស្រុកខ្មែរមានអ្វីពិសេសលើសពីប្រទេសកំពុងលូតលាស់ដទៃទៀតនៅអាហ្រ្វិកនឹងអាស៊ីឬ?
បើ
ចង់ដឹងច្បាស់អំពីរឿងនេះ
គេចាំបាច់សួរទៅ លោកឧបនាយករដ្ធមន្រ្តីនិងជារដ្ធមន្រ្តីក្រសួងសេដ្ធ
កិច្ច ទៅថា តើឱនភាពសេដ្ធកិច្ចខ្មែរជាមួយប្រទេសចិនមានទំហំប៉ុនណាដែរ។
លោកគាត-ឈន់ជាក់ជាមិន
ប្រាប់យើងឲ្យដឹងឡើយ តែយើងក៏គួរតែលើកយកករណីខ្លះមកពិចារណាលេងមើលដែរ។
ក- ករណីផ្លូវថ្នល់: លោកព្រហ្ម-ម៉ាញ អ្នកចម្រៀងអាយ៉ៃ នឹងអ្នកកំប្លែងខ្មែរជើងឯកបានថ្លែងដូចនេះថា
« ផ្លូវថ្នល់ស្រុកខ្មែរគេធ្វើជាប់ល្អណាស់ » រួចហើយលោកបន្ថែមថា « អើឲ្យតែសម្ពោធបើកឲ្យប្រើប្រាស់
រួចមកក៏ចាប់ធ្វើជាប់រហូតមក »។
នេះគ្រាន់តែជាសេចក្តីបញ្ជាក់របស់លោកស្តីអំពីគុណភាពនៃផ្លូវថ្នល់ ស្រុកខ្មែរ។ គួរបញ្ជាក់ផងដែរថាប្រាក់ចំណាយក្នុងការធ្វើ
( ការជួសជុល ) បន្ទាប់ពីសម្ពោធហើយមកគឺ
ជាប្រាក់ថវិកាជាតិខ្មែរដែលប្រៀបបានទៅនឹងជើងពានស្មូមយាចក់តែប៉ុននោះ។ ផ្លូវថ្នល់ទាំងឡាយ
នោះក្រៅពីបានជួយសំរួលប្រជាពលរដ្ធខ្មែរក្នុងរឿងគមនាគមន៍
វាក៏បានជួយសំរួលដល់ប្រទេសនាៗ
មានចិនជាដើមក្នុងការដឹកជញ្ជូនឥវ៉ែឥវ៉ាន់របស់ខ្លួនមកលក់ដូរពោរពាសក្នុងស្រុកខ្មែរផងដែរ។
មិនមែ
នតែការនាំចូលទេដែលធ្វើឲ្យខូចផ្លូវថ្នល់ទាំងឡាយនោះ
ការនាំចេញប្រហែលមានផលវិបាកអាក្រក់
លើសផងមើលទៅ។ សូមលើកយកតែការដឹកឈើប្រណិតមួយមុខមកពិចារណាក៏ប្រហែលជាគ្រប់
គ្រាន់ហើយ។ ពត៌មានឲ្យដឹងថា ឈើប្រណិតចេញពីស្រុកខ្មែរតាម ១- ច្រករតនគីរី
មណ្ឌលគីរី ក្រ
ចេះ កំពង់ចាម ទៅស្រុកយួន មួយភាគធំបង្ហួសទៅស្រុកចិន។
២-ច្រកកំពង់ផែកំពង់សោមឆ្ពោះត្រង់
ទៅស្រុកចិនតែម្តង។ ពត៌មានខ្លះទៀតឲ្យដឹងថាគ្រឿងសង្ហារិមធ្វើអំពីឈើប្រណិតខ្មែរ
ផលិតនៅស្រុក
ចិន នឹងនៅស្រុកយួនមានដឹកយកមកលក់នៅបស្ចឹមប្រទេសកន្លងមកហើយ។ ជំនួយនេះមានចំណង
ឬអត់?
ខ- ករណីរោងចក្រ: ថ្មីៗនេះ ដោយមានក្លើរបស់លោកហ៊ុន-សែនជាឈ្មួញកណ្តាល
ចិនបានទទួលកិច្ច
សន្យារយ:ពេល៣៥ឆ្នាំសង់រោងចក្រវារីអគ្គីពីរដុតធ្យូងថ្មនៅឯកំពង់សោម
ចំណាយប្រាក់ទុនជិតបួនរ
យលានដុល្លាអាមេរិក។
រោងចក្រទាំងនេះនឹងផ្តល់ឋាមពលអគ្គីសនីមួយចំនួនបន្ថែមលើឋាមពលទិញ
មកពីសៀមនឹងយួន។ ក្រឡេកមួយភ្លែតទៅគួរឲ្យត្រេកត្រអាលក្រៃលែង។
មានអ្វីប្រសើរជាងការបង្កើ
តឋាមពលក្នុងស្រុកខ្មែរ ដើមបីខ្មែរ។
ពិនិត្យបន្តិចទៅគេអាចឃើញកត្តាអវិជ្ជមានខ្លះដូចជា១- រោងចក្រ
ទាំងនេះដុតធ្យូងថ្មដែលគ្មាននៅស្រុកខ្មែរ
នេះមិនទាន់គិតដល់ការប៉ះពាល់បរិដ្ធានផង។ ប្រទេសជិត
ខាងដែលសំបូរធ្យូងថ្មគឺយួននឹងចិន
អីចឹងទៅដំណើរការនៃរោងចក្រទាំងឡាយនោះត្រូវពឹងពាក់លើ
ចិនឬយួន២- រឿងដែលត្រូវសើច នោះគឺក្រុមហ៊ុនអគ្គីសនីកម្ពុជាដែលជាក្រុមហ៊ុនរដ្ធបានចុះខសន្យា
ទិញឋាមពលទាំងអស់ដែលរោងចក្រទាំងនោះផលិតបានយកទៅលក់បន្តដោយពុំបានចរចាអំពីតម្លៃផងទេ។
រឿងដែលត្រូវយំនោះគឺ រដ្ធសភាបានអនុមតិច្បាប់តំរូវឲ្យរដ្ធាភិបាលសងប្រាក់គ្រប់ចំនួនទៅរោង
ចក្រទាំងឡាយនោះក្នុងកាល:ទេស:ដែលក្រុមហ៊ុនអគ្គីសនីកម្ពុជារកស៊ីខាតរកប្រាក់សងមិនបាន។
តើពំនោលថា «
គ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរ » នោះអស់ន័យហើយឬ?។ គ្មាននរណាឲ្យអ្វីទៅ
នរណាដោយគ្មានចង់បានអ្វីត្រឡប់វិញនោះទេ។ “ Nobody gives
something for nothing “។ បាយមួ
យវវែក សណ្តែកមួយកួរ ដែលគេដាក់បាតលោកគេប្រាថ្នាឋានសួគ៌ ឋានសុខ។
ចុះយួនដែលលើកទ័ព
ជាងពីរសែននាក់មកជួយរំដោះខ្មែពីរបបប្រល័យពូជសាសន៍នោះគេប្រាថ្នាអ្វីដែរ?។
គេបានសំរេចក្តី
ប្រាថ្នារបស់គេប៉ុន្មានហើយមកដល់ថ្ងៃនេះ?៕
1 comment:
HIGHEST IQ IN CAMBODIA!!!
You Khmer don't know uncle Sen aka Dr. Hun Sen bought extra bags from EBay and shipped them to CPP headquater in Hanoi for our additional fingers print under Khmer name such as Samnang and etc. You see he is not dumb like his colleagues. That how he became the youngest Prime Minister in the whole wide world. Before he used ghost names now he used our thumbs print under scrutiny accur. Dr. Hun Sen already won and evidences all are destroyed.
Post a Comment