Saturday, August 03, 2013

សង្គម​ស៊ីវិល​ស្វាគមន៍​ជំហរ​បក្ស​ប្រឆាំង​បង្កើត​គណៈកម្មការ​ចម្រុះ

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា គួរ​បញ្ចប់​វប្បធម៌​បែង​ចែក​អំណាច​នៅ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា មិន​អាច​ជួប​ភាព​ទាល់ច្រក​នយោបាយ​ណា​មួយ​ឡើយ ប្រសិន​បើ​គណៈកម្មការ​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។ លោក​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត បង្ហាញ​ថា គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត​នោះ គណបក្ស​នោះ​ដឹក​នាំ​រដ្ឋាភិបាល និង​គណបក្ស​ផ្សេង​ទៀត ក្លាយ​ជា​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា៖ «ខ្ញុំ​អត់​ចូល​ចិត្ត​និយាយ​បែង​ចែក​អំណាច ពីព្រោះ​សព្វថ្ងៃ​គិត​តែ​ពី​អំណាច យើង​គួរ​គិត​ថ្មី​វិញ​ទស្សនៈ​របស់​ពលរដ្ឋ​យើង»។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​នេះ​មិន​ទាន់​ពិនិត្យ​លើ​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​បង្កើត​ក្រុម​ការងារ​នយោបាយ ដើម្បី​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ករណី​សំខាន់​ជា​បន្ទាន់ គឺ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ ​ទី២៨ ខែ​កក្កដា កន្លង​ទៅ។

ដោយ យន់ សាមៀន 2013-08-02 RFA
ជំហរ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន។ មន្ត្រី​ទាំង​នោះ​ចង់​ឲ្យ​បញ្ចប់​វប្បធម៌​បែង​ចែក​អំណាច​នៅ​កម្ពុជា ព្រោះ​ថា បទ​ពិសោធន៍​កន្លង​មក វា​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឡើយ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​មួយ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជជែក​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា។ លោក ហ៊ុន សែន អះអាង​ថា ការ​បែង​ចែក​អំណាច​ក្នុង​រដ្ឋសភា​នេះ ដើម្បី​ជៀសវាង​ភាព​ទាល់ច្រក​នយោបាយ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ប៉ុន្តែ​លោក​ទាមទារ​ធ្វើ​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ដោយ​អះអាង​ថា គណបក្ស​ប្រជាជន ជា​អ្នក​ឈ្នះ​ឆ្នោត។
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា គួរ​បញ្ចប់​វប្បធម៌​បែង​ចែក​អំណាច​នៅ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា មិន​អាច​ជួប​ភាព​ទាល់ច្រក​នយោបាយ​ណា​មួយ​ឡើយ ប្រសិន​បើ​គណៈកម្មការ​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។ លោក​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត បង្ហាញ​ថា គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត​នោះ គណបក្ស​នោះ​ដឹក​នាំ​រដ្ឋាភិបាល និង​គណបក្ស​ផ្សេង​ទៀត ក្លាយ​ជា​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា៖ «ខ្ញុំ​អត់​ចូល​ចិត្ត​និយាយ​បែង​ចែក​អំណាច ពីព្រោះ​សព្វថ្ងៃ​គិត​តែ​ពី​អំណាច យើង​គួរ​គិត​ថ្មី​វិញ​ទស្សនៈ​របស់​ពលរដ្ឋ​យើង»
លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) យល់​ថា​ស្រប​ច្បាប់ ប៉ុន្តែ​អគ្គលេខាធិការ គ.ជ.ប បដិសេធ​ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ គ.ជ.ប បង្កើត​គណៈកម្មការ​ឯករាជ្យ​ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា លោក ហ៊ុន សែន យល់​ព្រម​គាំទ្រ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ ​លទ្ធផល​បោះ​ឆ្នោត លុះត្រា​តែ គ.ជ.ប យល់​ព្រម​មុន​សិន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិភាក្សា​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា ក្នុង​នាម​ជា​អ្នក​ឈ្នះ​ឆ្នោត។
របាយការណ៍​បណ្ដោះ​អាសន្ន​បង្ហាញ​ដោយ​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៦៧​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ៥៦​អាសនៈ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ដោយ​ខ្លួន​ឯង​ថា ឈ្នះ​ឆ្នោត ៦៨​អាសនៈ ហើយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ វិញ អះអាង​ថា ឈ្នះ​បាន ៦៣​អាសនៈ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គ.ជ.ប មិន​មាន​សិទ្ធិ​បង្កើត​គណៈកម្មការ​ចម្រុះ​ណា​មួយ​បាន​ទេ ដោយសារ​តែ​បណ្ដឹង​តវ៉ា​ទាំង​ឡាយ​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ ឆ្នោត គ.ជ.ប ខ្លួន​ឯង​ជា​អ្នក​បង្កើត។ លោក​ព្រមាន​ថា ការ​បង្កើត​ឲ្យ​មាន​វប្បធម៌​បែង​ចែក នឹង​បណ្ដាល​ឲ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ​ទុក​ចិត្ត​លើ​គណបក្ស​នយោបាយ៖ «កត្តា ​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​អំណាច។ ហើយ​ពលរដ្ឋ​ស្អប់​ខ្ពើម យើង​ពលរដ្ឋ​មួយ​ចំនួន​ដក​សេចក្តី​ទុក​ចិត្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា»
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បង្ហាញ​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​នឹង​ការ​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ការងារ​នឹង​គណបក្ស​ ប្រជាជន​កម្ពុជា ដើម្បី​ជជែក​បញ្ហា​បែង​ចែក​អំណាច​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​ផ្តល់​ជូន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ​ ពលរដ្ឋ៖ «ជំនាន់​ដែល​ហ៊្វុនស៊ិនប៉ិច តើ​ឈរ​មូលដ្ឋាន​អ្វី? គណបក្ស​សង្គ្រោះ​ជាតិ បាន​សំឡេង​ឡើង​ដល់​កម្រិត​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​មើល​រំលង​បាន»
លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៤​អាសនៈ ចំណែក​ហ៊្វុនស៊ិនប៉ិច បាន ៤៣​អាសនៈ ហើយ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧៣​អាសនៈ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចំនួន ២៦​អាសនៈ។ សម្រាប់​ការ​បោះ​ឆ្នោត​ទាំង​ពីរ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ផ្តល់​តួនាទី​ប្រធាន​រដ្ឋសភា និង​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ឲ្យ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ជួប​ពិភាក្សា​នយោបាយ​គ្នា ទោះ​បី​ជា​កិច្ច​ពិភាក្សា​នោះ​មិន​សំដៅ​ការ​បែង​ចែក​អំណាច​ក្តី។ លោក​បន្ត​ថា លទ្ធផល​បោះ​ឆ្នោត​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​លទ្ធផល​បណ្ដោះ​អាសន្ន​ដែល​ប្រកាស​ដោយ​អង្គការ​សង្គម​ ស៊ីវិល​នោះ​ជា​ការ​ពិត គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មាន​តួនាទី​ជា​ប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​មាន​តម្លាភាព​រវាង​នីតិប្បញ្ញតិ និង​នីតិប្រតិបត្តិ។
តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ប្រកាស​ដោយ​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អាច​បើក​សភា​ពេញ​អង្គ​នៃ​នីតិកាល​ទី៥ ខាង​មុខ។
រដ្ឋធម្មនុញ្ញ​មាត្រា ៨២ ចែង​ថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ យ៉ាង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។ មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដាច់​ដោយ​ឡែក​ពី​គ្នា​នូវ​ប្រធាន អនុប្រធាន​រដ្ឋសភា និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា។
មាត្រា ៨៨ ចែង​ថា ការ​ប្រជុំ​រដ្ឋសភា នឹង​យក​ជា​ការ​បាន លុះត្រា​តែ​មាន​កូរ៉ុម​លើស​ពី​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល សម្រាប់​ការ​អនុម័ត​ទាំង​ឡាយ​ណា​ដែល​តម្រូវ​ឲ្យ​យក​មតិ​ភាគ​ច្រើន ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

10 comments:

Anonymous said...

កម្ពុជាធម្មាធិបតេយ្យ = Kppm + Khmer Lotus Révolution + CamLDP ...
(នេះគឺជារូបមន្តដើម្បីសង្គ្រោះជាតិខ្មែរពិតប្រាកដ).
ស្ដេចពាល ឬ រាជបល្ល័ង្ក = CPP+CNRP+Funcinpec ...
(វាចែកគ្នាហូបនិងសោយលើគំនរឆ្អឹងខ្មោចខ្មែរបីលាន).
ជុំជាតិជាអ្វី? បានជុំតែចៃ
ជញ្ជក់ជាតិឯង ឆ្អឹងខ្មែរបីលាន
វាឃ្លានជញ្ជែង ជួបជុំក្លាយក្លែង
មិនខ្មាសលោកា។
អង្គការលើខ្មែរក្រហមស៊ីហនុបានប្រឌិត
ឈ្មោះ (ឌុច) ថាជាមេគុកទួលស្លែងជំនួសឈ្មោះពិត (កាំងគ្ហេចអៀវ) ហើយ
ត្រូវបានអ្នកស៊ីឈ្នួលធ្វើនយោបាយនិងខ្មាំងសត្រូវជាតិខ្មែរបន្តឃោសនាបំពុល
ខួរក្បាលខ្មែរឲ្យវង្វេងគ្មានទីបញ្ចប់។

Anonymous said...

New Video from Mr. Son Chhay:
https://www.youtube.com/watch?v=s_uNqWAx5Y8

Anonymous said...

During and weeks after the election, Hun and his dynasty went into hiding in their secret tunnel and then, lied to everyone that, he is out of the country and then, knowing that it is safe for him to come, he decided to say, 'I'm still in the country and no, I am not running away', why? because CNRP has made a big mistake not to fight soon after the fault announcement of their winning. Had they acted decisively as planned e,g if they announce their winnning when not, we have to march toward where ever he and his dynasty maybe, but not. This gave them the time to recope and think of their other evil tricks to kick Rainsy and sokha out of their legitimate possition.

like I said before, we can not depend on others to help us, we have to learn to help ourselves, because again, no one would want us to grow but to fall apart e,g our kingta went to china and vietnam to ask for help and in the end, yes they did help but helping to kill his own people for him.

Hun Sen is still until their control unless we khmers do something about it. So, what is our next plan? set up a national demonstration demanding Hun and his clan to go. We still have other parties to work with beside Hun and his dynasty, e,g 7 other parties and turn them into two parties, that is CNRP 'pro' and Team 'con' party (get a name for it' aron reck smeay party or something).

Therefore, the Hun must go and it has to be now! or else our country will be gone. Our people will then, be their slaves and their ginny pigs, the end.

Anonymous said...

Great move for the two CNRP's leaders to visit their supporters to heighten their morale while facing with intimidation and threats from the CPP thugs including Hun Sen.

All Khmer must acknowledge that the 2013 election has clearly reflected the wish of Cambodian people.

It's not important of where the Khmer people live, we all have demonstrated our revering attitude to save and protect our beloved motherland CAMBODIA. This demonstrates the Angkor spirit that lives in our blood.

Both Khmer who live abroad and in Cambodia, we need to support each other to fight on with evil Hun Sen, the CPP and Hanoi's influence.

We cannot deny the impetuous action that turns the day of 28th July 2013 to be a historic moment for every Khmer to remember. And that day was brought into existence only by all Khmer who are:

1- living abroad that commit and work tirelessly to provide support to the CNRP with strategic plans and financial support and,

2- all Khmer who are living under the social injustice, oppressive leadership and regime in Cambodia; and have decided to risk everything for a CHANGE, the change that have been denied for 28 years.

Therefore all Khmer who love human rights, peace and justice must continue and determine to push for transparency of the election 2013 no matter how it takes in obtaining the CHANGE that all of us are legitimately deserved.
We have struggled this far and must continue to carry on until we achieve our goal for CHANGE despite we are facing discouragement and deterrent from the ruling party, including thugs who are sending negative messages to confuse and pollute our mind.

Yeay Tep

ទឹះមឺះ said...

ចេះណាស់?
គជប បាននិយាយថា៖ ច្បាប់មិនអនុញ្ញាតិឱ្យបង្កើត គណៈកម្មការចម្រុះទេ ប៉ុន្តែច្បាប់មានសរសេរថាឱ្យ គជប ស៊ុំគ្រលុំ លួចសន្លឹកឆ្នោត ឱ្យបក្សប្រជាជន ឬ ឱ្យជនជាតិយួនមកបោះឆ្នោតដែរឬទេ?

Anonymous said...

she sleep with a foreigner and have kids with them .. just like MU MU MU she marry to a foreigner.. they MU MU and SENG SENG dont even like their own peoples and own kinds.. what make them like you... they are here for their foreigner husband interest....

You all Khmer better with US your master VietNam ... we also kick these foreigners ass in WAR ... you better off to be our new provinces of VietNam ..

Long live Hun Sen and CPP...

Soon Dead the DOG KING

We and CPP ANd HUN SEN will buy time and then kill all of you... now we are winning in everything .... time let us win.. and kill all of you useless khmer.. you have the chance to do big lotus spring but that time is gone now...

Anonymous said...

អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា:
http://www.khmer.rfi.fr/aef_player_popup/rfi_player#

Anonymous said...


អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា:
http://www.khmer.rfi.fr/cambodia/20130803-un-cambodia-election-must-be-adjudicated-fairly

Anonymous said...

Secretary-General welcomes Cambodian elections:

http://www.un.org/apps/news/story.asp?NewsID=45558#.UfyxSZKTik_

Anonymous said...

CNRP,

Get the NEC, Get the NEC, Get the NEC!

Don't let the NEC get away with its fraudulent and criminal acts disenfranchising and doctoring up the Cambodian people voice for the CPP!!!