Thursday, August 01, 2013

គណបក្សសង្គ្រោះជាតិ ប្រកាសម្តងទៀតពីជ័យជំនះក្នុងការបោះឆ្នោត


ដោយ៖ ដួង សុខា | ថ្ងៃព្រហស្បតិ ទី1 ខែសីហា ឆ្នាំ2013 | 4 ម៉ោង មុន VOD
គណបក្សសង្គ្រោះជាតិ ប្រកាសជាថ្មីម្តងទៀតថា ខ្លួនទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា គណបក្សទទួលបានអាសនៈរដ្ឋសភាយ៉ាងតិច៦៣ ដែលលទ្ធផលនេះផ្ទុយពីការប្រកាសរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា លទ្ធផលនេះ គឺយោងតាមការបូកសរុបលទ្ធផលនៃការបោះឆ្នោតពីគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស ដោយមិនគិតពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ដែលកើតមានមុន និងក្នុងថ្ងៃបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌ ដែលគណបក្សកំពុងស្នើឲ្យបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធានាលទ្ធផលពិតប្រាកដនៃការបោះឆ្នោត ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។


គួររំលឹកថា ប៉ុន្មានម៉ោងក្រោយការបោះឆ្នោត ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសថាឈ្នះការបោះឆ្នោត។ ប៉ុន្តែ មួយម៉ោងក្រោយមក លោក សម រង្ស៊ី បានកែតម្រូវសេចក្តីថ្លែងការណ៍នេះ ពីការប្រកាសឈ្នះការបោះឆ្នោត មកអបអរការចូលរួមយ៉ាងឱទ្បារិករបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោត។ ចំណែក គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្សព្វផ្សាយពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលខ្លួនបូកសរុប ដោយបង្ហាញថាខ្លួនទទួលបានអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ៕

សូមសរសេរមកកាន់ លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com

9 comments:

Anonymous said...

ទាំងឡាយនេះសុទ្ធសឹងតែរបៀបបោកប្រាសប្រជា
ពលរដ្ឋខ្មែរ។មួយរយៈកន្លងមកនេះ តើ សកម្មជន
គាំទ្រពលិជីវិតអស់ប៉ុន្មាននាក់ យ៉ាងហោចណាស់
ព្រះសង្ឃមួយអង្គត្រូវបានសុគតដែរ។ថោកទាប
ណាស់ចរិតមេដឹកនាំខ្មែរស្ទើរគ្រប់សម័យ លើក
លែងតែ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ចេញ!

Anonymous said...

Koh Tral Island must not be forgotten

By “any patriot Khmers”

Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?

Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?

Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?

The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.

Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?

Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?

Anonymous said...

People had spoken on 28-July-2013 election loud and clear . And the result is clear....CNRP has won at least 63 seats.
CPP must concede so the country can move on peacefully.

citizen-united

Anonymous said...

4:13PM អើយ រាស្ដ្រខ្មែរយើង រស់នូវក្រោមរបប រឹតត្បិត ហើយកម្រិត ទុកឲ្យខ្មែរល្ងង់ ជម្ងឺនេះឆ្លងតរគ្នា ពីរបបមួយទៅរបបមួយ មិនថាសម័យកាលណាទេ! យើងឆ្លងកាត់ច្រើនណាស់ទម្រាំ ប្រជាពលរដ្ឋមានជីវភាពនយោបាយបានដូចឥឡូវនេះ! ដូច្នេះយើងខ្ញុំត្រូវតែចូលរួម ជាមួយអ្នកដែលអាច ជួយលើកតម្កើងគុណភាពមនុស្សខ្មែរ អោយដើរទាន់សម័យកាលវិវត្តន៍នៃពិភពលោកបច្ចុប្បន្ន!

Anonymous said...

8:35 PM យើងខ្ញុំ យល់ព្រមទាងស្រុងទស្សន
វស័យ ប៉ុន្ដែ ជាង៣០ឆ្នាំកន្លងមកនេះ តើក្រុម
កាន់អំណាចនិងគនបក្សប្រឆាំងបាន លើកតម្កើង
គុណភាពមនុស្សខ្មែរ ដោយរបៀបណាដែរទៅ
សូមលោកនិយាយការពិតមក នៅតំបន់បឹងកក់
តើមានបញ្ហាអ្វីកើតឡើងដល់មនុស្សនៅទីនោះ?
ប្រសិនពុំមានប្រតិកម្មនៃការត្អូញត្អែពីប្រជាពលរដ្ឋ
ខ្មែរ និង សង្គមស៊ីវិល ឃ្លាំមើលពីសិទ្ធិមនុស្ស
នៅកម្ពុជាទេ នោះ យើងខ្ញុំពិតជាសំណូមពរជា
និច្ច តែអ្វីដែលក្រុមពួកគេធ្វើគឺមានភាពផ្ទុយ
ស្រឡះ ជំនួយរាប់លានកោត មិនសក្តិសម
និងសមិទ្ធិផលដែលក្រុមគេបានសាងនោះ
ឡើយ រហូតម្ចាស់ជំនួយលាន់មាត់ថ្ងូរថាជួយ
ហ៊ុនសែនច្រើនទៅៗខ្មែរកាន់តែក្រៗទៅ!!!
យើងខ្ញុំ យល់ច្បាស់ណាស់ថា មេដឹកនាំយួន
គ្មានអ្វីពីជាន់ពន្លេចសង្គមខ្មែរ រួចលេបបំបាត់
កម្ពុជាដោយស្របច្បាប់តែម្ដង៕

Anonymous said...

10:38 សើរើសង្គមដោយសន្តិវិធី វាមិនដូចធ្វើសង្គ្រាមទេ យើងត្រូវធ្វើបន្តិចម្ដងៗ យើងគួរក្រឡេកបកក្រោយមើល ថាតើសង្គមខ្មែររបស់យើង ចាប់មានបញ្ហាតាំងតែពីពេលណាមក? ផ្នត់គំនិតរបស់មនុស្សខ្មែរមានប៉ុន្មានបែបប៉ុន្មានយ៉ាង? ការបង្កើនគុណភាពមនុស្សត្រូវមានការសហការគ្នារឿងបក្សប្រឆាំង ពួកគេមិនទាន់មានឳកាស អនុវត្តន៍ គោលការណ៍នយោបាយរបស់គេពេញលេញនៅឡើយទេ! កន្លងមក សូម្បីតែសំណើរឬយោបល់ផ្សេងៗ ក៏មិនត្រូវបានប្រើប្រាស់ដែរ! ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន យើងឃើញគុណភាពមនុស្សខ្មែរកើនយ៉ាងដំណំដោយសារគណបក្សប្រឆាំង សហការជាមួយអង្ការផ្សេងៗ ដែលញាំងឲ្យមាន ការយល់ដឹងក្នុងជីវភាពនយោបាយឆ្ពស់ទៅរកលទ្ធិប្រជាធិប្បតេយ្យ គឺប្រជាពលរដ្ឋចេះឈានទៅរកកាន់កាប់វាសនារបស់ខ្លួនដែលអាចឈានទៅកាន់អ្នីៗផ្សេងទៀតបាន!
លោកថាសង្គមស៊ីវីល្លជួយអ្នករងគ្រោះ នោះហើយជាចំណែកគុណភាពខ្ពស់មួយរបស់សង្គមខ្មែរដែរ ដែលយើងគួរហៅថាចែកគ្នាធ្វើការដើម្បីជាតិយើង!

បន្ថែមពីលើនេះទៀត សួរថាគណបក្សនយោបាយ ធ្វើម៉េចឲ្យមានគុណភាពមនុស្សកើន? ខ្ញុំថាលោកគួរតាមដានរាល់គ្រប់សកម្មភាពរបស់អ្នកនយោបាយហើយ!

Anonymous said...

It is a shameful act to not obey the reality of your fall due to being a puppet. However, a puppet is an undenyable patriot and leader if he listens to the people's WILL.

Anonymous said...


8:47 AM សើរើសង្គមបច្ចុប្បន្នដោយសន្តិវិធី
តើ យើងបានទទួលលទ្ធផលអ្វីខ្លះក្នុងរយៈ
ជាង៣០ឆ្នាំកន្លងមកនេះ។សើរើឬកសាងសង្គម
ក្រោមស្នាដៃដ៏ឆ្នើមរបស់ លោក ហ៊ុនសែន
ជាមួយ ហ៊្វុនស៊ីនប៉ិច អស់លោកបានជួបប្រទះ
យ៉ាងច្បាស់ហើយតើ មានការប្រែប្រួលទេ?
លុះដល់ឥឡូវ បើដឹងខ្លួនថាអសមត្ថភាពក្នុង
ការសើរើរសង្គមសូមចុះចេញទុកឱ្យគេធ្វើម្ដង
នោះវាគ្មានបញ្ហាអ្វីកើតឡើងទេ តែនេះដឹង
ថាចាញ់ច្បាស់ ស្រាប់តែប្រគល់នាទីសំខាន់
ទៅក្រុម គ.ជ.ប ជាអ្នកដើរតួគេងបន្លំសន្លឹក
ឆ្នោត អ្វីៗវាចាកពីសភាពពិត កន្លែងណា
យុត្តិធម៌ តម្លាភាព និងឯករាជ្យ ក្នុងការ
បោះឆ្នោត? ម្នាក់ចាំម្នាក់ គឺគ្មានសមត្ថភាព
ក្នុងការទទួលខុសត្រូវភ្លាមៗអង្គុយតែចាំបញ្ជា
ពីចៅហ្វាយយួន តើ អស់លោក សើរើសង្គម
ដូចម្ដេច បើអង្គុយចាំតែបញ្ជាពីគេ?

Anonymous said...


2:52PM, ខ្ញុំអាចសារ៉ុប លទ្ធិផលបានហើយថា៖

ខ្មែរពិតជានូវតែមានសំណាង ដោយសារតែមានមនុស្ស​ យកចិត្តទុកដាក់តាមដាន អំពីសកម្មភាពរបស់អ្នកនយោបាយដូចលោក!

សូមអរគុណ ក្នុងនាមជាកូនខ្មែរម្នាក់
ខ្ញុំដឹងគុណណាស់!